Tag: លី សុខឃាង

ទេព ប៉ូច៖ «បាណាតិបាតា» ថាមិនឲ្យសម្លាប់ «អទិន្នាទានា»ថាមិនឲ្យលួចទ្រព្យគេ

ទេព ប៉ូច[1] ​បានកើតនៅក្នុងឆ្នាំ​១៩៤៧ នៅភូមិតាំង​រលាំង ឃុំ​វាលពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ូច បាន​បម្រើការ​ជា​សមាជិកក្រុម​ប្រឹក្សាឃុំ​ថ្លាត និង​កំពុងរស់នៅភូមិស្វាយចេក ឃុំ​ថ្លាត ស្រុក​អន្លង់វែង​ ខេត្តឧត្តរមានជ័យ។ ប៉ូច បាននិយាយថា៖ «ខ្ញុំ​មាន​បងប្អូនបង្កើតចំនួន​៤នាក់។ ខ្ញុំ ​បាន​បួសរៀនរយៈពេលពីរវស្សា នៅ​វត្ត​តាំង​ខ្មៅ។ ខ្ញុំ ​បាន​រៀបការនៅក្នុងឆ្នាំ​១៩៦៨។ រយៈពេល៤ឆ្នាំ​ក្រោយមក ប្រពន្ធខ្ញុំ ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​អាសន្ន​រោគ ក្នុងខណៈដែលគាត់កំពុងមាន​គត៌៤ខែ។...

ញឹម សឿន៖ ពេទ្យកងទ័ព

ញឹម សឿន[1] អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅកំណើតនៅភូមិ​ដូន​ចិន ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។ បច្ចុប្បន្ន សឿន រស់នៅភូមិ​ស្វាយចេក ឃុំ​ថ្លាត ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ។ សឿន​ បាន​និយាយអំពីបទពិសោធន៍ជីវិត​ឆ្លងកាត់របបខ្មែរក្រហមថា៖ «ខ្ញុំ​ធ្លាប់បាន​រៀន​សូត្រ​នៅ​ត្រឹម​​ថ្នាក់​ទី​៥ នៅ​ក្នុង​ខេត្តកំពង់ចាម។ ខ្ញុំ​មាន​បងប្អូនបង្កើតចំនួនបីនាក់​ ហើយ​ប្អូនទាំងពីរនាក់បាន​ស្លាប់​ដោយ​សារជំងឺ។ នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារនៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០...

ចាន់ ភឹម៖ ខ្ញុំបែកពីឪពុកម្តាយខ្ញុំជារៀងរហូត ចាប់តាំងពីចូលបម្រើបដិវត្តន៍ខ្មែរក្រហម

ចាន់ ភឹម[1] អាយុ​៥៥ឆ្នាំ និងជាជាងសិប្បកម្ម មាន​ស្រុកកំណើតនៅភូមិក្រាំងភ្ងារ ឃុំ​វាលពង្ស ស្រុក​​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។ សព្វថ្ងៃនេះ ភឹម​ រស់នៅភូមិស្រះឈូក ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ។ ភឹម ​បាន​និយាយថា៖ «មុនឆ្នាំ​១៩៧០ ខ្ញុំ​បាន​រស់នៅជាមួយឪពុកម្តាយយ៉ាងសុខសាន្ត នៅ​ក្នុង​ក្រុម​​គ្រួសារ​កសិករមួយ។ ឪពុកម្តាយខ្ញុំ​ប្រកបរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំ​ក៏ប្រកបរបរឡើងត្នោតដែរ។ ខ្ញុំ​បាន​​បួសជាព្រះសង្ឃ​ រយៈពេលពីរវស្សាដែរ។ នៅក្នុងឆ្នាំ​១៩៧៣ ខ្ញុំ​ត្រូវ​បាន​បង្ខំឲ្យ​ចូល​បម្រើ​បដិវត្តន៍​ខ្មែរក្រហម...

ប្រាក់ សឿន៖ ខ្ញុំធ្លាប់ជូនលុយចំនួន២០០បាត ដល់ជនភៀសសឹកមួយគ្រួសារ

ប្រាក់ សឿន[1]​ អាយុ៤៧ឆ្នាំ(នៅត្រឹម​ឆ្នាំ​២០០៨) មាន​ស្រុកកំណើតនៅក្នុងភូមិបាក់ខែង ឃុំ​បាក់ខែង ក្រុង​ភ្នំពេញ។ បច្ចុប្បន្ន សឿន​ រស់នៅភូមិស្វាយចេក ឃុំ​ថ្លាត ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ។ សឿន​ បាន​និយាយថា៖ «ឪពុកម្តាយរបស់ខ្ញុំ​បាន​រស់នៅបាក់​ខែង នៅទីក្រុងភ្នំពេញ។ ខ្ញុំ​បាន​ទទួលការសិក្សារៀនសូត្រដែរ នៅចន្លោះឆ្នាំ​១៩៧០ដល់​ឆ្នាំ​១៩៧៣។ ខ្ញុំ​មាន​បងប្អូន​បង្កើតចំនួន​បីនាក់ ដោយមាន​ប្អូនប្រុសមួយ និង​ប្អូនស្រីមួយ។ ខ្ញុំ​គឺជាកូនទីមួយនៅក្នុងគ្រួសារ។ នៅ​ក្នុងខែមេសា ឬឧសភា ​ឆ្នាំ​១៩៧៣...

ប៉ិន ម៉ាច៖ កងនារីដឹកជញ្ជូន

ប៉ិន​ ម៉ាច[1]​ ភេទ​ស្រី​ អាយុ​៦៣ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ព្រែក​តាអាំ ឃុំ​បុស្សលាវ​ ស្រុក​ក្រចេះ​ ខេត្ត​ក្រចេះ។​ បច្ចុប្បន្ន​ ម៉ាច​ រស់​នៅ​ក្នុង​ភូមិ​បឹង​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​​ជ័យ។​ ម៉ាច​​ បាន​រៀប​រាប់ពី​​ការរស់នៅ​របស់​ខ្លួន​ក្នុង​របប​ខ្មែរក្រហម​ និងការរត់ភៀសខ្លួន​​មក​កាន់​​តំបន់​អន្លង់​វែង​​ថា​៖ «នៅ​ឆ្នាំ​១៩៧៦​ ខ្ញុំ​​ត្រូវ​បានបំ​បែក​ចេញ​​ពី​ឪពុក​ម្ដាយ និង​​ធ្វើការ​ឲ្យ​​​​កង​ចល័ត​របស់​ខ្មែរ​ក្រហម ​នៅ​ក្នុង​ខេត្ត​​ក្រចេះ​ ​។ ខ្ញុំ​តែង​តែ​ក្រោក​ពី​ព្រលឹម ដើម្បី​ដេញបង្អើល​​ចាបកុំ​ឲ្យ​ស៊ី​ស្រូវ។​ ខ្ញុំបាន​ហូប​​អាហារ​ថ្ងៃ​ត្រង់...

បាវ ណាង៖ ខ្ញុំស្វែងរកបងប្រុសនៅក្នុងតំបន់តស៊ូរបស់ខ្មែរក្រហម នៅអន្លង់វែង

បាវ​ ណាង[1]​ ភេទ​ស្រី​ អាយុ៦៣ឆ្នាំ​​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ខ្លា​ ស្រុក​កោះ​អណ្ដែត​ ខេត្ត​​តាកែវ​។​ ណាង​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ទួល​សាលា​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ណាង​ បាន​និយាយ​រៀប​រាប់​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​នៅ​ក្នុង​របបខ្មែរ​ក្រហម​ដូច​តទៅ​៖​ «​កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម ​ខ្ញុំ​នៅ​វ័យ​កុមារ​ភាព​នៅ​ឡើយ​ទេ​។​ ខ្ញុំ​ចាំ​បាន​ថា​គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ និង​ចិញ្ចឹម​គោ​ មាន់​ ទា​ និងឆ្កែ​។​ ការ​រស់​នៅ​ក្នុង​ជំនាន់​នោះ​នៅ​មិន​ទាន់​មាន​ភាព​ជឿន​លឿន​នៅ​ឡើយ​ទេ​។​ ជីវភាព​រស់​នៅ​របស់​ប្រជាជន​មាន​សភាព​ក្រី​ក្រ​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៥​​នៅ​ក្នុង​គ្រួសារ​។​...

