ចងចាំមិនភ្លេចពីភាពនឿយហត់
(រតនគិរី)៖ ខា ឡាវ មានអាយុ ៨០ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ខា ឡាវ និងក្រុមគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិអង្គ្រងឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅទីនោះ ខា ឡាវ ត្រូវធ្វើស្រែដើម្បីទទួលបានបាយហូប។ មនុស្សធំទទួលបានបាយចានធំបន្តិច ចំណែកក្មេងៗ បានបាយមួយចានចង្កឹះតូចប៉ុណ្ណោះ។ ខ្មែរក្រហមបានចែកបាយលាយជាមួយស្លឹកដំឡូង គល់ចេកនិងបន្លែបង្ការផ្សេងៗ សម្រាប់ឲ្យប្រជាជនហូបនៅតាមរោងបាយ។ ចំណែកនៅរដូវស្ទូង...
ជម្លៀសទៅត្រពាំងក្រហម
(រតនគិរី)៖ ហីន ហ្វុត មានអាយុ ៨៤ឆ្នាំ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ននិងភូមិកំណើតនៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហីន ហ្វុត ជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម គាត់បានឆ្លងកាត់ការលំបាក ដែលបានកើតឡើងនៅក្នុងភូមិអស់រយៈពេលជាច្រើនឆ្នាំតាំងពីមុនឆ្នាំ១៩៧៥។ ប្រជាជននៅក្នុងភូមិ និង ហ្វុត ត្រូវបានជម្លៀសចេញពីភូមិស្រែអង្គ្រងឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហមទាំងអស់តាំងពីមុនឆ្នាំ១៩៧៥។ ប្រជាជនទាំងអស់ត្រូវធ្វើការរួម និង ហូបរួម។ ហ្វុត ត្រូវធ្វើពលកម្មពីព្រលឹមទល់ព្រលប់ ឬរហូតដល់យប់អធ្រាត្រទើបទៅសម្រាកនៅតាមផ្ទះរៀងៗខ្លួនវិញ។...
សម័យមហាយ៉ាប់យ៉ឺន
(រតនគិរី)៖ ជួន ថន មានអាយុ ៧០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ថន បានរំលឹកឡើងពីសម័យខ្មែរក្រហមថា ជា«សម័យមហាយ៉ាប់យ៉ឺន» សម្រាប់រូបគាត់។ ជួន ថន ត្រូវបានប្រធានសហករណ៍បញ្ជាឲ្យលើកទំនប់ និងជីកប្រឡាយ តាំងពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១២យប់អធ្រាត្រទើបបានសម្រាន្ត តាមរោងនៅជិតការដ្ឋានដែលមានរោងបុរស និងរោងស្ត្រី។ នៅពេលកំពុងជីកស្រះ មិត្តរបស់គាត់ម្នាក់ត្រូវពស់ចឹកបណ្ដាលឲ្យពិការមកទល់សព្វថ្ងៃ។ ក្រោយមក...
ស្លាប់មួយ សម្លាប់ពីរ
(រតនគិរី)៖ ផាត់ ប៉ឹង មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ ខ្មែរក្រហមបានចូលមកក្នុងភូមិអង្គ្រង ដែលគាត់រស់នៅ។ នៅឆ្នាំ១៩៧១ ប៉ឹង បានទៅរៀនពេទ្យនៅភូមិត្រពាំងច្រេះអស់រយៈពេលប្រាំមួយខែ និង ដើររករុក្ខជាតិសម្រាប់ធ្វើថ្នាំអាចម៍ទន្សាយ។ ជួនកាលគាត់ត្រូវបានចាត់តាំងឲ្យរៀនរបាំ ហាត់បាញ់កាំភ្លើង និងបង្ហាត់ឲ្យដោះនិងផ្គុំកាំភ្លើងសាឡើងវិញជាដើមដោយខ្មែរក្រហម។ នៅឆ្នាំ១៩៧២ គាត់បានរៀបការ។ នៅពេលនោះខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់រៀបការជាមួយប្តីរបស់គាត់ ដែលជាសេនាជននោះទេ ដោយសារប្តីរបស់គាត់រួមទាំងប្អូនត្រូវបានខ្មែរក្រហមកំពុងតាមដាន។...
