Tag: មឿន ស្រីណុច

ចាន់ សុខា៖ នីរសាររត់សំបុត្រ

នៅឆ្នាំ១៩៧៨ សុខា ត្រូវបានកម្មាភិបាលខ្មែរក្រហមម្នាក់ឈ្មោះ រៀម មកពីភូមិភាគនិរតីជ្រើសរើសឲ្យធ្វើជានីរសាររត់សំបុត្រ ឃ្វាលគោ និងយកបាយឲ្យអ្នកទោសក្នុងគុកមួយ ស្ថិតក្នុងភូមិជប់ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ឈ្មោះ ចាន់ សុខា[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ សុខា មានស្រុកកំណើតនៅក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សុខា រស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ...

ម៉ាក់ សារិន៖ ធ្វើការក្នុងក្រសួងឃ្លាំងរដ្ឋ

នៅចន្លោះឆ្នាំ១៩៧៥​ដល់ឆ្នាំ១៩៧៩ សារិន ត្រូវបានឪពុកមាបង្កើតឈ្មោះ រឿង យកធ្វើការងារក្នុងក្រសួងឃ្លាំងរដ្ឋ។ សារិន ជានីរសារបស់ រឿង មានតួនាទីនាំយកសំបុត្រចេញពីប្រធានក្រសួងឃ្លាំងរដ្ឋទៅកាន់ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងនាំសំបុត្រពីក្រសួងឬតាមកងផ្សេងៗត្រឡប់មកឲ្យរឿង ដែលជាប្រធានឃ្លាំងរដ្ឋវិញ។ ឈ្មោះ ម៉ាក់ សារិន[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ សារិន មានស្រុកកំណើតនៅក្នុងភូមិទទឹងថ្ងៃ ឃុំវាលពន្ធ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន សារិន រស់នៅក្នុងភូមិគគីរ...

ភោគ ឃុន៖ អតីតជាងក្រឡឹង ក្នុងរោងចក្រ នៅទីក្រុងភ្នំពេញ

ចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ឃុន ត្រូវបានអង្គការខ្មែរក្រហមឲ្យធ្វើការងារចល័តនៅក្នុងរោងចក្រចំនួនពីរគឺ រោងចក្រនៅទឹកថ្លា និងរោងចក្រនៅអូរឌឹម ស្ថិតក្នុងទីក្រុងភ្នំពេញ ហើយ ឃុន មានតួនាទីជាជាងក្រឡឹងគ្រឿងបន្លាស់ និងគ្រឿងម៉ាស៊ីនរបស់រថយន្ត និងអាត្រាក់ទ័រ។ ឈ្មោះ ឃុន ភោគ[1] ភេទស្រី អាយុ៦៦ឆ្នាំ។ សព្វថ្ងៃ ឃុន មានមុខរបរជាកសិករ។ ឃុន មានស្រុកកំណើតនៅក្នុងភូមិងៀវ ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។...

ជូ យ៉ន ៖ ប្រធានកងចល័តស្រុក តំបន់៣២ ភូមិភាគនិរតី

នៅឆ្នាំ១៩៧៥ យ៉ន បានក្លាយជាប្រធានកងចល័តស្រុក តំបន់៣២ ភូមិភាគនិរតី ក្នុងខេត្តកំពង់ស្ពឺ។ យ៉ន បានធ្វើជាប្រធានកងចល័តស្រុក ក្នុងខេត្តកំពង់ស្ពឺ រហូតដល់ពាក់កណ្ដាលឆ្នាំ១៩៧៧។ ឈ្មោះ ជូ យ៉ន[1] ភេទប្រុស អាយុ៧៩ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ យ៉ន មានស្រុកកំណើតនៅក្នុងភូមិអណ្ដូងប្រាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន យ៉ន រស់នៅក្នុងភូមិដូង ឃុំបឹងរាំង...

យូ សារ៉េន៖ អតីតគ្រូពេទ្យ នៅតំបន់៣២ ខេត្តកោះកុង

នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សារ៉េន បានធ្វើជាគ្រូពេទ្យផ្នែកវះកាត់ប្រចាំនៅមន្ទីរពេទ្យមួយនៅតំបន់៣២ ក្នុងខេត្តកោះកុង។ យូ សារ៉េន[1] ភេទស្រី អាយុ៧០ឆ្នាំ។ សព្វថ្ងៃមានមុខរបរធ្វើចម្ការ។ សារ៉េន មានស្រុកកំណើតនៅក្នុងភូមិស្លែង ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃ សារ៉េន រស់នៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុកឈ្មោះ យូ គ្រីប (ស្លាប់)​...

គង់ វឿន៖ ប្រធានអនុសេនាតូចកងកាំភ្លើងធំតំបន់២៤

ឆ្នាំ១៩៧៣ វឿន បានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហម និងបានចូលរួមធ្វើសង្រ្គាមទប់ទល់ជាមួយនឹងទាហាន លន់ នល់ រហូតរំដោះទីក្រុងភ្នំពេញបានដោយជោគជ័យ។ បន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វឿន ត្រូវបានតែងតាំងជាប្រធានអនុសេនាតូចកងកាំភ្លើងធំ ដោយគ្រប់គ្រងកងទ័ពចំនួន៥០នាក់ ក្នុងតំបន់២៤។ ឈ្មោះ គង់ វឿន ភេទប្រុស អាយុ៧០ឆ្នាំ[1]។ មានមុខរបរធ្វើចម្ការ ដាំដំឡូង។ វឿន មានស្រុកកំណើតនៅក្នុងភូមិព្រះស្រែ ឃុំ​បឹងព្រះ...

