លឿន សឿន៖ អនុប្រធានកងតូច១៤ មន្ទីរ៧៩៨
លឿន សឿន[1] ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុក២០ តំបន់២៥។ សឿន បាននិយាយថា៖ «ខ្ញុំមានឪពុកឈ្មោះ លឿង ឡុង និងម្ដាយឈ្មោះ ចៀប តូច ដែលមានមុខរបរជាកសិករ។ ក្នុងវ័យ៩ឆ្នាំ ឪពុកម្ដាយរបស់ខ្ញុំបានយកខ្ញុំទៅចូលរៀននៅសាលាវត្តខ្ពបថ្នាក់ទី១២។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ក្នុងវ័យ១៣ឆ្នាំ ខ្ញុំក៏បានឈប់រៀន។ បន្ទាប់មក ម្ដាយខ្ញុំបានយកខ្ញុំទៅឲ្យធ្វើការស៊ីឈ្នួលនៅឃុំក្រាំងយ៉ូវ ស្រុក២០...
គង់ គៀន លេខាវរសេនាតូច៦៣១
គង់ គៀន[1] ហៅ អ៊ឹង វ៉េត ភេទប្រុស អាយុ២៨ឆ្នាំ មានទីកន្លែងកំណើតរស់នៅក្នុងភូមិវត្តស្វាយ ឃុំពាមឧញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ គ្រួសារខ្ញុំប្រកបមុខរបរជាកសិករ។ ក្នុងវ័យ១៧ឆ្នាំ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ នៅសាលា ណយ យឹម។ បន្ទាប់មកខ្ញុំបានឈប់រៀន ដើម្បីទៅធ្វើកាងាររស៊ីឈ្នួលនៅរោងចក្រទៀន(ហាង តៃ គួង) ភ្នំពេញ។ ក្រៅពីការងារនៅរោងចក្រទៀន ខ្ញុំក៏បានទៅធ្វើការជាអ្នករត់តុហាងបាយ ហាងគុយទាវ...
កាវ ធួន៖ ខ្ញុំចូលខ្មែរក្រហម ដោយសារខ្លាចវៀតណាមធ្វើបាប
កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)កាវ ធួន[1] ភេទស្រី អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិគោកធ្លក ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្ន ធួន រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍...
ផង់ ហ៊ាង៖ ខ្ញុំបាត់បង់ជើងទាំងពីរដោយសារគ្រាប់មីន
ផង់ ហ៑ាង[1] ភេទប្រុស អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិយាវ ឃុំកំពង់ក្របី ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន ហ៊ាង រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហ៊ាងបាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ ហើយខ្ញុំជាកូនប្រុសពៅនៅក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៥ពីសង្គមចាស់។ ខ្ញុំឈប់រៀនដោយសារតែគ្រួសារខ្ញុំមានជីវភាពក្រខ្សត់ខ្លាំងពេក។ ខ្ញុំត្រូវធ្វើការងារ ដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ។ មួយឆ្នាំក្រោយមក ខ្ញុំចាំបានថា លន់...
ឆែម ឈឿង៖ ប្រធានកងអនុសេនាតូចកងពិសេស
ឆែម ឈឿង[1] ភេទប្រុស អាយុ៣៣ឆ្នាំ មានទីកន្លែងកំណើតរស់នៅភូមិកោះស្លា ឃុំក្តុរ ស្រុកមង្គលបុរី ខេត្តបាត់ដំបង។ កាលពីវ័យកុមារខ្ញុំរស់នៅជាមួយឪពុកម្ដាយរបស់ខ្ញុំ។ លុះខ្ញុំមានអាយុ១២ឆ្នាំ ទើបម្ដាយឪពុកខ្ញុំបញ្ជូនខ្ញុំឲ្យទៅសិក្សានៅសាលាវត្តក្ដុរ ឃុំក្តុរចាប់ពីថ្នាក់ទី១២ ដល់ថ្នាក់ទី១០ពីសង្គមចាស់។ រហូតដល់ឆ្នាំ១៩៦០ ខ្ញុំបានឈប់រៀនមកជួយធ្វើស្រែឪពុកម្ដាយនៅស្រុកកំណើត។ ខ្ញុំនៅជួយធ្វើការងារស្រែចម្ការបានរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ១៩៦២ ឪពុកម្ដាយខ្ញុំក៏បានបញ្ជូនខ្ញុំឲ្យទៅនៅវត្តបវ៉ិល ស្ថិតនៅក្នុងឃុំបវ៉ិល ស្រុកមង្គលបុរី។ ខ្ញុំនៅបួសរៀនក្នុងវត្តបវ៉ិលបានចំនួនបីវស្សា ដល់ឆ្នាំ១៩៦៥ ខ្ញុំក៏បានសឹកមកជួយធ្វើស្រែម្ដាយឪពុកខ្ញុំវិញ។ នៅក្នុងឆ្នាំដដែលឈ្មោះ ឈន...