ងួន រ៉ាឌី៖ ខ្ញុំធ្វើពុតជាស្លាប់នៅក្នុងរណ្តៅសាកសពរួម

ងួន​ រ៉ាឌី[1] ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅឃុំ​ដំដែក​ ​​ស្រុក​សូទ្រនិគម​ ខេត្ត​សៀម​រាប​។ រ៉ា​ឌី​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​អូរ​គរគីកណ្ដាល​ ឃុំ​លំទង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ រ៉ា​ឌី​ បាន​និយាយថា៖​ «​ឪពុក​ខ្ញុំគឺ​​​ជា​​គ្រូ​ពេទ្យ នៅ​សម័យ​​សង្គម​រាស្រ្ត​និយម​។​​ ជា​រៀង​រាល់​ថ្ងៃ​ ឪពុក​ខ្ញុំ​តែង​តែ​ដើរ​ចាក់​ថ្នាំ​នៅ​តាម​ភូមិ​ និង​ស្រុក​ផ្សេងៗ​ ដើម្បី​ដូរ​ជា​អង្ករ​សម្រាប់​​ផ្គត់​ផ្គង់​គ្រួសារ​។​ ​ម្ដាយខ្ញុំ​គឺ​ជា​ស្រ្តី​មេ​ផ្ទះ ដែល​​រៀប​ចំ​បាយ​ទឹក​ និង​មើល​ថែ​កូនៗ​។​​ ខ្ញុំមាន​បង​ប្អូន​បង្កើត​ចំនួន​៧​នាក់​ (ស្រី៤​នាក់​...

សុន សុខា៖ រៀបការក្នុងជំនាន់ខ្មែរក្រហម

សុន សុខា[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងនៅភូមិទួលតាហោ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។​ សុខា​ បច្ចុប្បន្ន​ រស់នៅក្នុង​ភូមិ​ថ្នល់​កែង​ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុខា បានចែករំលែករឿង​រ៉ាវ​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​ថា៖ «​ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ ចំណែក​ឯ​ម្ដាយ​ខ្ញុំ​បាន​ស្លាប់​ជា​យូរ​មក​ហើយ​ ខ្ញុំ​មិន​ដែល​បាន​ជួប​មុខ​ម្ដាយ​សូម្បី​តែ​ម្ដង​។​ ការ​រស់​នៅ​ជា​មួយ​ឪពុក​ ដោយ​គ្មាន​ម្ដាយ​មើល​ថែ​ពិត​ណាស់​ដែល​ខ្ញុំ​ខ្វះ​ភាព​កក់​ក្ដៅ​។​ គ្រួសារ​ក៏​មាន​ជី​វភាព​ក្រី​ក្រ​ ដោយ​ឪពុក​ខ្ញុំ​ប្រកប​របរ​ធ្វើ​ស្រែ​សម្រាប់​ចិញ្ចឹម​កូន​។​ ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​ទេ​។​ មិន​យូរ​ប៉ុន្មាន​ ឪពុក​ខ្ញុំ​បាន​រៀប​ការ​ប្រពន្ធ​ម្នាក់​ទៀត​។​ ក្រោយ​ពី​រៀប​ការ​ហើយ​...

ស្រី សុខ៖កងទ័ពវៀតកុងបានទម្លាក់គ្រាប់លើស្រុកកោះធំ

ស្រី​ សុខ​[1] ភេទ​ប្រុស​ អាយុ៧១ឆ្នាំ​​ មាន​ទី​កន្លែង​កំណើត​រស់​នៅ​ក្នុង​ឃុំ​លើក​ដែក​​ ស្រុកកោះ​ធំ​ ខេត្ត​កណ្ដាល​​។ សុខ​ បច្ចុប្បន្ន​​រស់​នៅ​ក្នុង​ភូមិ​ទួល​សាលា​ ស្ថិត​នៅ​ក្នុង​​ស្រុក​អន្លង់​វែង​។ សុខ បាន​និយាយ​រៀប​រាប់​ពី​ប្រវត្តិ​ការត​ស៊ូ និង​ទុក្ខ​លំបាក​របស់​ខ្លួន​​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​​ដូច​ខាង​ក្រោម​​​៖​ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​រស់​នៅក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​មធ្យម​។ គ្រួសារ​ខ្ញុំ​ ប្រកប​មុខ​របប​ធ្វើ​ស្រែ​ចម្ការ​ និង​នេសាទ​ត្រី​​សម្រាប់​ទ្រទ្រង់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ នៅ​មុន​ឆ្នាំ​១៩៧០​ ប្រជាជន​រស់​នៅក្នុង​ស្រុក​កោះ​ធំ​​​ភាគ​ច្រើន​ប្រកប​មុខ​​របរ​នេសាទ​ត្រី​។ នៅ​ជំនាន់​នោះ​ការ​ហូប​ចុក​របស់​ប្រជាជន​សម្បូរ​សប្បាយ​ណាស់​មិន​មាន​ការ​ខ្វះ​ខាត​អ្វី​នោះ​ទេ​។​ ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​រួម​ទាំង​ក្មេងៗ​​នៅ​ក្នុង​ភូមិ​តែង​តែ​នាំ​គ្នា​ទៅ​នេសាទ​ត្រី​នៅ​ស្រុក​កោះ​ធំ​។​ នៅ​ទី​នោះ​សម្បូរ​ត្រី​តូច​ត្រី​ធំ​ណាស់​សូម្បី​តែ​ខ្ញុំ​ចែវ​ទូក​ក៏​ប៉ះ​​ត្រី​ដែរ​។ ថ្ងៃ​មួយ​នៅ​ពេល​ដែល​ខ្ញុំ​...

ហោម សាង៖ ពេទ្យកងទ័ព

ហោម​ សាង[1]​ ភេទ​ស្រី​ អាយុ​​៦០​ឆ្នាំ​ មាន​ទី​កន្លែង​កំ​ណើត​នៅ​ឃុំ​កណ្ដាល​ ស្រុក​ឈូក​ ខេត្ត​កំពត​។ សាង​ សព្វ​ថ្ងៃ​រស់នៅ​ភូមិ​ស្វាយ​ចេក​ ឃុំ​លំ​ទង​ ស្រុ​ក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ សាង បាននិយាយរៀប​រាប់​​រឿងរ៉ាវ​ដែល​ខ្លួន​បាន​ឆ្លង​កាត់ក្នុង​របប​ខ្មែរ​ក្រហម​​ដូច​តទៅ​​៖ «កាល​ពី​កុមារភាព​ ​ខ្ញុំ​​សិក្សា​រៀន​សូត្រ​បាន​​ត្រឹម​ថ្នាក់​ទី​៧ ពី​សង្គម​។ ឪពុក​ម្ដាយ​ខ្ញុំ​គឺជា​កសិករ​។​ ជីវភាព​គ្រួសារ​ខ្ញុំ​នៅ​ពេល​នោះ​ មានកម្រិត​​មធ្យម​ ដែល​មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៤​នាក់​ ហើយ​ខ្ញុំគឺ​ជា​កូន​ទី​៣​នៅ​ក្នុង​គ្រួសារ​។​ លុះ​ដល់​ឆ្នាំ​១៩៧០​ ខ្ញុំ​បាន​ឮ​ដំណឺង​ថា​...

អ៊ី សំប៊ុន៖ ខ្ញុំបានទៅដល់អន្លង់វែង តាំងពីទស្សវត៍ឆ្នាំ១៩៦០

អ៊ី សំប៊ុន[1] ភេទ​ប្រុស​ អាយុ​៧៣ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​រស់​នៅ​ភូមិ​​គោក​កណ្ដាល​ ស្រុក​វ៉ារិន​ ខេត្ត​សៀម​រាប​។ សព្វ​ថ្ងៃ សំប៊ុន គឺជា​ប្រធាន​ភូមិ​​ស្រឡៅ​ស្រោង​ ឃុំ​លំទង ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ សំប៊ុន បាន​និយាយ​រៀប​រាបអំ​ពី​ប្រវត្តិ​របស់​ខ្លួន ​ដែល​បាន​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​ស្រឡៅ​ស្រោង​ថា៖ ​«នៅ​ចន្លោះ​ឆ្នាំ​១៩៦៥ ដល់ឆ្នាំ​​១៩៦៦ ខ្ញុំ​ និង​ឪពុក ​​បាន​ធ្វើ​ដំណើរ​ដោយ​រទេះ​គោ​ ដែល​បាន​ដឹក​សត្វ​មាន់​​ ទា ជ្រូក​ និង​គោ...

