Tag: រតនគិរី

ភ្លក់ជីលេខមួយ

(រតនគិរី)៖ មាស លៀម ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហម លៀម ត្រូវធ្វើពលកម្មហួសកម្លាំង ព្រមទាំងហូបចុក និងសម្រាកមិនគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៥ លៀម ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើជាកងចល័ត និងបែកចេញពីឪពុកម្ដាយ និងប្អូនៗដែលរស់នៅសហករណ៍ត្រពាំងក្រហម។ លៀម ត្រូវក្រោកពីម៉ោង ៤ទៀបភ្លឺ ទៅជីកប្រឡាយ...

ប្រវត្តិជូរចត់របស់ សុកន

(រតនគិរី)៖ បួ សុកន ភេទស្រី មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ សុកន និងកុមារឯទៀតនៅក្នុងភូមិស្រែអង្គ្រង ត្រូវខ្មែរក្រហមបង្ខំឲ្យចូលធ្វើការក្នុង​កងកុមារនៅសហករណ៍ត្រពាំងក្រហម។ សុកន ចូលធ្វើការក្នុង​កងកុមារនៅអាយុ ១៣ឆ្នាំ។ សុកន ត្រូវធ្វើការរួម, ហូបរួម និងរស់នៅរួមជាមួយកុមារដទៃទៀត​នៅក្នុង​កង ដោយបែកបាក់ពីឪពុកម្តាយ។ ជារៀងរាល់ថ្ងៃ នៅម៉ោង...

វិះនឹងត្រូវខ្មែរក្រហមសម្លាប់ដោយសារទៅមើលកូន

(រតនគិរី)៖ សា ហ្វី ភេទស្រី មានអាយុ ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៤ ប្រជាជនដែលរស់នៅស្រែអង្គ្រង ត្រូវធ្វើស្រែប្រវាស់ដៃ និងមានបាយសុទ្ធសម្រាប់ហូប ប៉ុន្តែមិនយូរប៉ុន្មានអ្វីៗ បានផ្លាស់ប្ដូរ។ នៅឆ្នាំ១៩៧៥  បន្ទាប់ពីរបបខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុង ប្រជាជនដែលរស់នៅស្រែអង្គ្រងត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ចាប់ពីពេលនោះមក ហ្វី ត្រូវធ្វើការរួម ដូចជាលើកទំនប់ត្រពាំងអង្គ្រង និងដកស្ទូងទាំងហាលថ្ងៃហាលភ្លៀង។...

គ្មានភួយដណ្តប់នៅខែរងា

(រតនគិរី)៖ មាស លឿង ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម នៅក្នុងភូមិ ប្រជាជនត្រូវធ្វើស្រែប្រវាស់ដៃ និងចែករបបស្រូវទៅតាមក្រុម និងវ័យ។ នៅពេលនោះ លឿង ត្រូវជញ្ជូនកណ្ដាប់ស្រូវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ក្រោយមក ខ្មែរក្រហមប្រមូលកុមារក្នុងភូមិទាំងអស់ រួមទាំង...

កងចល័តនៅអូរភ្លង

(រតនគិរី)៖ ផាត់ សាយឿន ភេទស្រី មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ សាយឿន បានឲ្យដឹងថាប្រជាជនដែលរស់នៅស្រែអង្គ្រង ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅសហករណ៍ សាយឿន ធ្វើការក្នុង​កងកុមារ ដែលមានតួនាទី រែកលាមកគោ, ធ្វើជី និងបាចជីដាក់តាមវាលស្រែ។ ក្រៅពីម៉ោងការងារ កុមារ​ក្នុង​កងកុមារ ត្រូវបានបង្រៀនអក្សរដោយខ្មែរក្រហម។ បន្ទាប់ពីរៀន...