ទិត្យ មន៖ ខ្ញុំទទួលបន្ទុកភស្តុភារវរសេនាធំខ្មែរក្រហម
ទិត្យ មន[1] ភេទប្រុស អាយុ៧៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្ន មន រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ ហើយខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំរៀនបានថ្នាក់ទី២ពីសង្គមចាស់ (បច្ចុប្បន្ននេះ ថ្នាក់ទី១១)។ កាលពីដើម ខ្ញុំមិនដែលចាញ់អ្នកណាទេ ទាក់ទងនឹងការសរសេរនិងអានអក្សរខ្មែរ។ ដោយសារតែសង្គ្រាម ខ្ញុំបានឈប់រៀននៅសាលារដ្ឋ។...
ក្រូច វ៉ន៖ នារីកាត់ដេរតំបន់៣៣
ក្រូច វ៉ន[1] ភេទស្រី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន វ៉ន រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វ៉ន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជីវភាពគ្រួសារមានការខ្វះខាត និងក្រខ្សត់ខ្លាំង។ កាលពីសម័យសង្គមរាស្រ្តនិយម ម្ដាយខ្ញុំយកខ្ញុំទៅឲ្យម្ដាយមីងចិញ្ចឹម។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែជួយធ្វើការងារផ្ទះសម្បែង ជួយបេះបន្លែ...
ចាន់ សូត៖ ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ
ចាន់ សូត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតំបែរ ឃុំត្រពាំងឫស្សី ឃុំគោក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្ដត្បូងឃ្មុំ)។ បច្ចុប្បន្ន សូត រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សូត បាននិយាយថា៖ «ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនចំនួន១២នាក់ (ប្រុស៥នាក់ និងស្រី៧នាក់) នៃគ្រួសារកសិករ។ ខ្ញុំមិនបានរៀនសូត្រទេ កាលពីកុមារភាព ដោយសារតែកត្តាជីវភាពខ្វះខាតនិងសង្គ្រាម។ នៅខែមីនា...
ចូលបម្រើកងទ័ពយ៉ាងស្ងាត់ៗ ដោយសារអត់ឃ្លានខ្លាំងពេក
អ៊ុន ហយ ភេទប្រុស អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកពារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ហយ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខាងក្រោមនេះគឺជាចាស់រឿងរបស់ ហយ៖ ៖ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ ឳពុកម្តាយរបស់ខ្ញុំមានមុខរបរជាកសិករ។ ខ្ញុំមិនបានរៀនសូត្រនោះទេកាលពីកុមារភាព ដោយសារជីវភាពគ្រួសារមានការលំបាកពេក។ នៅពេលខ្ញុំធំដឹងក្ដីបន្ដិច ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យចូលកងចល័តលើកភ្លឺស្រែ និងជីកប្រឡាយ។ ខ្ញុំបានធ្វើការនៅភូមិថ្នល់ទទឹង...
ខ្ញុំត្រូវរបួសចំត្រង់ពោះ និងក្រលៀន
ប៉ុន ខេម ភេទ ប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ខេម រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខេម និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាកម្មករលីសែងគ្រឿងដែក។ គ្រួសារខ្ញុំ មិនមានមុខរបរធំដុំអ្វីនោះទេ។ ក្រៅពីការងារទាំងអស់នេះ...
ខ្ញុំត្រូវអម្បែងគ្រាប់ហោះមកលើស្លឹកត្រចៀក និងធ្លាយដល់ថ្គាម
ជូ នូ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុង ភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នូ រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នូ បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ នៅជំនាន់នោះ គ្រួសារខ្ញុំមានជីវភាពខ្វះខាតណាស់ ហើយខ្ញុំជាកូនកំព្រារស់នៅជាមួយម្ដាយចុង។ កាលពីវ័យកុមារ ខ្ញុំរៀនអក្សរបានត្រឹមថ្នាក់ទី៧...

