បទពិសោធន៍ពីការជម្លៀសដោយបង្ខំពីស្រុកស្រីសន្ធរខេត្តកំពង់ចាម ទៅកាន់ខេត្តបាត់ដំបង
ខ្ញុំឈ្មោះ ទឹម សាវិន អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុន ផន និងមានកូនប្រុសស្រីសរុបចំនួន៤នាក់។ ខ្ញុំកើតនៅភូមស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នេះតែម្ដង។ ខ្ញុំចូលរៀនត្រឹមថ្នាក់ទី១២ (ចាស់) ហើយបានឈប់រៀន ដើម្បីស៊ីឈ្នួលរកកម្រៃផ្គត់ផ្គង់គ្រួសារ។ បន្ទាប់ពីរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ...
កងចល័តរយខ្មែរក្រហម
ថៃ ម៉ាក់ហេង អាយុ៦៨ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ហេង រៀបការប្រពន្ធឈ្មោះ ឡុង គឹមស្រ៊ាង និងមានកូនប្រុសស្រីចំនួន៦នាក់ ហើយប្រកបរបរជា «គ្រូទាយ»។ ឪពុករបស់ ហេង ឈ្មោះ គ្រៀន និងម្ដាយឈ្មោះ យីម ហេង ជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។ ហេង កើតនៅភូមិទី១១ ឃុំកោះ...
សាហ្វា ទីម៉ាស់ និយាយចែករំលែកអំពីការជម្លៀសដោយបង្ខំទៅខេត្តបាត់ដំបង
នៅពេលដែលកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្មែរក្រហមអនុវត្តការជម្លៀសប្រជាជនដោយបង្ខំពីទីក្រុងភ្នំពេញទៅកាន់ទីជនបទនានា។ ការជម្លៀសប្រជាជនដោយបង្ខំបែបនេះក្នុងរបបខ្មែរក្រហមមាន៣ដំណាក់កាល មានដូចជា៖ ដំណាក់កាល ទី១គឺការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ដំណាក់កាលទី២គឺការជម្លៀសប្រជាជនដោយបង្ខំនៅភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម និងភូមិភាគបូព៌ា (រួមមានខេត្តកណ្តាល កំពង់ធំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម) តាមរថភ្លើងទៅភូមិភាគពាយ័ព្យ (ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់...
ប៉ាល់ សិត រៀបរ៉ាប់ដំណើរជីវិតជាយុទ្ធជនខ្មែរក្រហម
ប៉ាល់ សិត [1]ភេទប្រុស អាយុ៥០ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣)កើតនិងរស់នៅភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ សិត និយាយចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម ដូចតទៅ៖ «ខ្ញុំរៀបការប្រពន្ធ ឈ្មោះម៉ុម សំ ប៉ុន្តែមិនមានកូននោះទេ។ ខ្ញុំមានបងប្អូនសរុបចំនួន៧នាក់ (ប្រុស៥/ ស្រី២)។ បងប្អូនរបស់ខ្ញុំចំនួន៤នាក់ ចេញពីផ្ទះដើម្បីចូលបម្រើបដិវត្តន៍ និងបានបាត់ខ្លួនចំនួន២នាក់ (ឈ្មោះ ប៉ែល និងឈ្មោះ ហយ)...
រស់ រ៉េន៖ បាត់បង់កូន៣នាក់ព្រោះតែចូលបដិវត្តន៍ខ្មែរក្រហម
រស់ រ៉េន ភេទប្រុស អាយុ៧២ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើត និងរស់នៅភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ រ៉េន រៀបការប្រពន្ធឈ្មោះ ទូច រឿន និងមានកូនប្រុសស្រីសរុបចំនួន៥នាក់ ដែលក្នុងចំណោមនោះបានបាត់ខ្លួនអស់៣នាក់ក្នុងរបបខ្មែរក្រហម។ កូនឈ្មោះ រាម ចេញពីផ្ទះស្ម័គ្រចិត្តចូលបដិវត្តន៍ និងបានបាត់ដំណឹងរហូតដល់សព្វថ្ងៃផងដែរ។ នៅពីក្មេង រាម រៀនសូត្រនៅសាលាបឋមសិក្សាវត្តស្ទឹងឆ្វេងអស់រយៈពេល៣ឆ្នាំ (ត្រឹមថ្នាក់ទី១០ សង្គមចាស់)...
កងចល័តនារីឈានមុខខ្មែរក្រហម
ប៉េង តាំងសៀម[1] អាយុ៦៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ តាំងសៀម មិនអាចប្រកបរបរអ្វីនៅផ្ទះក្រៅពីមើលថែរក្សាចៅៗ ដោយសារតែវ័យជរា និងមានពិការភាពដៃស្ដាំ។ តាំងសៀម រៀបការមានគ្រួសារជាមួយឈ្មោះ ស៊ឹង ណាំ និងមានកូនប្រុសស្រីសរុបចំនួន៥នាក់។ តាំងសៀម ធ្លាប់ធ្វើជាកងចល័តនារីឈានមុខខ្មែរក្រហម ដែលត្រូវបានបង្ខំឲ្យធ្វើការងារជាទម្ងន់ គ្មានពេលសម្រាក និងគ្មានទិសដៅច្បាស់លាស់។ នៅពីវ័យក្មេង តាំងសៀម រៀនសូត្រនៅសាលាបឋមសិក្សាកណ្ដាលកោះ...
