មូលហេតុដែលរុក្ខជាតិព្រៃមានមើមមួយប្រភេទ ប្រែក្លាយជាអ្នកសង្គ្រោះជីវិតក្នុងអំឡុងឆ្នាំខ្មែរក្រហម
(ពោធិ៍សាត់)៖ អ្នកខ្លះហៅវាថា ហ្កាដុង (ភាសាឥណ្ឌូនេស៊ី) ខ្លះទៀតហៅថាក្តួច (ភាសាខ្មែរ) ប៉ុន្តែសម្រាប់មនុស្សជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហមទសវត្សរ៍ឆ្នាំ ១៩៧០ និងសង្គ្រាមស៊ីវិលដែលកើតឡើងម្តងទៀតអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រុក្ខជាតិក្នុងព្រៃមួយប្រភេទនេះបានផ្តល់អត្ថន័យសម្រាប់ការរស់រានមានជីវិត។ អ្នកស្រី ផ្សុស ប្រៃ នៃកុលសម្ព័ន្ធភ្នំ ជនជាតិព្នង រស់នៅភាគឦសាននៃប្រទេសបានរំឭកថា សមាជិកគ្រួសារទាំងអស់របស់កូនស្រីគាត់ ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារប្តីរបស់កូនស្រីគាត់បានយកអង្ករ ដែលជាកម្មសិទ្ធិសមូហភាពរបស់ខ្មែរក្រហម។ កូនស្រីរបស់គាត់ដែលទើបនឹងសម្រាលកូន គ្មានអ្វីសម្រាប់ហូបនោះទេ ក្រៅតែពីក្តួចប៉ុណ្ណោះ។ នៅពេលដែលកម្មាភិបាលខ្មែរក្រហមមិនអាចទទួលបានការផ្គត់ផ្គង់ស្បៀងអាហារតាមរយៈសហគមន៍ ពួកគេក៏បានបរិភោគក្ដួចដែលរកបាននៅក្នុងព្រៃក្រាស់នៃភ្នំឱរ៉ាល់តាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសក៏ដូចជាតំបន់ភ្នំផ្សេងទៀតនៃប្រទេសក្នុងទសវត្សរ៍ឆ្នាំ...