មល់ វី ៖ អ្នកដែលចាកចេញពីភូមិ ត្រូវបានចាត់ទុកជាបណ្ដាញរបស់ខ្មែរក្រហម

មល់​ វី​[1] ភេទ​ស្រី​ អាយុ​៥៣ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិពោធិ៍​ ឃុំ​ពោធិ៍​ ស្រុក​កំពង់​លែង​​ ខេត្ត​កំពង់​ឆ្នាំង​។​ ​ សព្វ​ថ្ងៃ វី ​រស់​នៅ​ក្នុង​ភូមិ​យាង​ជើង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ វី​ បាននិយាយថា៖ “ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​១៤នាក់​ (​ស្រីចំនួន​​៧នាក់)​​​​។​ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​ ដើម្បី​​ផ្គត់​ផ្គង់​ជី​វភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។​ ក្រៅ​ពី​ការ​ងារ​ស្រែ​ចម្ការ ​ឪពុក​ម្ដាយ​ខ្ញុំ​​មិន​បាន​ធ្វើ​ការ​​ងារ​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។​ ការ​ចង​ចាំ​របស់​ខ្ញុំ​នៅ​ចន្លោះ​ឆ្នាំ​​​១៩៧០ដល់​​ឆ្នាំ​១៩៧៥​ គឺ​​ជា​​កុមារ​ភាព​ដែល​រស់​នៅ​ជាមួយ​ឳពុកម្តាយ​​។​...

ទូច ខេង៖ នីរសារស្រុកបាទី

ទូច ខេង[1] ភេទ​ស្រី អាយុ​៦៥​ឆ្នាំ​ មាន​ស្រុក​កំណើត​រស់​នៅ​ក្នុង​ភូមិ​គោក​ដួល​ ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​ ខេត្ត​តាកែវ​។ សព្វ​ថ្ងៃ ខេង ​​រស់​នៅ​ក្នុង​ភូមិ​អូរ​ជីក ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។ ខេង បាន​និយាយ​រៀប​រាប់​​​សាច់​រឿង​ដែល​ខ្លួន​បាន​ឆ្លង​កាត់នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​​ថា​​៖ “កាល​នៅ​​កុមារ​ភាព ​ខ្ញុំ​រៀន​បានត្រឹម​​ថ្នាក់​ទី​១២ ​ពី​សង្គមចាស់​។​ ជំនាន់​នោះ​​គ្រួសាររបស់​ខ្ញុំ​​មាន​ជីវ​ភាព​ខ្វះ​ខាតខ្លាំង​ ហើយខ្ញុំ​ថែម​ទាំង​ជា​ក្មេង​កំព្រា​ ​ទើប​មិន​អាច​រៀន​បាន​ខ្ពង់​​ខ្ពស់​ដូច​ក្មេងដទៃ​។ ឪពុក​ម្ដាយ​​ខ្ញុំ​បាន​ស្លាប់​​​តាំង​ពី​ខ្ញុំ​នៅ​កុមារភាព​មក​ម្ល៉េះ​។ ​ខ្ញុំ​មាន​បង​ប្អូន​បង្កើត​​ចំនួន​៥នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៤​...

អ៊ុក ហឿន៖ ខ្ញុំបានបម្រើការជាពេទ្យកងទ័ពខ្មែរក្រហម

អ៊ុក​ ហឿន​[1] ភេទ​ប្រុស​ អាយុ៦៥​ មាន​ស្រុក​កំណើត​នៅ​​ក្នុង​ឃុំ​ទូក​មាស​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​។ ហឿន​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​អូរ​តាម៉េង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ហឿន​ បាន​និយាយ​ថា៖​ «​ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧នាក់ (ស្លាប់ចំនួន​បីនាក់)​។​ ​​ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។​ ​ប្រជាជន​នៅ​ក្នុង​សង្គម​រាស្រ្ត​និយម​ បាន​រស់​នៅយ៉ាង​​សុខ​សាន្ត​។​ លុះ​ដល់​ឆ្នាំ​១៩៧០ លន់​ នល់​ បាន​ធ្វើ​​​​​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម...

សួន ឃ្លឿយ៖ ខ្មែរក្រហមធ្វើពិធីអបអរជ័យជម្នះរយៈពេល៧យប់៧ថ្ងៃនៅប្រាសាទអង្គរវត្ត

សួន ឃ្លឿយ[1] ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ មាន​ទី​កន្លែង​កំណើត​​​នៅ​ភូមិ​សំរោង​ ឃុំ​ចន្លាស់​ដៃ​ ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប។ បច្ចុប្បន្ន​ ឃ្លឿយ ​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ​ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។ ឃ្លឿយ បាន​និយាយថា៖ «​ខ្ញុំ​និង​បងប្អូនបង្កើតរបស់​ខ្ញុំ​ទាំងអស់​មិន​បាន​​​រៀន​​សូត្រ​ទេ​ ដោយ​សារ​តែ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​​។ ខ្ញុំគឺ​ជាកូ​ន​ទី​៥ ក្នុង​ចំណោម​​​​បង​ប្អូន​បង្កើត​ចំនួន​៦នាក់។ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​​ធ្វើ​ស្រែ​ចម្ការ​ និង​ដាំ​ដំណាំ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព។ នៅក្នុង​​ឆ្នាំ​១៩៧០ ខ្ញុំ​បា​ន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​នៅ​​ក្នុង​​​​វ័យ​​​១៣​​ឆ្នាំ​​។​​ ​ខ្ញុំ​​​បាន​​ហ្វឹក​​ហាត់ផ្នែក​​​​យុទ្ធ​សាស្រ្ត​​​​សង្គ្រាម...

ភេម ញាញ់៖ខ្ញុំចង់បានសន្តិភាពនិងស្ថិរភាព

ភេម ញាញ់[1] ​ភេទប្រុស អាយុ៥៥ឆ្នាំ ទីកន្លែងកំណើត​នៅក្នុងភូមិស្វាយស  ឃុំចន្ទស ស្រុកសូទ្រ​និគម ខេត្ដសៀមរាប។ បច្ចុប្បន្ន ញាញ់ រស់នៅក្នុង​ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដ​ឧត្ដរ​មាន​ជ័យ។ ញាញ់ បាន​រៀបរាប់ពី​រឿងរ៉ាវផ្ទាល់ខ្លួន នៅ​​ក្នុងចលនាតស៊ូ​របស់​​​ខ្មែរក្រហមថា៖ «ខ្ញុំ​បាន​កើត​នៅ​ក្នុង​​គ្រួសារ​កសិករ​​មួយ ដែលពឹងផ្អែកទាំងស្រុងលើស្រែ។ ខ្ញុំ​គឺជាកូន​ទី៤ ក្នុងចំណោម​បងប្អូន​បង្កើត​ចំនួន​៧នាក់ ​(ស្លាប់​ចំនួន​ពីរនាក់)។ ខ្ញុំ​មាន​អាយុប្រហែល៤ឬ៥ឆ្នាំប៉ុណ្ណោះ ក្នុង ពេលសង្គ្រាម...

អែម សេង៖ ខ្ញុំជឿលើការមិនប្រមាថ

អែម សេង  ភេទប្រុស  កើតនៅក្នុងឆ្នាំ​១៩៥៧ នៅខេត្ដក្រចេះ។ បច្ចុប្បន្ន សេង រស់​​​​​នៅភូមិអូររុន  ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សេង បាននិយាយអំពី​រឿងរ៉ាវផ្ទាល់ខ្លួន​ជាមួយ​ចលនាតស៊ូ​ខ្មែរក្រហម​ថា៖ «នៅក្នុងឆ្នាំ​១៩៧២ ខ្ញុំ​មាន​​អាយុ​១៦ឆ្នាំ។ ខ្ញុំ​បាន​ចូលព្រៃម៉ាគី ​តប​តាមការ​អំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវ​បាន​ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នាថ្ងៃទី​១៨ ខែ​មីនា​​ ឆ្នាំ​១៩៧០។...