នារីសិល្បៈស្ពាយកាំភ្លើងច្រៀងរាំ
(រតនគិរី)៖ ឈីម សារ៉េត មានអាយុ ៦៨ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សារ៉េត ត្រូវបានខ្មែរក្រហមជ្រើសរើសតាមភូមិឲ្យចូលបម្រើនិងហាត់រៀនក្នុងកងសិល្បៈ។ ក្នុងមួយភូមិខ្មែរក្រហមបានជ្រើសរើសមនុស្សមួយនាក់ទៅពីរនាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវហាត់សំដែងដោយការច្រៀងនិងរាំ តាមក្បាច់និងភ្លេងដែលមានគ្រូមកពីតំបន់ផ្សេងជាអ្នកបង្ហាត់បង្រៀន។ គាត់ត្រូវហាត់សំដែងរបាំជាច្រើនក្បាច់ទាំងយប់ទាំងថ្ងៃនៅភូមិស្រែអង្គ្រង ដោយមានកាយវិការជាមួយការស្ពាយកាំភ្លើង និងកាន់កាំបិតនៅពេលសំដែង។ ក្រោយពីរៀនចេះ ខ្មែរក្រហមបានបញ្ជូនគាត់ទៅសមរភូមិដើម្បីសំដែងឲ្យយោធាខ្មែរក្រហម។ គាត់ទទួលបានរបបអាហារបាយ និងសម្លលាយផ្កាចាហួយ និងសាច់ដំរី។...
ខ្មែរក្រហមបង្ខំឲ្យព្រះសង្ឃសឹក
(រតនគិរី)៖ ហ៊ុយ លត មានអាយុ ៧០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។នៅអំឡុងឆ្នាំ១៩៧០ ខ្មែរក្រហមបានបញ្ជូនឈ្មោះ ហន តាមបញ្ជាពីថ្នាក់លើឲ្យយកខោអាវពណ៌ខ្មៅ និងក្រមាក្រហមមកប្រគេនព្រះតេជគុណទាំងប្រាំអង្គដើម្បីសឹក។ ខ្មែរក្រហមបានចោទព្រះសង្ឃថា «ដេកស៊ី និងជិះជាន់អ្នកក្រ» ដូច្នេះខ្មែរក្រហមត្រូវតែបំផ្លាញព្រះពុទ្ធសាសនា។ ខ្មែរក្រហមបានដឹកជញ្ជូនគម្ពីរព្រះត្រៃបិដក និងស្បង់ចីពរយកទៅដុតបំផ្លាញ។ នៅពេលនោះ លត ដែលជាព្រះសង្ឃបានលួចកប់គម្ពីរត្រៃបិដក និងរូបសំណាក់ព្រះនៅក្នុងដីមុនពេលជម្លៀសចេញពីភូមិ។ ក្រោយមក...
ជិះទូកទៅជីកក្តួច
(រតនគិរី)៖ ខា ផាវ មានអាយុ ៧៥ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្នុងរបបខ្មែរក្រហម រាល់ព្រឹកព្រលឹម ខា ផាវ ត្រូវជិះទូកឆ្លងទន្លេដើម្បីជីកក្តួច និងទំពាំងនៅក្នុងព្រៃ។ នៅរដូវប្រាំងនាសម័យនោះ ផាវ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅជីកក្តួច និងទំពាំងឲ្យបានតាមចំនួនកំណត់។ គាត់បានលើកឡើងអំពីការលំបាកក្នុងការស្វែងរកក្តួច និងមានពេលខ្លះគាត់ត្រូវដើររកក្តួច ដោយមិនបានបរិភោគអាហារ និងមិនមានពេលសម្រាក។ បន្ទាប់មកគាត់ត្រូវដឹកជញ្ជូនទំពាំងនិងក្តួចទាំងនោះតាមទូក...