កងចល័តតំបន់១០២

(រតនគិរី)៖ សាន់ ឡុង ភេទប្រុស មានអាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅ និងមានស្រុកកំណើតនៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ឡុង ធ្វើជាកងចល័តតំបន់១០២។ នៅឆ្នាំ១៩៧៣ នៅក្នុងភូមិកំណើតរបស់ ឡុង មានការទម្លាក់គ្រាប់បែក។ កងទ័ពខ្មែរក្រហមនៅក្នុងភូមិក៏ជម្លៀសប្រជាជនចេញពីភូមិទៅនៅអូររូង និងជម្លៀសបន្តទៅអូរព្រះភ្នំ។ ចំណែក ឡុង ស្នាក់នៅវត្តក្នុងភូមិរហូតដល់ឆ្នាំ១៩៧៤។ នៅឆ្នាំ១៩៧៤...

អ្នកធ្វើជីលេខមួយ

(រតនគិរី)៖ ឃឹម ស្រាង ភេទប្រុស មានអាយុ ៧៩ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ អស់រយៈពេលជាច្រើនឆ្នាំកន្លងផុត ស្រាង នៅតែចងចាំមិនភ្លេចពីរឿងរ៉ាវដែលកើតឡើងនាសម័យខ្មែរក្រហម និងការងារ ជាអ្នកធ្វើជីលេខមួយរបស់គាត់។ ប្អូនប្រុសរបស់ ស្រាង ម្នាក់ ត្រូវបានខ្មែរក្រហមនាំយកទៅរៀនសូត្រ និងបាត់ខ្លួនរហូតមក ធ្វើឲ្យ ស្រាង យល់ថារបបខ្មែរក្រហម គឺជារបបមួយដ៏ឃោរឃៅ។...

កម្មកររោងចក្រប្រេងកាត

(រតនគិរី)៖ អ៊ុំ ឈី ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឈី មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។ ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ឈី រស់នៅក្នុងសហករណ៍នៅឯស្រុកកំណើតជាមួយឪពុកម្តាយ ដោយធ្វើជាកងសិល្បៈ និងកងកុមារ។ ឈី ត្រូវទៅរែកជី នៅពេលថ្ងៃនិង ត្រូវច្រៀងរាំតាមវាលស្រែ នៅពេលយប់។...

ខ្សែអាត់សំឡេងសារភាព

(រតនគិរី)៖ បួ ហួយ ភេទស្រី មានអាយុ ៨៥ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហួយ បានរៀបការមុនឆ្នាំ១៩៧៥ និងមានកូនប្រុសស្រី ចំនួន ៦នាក់។ នៅចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ ហួយ ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យដាំសណ្ដែក, ដាំដំឡូង និងកាប់ចម្ការនៅក្នុងភូមិ។ នៅពេលយប់ ហួយ...

ប្រថុយជីវិតដើម្បីលួចដកដំឡូង

(រតនគិរី)៖ ហង្ស អាន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ អាន ដែលមានអាយុ ១៥ឆ្នាំ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតដែលជាទីលំនៅសព្វថ្ងៃ ឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅទីនោះ អាន ត្រូវរស់នៅរួម, ធ្វើការរួម, និងហូបរួម។ ខ្មែរក្រហម បានបញ្ជាឲ្យប្រជាជនធ្វើពលកម្មដូចជា លើកទំនប់,...

គ្មានថ្នាំលេប

(រតនគិរី)៖ វ៉ាន់ តេង ភេទប្រុស មានអាយុ ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ តេង ធ្វើជាកងទ័ពខ្មែរក្រហម ដោយរស់នៅតាមព្រៃ, ជំរំនៅអូររូង និងជំរំនៅព្រៃផ្ដៅ។ នៅឆ្នាំ១៩៧៦ តេង ធ្វើជាកងឈ្លប និងក្រោយមកធ្វើកងចល័ត នៅសហករណ៍ត្រពាំងក្រហម។ តេង ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅលើកទំនប់អូរកាទឹង។...