ឌី ប៊ុនសុំ៖ ខ្ញុំបើកឡានដឹកទំនិញ ក្នុងជំនាន់ខ្មែរក្រហម

ឌី ប៊ុនសុំ[1] ភេទ​ប្រុស អាយុ​៧០ឆ្នាំ មាន​ទី​កន្លែង​កំណើត​ ​នៅ​ក្នុង​ភូមិ​ជីមៀត ឃុំ​ជី​មៀត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ ប៊ុនសុំ ​រស់​នៅ​​ភូមិ​ថ្នល់​កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ​​។ ប៊ុន សុំ បាន​និយាយ​​ពី​បទពិសោធន៍​​ការ​តស៊ូ​របស់​ខ្លួន​ក្នុង​សម័យ​ខ្មែរ​ក្រហម​ថា៖ «កាល​ពី​​កុមារ​ភាព ​ខ្ញុំ​បាន​​​រៀន​​​​ត្រឹម​ថ្នាក់​ទី​៩ ពី​សង្គមចាស់​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧នាក់​។ ​ខ្ញុំ​គឺ​ជា​កូន​ប្រុស​​​ពៅ ​នៅ​ក្នុង​គ្រួសារ​។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រកប​​របរ​ធ្វើ​ស្រែ​ចម្ការ​...

ណ រ៉ានី៖ រន្ទះបាញ់ ឬអ្នកតាកាច់ បើមិនត្រណមរៀបការជាមួយសាច់ញាតិខ្លួនឯង

ណ រ៉ានី[1]​ ភេទ​ស្រី​ អាយុ​៧០​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​កោះ​រំយើល ឃុំ​ពាម​ជីមៀត​ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ​ រ៉ានី​ រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ។ រ៉ានី បាន​និយាយ​​ថា៖ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ ពី​សង្គម​ចាស់​ដោយ​សារ​តែ​គ្រួសារ​​របស់​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​។ ប្រជាជនភាគ​ច្រើន​នៅក្នុង​​ខេត្ត​មណ្ឌល​គិរី គឺ​ជា​ជន​ជាតិ​ព្នង,​ចារ៉ាយ, លាវ  និង​ទំពួន​។ ខ្ញុំ​ជាកូន​កាត់​​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​​ និង​​លាវ។...

គង់ ឈៀប៖ ខ្មែរក្រហមលែងមានខ្នាយសម្រាប់ចាក់ទៀតហើយ

គង់ ឈៀប​​[1] ភេទប្រុស  កើតនៅឆ្នាំ១៩៦៨  ទីកន្លែងកំណើតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ  ស្រុក​សង្កែ ខេត្ដបាត់ដំបង​។ សព្វថ្ងៃ ឈៀប រស់នៅភូមិថ្លាត ឃុំថ្លាត  ស្រុកអន្លង់វែង ខេត្ដ​ឧត្ដរ​មាន​ជ័យ។ គង់ ឈៀប បាន​និយាយថា៖ «ខ្ញុំ​មាន​វ័យ​៩ឆ្នាំហើយ នៅក្នុង​របបខ្មែរក្រហម។ ខ្ញុំ​មិន​ទាន់​ត្រូវ​បាន​​ចាត់​បញ្ចូល​ទៅក្នុងកងកុមារនៅឡើយទេ។ ខ្ញុំ​តែងតែធ្វើដំណើរចុះឡើងៗជាមួយ​ឪពុកខ្ញុំ ដែលគាត់​គឺ​ជា​អ្នក​ឡើង​ត្នោត និងធ្វើស្រែដែរ។ ក្រោយមក ខ្ញុំ​ក៏ត្រូវ​បាន​ចាត់ឲ្យ​ដើររើស​អាចម៍គោ-ក្របី...

ប្រាក់ ថា៖ ខ្ញុំត្រូវបានបញ្ជូនទៅឈរជើងការពារព្រំដែននៅអូរដាក់ដាំ

ប្រាក់​ ថា[1]​ ភេទ​ប្រុស អាយុ​៧៦ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​​ភូមិ​ស្វាយ​ទៀប ឃុំ​ស្វាយ​ទៀប ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម​។ ថា​ សព្វ​ថ្ងៃ​រស់​នៅក្នុង​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​​។ ប្រាក់ ថា​ បាន​និយាយ​​ថា៖​ «កាល​ពី​កុមារភាព ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០​ពី​សង្គមចាស់​។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​​បួសរៀន​​នៅ​វត្ត​តាំងគោក​​នៅក្នុង​ឆ្នាំ​១៩៦១។ ខ្ញុំ​បាន​​បន្ត​​រៀន​​ជា​មួយ​ព្រះ​សង្ឃ​អស់​រយៈ​ពេល​៦វស្សា​។ ការ​​​សិក្សា​​បាន​ផ្តោត​លើ​​​​ភាសា​បាលី និងព្រះ​ធម៌ ហើយ​ក៏បាន​​​អនុវត្តការ​​បង្រៀនជាមួយ​សិស្ស​ក្មេងៗនៅ​ក្នុង​វត្ត​​ជា​ដើម​។​ កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម​ ខ្ញុំ​ដើរ​តាម​ឡាន​ដុត​អុស...

សុខ ភ័ណ្ឌ៖ ម្តាយខ្ញុំគិតថាខ្ញុំបានស្លាប់បាត់ទៅហើយ

សុខ​ ភ័ណ្ឌ[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិសោប ឃុំសោប ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខ ភ័ណ្ឌ រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ។​​ ភ័ណ្ឌ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងស្រុកកំណើតជាមួយម្ដាយឪពុក។ គ្រួសារ​​​​​​ខ្ញុំ​​ប្រកប​មុខរបរធ្វើស្រែចម្ការ ហើយ​​មិនមានប្រកបរបរអ្វី​ផ្សេង​​​ក្រៅពីនេះ​ទៀត​​ទេ។ ខ្ញុំ​មិន​​បាន​រៀន​សូត្រ​​នៅ​សា​លា​ទេ ដោយសារ​តែ​ខ្ញុំ​ធំ​ដឹង​ក្ដី​​​នៅ​ក្នុងពេល​​​សង្គ្រាម។ ប្រទេស​ជាតិ​​ចាប់​ផ្ដើម​មាន​ចលា​ចល ដែល​​​​​សាលារៀន...

ឡុង អ៊ី៖ បណ្តោយតាមកម្មនិងព្រេងវាសនា

ឡុង អ៊ី[1] ភេទប្រុស អាយុ​៦១ឆ្នាំ​ មានទីកន្លែងកំណើតនៅភូមិថ្នល់ ឃុំត្រៀល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ បច្ចុប្បន្ន ឡុង អី រស់នៅស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ។​ ឡុង អ៊ី បាន​និយាយថា៖ «ខ្ញុំមានបងប្អូនខ្ញុំ​​៧នាក់​(ប្រុស៤នាក់និងស្រី៣នាក់)។ ខ្ញុំគឺជាកូនទី២។ កាលពីកុមារ​ភាពខ្ញុំមិនបានរៀន​សូត្រនោះទេ ដោយសារ​តែសង្គ្រាម។ ខ្ញុំបានចូលរៀនបន្ដិចបន្ដួច​នៅ​តាម​វត្ដ​អារាម។ ខ្ញុំអាន និងសរសេរបានបន្ដិចបន្ដួច​។​  គ្រួសាររបស់ខ្ញុំ​មាន​ជីវភាពក្រីក្រ ដោយ​ប្រកប​របរ​ធ្វើ​ស្រែ។...

