Tag: សុខ វណ្ណៈ

សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ

នៅក្នុងប្រទេសមួយដែលកើតមានសង្រ្គាម បញ្ហានយោបាយបានកើតឡើង នៅពេលមេដឹកនាំប្រទេសទទួលយកគោលនយោបាយកុម្មុយនីស្តីផ្តាច់ការ ដូចបានអនុវត្តន៍កន្លងមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ហៅថារបបខ្មែរក្រហម)ប្រើអំពើហឹង្សាមកលើប្រជាជនខ្លួនឯង បិទសិទិ្ធសេរីភាពគ្រប់បែបយ៉ាង ចាប់ចង និងសម្លាប់ រហូតបង្កើតបានទ្រឹស្តីមួយឃ្លាថា(សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ)។ ទាំងអស់នេះជាពាក្យពេចន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឌុច សន[1]  មានអាយុ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានឪពុកឈ្មោះ កែវ ឌុច ម្តាយឈ្មោះ ទេព អែម។ សន មានប្រពន្ធឈ្មោះ ជួប យ៉ាន និងមានកូនចំនួន៣នាក់(ស្រី២ប្រុស១)...

សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ

នៅក្នុងប្រទេសមួយដែលកើតមានសង្រ្គាម បញ្ហានយោបាយបានកើតឡើង នៅពេលមេដឹកនាំប្រទេសទទួលយកគោលនយោបាយកុម្មុយនីស្តីផ្តាច់ការ ដូចបានអនុវត្តន៍កន្លងមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ហៅថារបបខ្មែរក្រហម)ប្រើអំពើហឹង្សាមកលើប្រជាជនខ្លួនឯង បិទសិទិ្ធសេរីភាពគ្រប់បែបយ៉ាង ចាប់ចង និងសម្លាប់ រហូតបង្កើតបានទ្រឹស្តីមួយឃ្លាថា(សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ)។ ទាំងអស់នេះជាពាក្យពេចន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឌុច សន[1]  មានអាយុ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានឪពុកឈ្មោះ កែវ ឌុច ម្តាយឈ្មោះ ទេព អែម។ សន មានប្រពន្ធឈ្មោះ ជួប យ៉ាន និងមានកូនចំនួន៣នាក់(ស្រី២ប្រុស១)...

ជីវិតជាយោធាខ្មែរក្រហម ដែលធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើត

ឈាង ជួ[1] អាយុ៦៥ឆ្នាំ(គិតត្រឹមឆ្នាំ២០១១)មានប្រពន្ធឈ្មោះ អ៊ុច នៀត អាយុ៦០ឆ្នាំ សព្វថ្ងៃមានកូនចំនួន៣នាក់(ស្រី១ប្រុស២) រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជួ មានឪពុកឈ្មោះ ហេង ឈាង ម្តាយឈ្មោះ អ៊ួង ហ៊ាន និងមានបងប្អូនចំនួន៤នាក់(ស្រី១ប្រុស៣)មានស្រុកកំណើតរស់នៅភូមិជ្រៃ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំជាកូនច្បង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៧(ពីសង្គមចាស់) នៅអនុវិទ្យាល័យជ្រៃ។...

អតីតពេទ្យយោធាខ្មែរក្រហម

ញឹម សឿន[1] កើតឆ្នាំ១៩៥៥ មានឪពុកឈ្មោះ ញឹម អៀម ម្តាយឈ្មោះ យ៉ែម រ៉ន មានបងប្អូនចំនួនពីរនាក់ រស់នៅភូមិដូនចិន ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សឿន ជាកូនទី១ ដែលបានសិក្សារៀនសូត្រនៅសាលាវិទ្យាល័យសម្តេចព្រះសីហនុ កំពង់ចាម បានត្រីថ្នាក់ទី៥(ពីសង្គមចាស់) ឈប់រៀននៅពេលកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ បន្ទាប់ពីកើតមានរដ្ឋប្រហារ ប្រទេសជាតិបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរ។ នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ១៩៧០...

គង់ ជុំ ហៅ វង់ យោធាភូមិភាគបូព៌ាកងពលលេខ៣(ត្រូវបានចាប់ខ្លួន)

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ឡើងកាន់អំណាចបានអនុវត្តន៍គោលនយោបាយកុម្មុយនីស្តផ្តាច់ការនៅទូទាំងប្រទេសកម្ពុជា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាបន្តបន្ទាប់បានប្រើអំណាចដោយបង្ខំ ទី១)ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ឬតាមទីប្រជុំជននានាឲ្យទៅរស់នៅតាមទីជនបទស្រុកស្រែចម្ការ ដើម្បីប្រែក្លាយទៅជាប្រទេសកសិកម្ម ទី២)បោសសម្អាតទាហានឧត្តមសេនីយ៍ លន់ នល់ មន្រ្តីរាជការ, និសិ្សត, បញ្ញាវ័ន្ត និងអ្នកមានទ្រព្យសម្បតិ្តមួយចំនួនយកទៅសម្លាប់ចោល ទី៣)ចាប់ផ្តើមសង្ស័យលើកម្មាភិបាលខ្មែរក្រហមខ្លួនឯងដោយបានចោទប្រកាន់ថា(ជាសេ អ៊ី អា អាមេរិក)ឬ(កា ហ្សេ បេ សហភាពសូវៀត) ដូចជាឈ្មោះ...