អ្នកដឹកជញ្ជូនម្ហូបអាហារផ្គត់ផ្គង់កងទ័ពខ្មែរក្រហម

នៅឆ្នាំ១៩៧៧ ស៊ីម ត្រូវបានអង្គការខ្មែរក្រហមប្ដូរចេញពីខាងនេសាទ ឲ្យទៅនៅខាងសេដ្ឋកិច្ច ដើម្បីដឹកជញ្ជូនម្ហូបអាហារ និងសម្ភារផ្សេងៗទៅផ្គត់ផ្គង់កងទ័ពខ្មែរក្រហមដែលប្រចាំការនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។  ឈ្មោះ ម៉ែន ស៊ីម ភេទប្រុស មានអាយុ៦៧ឆ្នាំ[1]។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ ដាំដំឡូង និងដាំពោតបន្តិចបន្តួចសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ស៊ីម មានស្រុកកំណើតនៅក្នុងភូមិថ្មស ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្ន ស៊ីម រស់នៅក្នុងភូមិដីក្រហម​ ឃុំអន្លង់រាប ស្រុកវាលវែង...

អ្នកការពារភ្ញៀវចិន និងកូរ៉េ ប្រចាំនៅខេត្តបាត់ដំបង

ដើមឆ្នាំ១៩៧៧ សន ត្រូវបានអង្គការបញ្ជូនចេញពីខេត្តតាកែវ ដោយធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ សន មានតួនាទីជាអ្នកយាម និងចាំការពារភ្ញៀវជនជាតិចិន និងជនជាតិកូរ៉េ ដែលបានស្នាក់នៅក្នុងខេត្តបាត់ដំបង។ ឈ្មោះ វង់ សន ភេទប្រុស អាយុ៦៣ឆ្នាំ[1]។ មានមុខរបរជាអ្នកប៉ះកង់ម៉ូតូ និងធ្វើស្រែចម្ការ។ សន មានស្រុកកំណើតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ​ស្រុកព្រៃកប្បាស ខេត្តតាកែវ​​​​​​​​​​​​​​​​​​​​​​​​​​​​។ បច្ចុប្បន្ន រស់នៅក្នុងភូមិកណ្ដាល ​ឃុំអូររំដួល ស្រុកភ្នំព្រឹក្ស...

ប្រធានក្រុមកងទ័ពកាំភ្លើងធំ គ-១៨ នៅតំបន់២

នៅឆ្នាំ១៩៧៥ ម៉ាលី ត្រូវមេកងបញ្ជូនចេញពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តបាត់ដំបង ហើយទទួលតួនាទីជាប្រធានក្រុមកងកាំភ្លើងធំ គ-១៨ នៅតំបន់២។ ស៊ុម ម៉ាលី ភេទប្រុស អាយុ៧៧ឆ្នាំ[1] មានមុខរបរជាប្រធានភូមិភ្នំព្រឹក្ស។ ម៉ាលី មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ម៉ាលី រស់នៅក្នុងភូមិភ្នំព្រឹក្ស ឃុំភ្នំព្រឹក្ស ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ស៊ុម...

កម្មាការិនីរោងចក្រផលិតថ្មពិល នាសម័យខ្មែរក្រហម

ក្នុងឆ្នាំ១៩៧៦ រ៉េត ត្រូវបានអង្គការបញ្ជូនឲ្យចូលធ្វើជាកម្មការិនីរោងចក្រផលិតថ្មពិលនៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៨។ សុខ រ៉េត ភេទស្រី មានអាយុ៦៧ឆ្នាំ[1]។ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងម្ទេស ឃុំកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃ រ៉េត រស់នៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉េត មានឪពុកឈ្មោះ សុខ ស៊ន (ស្លាប់) និងម្ដាយឈ្មោះ អ៊ឹម រ៉ាយ...

ការឈឺចាប់ក្រោយឪពុកបានបាត់បង់ជីវិត

កាលនៅរ័យជំទង់ រិន មានគ្រួសារមួយដែលរស់នៅពោរពេញទៅដោយសេចក្ដីសុខ ទោះជាគ្រួសារមានជីវភាពលំបាក ក៏ឪពុកម្ដាយ បងប្អូនបានផ្ដល់នូវសេចក្ដីស្រឡាញ់ មានអាហារហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅជួបជុំគ្នាប្រកបដោយសុភមង្គល។ រហូតដល់សម័យខ្មែរក្រហម ឪពុករបស់ រិន បែរជាត្រូវស្លាប់ដោយសារការអត់អាហារ ហើយបានធ្វើឲ្យ រិន មានការឈឺចាប់ និងសោកស្ដាយពេញមួយជីវិត។ ឈ្មោះ ម៉ម រិន ភេទស្រី មានអាយុ៧០ឆ្នាំ[1]។ កាលពីមុន រិន ធ្វើចម្ការដាំដំណាំ ប៉ុន្តែឥឡូវ...