សយ សាយ៖ អតីតកងទ័ពខ្មែរក្រហម

សយ សាយ[1]​ ភេទប្រុស អាយុ​៦៨ឆ្នាំ ​មានទីកន្លែង​កំណើតនៅ​ក្នុង​ភូមិស្វាយ​ចេក ឃុំ​ស្វាយ​ចេក ស្រុក​អង្គរធំ ខេត្ដសៀមរាប​។ បច្ចុប្បន្ន​ សាយ រស់នៅក្នុង​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ សាយ បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើត​​ចំនួន៧នាក់​ ដែលមាន​ប្រុសចំនួន៤នាក់ និង​ស្រី​ចំនួន​៣នាក់។ ​ខ្ញុំគឺ​ជា​កូនច្បង​នៅក្នុង​គ្រួសារ។​ កាលពីកុមារ​ភាព ខ្ញុំរៀនសូត្រ​បានតិចតួចណាស់ នៅ​​ត្រឹម​ថ្នាក់​កុមារដ្ឋាន។ ក្រុម​គ្រួសារ​របស់ខ្ញុំ​មានជីវភាពមិនសូវ​គាប់ប្រសើរនោះទេ។ យើង​ជួបប្រទះនូវការ​ខ្វះ​ខាត​នៅក្នុងឆ្នាំ​ខ្លះ ខណៈដែល​​ឆ្នាំ​ខ្លះក៏​បាន​​​​គ្រប់គ្រាន់ផ្នែកខាងជីវភាពរស់នៅប្រចាំថ្ងៃ។ ​នៅពេលដែលខ្ញុំ​បាន​ធំធាត់...

មល់ វី៖ ពិការភាពធ្វើឲ្យខ្ញុំលំបាករកអ្វីប្រៀបពុំបានទេ

មល់ វី[1] មាន​អាយុ​៥១ឆ្នាំ និង​រស់នៅក្នុងភូមិយាងខាងត្បូង​ ស្រុក​អន្លង់វែង បាន​និយាយ​ថា៖ «​ខ្ញុំមានបងប្អូនបង្កើតចំនួន​១៤នាក់ (ប្រុស​៧នាក់ និងស្រី​៧នាក់)។  ខ្ញុំ​បាន​មក​​កាន់​​តំបន់អន្លង់វែង​តាំង​ពី​អាយុ២០ឆ្នាំ អំឡុងឆ្នាំ​១៩៨៧-១៩៨៨ ដោយសារ​តែមានទំនាក់ទំនង​ជាមួយ​​ខ្មែរ​ក្រហម​។ បង​ស្រី​ជី​ដូន​​មួយ​របស់ខ្ញុំឈ្មោះ ថាន ​រស់នៅជាមួយខ្មែរក្រហម។  ខ្ញុំពិការដៃ​ម្ខាង​ នៅ​ពេល​ដែល​កង​ទ័ព​វៀត​ណាម​​​វាយប្រយុទ្ធ​ជាមួយខ្មែរក្រហម​។ ខ្ញុំ​មានបំណង​ថា​​ចង់​វិល​ត្រឡប់​ទៅ​ខាង​ក្នុង​​វិញ។ បន្ទាប់មក ទាហាន​​ម្នាក់ក៏បានចូលមក ហើយទម្លាក់កាំ​ភ្លើងទៅលើដី។ ទាហាននោះ​បានប្រាប់ថា​«ទុក​​កាំភ្លើង​ឲ្យ​ខ្ញុំ​បន្ដិច»។ ខ្ញុំក៏បានយកដៃ​លើក​កាំភ្លើងនោះឡើងហើយផ្ទុះតែម្ដង។ ការផ្ទុះ​បណ្ដាល​ឲ្យដៃ​របស់​​ខ្ញុំ​ពិការ​ម្ខាង ​នៅ​​ឯ​ចំណុច​ភូមិទួលប្រាសាទ​​...

ឡុង គឿន ៖ ខ្ញុំនៅសល់តែពិការភាព

ឡុង គឿន[1] ​ដែលមានវ័យ​៧៣ឆ្នាំ និងជាប្រជាជនម្នាក់នៅស្រុក​អន្លង់វែង បាន​និយាយ​ថា៖​ «កាល​​ពី​​កុមារ​ភាព ​ខ្ញុំ​មិន​បាន​សិក្សា​រៀន​សូត្រ​​ទេ​ ដោយ​សារ​តែការ​ខ្វះ​ខាតខាង​ជី​វភាព​គ្រួសារ​​។ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​កសិកម្ម​ និងមិន​មាន​កិច្ច​ការ​អ្វីផ្សេង​ទេ​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៩​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ​។ ខ្ញុំ​គឺជា​អ្នក​រ៉ាប់​រង​លើការ​ងារ​ធ្វើ​ស្រែ​ និង​ការ​ងារ​នៅ​ក្នុង​គ្រួសារ​​។​ ​នៅ​ពេល​នោះ​ ខ្ញុំ​មាន​ការ​លំបាក​ខ្លាំង​ ដោយ​សារខ្ញុំ​ត្រូវ​ជួយ​​ចិញ្ចឹមបីបាច់​​ប្អូន​​តូចៗ​​។ នៅ​ជំនាន់​នោះ ខ្ញុំ​​ពិបាក​រក​ការ​ងារ​ធ្វើ​ណាស់​។ បើ​ខ្ញុំ​ចង់​បាន​ការ​ងារធ្វើ​ ខ្ញុំ​​ត្រូវ​​តែ​ចាក​ចេញ​ពីស្រុក​​កំណើត​ទៅ​កាន់​ទី​ក្រុង។ ខ្ញុំ​រស់​នៅផ្ទះ​ និង​ជួយ​​ធ្វើ​ការ​ងារ​ឪពុក​ម្ដាយ។ នៅក្នុង​​វ័យ​២១​ឆ្នាំ​ ខ្ញុំ​ក៏​បាន​ទៅ​បួស​នៅ​វត្ត​ដំណាក់​។...

ចាប ចេង អនុលេខាអនុសេនាធំ២០៤

ចម្លើយសារភាពចំនួនបួននាក់ផ្សេងគ្នា នៅ​ក្នុង​ឯកសារលេខ​J00158 នៃ​បណ្ណសារ​ដ្ឋាន​មជ្ឈ​មណ្ឌល​​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារកម្ពុជា​ បានផ្តោតសំខាន់​លើ​ប្រវត្តិសកម្មភាព​របស់ ចាប ចេង[1] ឬ មូល ចេង ដែល​បាន​បម្រើងក្នុង​ជួរបដិវត្តន៍ខ្មែរក្រហម ក្នុង​ឋានៈជា​អនុលេខាអនុសេនាធំ​​២០៤ នៃ​​កង​វរសេនា​តូច​​២៣៣​ កងពលធំលេខ​១៥២។ ចម្លើយទាំងបួននាក់ បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ចំនួន​ពីរ​រួម​មាន៖ «អំពីប្រវត្តិ» និង «ការអនុវត្តន៍មាគ៌ាបក្ស» ដែល​បង្ហាញពីសកម្មភាពទំនាក់ទំនងនៃការកសាង​បណ្តាញក្បត់បដិវត្តន៍របស់​ ចាប ចេង។ នៅពេលខ្លះ អ្នកផ្តល់ចម្លើយ​​បាន​បង្ហាញពីការ​ជាប់ទាក់ទងគ្នា​រវាង ចាប ចេង...

ម៉ៃ ផូរ៖«ឯងធ្វើបដិវត្តន៍នឹងគេដែរ ម៉េចក៏នៅតែរហាមអញ្ចឹង?»

«ឯងធ្វើ​បដិវត្តន៍​នឹង​គេដែរ ម៉េច​ក៏នៅ​តែ​រហាម​​​អញ្ចឹង? ធ្វើបដិវត្តន៍ កុំ​ខ្វះពេក កុំ​​ធ្វើក្រពេក បដិវត្តន៍​អ្នក​ណា​ គេធ្វើ​ដូចឯងនោះ?» ចំណែក​ឯការ​ប្រើ​ប្រាស់​សម្ភារ​​ផ្សេងៗ​វិញ ម៉ៃ ផូរ ក៏​បានណែនាំ​ យឿន​ ថា៖ «បើខូច ត្រូវ​ផ្លាស់​ភ្លាម កុំ​ធ្វើ​ឫក​រហាម​ពេក»។ ​នេះគឺជាសម្តី​របស់ ម៉ៃ ផូរ ដែល​ជា​គណៈស្រុក​មេមត់ ​ទៅ​កាន់​ ពេជ្រ យឿន ដើម្បី​​ជំរុញឲ្យ​ធ្វើ​សកម្មភាពក្បត់​បដិវត្តន៍។ ពេជ្រ...

