Tag: លី ដេវីត

យ៉ាស់យ៉ា អាលី ខ្ញុំដឹកយាយខ្លួនយកទៅឲ្យខ្មែរក្រហមសម្លាប់

ខ្ញុំឈ្មោះ យ៉ាស់យ៉ា អាលី[1] កើតនៅក្នុងឆ្នាំ១៩៤៩​ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅក្នុងអំឡុងសម័យរាស្ត្រនិយម ខ្ញុំរស់នៅក្នុងភូមិទ្រា នៅក្នុងស្រុកក្រូចឆ្មារ ហើយនៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានផ្លាស់ប្តូរមកនៅម្តុំភូមិគីឡូបី ដើម្បីធ្វើការចំការនៅភូមិគីឡូបីនេះ។ នៅអំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់​មួយចំនួនក្នុងប្រទេសកម្ពុជា។[2] នៅក្នុង១៩៧២ ដោយសារតែមានទាហានខ្មែរក្រហមបានចាប់ផ្ដើមចូលកាន់កាប់នៅភូមិគីឡូបី និងតំបន់មួយចំនួនក្នុងតំបន់នេះ ខ្ញុំក៏បានសម្រេចចិត្តរត់ទៅនៅភូមិធំ(ទ្រា) វិញ មួយវិញទៀតនោះនៅខាងភូមិគីឡូបីមានការទម្លាក់គ្រាប់បែកខ្លាំងជាងនៅក្នុងភូមិទ្រា។ នៅភូមិ​​គីឡូបី ខ្ញុំបានឃើញមានការទម្លាក់គ្រាប់បែកតាំងពីឆ្នាំ១៩៧១​។​ នៅពេលទម្លាក់គ្រាប់បែកភាគច្រើនមុនពេលទម្លាក់យើង...

ជ្រឹង អ៊ី អតីតកងចល័តវ័យកណ្ដាល

ខ្ញុំឈ្មោះ ជ្រឹង អ៊ី[1] អាយុ ៧៨ឆ្នាំ រស់នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំកើតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀមនេះតែម្ដង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ យឹម យន់ ខ្ញុំមានកូនប្រុសស្រីចំនួន​ ៧នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះជ្រឹង និងម្ដាយ អាង បងប្អូនប្រុសស្រីចំនួន២នាក់។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចសីហនុ បានកើតមានឡើង...

រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ

នៅក្រោយថ្ងៃជ័យជម្នះនៅថ្ងៃទី ១៧ មេសា​ ១៩៧៥ ប្រទេសកម្ពុជា​ មានរបបគ្រប់គ្រងមួយថ្មី គឺរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់មករបបនេះបានធ្វើមហាសន្និបាតលើកទី៣របស់ខ្លួនចន្លោះពីថ្ងៃ១៥ ដល់១៩ ខែឆ្នូ ឆ្នាំ១៩៧៥ មហាសន្និបាតនោះបានរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់របបកម្ពុជាប្រជាធិបតេយ្យ។[1] រដ្ឋធម្មនុញ្ញរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានចែកជា ១៦ជំពូក​ និងត្រូវបានប្រកាសប្រើជាផ្លូវការនៅថ្ងៃទី០៥​ ខែមករា ឆ្នាំ១៩៧៦។ អំពីរបបរដ្ឋ​ របបសេដ្ឋកិច្ច​ និងរបបដឹកនាំ[2] នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យបានចែងថា កម្ពុជាប្រជាធិបតេយ្យ​ ជារដ្ឋមួយឯករាជ្យ ឯកភាព...

វ៉ា សឿន អតីតកងចល័តវ័យកណ្ដាលលើកទំនប់តាកុដ

ខ្ញុំឈ្មោះ វ៉ា សឿន[1] ភេទប្រុស អាយុ៧៨ ឆ្នាំ មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម សព្វថ្ងៃនេះខ្ញុំរស់នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ កែវ ជឿន ខ្ញុំបាទមានកូនប្រុសស្រីចំនួន ៧នាក់។ ឪពុករបស់ខ្ញុំឈ្មោះ វ៉ា និងម្ដាយខ្ញុំឈ្មោះ អុន ខ្ញុំមានបងប្អូនប្រុសស្រីចំនួន២នាក់ ហើយខ្ញុំជាកូនទី១ ក្នុងចំណោមបងប្អូនទាំងអស់។ ប្រវត្តិនៃការសិក្សារបស់ខ្ញុំ...

