Tag: វី ស៊ីថា

ឌឿ ង៉ក់ ធ្លាប់ឮចម្រៀងបទ “យើងខ្ញុំកុមារស្រឡាញ់អង្គការឥតមានព្រំដែន”

នៅពេលអង្គការជម្លៀស ង៉ក់ ឲ្យទៅភ្នំកងវ៉ា ដើម្បីបេះដង្កូវកប្បាស។ ង៉ក់ បានឮចម្រៀងបទ “យើងខ្ញុំ កុមារស្រឡាញ់អង្គការ ឥតមានព្រំដែន”។ ខាងក្រោមនេះជាសាច់រឿង ឌឿ ង៉ក់ ៖ ឌឿ ង៉ក់[1] ភេទស្រី អាយុ៤៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ...

អង្គការជាទី១

នៅឆ្នាំ១៩៧៧ អង្គការរៀបការ ឲ្យ ប៊ុនថេង ជាមួយឈ្មោះ ចាន់ អឿន។ មុនថ្ងៃរៀបការមួយថ្ងៃ អង្គការ បានផ្ដល់ដំណឹងឲ្យ ប៊ុនថេង ត្រៀមខ្លួន។ ពេលនោះ ប៊ុនថេង បានប្រាប់អង្គការថាចាំសួរឪពុកម្ដាយសិនប៉ុន្តែអង្គការ​បានតបថា ឪពុកម្ដាយជាទី២ អង្គការជាទី១។ ខាងក្រោមនេះជាសេចក្ដីសង្ខេបរបស់ប៊ុនថេង៖ អ៊ុន ប៊ុនថេង[1]  ភេទប្រុស  អាយុ៧១ឆ្នាំ មានស្រុកកំណើតភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់...

ន ហាលីម៉ាស់ ជាប់សុកនៅក្នុងពោះរយៈពេល២ម៉ោងបន្ទាប់ពីសម្រាលកូនរួច

សុក[1] ជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ៗ  ជាពិសេសសុកមាន​នាទី​ផ្គត់ផ្គង់​ឈាម​ ផ្ដល់​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់​របស់​គភ៌។ នៅពេលសម្រាលកូនរួច សុកត្រូវធ្លាក់ចេញមកក្រៅស្បូនជា មួយកូនដែរ។ ន ហាលីម៉ាស់ ជាស្រី្តម្នាក់ដែលបានសម្រាលកូននៅក្នុងសម័យខ្មែរក្រហមនិងបានជាប់សុករយៈ ពេល២ម៉ោង។ ខាងក្រោមនេះជាសាច់រឿងរបស់ ន ហាលីម៉ាស់៖ ខ្ញុំឈ្មោះ ន ហាលីម៉ាស់[2] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលសង្កែ...

ឪពុកខ្ញុំត្រូវអង្គការចាប់ខ្លួន

នៅយប់មួយក្នុងឆ្នាំ១៩៧៦ វេលាម៉ោងប្រហែលជា៨:០០នាទីយប់ អង្គការបានមកចាប់ខ្លួន ឪពុករបស់ ពៅ មឿន។ ខាងក្រោមនេះជាសាច់រឿងរបស់ ពៅ មឿន ៖ ខ្ញុំ​ឈ្មោះ ពៅ មឿន[1] ភេទប្រុស អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ...

យួន សុត បីកូនប្រុសដើរកាត់ទឹកភ្លៀងទាំងទឹកភ្នែកហូរ

បន្ទាប់ពី យួន សុត សម្រាលកូនបានបីថ្ងៃ អង្គការបានជម្លៀសគាត់ និងគ្រួសារពីតំបន់ម្លិច ទៅភូមិស្រែត្រែង ឃុំក្បាល​ដំរី ស្រុកសំបូរ ខេត្តក្រចេះ។ អំឡុងពេល សុត ធ្វើដំណើរមានភ្លៀងធ្លាក់ខ្លាំងហើយគាត់បានបីកូន​ដើរកាត់ទឹកភ្លៀងទាំងទឹកភ្នែកហូរដើម្បីរកកន្លែងជ្រកភ្លៀង។ ខាងក្រោមនេះជារឿងរ៉ាវ របស់ យួន សុត ក្នុង​របបខ្មែរក្រហម៖ យួន សុត[1] ភេទស្រី មានអាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់...

ប៉ាន់ ធី ប្រធានក្រុមកងល័តកសាងអាងត្រពាំងថ្ម

នៅដើមឆ្នាំ១៩៧៧ ប៉ាន់ ធី ត្រូវបានអង្គការបញ្ជូនឲ្យតំបន់៥ ដើម្បីក្ដាប់យុវជនចំនួន១០០នាក់ ចូលរួមជាមួយក្រុមយុវជន២០ក្រុមផ្សេងក្នុងការកសាងទំនប់អាងត្រពាំងថ្ម ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ខាងក្រោមនេះជារឿងរាវរបស់ ប៉ាន់ នី ៖ ខ្ញុំឈ្មោះ ប៉ាន់ ធី[1] ភេទប្រុស អាយុ៥៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខ្ញុំសព្វថ្ងៃរស់នៅក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ...