លាង តុង អនុវត្តផែនការ«បង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា»

យុវជនខ្មែរកាត់​​ចិន-វៀតណាម លាង តុង[1] ត្រូវ​បាន​អប់រំឲ្យ​ចូលធ្វើ​​សកម្មភាពក្បត់​បដិវត្តន៍​ខ្មែរ​​ក្រហម និង​ខិតខំប្រមែប្រមូល​កម្លាំងយុវជនអនិក​ជន​ចិន។ យុវជនអនិកជនចិន​ភាគច្រើន ​បាន​និង​កំពុង​ធ្វើ​​​​ការ​​នៅ​​​តាម​បណ្តារោងចក្រ ឬមន្ទីរផ្សេងៗ នៅភ្នំ​ពេញ។ តុង ត្រូវ​បាន​បំពាក់បំប៉នឲ្យ​ជឿថា ជ័យជម្នះ​របស់​​​​​ខ្មែរ​ក្រហម មិន​មែនបានមកដោយសារ​កម្លាំងខ្មែរក្រហមនោះទេ ប៉ុន្តែកងកម្លាំងវៀតណាមទៅវិញទេ​ដែល​​​​​អាច​ធ្វើឲ្យ​ខ្មែរក្រហម​វាយឈ្នះលើរបប លន់ នល់។ តុង ក៏បាន​ស្តាប់ការ​ប្រមើ​មើល​អំពី​អនាគត​របស់​កម្ពុជា ដែល​ថា​បក្សពលកររបស់​វៀតណាមនឹង​ក្លាយ​បក្សតែមួយគត់ ដែលអាចគ្រប់គ្រងបណ្តាប្រទេស​ឥណ្ឌូ​ចិន រួម​មាន៖ ​​កម្ពុជា វៀតណាម និង ឡាវ។...

ឌឿ ប្រាក់ ប្រើរូបសម្រស់ដ៏ទាក់ទាញ ដើម្បីប្រឆាំងបដិវត្តន៍ខ្មែរក្រហម

មេម៉ាយវ័យ​២៣​ឆ្នាំ ឌឿ ប្រាក់[1] បាន​ប្រើរូបសម្រស់ដ៏​ទាក់ទាញ​​​របស់ខ្លួន នៅក្នុង​ផ្ទះបន​មួយកន្លែង​ នៅម្តុំ​គុក​​ក្រុងបាត់ដំបង​ ដើម្បី​​កសាង​កម្លាំង​ក្បត់នៅ​ក្នុងជួរទាហាន​ និង​រៀបចំផែនការ​សម្លាប់ ហ៊ូ យន់ ​ទៀត​ផង។ ក្រុម​អ្នក​សួរចម្លើយ​ បាន​ប្រើ​«​ទារុណកម្មធ្ងន់​គួរសម»លើ ឌឿ ប្រាក់​ ក្នុង​គោល​បំណង​បង្ខំ​ឲ្យ​​​បង្ហាញ​អំពី​​​សកម្មភាព​ក្បត់ផ្សេងៗទៀត ទាក់ទងនឹង​បណ្តាញរបស់ ចាន់ តារា (ដែលមាន​ឋានន្តរ​សក្តិបី មេបញ្ជាការកងវរៈសេនាតូចកងការពារក្រុង និង​ជាមនុស្ស​របស់ ចាន់ រង្សី) និង​...

ប្រែក្លាយបដិវត្តន៍ឲ្យទៅជាសើរើនិយម

សោម ឃន[1] ត្រូវ​បាន​ចាប់ខ្លួន​និង​សួរចម្លើយរយៈពេលជាងមួយម៉ោង នៅថ្ងៃទី​២ ខែតុលា ឆ្នាំ​១៩៧៦ ពីបទ​ពាក់ព័ន្ធ​នឹង​ចលនាក្បត់ ដែលចលនានេះ​មានគោលដៅ​ប្រែក្លាយ​ការគ្រប់គ្រង​របស់​បដិវត្តន៍​ខ្មែរក្រហម ឲ្យ​ទៅជា​សើរើនិយមវិញ។ ចលនា​ក្បត់​នេះ​បានទទួលការគាំទ្រ​ពីប្រទេសវៀតណាម និង​សូវៀត។ បន្ទាប់ការ​សួរចម្លើយ សោម ឃន បាន​ផ្តិតមេដៃ ដោយ​ភ្ជាប់នឹង​ក្រុម​អ្នកសួរចម្លើយ រួមមាន៖ សមមិត្ត ភី ដែលជាប្រធាន​ក្នុង ពេលសួរចម្លើយ សមមិត្ត ឡេត និង​សាវ៉ាន ដែលជាអនុប្រធាន...

ឈួន ឈុំ៖ ពិការជើងម្ខាងក្នុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម

ឈួន ឈុំ[1] ភេទប្រុស អាយុ​៦០ឆ្នាំ មានទីកន្លែងកំណើត​នៅក្នុងភូមិ​ចិន ឃុំចាន់ស ស្រុក​សូទ្រ​និគម ខេត្ដ​សៀមរាប​។ បច្ចុប្បន្ន ឈុំ រស់នៅ​ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈុំ បាន​និយាយថា៖ «កាល​ពីកុមារ​ភាព​ខ្ញុំ​មិនបាន​រៀន​សូត្រ​ទេ ដោយសារប្រទេស​របស់​យើង​មាន​​​​​សង្គ្រាម​។ ខ្ញុំបាន​រស់​នៅ​ក្នុង​ភូមិ​កំណើត​របស់​ខ្លួន។ នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​បាន​រស់នៅ​តាម​​សហករណ៍ និងរស់នៅ​ជាមួយ​​ប្រជាជនផ្សេងៗ​ទៀត។ ខ្ញុំបាន​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដូចជាជញ្ជូន​សំណាប និង​ស្ទូងស្រូវ។​ រហូតដល់ឆ្នាំ១៩៨៤ ខ្ញុំបានស្ម័​គ្រចិត្ដ​ចូល​បម្រើ​កងទ័ព​ខ្មែរក្រហម ដោយសារ​តែមូលហេតុ​ពីរយ៉ាង។...

ការរត់គេចចេញពីរបបខ្មែរក្រហម ដោយមិនជោគជ័យ

ប្រះ ម៉ាត់[1] បាន​ឆ្លើយនៅក្នុង​ចម្លើយសារភាពរបស់ខ្លួន​ ចុះកាលបរិច្ឆេទថ្ងៃទី​២០ ខែសីហា ឆ្នាំ​១៩៧៧ អំពី​ការ​​ណែនាំ​ឲ្យរត់​គេចខ្លួន និង​ការ​សម្រេចចិត្តគេចខ្លួន​ជាមួយគ្នីគ្នាចំនួន​៤នាក់ផ្សេងទៀត។ ការ​រត់គេចខ្លួន​​ចូល​ក្នុង​​ព្រៃ​ក្នុង​គោលបំណង​​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រទេសថៃ គឺ​មិន​បាន​ជោគជ័យទេ។ បន្ទាប់ពី​ការ​​ធ្វើ​​ដំណើរ​អស់​រយៈ​ពេល​​ជាងដប់ថ្ងៃ អ្នកទាំងបី​ត្រូវបាន​កងទ័ពខ្មែរក្រហ​ម​ឃាត់ខ្លួន ខណៈ​ដែល​ម្នាក់​ទៀត​​បាន​​បែក​គ្នា​យ៉ាង​អាថ៌​កំបាំង​នៅ​ក្នុង​ព្រៃ។ ម៉ាត់ បាន​ឆ្លើយសារភាពដូចខាងក្រោម៖ ប្រះ ម៉ាត់​ មានទីកន្លែងកំណើតនៅ​ភូមិកប់ភ្លុក ឃុំ​ភ្លើងឆេះ​រទេះ ស្រុក​ដង្កោ ខេត្តកណ្តាល។ ឪពុក​របស់​ម៉ាត់ឈ្មោះ ប្រះ នន់ (ស្លាប់)...

