ការចងចាំមិនភ្លេចពីសម័យខ្មែរក្រហម គឺពាក្យថា «យកទៅរៀនសូត្រ»
ឌឿន សម្បត្តិ[1] អាយុ៦១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបាត់បង់បងប្អូនទាំងអស់នៅក្នុងរបបខ្មែរក្រហម។ សម្បត្តិ មានស្រុកកំណើតនៅភូមិជៀស ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ប៉ុន្តែផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សម្បត្តិ គឺជាកូនទី៦ក្នុងចំណាមបងប្អូនប្រុសស្រី សរុបចំនួន៦នាក់។ នៅវ័យកុមារ សម្បត្តិ មិនបានរៀនសូត្រអ្វីនោះទេ ព្រីព្រោះតែការផ្ទុះឡើងនូវសង្រ្គាម។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៣ ឪពុកម្ដាយរបស់សម្បត្តិ បានរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយគេចចេញពីការប្រយុទ្ធគ្នារវាងទាហានលន់ នល់...
ក្មេងៗ និងទារកស្លាប់ច្រើននៅក្នុងភូមិរបស់ខ្ញុំ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ភួង ពៅ[1] អាយុ៥៩ឆ្នាំរស់នៅក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ឌឿន គឹមសាន និងមានកូនប្រុសស្រីសរុបចំនួន៤នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ខ្ញុំមានបងប្អូនចំនួន៨នាក់ប្រុស៤ស្រី៤។ ខ្ញុំជាកូនទី៥។ នៅពីក្មេង ខ្ញុំមិនបានរៀនសូត្រអ្វីនៅសាលានោះទេ ពីព្រោះនៅពេលខ្ញុំអាយុ៦ឆ្នាំ ប្រទេសជាតិមានសង្រ្គាម។ បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចឪ អ្នកភូមិជាច្រើនចូលរួមបាតុកម្មដង្ហែទៅទីរួមខេត្តកំពង់ចាម។ ខ្ញុំនៅផ្ទះជាមួយឪពុកម្ដាយ និងភ័យខ្លាចពេលឃើញមានអ្នកភូមិជាច្រើនចូលរួមបាតុកម្ម។ មិនយូរប៉ុន្មានបន្ទាប់បាតុកម្មត្រូវបានបង្រ្កាបដោយទាហានលន់...
«ប្រជាជនជនជម្លៀសដំណាក់នៅកាលទី៣ក្នុងរបបខ្មែរក្រហម»
ខ្ញុំឈ្មោះ អ៊ន ហុងសាយ[1] ភេទប្រុស អាយុ៧៦ឆ្នាំ កើតនៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ឌី សាវឿន និងមានកូនទាំងអស់ចំនួន៦នាក់ ប្រុស២ ស្រី៤។ ខ្ញុំមានឪពុកឈ្មោះ អ៊ន និងម្ដាយឈ្មោះ ណៃ។ ខ្ញុំមានបងប្អូនសរុបចំនួន៦នាក់ (ប្រុស២ ស្រី ៤)។ នៅវ័យកុមារ ខ្ញុំរៀននៅសាលាបឋមសិក្សាព្រែកដំបូកត្រឹមថ្នាក់ទី៩ចាស់។...
ក្រូច សម្បត្តិ រំឭកអំពីបទពិសោធន៍ជាប្រធានកងដាំបន្លែ ក្នុងរបបខ្មែរក្រហម
ក្រូច សម្បត្តិ អាយុ៧៧ឆ្នាំ[1] គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស។ អ៊ំប្រុស សម្បត្តិ កើតនៅស្រុកពារាំង ខេត្តព្រៃវែង។ អ៊ំប្រុស សម្បត្តិ រៀបការប្រពន្ធឈ្មោះកុង សំអឿន មានកូនប្រុស្រីចំនួន៥នាក់ និងប្រកបមុខរបរបើកកាណូត។ នៅពីក្មេង អ៊ំប្រុស សម្បត្តិ រៀននៅសាលាវត្តបានត្រឹមថ្នាក់ទី៨ (សង្គមចាស់) និងបន្ទាប់មកទៅស្នាក់ស្រ័យនៅវត្ត។ នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ...
កងនេសាទខ្មែរក្រហម
លឹម អេង អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លឹម អេង រៀបការប្រពន្ធឈ្មោះ សេត ឡាង និងមានកូនចំនួន៦នាក់។ អេង កើតនៅភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ លឹម អេង គឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ នៅវ័យកុមារ អេង ចូលរៀននៅសាលាបឋមសិក្សាវត្តចុងកោះសូទិន និងបន្តការសិក្សានៅទីរួមខេត្តកំពង់ចាម។...
ជីវិតរត់ភៀសខ្លួនក្នុងពេលសង្រ្គាម
ខ្ញុំឈ្មោះ ធី វាសនា អាយុ៦៦ឆ្នាំ រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំជាមេផ្ទះ និងរស់នៅជាមួយកូន។ ខ្ញុំរៀបការប្ដីឈ្មោះ ម៉េង អាន និងមានកូនប្រុសស្រីចំនួន៥នាក់។ ឪពុកខ្ញុំឈ្មោះ ធី និងម្ដាយឈ្មោះ សន។ ខ្ញុំជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិននេះតែម្ដង។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាវត្តគ្រូអ៊ុករហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់មក...
សាន់ ថា អតីតកងទ័ពខ្មែរក្រហម នៅការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង
ខ្ញុំឈ្មោះ សាន់ ថា គឺជាកសិករ និងជាអ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ខ្ញុំរស់នៅភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំកើតនៅក្នុងគ្រួសារកសិករ នៅភូមិចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់ ប៉ុន្តែបានស្លាប់២នាក់ក្នុងរបបខ្មែរក្រហម។ ខ្ញុំបានសិក្សារៀនសូត្រ ដល់ថ្នាក់ទី៤ចាស់នៅសាលាបឋមសិក្សាចំការគួយ ដែលស្ថិតនៅក្នុងភូមិកំណើតរបស់ខ្ញុំ។ ដោយសារតែមានជីវភាពក្រីក្រ ខ្ញុំបានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៤នៅអាយុ១០ឆ្នាំ និងចាប់ផ្តើមរៀនលេង ភ្លេងបុរាណខ្មែរ និងប្រកបរបរលក់ទឹកត្នោត។...

