(ខេត្តតាកែវ)ម៉ិញ ហួត ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ ខាងសហករណ៍បានបញ្ជូនគ្រួសារ ហួត ពីខាងភូមិធ្មួល មករស់នៅភូមិត្រពាំងទា ហើយគាត់បានបន្ត​រស់នៅទីនេះរហូតមកដល់បច្ចុប្បន្ន។ ម្ដាយរបស់ ហួត បានស្លាប់នៅពេលដែលកូនរបស់គាត់ ឈ្មោះមុំ កើតបាន៣ខែ។ ប៉ុន្មានថ្ងៃក្រោយមក តារបស់ហួត បានស្លាប់ម្នាក់ទៀត។ ពេលនៅរៀន ហួត គឺជាអ្នកលេងកីឡាល្បីម្នាក់ ព្រោះគាត់អាចលេង បាល់បោ […]...