សេអ៊ីអា និងការបរាជ័យនៃការវាយកាន់កាប់ស្រុកថ្មពួក និងស្វាយស៊ីសុផុននៅក្នុង១៩៧៧

ចម្លើយសារភាពរបស់ ធាស​ អ៊ួម[1] អនុលេខាកងវរសេនាតូច​៤១៥ នៃកងវរសេនាធំ​៤០ នៅក្នុង​កងពលធំទី​១ បាន​គូសបញ្ជាក់ពីការរៀបចំកម្លាំង ដើម្បីវាយប្រហារផ្តួលរំលំ​បដិវត្តន៍​ខ្មែរក្រហម នៅ​ក្នុង​ភូមិ​សាស្ត្រ​​ស្រុកថ្មពួក និងស្វាយស៊ីសុផុន ដែលគ្រោងនៅក្នុង​ខែកញ្ញា ឆ្នាំ​១៩៧៧។ ​ចម្លើយសារភាពនេះ​បានបង្ហាញថា ការរៀបចំកសាង​កម្លាំង និង​ការត្រៀម​ធ្វើសកម្មភាព មិន​អាចធ្វើទៅបាន​ដោយ​ជោគជ័យ ដោយសារតែ​ ធាស អ៊ួម ត្រូវបាន​ចាប់ខ្លួន និង​សួរចម្លើយដោយក្រុម​អ្នកសួរចម្លើយឈ្មោះ មាក និង​ឡាត់ ដែលមាន​ចុះកាលបរិច្ឆេទថ្ងៃទី១១ ខែកក្កដា...

ទូច នីម ៖ ខ្មែរក្រហមសម្លាប់យួន យួនក៏សម្លាប់ខ្មែរក្រហម

ទូច នីម[1] ភេទប្រុស អាយុ​៧២ឆ្នាំ មានទីកន្លែងកំណើត​នៅភូមិព្រៃ​ខ្ជារ ឃុំបាភ្នំ ស្រុក​អង្គរជ័យ​ ខេត្ដ​កំពត។ បច្ចុប្បន្ន នីម រស់នៅភូមិជើងភ្នំ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ នីម បាន​និយាយថា៖ «ខ្ញុំមាន​បងប្អូនបង្កើត​ចំនួន​៩នាក់ (ប្រុស​៥នាក់ និងស្រី៤នាក់)។ ​កាល​ពី​នៅ​ក្មេងៗ ខ្ញុំ​​បាន​រៀន​សូត្រ​​ត្រឹម​ថ្នាក់ទី​៩ (ប្រព័ន្ធអប់រំសង្គមចាស់​)។ ខ្ញុំអាចអាន​អក្សរ ប៉ុន្តែ ខ្ញុំ​បាន​ឈប់​រៀន​​នៅក្នុងឆ្នាំ​១៩៦៧​...

មាស ផ្កា ៖ ជនពិការត្រូវស្រវាចាប់ឈើច្រត់សិន មុននឹងបោះជំហានទៅមុខ

មាស​ ផ្កា[1] ភេទប្រុស អាយុ​៦៤ឆ្នាំ​ មានទីកន្លែង​កំណើតនៅក្នុង​ភូមិគោកដឺ​  ឃុំសង្វើយ​ ស្រុក​ជី​ក្រែង ខេត្ដ​​សៀមរាប។ បច្ចុប្បន្ន​ មាស ផ្កា រស់នៅក្នុង​​ស្រុក​អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ផ្កាបាននិយាយថា ៖ «ខ្ញុំគឺជាកូនច្បង​ក្នុងចំណោម​បងប្អូន​បង្កើត​ចំនួន​២នាក់​។ កាលពី​កុមារភាព ខ្ញុំមិនបាន​រៀនសូត្រ​នោះទេ ដោយសារ​សង្គ្រាម​ ចាប់តាំងពី​សម័យ​ លន់ នល់ មក។​ ក្រុម​គ្រួសារ​របស់​ខ្ញុំ​មានជីវភាពមធ្យម​។ នៅឆ្នាំ​១៩៧០...

អតីតទាហានឡាវ បម្រើការជាភ្នាក់ងារយួននៅក្នុងរបបខ្មែរក្រហម

ចម្លើយសារភាពរបស់ លីម ស៊ុន[1] ឬ បាក់​ លីម បាន​បង្ហាញឲ្យ​ឃើញពីប្រវត្តិសកម្មភាព​​ និង​ផែនការ​​របស់​វៀត​ណាមនៅ​ក្នុងប្រទេស​ឡាវ និង​កម្ពុជា នៅមុនពេលនិង​ក្នុងអំឡុងនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ លីម ស៊ុន បាន​រៀបរាប់អំពីការ​ក្តាប់ស្ថានការណ៍កងទ័ព ការ​គ្រប់​គ្រង​នៅ​តាម​ទីក្រុង​និង​ជនបទរបស់ខ្មែរក្រហម​ ព្រមទាំង​ជំហរ​​មហា​ជ​ននៅ​ក្នុង​ប្រទេស​ទាំងពីរ ដើម្បីរាយការណ៍ជូន​​ ង្វៀង ធីបេ ដែលមាន​ឋានៈជា​សក្តិ៤របស់​វៀត​ណាម​ប្រចាំនៅភាគខាងត្បូងប្រទេសឡាវ។ លីម ស៊ុន ត្រូវបាន​ចាត់តាំងឲ្យ​ជ្រៀតចូល​កម្ពុជា​ពី​ប្រទេស​ឡាវ នៅថ្ងៃទី​៦ ខែមករា...

ស ផុន៖ ការមិនរើសអើងលើអ្នកដែលមានពិការភាព

ស ផុន[1] ភេទស្រី អាយុ​៦៤ឆ្នាំ មានទីកន្លែង​កំណើតនៅក្នុងភូមិ​តាឯក ឃុំ​រុនតាឯក ស្រុកបន្ទាយ​ស្រី ខេត្ដ​សៀមរាប​។ បច្ចុប្បន្ន​ ផុន រស់នៅស្រុក​អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ផុន បាន​និយាយថា៖ «ខ្ញុំជាកូន​ទី២នៅក្នុងចំណោម​បង​ប្អូនចំនួន​៣នាក់ (ស្រីចំនួន​២នាក់ និង​ប្រុស​ចំនួន១នាក់)។ កាលពី​កុមារភាព ​ខ្ញុំមិន​បានរៀន​សូត្រនោះទេ ដោយសារ​ភ្លើង​សង្គ្រាមបាន​ឆាប​ឆេះ​នៅ​ក្នុង​ប្រទេសយើង​។​ យើងមិនអាច​ធ្វើកសិកម្មបាន​នោះទេ​។ ឪពុកម្ដាយ​របស់ខ្ញុំ​គឺជាកសិករក្រី​ក្រ។ ខ្ញុំ​ធ្លាប់​ឃើញយន្ដហោះ​ទម្លាក់គ្រាប់បែក​​​ក្នុងសម័យ លន់ នល់។...

គង់ សុក៖ ពិការភាព និងភាពអស់សង្ឃឹមក្នុងជីវិត

គង់ សុក[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកទោច ឃុំ​ព្រែក​ទន្លាប់ ស្រុក​​លើក​ដែក ខេត្ដកណ្ដាល​។ បច្ចុប្បន្ន សុក រស់នៅក្នុង​ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ​។ សុក បាន​និយាយថា៖ «បច្ចុប្បន្ន បងប្អូនរបស់ខ្ញុំចំនួន​៣នាក់នៅរស់រានមានជីវិត​ពីសម័យ​ខ្មែរ​ក្រហម។ ​កាលពី​កុមារ​ភាព ខ្ញុំរៀនសូត្រ​បានតិចតួចបំផុត ត្រឹម​ថ្នាក់ទី១២ (ស្មើ​ថ្នាក់​ទី១​នា​ពេល​បច្ចុប្បន្ន)។ ​ខ្ញុំមិនបាន​យកចិត្ដទុកដាក់រៀនសូត្រអ្វីទេ ដោយសារខ្ញុំ​​មិនដឹង​ថា នៅពេល​ដែលខ្ញុំធំដឹងក្ដី ខ្ញុំ​នឹង​ត្រូវ​​ធ្វើ​ការងារ​អ្វីនោះទេ។ ម្យ៉ាងវិញទៀត...

សាត ចំរើន៖ ពិការភាពដោយសារសង្គ្រាមនៅអន្លង់វែង

សាត ចំរើន[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើត​នៅក្នុងភូមិ កន្ទ្រាំង​ ឃុំកន្ទ្រាំង​ ស្រុក​ប្រាសាទ​​បាគង​ ខេត្ដសៀមរាប។ បច្ចុប្បន្ន ចំរើន រស់នៅក្នុងស្រុក​អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ​ ចំរើន និយាយថា៖ «ខ្ញុំ​គឺជា​កូន​ទី៤ក្នុង​ចំណោម​​បង​ប្អូនស្រីៗចំនួន​​៤​នាក់​នៅ​ក្នុង​គ្រួសារ​​​កសិករ។ នៅ​ក្នុង​សម័យខ្មែរក្រហម ​​ខ្ញុំមិន​បាន​​រៀន​សូត្រ​នោះ​ទេ។​​​ ក្រុមគ្រួសាររបស់ខ្ញុំ​ត្រូ​វ​​បែកបាក់​គ្នា​ទៅ​ធ្វើការ​តាម​សហករណ៍​​រៀងៗខ្លួន​។ នៅពេលនោះ ខ្មែរក្រហម​បាន​បញ្ជូន​​ខ្ញុំទៅ​កាន់ការដ្ឋាន​ការ​​ងារ​របស់​​​កង​ចល័ត​ ដើម្បី​​រែក​​ដី​​លើកទំនប់​។ យើងបានជួបប្រទះនូវការហូបមិនគ្រប់គ្រាន់​ដោយ​ទទួលបានបបរ​២​ចាន​ស្រាក់​ប៉ុណ្ណោះ។ បបរដែលយើងទទួលបាន​​​​មាន​សភាព​រាវសុទ្ធតែទឹក...

អ៊ុន អៀង៖ ខ្មែរក្រហមមានកម្លាំងនិងស្មារតីនៅលើសមរភូមិ

អ៊ុន អៀង ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មី ឃុំក្រយា ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន អៀង រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អៀង និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើត​ចំនួន៤នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ កាល​ពីវ័យ​កុមារ​ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩។​ ​ខ្ញុំ​បាន​ឈប់​រៀនដោយ​សារ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត​។ ខ្ញុំ​ក៏​​បាន​​​បួស​ជា​ព្រះ​សង្ឃ​ដើម្បី​បាន​បន្ត​ការ​សិក្សា​នៅ​ក្នុង​វត្ត​មួយ នៅ​ក្នុង​ឃុំ​ក្រយា​។ ជីវភាពរស់​នៅ​របស់​ប្រជាជន​​​ភាគ​ច្រើននៅ​ក្នុងភូមិ ​មាន​ជីវភាព​ខ្សត់​ខ្សោយ​ខ្លាំង​។...

ចូលបម្រើកងទ័ពយ៉ាងស្ងាត់ៗ ដោយសារអត់ឃ្លានខ្លាំងពេក

អ៊ុន ហយ ភេទប្រុស អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកពារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ហយ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខាងក្រោមនេះគឺជាចាស់រឿងរបស់ ហយ៖ ៖ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ ឳពុកម្តាយរបស់ខ្ញុំមានមុខរបរជាកសិករ។ ខ្ញុំមិនបានរៀនសូត្រនោះទេកាលពីកុមារភាព ដោយសារជីវភាពគ្រួសារមានការលំបាកពេក។ នៅពេលខ្ញុំធំដឹងក្ដីបន្ដិច ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យចូលកងចល័តលើកភ្លឺស្រែ និងជីកប្រឡាយ។ ខ្ញុំបានធ្វើការនៅភូមិថ្នល់ទទឹង...

ខ្ញុំត្រូវរបួសចំត្រង់ពោះ និងក្រលៀន

ប៉ុន ខេម ភេទ ប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ខេម រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខេម និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាកម្មករលីសែងគ្រឿងដែក។ គ្រួសារខ្ញុំ មិនមានមុខរបរធំដុំអ្វីនោះទេ។ ក្រៅពីការងារទាំងអស់នេះ...

ខ្ញុំត្រូវអម្បែងគ្រាប់ហោះមកលើស្លឹកត្រចៀក និងធ្លាយដល់ថ្គាម

ជូ នូ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុង ភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នូ រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នូ បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ នៅជំនាន់នោះ គ្រួសារខ្ញុំមានជីវភាពខ្វះខាតណាស់ ហើយខ្ញុំជាកូនកំព្រារស់នៅជាមួយម្ដាយចុង។ កាលពីវ័យកុមារ ខ្ញុំរៀនអក្សរបានត្រឹមថ្នាក់ទី៧...

សុខ បូរ៖ «ជនពិការដោយសារល្បាត»

សុខ បូរ ភេទប្រុស អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពារាំង ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ខ្ញុំ គឺជាកូនទី៥ ក្នុងចំណោមបងប្អូនចំនួន៩នាក់ (ស្រី៣នាក់ និងប្រុ៦នាក់) ក្នុងវង្សត្រកូលកសិករ។ កាលពីកុមារភាពខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១០ពីសង្គម ដោយសារប្រទេសកើតមានសង្គ្រាមចាប់ពីឆ្នាំ១៩៧០។ លុះដល់ឆ្នាំ១៩៧៣  ក្នុងវ័យ១៥ឆ្នាំ ខ្ញុំបានចាកចេញពីឪពុកម្ដាយ និងផ្ទះសម្បែង ដើម្បីចូលរួមក្នុងចលនាបដិវត្ដន៍ខ្មែរក្រហម។ ខ្ញុំចូលធ្វើការនៅក្នុងកងសិល្បៈ ដោយទទួលបានការបណ្ដុះបណ្ដាលពីការរាំរែក...

ប៉ម រួន៖ អតីតយោធាខ្មែរក្រហម

ប៉ម រួន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងស្រុកកំពង់ក្ដី ខេត្តសៀមរាប។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រួន បាននិយាយរៀបរាប់អំពីជីវិតរស់នៅក្នុងរបបខ្មែរក្រហម និងរឿងរ៉ាវជីវិតពិការភាពរបស់ខ្លួនដូចតទៅ៖ «កាលពីវ័យកុមារ ខ្ញុំមិនបានរៀនសូត្រអ្វីនោះទេ ដោយសារជីវភាពគ្រួសារក្រលំបាកខ្លាំង គួបផ្សំនឹងប្រទេសជាតិកើតមានសង្គ្រាមផង​ ទើបខ្ញុំមិនមានឪកាសចូលរៀនដូចកុមារដ៏ទៃទៀត។ ខ្ញុំមានបងប្អូនបង្កើតចំនួនប្រាំបីនាក់ ក្នុងនោះខ្ញុំជាកូនទីប្រាំមួយនៅក្នុងគ្រួសារ។ កាលណោះជីវភាពគ្រួសារខ្ញុំមានការខ្វះខាតណាស់ ឪពុកម្ដាយខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតកូនៗ។ ក្រៅពីនោះឪពុកម្ដាយ រួមទាំងបងៗរបស់ខ្ញុំបានទៅស៊ីឈ្នួលដកស្ទូងឲ្យអ្នកជិតខាងដើម្បីបានប្រាក់មកផ្គត់ផ្គង់គ្រួសារបន្ថែម។ ខ្ញុំចាំបានថា...

ខឹម ភិន៖ ប្រធាននៅក្រុមក្នុងរោងចក្រគ្រឿងដែក និងកាត់ដែរ

ខឹម ភិន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្មាតលេង ឃុំបាសែត ស្រុកបាសែត ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីកុមារភាពខ្ញុំបានសិក្សារៀនសូត្រនៅក្នុងវត្តក្បែរផ្ទះរបស់ខ្ញុំ។ កាលជំនាន់នោះគ្រួសារខ្ញុំមានការខ្វះខាតទើបមិនអាចបញ្ជូនខ្ញុំទៅរៀនឲ្យបានខ្ពង់ខ្ពស់ដូចក្មេងដទៃ។ ខ្ញុំមានបងប្អូនបង្កើតចំនួនប្រាំបួននាក់ ប៉ុន្តែបច្ចុប្បន្ននេះស្លាប់អស់មួយចំនួនហើយ។ នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍មួយបានកើតឡើងគឺ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ពីតំណែងទើបធ្វើឲ្យប្រទេសជាតិកើតមានសង្គ្រាមដ៏វឹកវរ។...

Solverwp- WordPress Theme and Plugin