ឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សុខទូច ចេញពីភូមិកំណើតឱ្យមករស់នៅទីក្រុងភ្នំពេញ។ សុខទូច ត្រូវបានខ្មែរក្រហមចាត់ឱ្យធ្វើការនៅមន្ទីរពេទ្យ៦មករា ខាងផ្នែកមើលថែអ្នកជំងឺទូទៅ និងកត់បញ្ជីសម្ភារៈពេទ្យ ដូចជា បង់រុំរបួស ថ្នាំពេទ្យ កាំបិតវះកាត់ជាដើម។ ក្នុងឆ្នាំដដែល សុខទូច ទទួលបានវគ្គបណ្តុះបណ្តាលផ្នែកវះកាត់។ ជនជាតិចិនមកបង្រៀនឱ្យចេះវះកាត់បំពង់ក កាត់របួសដៃ កាត់របួសជើង។ សុខទូច ឈរមើលការវះកាត់ និងស្តាប់សមមិត្ត រឿន បកប្រែភាសា […]...