សារឹម ជាកម្មកររោងចក្រស្ករអំពៅកំពង់គល់ ខេត្តបាត់ដំបង

នៅខែកក្កដា ឆ្នាំ១៩៧៧ អង្គការបានផ្លាស់ សារឹម ទៅខេត្តបាត់ដំបង។ លុះពេលធ្វើដំណើរតាម រថភ្លើងទៅដល់ ខេត្តបាត់ដំបង ទើបអង្គការបែងសមមិត្តទាំង៥៣នាក់ទៅតាមមុខសញ្ញា ខ្លះទៅរោងចក្របាវ ដូនទាវ ខ្លះទៅរោងចក្រស្ករស ខ្លះទៅរោងចក្រតម្បាញ។ ចំណែក សារឹម និងសមមិត្ត៧នាក់ទៀតទៅរោង ចក្រស្ករស (អំពៅ) នៅកំពង់គល់ ខេត្តបាត់ដំបង។ ខាងក្រោមនេះជាសាច់រឿង សារឹម៖ ឈ្មោះដើម សារឹម[1] ភេទស្រី...

ពាក់ ធឿយ ជាប្រធានកងធារាសាស្រ្តប្រចាំ សង្កាត់បន្ទាយឆ្មារ

ធារាសាស្រ្ត[1]គឺ វិទ្យាសាស្ត្រដែលសិក្សាអំពីផ្លូវទឹក, ប្រព័ន្ធផ្លូវទឹកក្នុងប្រទេសឬតំបន់ណាមួយ។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងឲ្យ ពាក់ ធឿយ ជាប្រធានកងធារាសាស្រ្តប្រចាំឃុំបន្ទាយឆ្មារ ដើម្បីរៀបចំប្រព័ន្ធធារាសាស្រ្តធ្វើប្រព័ន្ធប្រឡាយផ្លូវទឹកសម្រាប់ធ្វើស្រែប្រាំង និងវស្សា។ ខាងក្រោមនេះជាសាច់រឿងរបស់ ពាក់ ធឿយ៖ ខ្ញុំឈ្មោះ ពាក់ ធឿយ[2] ភេទប្រុស អាយុ៥៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក...

កូនខ្ញុំស្លាប់ដោយសារជំងឺកញ្ជ្រិល

អំឡុងពេលអង្គការជម្លៀសប្រជាជនចេញពីភូមិភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ សូយ សៀងផល ពិតជាអាណិតដល់កុមារតូចៗជាខ្លាំង។ ជាក់ស្ដែងនៅក្នុងគ្រួសារ សូយ សៀងផល ផ្ទាល់ដែរមានកូនតូចចំនួន ២រូប។ កូន ររបស់ សូយ សៀងផល បានកើតជំងឺកញ្ជ្រិល ដោយហេតុថាកុមារនោះឃ្លានខ្លាំងពេកបានលួច ហូបទឹកក្ដាម ធ្វើឲ្យមានប្រតិកម្មក្ដៅខ្លាំង ហើយហើមដៃហើមជើង។ សូយ សៀងផល បាននាំទៅមន្ទីរពេទ្យស្ថិត ក្នុងវត្តសសរ១០០ដែលមានទីតាំងស្ថិតនៅក្នុងភូមិភូមិសំបូរ ឃុំសំបូរ...

ប្អូនខ្ញុំឈ្មោះសារ៉េតបានបាត់ខ្លួនពេលអង្គការបញ្ជូនទៅធ្វើព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង

នៅឆ្នាំ១៩៧៨ គង់ សារឿន បានទៅដេកពេទ្យនៅមន្ទីរពេទ្យអ្នកលឿង។ សារ៉េតជាប្អូនប្រុសភ្លោះជាមួយ គង់ សារឿន បានផ្ញើសំបុត្រតាមមិត្តភ័ក្តប្រាប់ថា “ខ្ញុំត្រូវអង្គការបញ្ជូនទៅធ្វើព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំងមិនបាច់ចាំផ្លូវទេ”។ សារ៉េត បានបាត់ខ្លួនតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។ ខាងក្រោមនេះសាច់រឿងដែល គង់ សារឿន បានរៀបរាប់៖ ខ្ញុំឈ្មោះគង់ សារឿន[1] ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិឈើទាលខាងត្បូង ឃុំឈើ​ទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នរស់នៅភូមិឈូកស ឃុំឈើទាល...

រឿន ហៅ កែប សំ ជាកម្មករលីអង្ករនៅកំពង់ផែ កំពង់សោម

នៅឆ្នាំ១៩៧៦អង្គការបញ្ជូនរឿន ហៅ កែប សំ ទៅធ្វើជាកម្មករលីអង្ករនៅ ផែកំពង់សោម ខេត្តព្រះសីហនុ។ ខាង ក្រោមនេះជាសាច់រឿងរបស់ រឿន ហៅ កែប សំ ៖ ខ្ញុំឈ្មោះ កែប សំ[1]ភេទប្រុស អាយុ៤០ឆ្នាំ មានទីកន្លែងកំណើតនៅ ក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅក្នុងភូមិរោងគោ...