Tag: ភ្នំពេញ

កូនប្រុស២នាក់ ស្លាប់ក្នុងរបបខ្មែរក្រហម

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម កូនប្រុសរបស់គាត់ចំនួន២នាក់ បាត់បង់ជីវិតដោយសារលង់ទឹកម្នាក់ និងម្នាក់ទៀតឈឺគ្មានថ្នាំព្យាបាល។ លីង សំ មានអាយុ៧៧ឆ្នាំ និងរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ របបខ្មែរក្រហម បានបន្សល់ទុកនូវជំងឺប្រចាំកាយជាប់មកជានិច្ចនោះគឺឈឺសន្លាក់ និងជំងឺលើសសម្ពាធឈាមដែលគាត់ឈឺប្រមាណជារយៈពេល១០ឆ្នាំក្រោយមកនេះ។ នៅឆ្នាំ១៩៧៣ សំ រស់នៅតំបន់ព្រែកឯង។​ នៅតំបន់នោះមានការទម្លាក់គ្រាប់បែក សំ និងគ្រួសារបានរត់ភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ទៅតំបន់មានសុវត្ថិភាពនៅតំបន់ជ្រោយអំពិល។ ការទម្លាក់គ្រាប់បែកនៅពេលនោះ គឺមានជាប់ជានិច្ចឥតស្រាកស្រាន្ត ប្រជាជនត្រូវរត់ភៀសខ្លួនស្ទើរតែរាល់ថ្ងៃ។ ប្រជាជនមួយចំនួនរត់ទៅតំបន់ឆ្ងាយ...

កិច្ចសន្យាចេញពីគ្រួសារ

(ភ្នំពេញ)៖ នៅឆ្នាំ១៩៧៧ ឈ្លបខ្មែរក្រហមបានឲ្យ គឹមហេង ធ្វើកិច្ចសន្យាចាកចេញពីគ្រួសារ ដោយសារតែគាត់លួចកាប់អំពៅហូប។ កង គឹមហេង អាយុ៦០ឆ្នាំ មានដើមកំណើតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ គឹមហេង កើតមានជំងឺលើសសម្ពាធឈាម, លើសជាតិខ្លាញ់, ជំងឺក្រពះពោះវៀន និងជំងឺបេះដូងដែលធ្វើទុកយូរៗម្ដង។ នៅពេលដែលកើតមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម...

ឈ្លបខ្មែរក្រហមបំពានលើនារី

  (ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម ឈ្លបខ្មែរក្រហម បានបំពានរាងកាយលើមិត្តនារីដែលរស់នៅក្នុងកងជាមួយ វណ្ណនី។ តាមការបញ្ជាក់របស់គាត់ មានយប់មួយឈ្លបប្រមាណជាគ្នា៣នាក់ បានលួចចូលក្នុងកងរបស់គាត់ និងបានបំពានលើយុវនារី។ នៅពេលនោះគឺមិនអាចមើលស្គាល់ថាជានរណាឡើយ ព្រោះមិនមានភ្លើងសម្រាប់បំភ្លឺ។ ក្រោយពីសាមីខ្លួន ដឹងថាមានអ្នកបំពាន ក៏ចាប់ផ្ដើមស្រែកឆោឡោ ហើយឈ្លបទាំងនោះបានរត់គេចខ្លួន។ ឈុំ វណ្ណនី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ននៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ...