Tag: មឿន ស្រីណុច

សោម យ៉េង៖ កងជញ្ជូនឈើសម្រាប់ដំឡើងកាណូត និងកប៉ាល់ នៅព្រែកព្នៅ

ឈ្មោះ សោម យ៉េង[1] ភេទប្រុស អាយុ៨៨ឆ្នាំ។ យ៉េង មានស្រុកកំណើតនៅក្នុងភូមិពោធិ៍ទន្លេ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្ន យ៉េង រស់នៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ យ៉េង មានបងប្អូនបង្កើតចំនួន៥នាក់ (ស្រី២នាក់)ហើយ យ៉េង កូនជាទី២។ ម្ដាយឈ្មោះ ពេជ្រ ការ (ស្លាប់)...

កាន់ ឯម៖ អតីតកម្មារិនីនៅមន្ទីរកាត់ដេរ

នៅចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ ខ្ញុំ បានធ្វើការងារនៅមន្ទីរកាត់ដេរសម្លៀកបំពាក់ពណ៌ខ្មៅនៅផ្សារអូរឫស្សី ក្រុងភ្នំពេញ។ ខ្ញុំឈ្មោះ កាន់ ឯម ភេទស្រី[1] អាយុ៦៦ឆ្នាំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិជង្ហុក ឃុំសំបូរមាស(បច្ចុប្បន្នស្ថិតក្នុងឃុំអំពិល) ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំ រស់នៅក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុកឈ្មោះ កាន់ ម៉េត (ស្លាប់)...

អួន នីម៖ អតីតពេទ្យឆ្មបនៅមន្ទីរពេទ្យ១៧មេសា

នៅអាយុ១៨ឆ្នាំ នីម ត្រូវបានខ្មែរក្រហមបញ្ចូនចេញពីខេត្តកំពត ដើម្បីឲ្យទៅរៀនជំនាញពេទ្យ និងធ្វើការងារនៅក្នុងមន្ទីរពេទ្យ១៧ មេសា(មន្ទីរពេទ្យព្រះកុសុមៈ ឬពេទ្យលោកសង្ឃ) ក្នុងទីក្រុងភ្នំពេញ។ នីម បានរៀនទ្រឹស្ដីពេទ្យទូទៅ និងបានជ្រើសរើសសិក្សាជំនាញពេទ្យឆ្មប។ ឈ្មោះ អួន នីម[1] ភេទស្រី អាយុ៦៨ឆ្នាំ។ នីម មានស្រុកកំណើតនៅក្នុងភូមិត្រមែង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃរស់នៅក្នុងភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ...

ឈិត យឿក៖ ប្រធានមន្ទីរសេដ្ឋកិច្ចស្រុកព្រះនេត្រព្រះ

នៅឆ្នាំ១៩៧៥ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងខេត្តបាត់ដំបង(បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ) ក្នុងតំបន់៥ ភូមិភាគពាយ័ព្យ ដែលគ្រប់គ្រងដោយ រស់ ញឹម។ យឿក ត្រូវបានតែងតាំងជាប្រធានមន្ទីរសេដ្ឋកិច្ចស្រុក មានតួនាទីគ្រប់គ្រងឃ្លាំងអង្ករ និងចែកអង្ករជូនប្រជាជនក្នុងកងចល័តក្នុងស្រុកព្រះនេត្រព្រះ។ ឈ្មោះ ឈិត យឿក[1] ភេទប្រុស អាយុ៧៨ឆ្នាំ។ យឿក មានស្រុកកំណើតនៅក្នុងភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង(បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ សព្វថ្ងៃរស់នៅក្នុងភូមិសូរិយា ឃុំកូប...

ទូច ឡៃ៖ ប្រធានក្រុមកងកុមារក្នុងភូមិកង្កែប

ភូមិកង្កែប ជាភូមិមួយស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងភូមិភាគបស្ចឹម ដែលដឹកនាំដោយ ជូ ជេត។ ក្នុងឆ្នាំ១៩៧៥ ឡៃ ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុមគ្រប់គ្រងកុមារចំនួន៥០នាក់។ ឈ្មោះ ទូច ឡៃ[1] ភេទស្រី អាយុ៦៧ឆ្នាំ។ សព្វថ្ងៃ ឡៃ ប្រកបមុខរបរដាំដំណាំទុរ៉េន។ ឡៃ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន...

ម៉ៅ អ៊ុត៖ ប្ដីរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់

ប្ដីរបស់ អ៊ុត ជាអតីតទាហាន លន់ នល់ មានតួនាទីយាមប្រចាំការនៅរបងសាលាខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានស៊ើបអំពីជីវប្រវត្តិរបស់ប្ដី និងក្រុមគ្រួសាររបស់ អ៊ុត ជាញឹកញាប់។ ខ្មែរក្រហមបានប្រាប់ថានាំប្ដីរបស់ អ៊ុត ទៅរៀនសូត្របន្ថែម ប៉ុន្តែត្រូវបាននាំយកទៅវាយសម្លាប់ចោលទៅវិញ។ ឈ្មោះ ម៉ៅ អ៊ុត[1] ភេទស្រី អាយុ៧៨ឆ្នាំ។ សព្វថ្ងៃ អ៊ុត រស់នៅជាមួយកូនប្រុសពៅ និងជួយមើលថែចៅៗ។ អ៊ុត...

ប៉ិច តូ៖ អតីតកងកុមារ ក្នុងខេត្តកំពង់ស្ពឺចល័តទៅកាប់ព្រៃនៅខេត្តតាកែវ

នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៨ តូ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារភូមិព្រៃខ្លា ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយមក តូ ត្រូវបានខ្មែរក្រហមដកចេញពីខេត្តកំពង់ស្ពឺ ឲ្យធ្វើដំណើរទៅកាន់ភូមិព្រៃក្ដួច ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីកាប់ឆ្ការព្រៃអស់រយៈពេលប្រហែល៥ខែ។ ឈ្មោះ ប៉ិច តូ ភេទប្រុស អាយុ៦៣ឆ្នាំ។ តូ មានមុខរបរធ្វើចម្ការ, ដាំពោត, សណ្ដែក និងដំឡូង។ តូ...

ធីម ណម៖ ប្រធានក្រុមកងចល័តតំបន់៥

នៅចុងឆ្នាំ១៩៧៦ ណម ត្រូវបានមេកងបញ្ចូនចេញពីឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ឲ្យទៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ដើម្បីលើកទនប់អាងត្រពាំងថ្ម។ បន្ទាប់មក ណម ត្រូវបាន តា ស្មិន ប្រធានសហករណ៍ជ្រើសរើសឲ្យធ្វើជាប្រធានក្រុមកងចល័តតំបន់៥ ធ្វើការងារលើកទំនប់អាងត្រពាំងថ្ម និងធ្វើស្រែចល័តក្នុងស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ឈ្មោះ ធីម ណម[1] ភេទស្រី អាយុ៧១ឆ្នាំ មានមុខរបរធ្វើស្រែ និងរបរចាប់ចាប។ ណម...

ឆាយ ផាន៖ ប្រធានកងតូចប្រចាំនៅទំនប់អាងត្រពាំងថ្ម

អាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អាងត្រពាំងថ្ម មានចម្ងាយប្រមាណ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ។ ឈ្មោះ ឆាយ ផាន[1] ភេទស្រី អាយុ៦៩ឆ្នាំ។ ផាន មានស្រុកកំណើតនៅក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ផាន រស់នៅក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ផាន...

ស សឹង៖ អតីតពេទ្យប្រចាំនៅរោងចក្រក្នុងរបបខ្មែរក្រហម

នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សឹង ត្រូវបានអង្គការជ្រើសរើសឲ្យទៅរៀនពេទ្យ និងបញ្ជូនឲ្យធ្វើពេទ្យប្រចាំនៅក្នុងរោងចក្រក្រឡឹង នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  ស សឹង[1] ភេទស្រី មានអាយុ៧១ឆ្នាំ។ សឹង មានស្រុកកំណើតនៅក្នុងភូមិកៅទៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្ន សឹង រស់នៅភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សឹងមានឪពុកឈ្មោះ  ស...

គង់ ឌឿម៖ អតីតគ្រូពេទ្យធ្វើការនៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក្នុងឆ្នាំ១៩៧៨

នៅឆ្នាំ១៩៧៥ ឌឿម ត្រូវបានអង្គការចាត់ឲ្យចូលក្នុងកងកុមារ ដើរធ្វើការចល័តនៅតាមស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ។ លុះឆ្នាំ១៩៧៨ ឌឿម ត្រូវបានអង្គការជ្រើសរើសចេញពីកងកុមារឲ្យទៅរៀនជំនាញពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ ក្រោយមក ឌឿម បានធ្វើជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដោយមានតួនាទីមើលថែ ចាក់ថ្នាំ និងលាងរបួសឲ្យអ្នកជំងឺ ដែលជាកងទ័ពខ្មែរក្រហម។ ឈ្មោះ គង់ ឌឿម[1] ភេទប្រុស អាយុ៦៣ឆ្នាំ។ ឌឿម មិនមានមុខរបរអ្វីនោះទេ ហើយរស់នៅជាមួយកូនស្រី និងជាជនពិការម្នាក់។ ឌឿម...