ខ្មែរក្រហមជម្លៀសមនុស្សទៅភូមិជនជាតិ
(រតនគិរី)៖ ហិន សាវីន មានអាយុ ៥១ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានវ័យក្មេងនៅសម័យនោះ ប៉ុន្តែគាត់បានដឹងតាមរយៈម្ដាយរបស់គាត់ប្រាប់ថា ប្រជាជននៅក្នុងភូមិមួយចំនួន និងម្តាយរបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងភូមិ ដែលសម្បូរទៅដោយជនជាតិដើមភាគតិចមួយដែលម្ដាយរបស់គាត់មិនចាំឈ្មោះភូមិនោះទេ។ នៅសម័យខ្មែរក្រហម គាត់រស់នៅជាមួយម្តាយដោយសារគាត់មានអាយុតិចនៅឡើយ។ កាលនោះម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មហួសកម្លាំងដូចជាលើកទំនប់ ជីកប្រឡាយ ច្រូតស្រូវ និងស្ទូងស្រូវនៅតាមសហករណ៍។ ម្តាយរបស់គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់ ឬហូបចុកបានគ្រប់គ្រាន់នោះទេ។...
កុមារភាពនៅសម័យខ្មែរក្រហម
(រតនគិរី)៖ លី ផាក់ មានអាយុ ៥៣ឆ្នាំ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ លី ផាក់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីសម័យខ្មែរក្រហម។ គាត់កើតនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងមានស្រុកកំណើតនៅឯខេត្តស្ទឹងត្រែង។ នៅសម័យខ្មែរក្រហម គាត់មានអាយុប្រហែលជាបួនទៅប្រាំឆ្នាំប៉ុណ្ណោះ។ អ្វីដែលគាត់ចងចាំនោះ គឺការហូបចុកមិនគ្រប់គ្រាន់។ ជារៀងរាល់ថ្ងៃ ឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មដូចជា ជីកប្រឡាយ លើកទំនប់ ច្រូតស្រូវ ស្ទូងស្រូវ...
រងចាំប្តីតែមិនឃើញវិលវិញ
(រតនគិរី)៖ រីក ស៊ាប មានអាយុ ៦៩ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានភូមិកំណើតនៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គាត់បានរៀបការជាមួយប្តីរបស់គាត់នៅសម័យ លន់នល់ និងមានកូនមួយ។ ប្តីរបស់គាត់គឺជាវរសេនីយ៍ឯកនៅសម័យ លន់ នល់។ នៅសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើពលកម្មពីព្រឹកទល់ព្រលប់។...
ជីកស្រះសម្រាប់សម្លាប់ប្រជាជន
(រតនគិរី)៖ ហួន ច្រេច មានអាយុ ៥៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានដឹងពីម្តាយរបស់គាត់ថា ខ្មែរក្រហមបានសម្លាប់ឪពុករបស់គាត់ដោយមិនដឹងមូលហេតុ។ ហួន ច្រេច មានអាយុប្រហែល ៣ឆ្នាំនៅសម័យនោះ គាត់ត្រូវបានបាត់បង់ឪពុករបស់ខ្លួនទាំងមិនស្គាល់មុខបានច្បាស់ នេះជាអ្វីដែលគាត់មានអារម្មណ៍សោកស្ដាយនៅពេលដែលគាត់នឹកឃើញ និងនិយាយអំពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ច្រេចត្រូវបានបញ្ជូនឲ្យទៅរស់នៅតាមកងកុមារនៅឯភូមិត្រពាំងក្រហម។ ម្តាយរបស់គាត់បាននាំគាត់ត្រឡប់មករស់នៅជាមួយវិញ ដោយសារគាត់នៅមានអាយុតិចនៅឡើយ។ កាលនោះកុមារនៅក្នុងភូមិត្រូវបានខ្មែរក្រហមប្រមូលនិងបញ្ជូនឲ្យទៅរស់នៅភូមិត្រពាំងក្រហមមុនមនុស្សចាស់ ដោយរស់នៅរួម...