ការចងចាំអំពីការជម្លៀសដោយបង្ខំដំណាក់កាលទី២ក្នុងរបបខ្មែរក្រហម
ម៉ាត់ វី ភេទស្រី[1] អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអ្នកនេសាទត្រី រស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម និយាយចែករំលែកអំពីបទពិសោធន៍របស់ខ្លួនឆ្លងកាត់ការជម្លៀសដោយបង្ខំ និងការរស់នៅក្នុងរបបខ្មែរក្រហម៖ ខ្ញុំឈ្មោះ ម៉ាត វី អាយុ៦២ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ និងនេសាទត្រី។ ខ្ញុំរៀបការ ប្ដីឈ្មោះ ស្មាន និងមានកូនសរុបចំនួន៤នាក់ (ប្រុស២និងស្រី២នាក់)។ ឪពុកខ្ញុំឈ្មោះ ម៉ាត និងម្ដាយឈ្មោះ...
ការចងចាំមិនភ្លេចពីបងប្អូនប្រុសៗដែលស្លាប់ក្នុងរបបខ្មែរក្រហម
ដួង អុល[1] អាយុ៦២ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងនៅចងចាំមិនភ្លេចពីបទពិសោធន៍ជាកងភ្ជួររាស់ដី និងការបាត់បង់បងប្អូនប្រុសទាំងអស់ក្នុងរបបខ្មែរក្រហម។ អុល កើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អុល មានឪពុកឈ្មោះ ដួង អ៊ាង និងម្ដាយឈ្មោះ ស៊ឹម ផេត។ អុល មានបងប្អូនសរុប៧នាក់ (ប្រុស៦នាក់/ស្រី១នាក់) ដែលមានឈោ្មះ ដូចជា៖ អុល, ភឿន,...
ប្រវត្តិតស៊ូ របស់ សាន់ ហឿង ដែលជាកងចល័តស្រុកកំពង់សៀម
សាន់ ហឿង[1] មានអាយុ៦៥ឆ្នាំ បច្ចុប្បន្ន រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហឿង មានប្រវត្តិតស៊ូ និងការចងចាំមិនអាចបំភ្លេចបាននៅក្នុងរបបខ្មែរក្រហម ដូចជា ការរស់នៅបែកពីឪពុកម្ដាយ, ការបង្ខំធ្វើការងារហួសកម្លាំង, គ្មានអាហារហូបគ្រប់គ្រាន់ និងការដែលអាចត្រូវបានចាប់ខ្លួនយកទៅសម្លាប់ចោល។ ខាងក្រោមនេះ គឺជាការសេចក្ដីសង្ខេបសាច់រឿងរបស់ សាន់ ហឿង ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម៖ «ខ្ញុំឈ្មោះ សាន់ ហឿង គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម...
អតីតកងដឹកជញ្ជូនសមរភូមិកំពង់ចាម
ខ្ញុំឈ្មោះ ឆេង ទុយ[1] កើតនៅឆ្នាំ១៩៣៧ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានប្រពន្ធឈ្មោះ ស្រ៊ុន ណៃសៀប មានកូនប្រុសស្រីចំនួន៣នាក់ មានចៅ ប្រុសស្រីចំនួន៤នាក់ និងមានចៅទួតចំនួន២នាក់។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ ចំនួន១០នាក់។ នៅវ័យកុមារ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៣។ ដោយសារ តែ មានជីវភាពក្រីក្រ ខ្ញុំឈប់រៀននៅឆ្នាំ១៩៥៤ និងមកជួយធ្វើស្រែចំការជាមួយឪពុកម្ដាយវិញ។...
ឌីន ប៉ែត រៀបរាប់ពការងារធ្វើឈ្លបឃុំស្វាយឃ្លាំងរបស់ខ្មែរក្រហម
ខ្ញុំឈ្មោះ ឌីន ប៉ែត[1] អាយុ ៦៥ឆ្នាំ រស់នៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មានេះតែម្ដង។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារកើតឡើងទម្លាក់សម្ដេចសីហនុ។ នៅឆ្នាំ១៩៧១ មកខ្មែរក្រហមមានជាបណ្ដើរហើយ ចៅហ្វាយស្រុកក្រូចឆ្មារបានរត់នៅខាងស្ទឹងត្រង់ ព្រោះខ្មែរក្រហមមកពីក្រោមក៏គៀកនិងមកពីលើក៏គៀក។ នៅឆ្នាំ១៩៧២ បានមានសភាពការណ៍ចលនាតស៊ូ បើនិយាយឥឡូវនេះហៅថាខ្មែរក្រហម។ នៅកំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។[2]...