វត្តបភាវត្យារាម ហៅវត្តគគរ នៅសម័យកម្ពុជាប្រជាធិបតេយ្យ

វត្តបភាវត្យារាម ហៅវត្តគគរ ស្ថិតនៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម  មានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ប្រសិនធ្វើដំណើរពីទីរួមខេត្តកំពង់ចាមតាមបណ្ដោយផ្លូវ៤០ម៉ែត្រ​ស្របតាមដងទន្លេមេគង្គ យើងនឹងឃើញចេតិយចំណាស់មួយដែល​មានរូប​ព្រះកាល ឬរាហ៊ូ​​នៅខាងឆ្វេងដៃ​ ដែលអាចនិយាយបានថាជានិមិត្តរូបនៃវត្តគគរ​។ នៅក្រោយវត្តមានអូរធម្មជាតិ និងភូមិរបស់អ្នក​ស្រុក  ដោយមានប្រជាជនចំណុះជើងវត្តចំនួន៤ រួមមាន ភូមិគគរ១ គគរ២ ចំការសាមសិប និង កំពង់ក្របី ហើយប្រជាជនមានការរស់នៅលាយឡំគ្នារវាងខ្មែរនិងខ្មែរ-អ៊ិស្លាម។ នៅថ្ងៃ ១៧ មេសា ១៩៧៥...

ការចងចាំអំពីទឹកជំនន់លិចភូមិឆ្នាំ១៩៧៨ នៅក្នុងរបបខ្មែរក្រហម

ហុក ណៃវេង រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ណៃវេង ខ្ញុំរៀបការប្ដីឈ្មោះ អាន រី និងមានកូនសរុបចំនួន៥នាក់។ ណៃវេង រៀននៅសាលាបឋមសិក្សាវត្តចុងកោះរហូតដល់ថ្នាក់ទី១០ចាស់។ ដោយសារតែមានជីវិតក្រីក្រ ណៃវេង ឈប់រៀននិងជួយការងារឪពុកម្ដាយនៅផ្ទះ។ បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់នៅឆ្នាំ១៩៧០ បាតុកម្មបានផ្ទុះឡើងដោយមានការចូលរួមរបស់អ្នកភូមិ។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានចាប់ផ្ដើម។ នៅពេលនោះ...

ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមសម្លាប់ទម្លាក់ចូលក្នុងរណ្ដៅសាកសពរួមយ៉ាងព្រៃផ្សៃ

ខ្ញុំឈ្មោះ ស្រេង ស៊ីថា អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាអតីតគ្រូបង្រៀនថ្នាក់ទី១នៅសាលាបឋមសិក្សាទីប្រជុំ។ ខ្ញុំរៀបការប្ដីឈ្មោះ អ៊ុត ម៉ៅ និងមានកូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ ស ស្រេង គឺជានាយទាហាន លន់ នល់ និងម្ដាយឈ្មោះ មែន ជា។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់។ នៅចុងឆ្នាំ១៩៧៨ ឪពុកម្ដាយ...

នួន រឿន អតីតប្រធានកងចល័តវ័យកណ្ដាល

នួន រឿន ភេទប្រុស អាយុ៧៥ឆ្នាំ អតីតយុទ្ធជនកងទ័ពរំដោះខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន រឿន រស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រឿននិយាយរំឭកអំពីមូលហេតុចូលរួមកងទ័ពរំដោះខ្មែរក្រហម និងជីវិតរស់នៅក្នុងកងចល័ត ក្នុងរបបខ្មែរក្រហម៖ «ខ្ញុំឈ្មោះ នួន រឿន កើតនៅឆ្នាំ១៩៤៧ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ម៉េង ហ៊ាង...