សង្រ្គាមមួយថ្ងៃនៅលើកោះតាង

នៅពេលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋាភិបាលនៅក្នុងរបបខ្មែរក្រហម បានបង្កើតកងពលថ្មីមួយឈ្មោះថា កងពល១៦៤ ដឹកនាំដោយ មាស មុត (ត្រូវជាកូនប្រសារតាម៉ុក) មកពីភូមិភាគនិរតី។ កងពល១៦៤ បង្កើតឡើងសម្រាប់ការពារដែនសមុទ្រនៅក្នុងប្រទេសកម្ពុជាទាំងអស់ដូចជា៖ខេត្តកំពត, ខេត្តកោះកុង និងក្រុងព្រះសីហនុ(ខេត្តព្រះសីហនុសព្វថ្ងៃ)។ នៅក្នុងឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហម កំពុងតែមានមោទនភាព នឹងជ័យជម្នះលើរបបសាធារណរដ្ឋសេនាប្រមុខ លន់ នល់ មានការជួយគាំទ្រពីសហរដ្ឋអាមេរិក។ នៅពេលនោះមេដឹកនាំខ្មែរក្រហម បានគិតថាខ្លួនឯងខ្លាំងបានវាយឈ្នះអាមេរិក។ ដូចនេះប្រធានកងពលឈ្មោះ...

សែប រ៉េត អតីតជាអ្នកបើកបររថយន្តឲ្យតាម៉ុក

សែប រ៉េត[1] អាយុ៥៧ឆ្នាំ(គិតត្រឹមឆ្នាំ២០១១) អតីតជាអ្នកបើកបររថយន្តឲ្យតាម៉ុក។ រ៉េត មានឪពុកឈ្មោះ ប៉ុក សែប(ស្លាប់)ម្តាយឈ្មោះ សុខ គួន(ស្លាប់) និងមានបងប្អូនបង្កើតចំនួន៨នាក់(ប្រុស៥ស្រី៣)មានស្រុកកំណើតនៅភូមិធ្លកយុល ឃុំស្រែក្នុង ស្រុកឈូក(ស្រុកជុំគិរីបច្ចុប្បន្ន) ខេត្តកំពត។ នៅក្នុងចំណោមបងប្អូន៨នាក់ មានពីរនាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ រ៉េត ក៏ជាប់សាច់ញាតិជាមួយ មាស មុត ដែលត្រូវជា(ឪពុកមារ) អតីតជាប្រធានកងពលទី៣ បន្ទាប់មកទៀតក្លាយជាប្រធានកងពល១៦៤ ការពារដែនសមុទ្រ។ រ៉េត...

ឯម ណាត ប្រធានសុខាភិបាលយោធាភូមិភាគ២០៣

តាមប្រវត្តិរូបសរសេរលើក្រដាសពណ៌សចំនួន១០ទំព័រ បានបញ្ជាក់ថា ឯម ណាត[1] ភេទប្រុស កើតនៅឆ្នាំ១៩៣៤ មានឪពុកឈ្មោះឯម ឆេន ម្តាយឈ្មោះកែវ នៅ និងមានបងប្អូនបង្កើតចំនួន៦នាក់(ស្រី២ប្រុស៤) មានស្រុកកំណើតនៅភូមិពោធ៍អារក្ស ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង តំបន់២៤។ ឯម សំអុល[2] ត្រូវជាប្អូនប្រុសបង្កើតរបស់ម្ចាស់ប្រវត្តិរូបឈ្មោះឯម ណាត បានរៀបរាប់ថា នៅក្នុងចំណោមបងប្អូន៦នាក់ មានតែ បងណាត ម្នាក់គត់ដែលបានសិក្សារៀនសូត្រក្លាយជាសិស្សពូកែ...

ប៊ូ ភឿន ជាយោធាខ្មែរក្រហម

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៥ ក្រុមការងាររបស់មជ្ឈមឯកសារកម្ពុជា បានចុះទៅសិក្សាស្រាវ ជ្រាវតាមម្ចាស់ប្រវត្តិរូបឈ្មោះ ប៊ូ ភឿន[1] ហៅ ប៊ូ ជុន ជាយោធាខ្មែរក្រហម ភូមិភាគបូព៌ា ដែលបានធ្វើការតស៊ូ ចូលព្រៃនៅមុនឆ្នាំ១៩៧០។ បន្ទាប់មកបានជួបឈ្មោះជុន សាវឿន ត្រូវជាកូនស្រីបង្កើតរបស់ម្ចាស់ប្រវត្តិរូប និងមានការភ្ញាក់ផ្អើលជាខ្លាំង រួមទាំងសាច់ញាតិជិតខាង បាននាំគ្នាមកឈរមើល និងទទួលស្គាល់ក្រដាសប្រវត្តិរូបចំនួន៣ទំព័រនេះ។ សាវឿន[2] មានអាយុ៤៥ឆ្នាំ មានប្តីឈ្មោះភី...

ជុំ នៅ ហៅ ភី ជាកម្មាភិបាលខ្មែរក្រហម មិនអាចជួយគ្រួសារបាន

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនទូទៅស្គាល់ថា ជារបបខ្មែរក្រហម បានឡើងកាន់អំណាចអស់រយៈពេលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ប្រជាជនកម្ពុជាប្រមាណជាងពីរលាននាក់ បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង[1]។  ភី ចូលបម្រើបដិវត្តន៍ដោយស្មោះត្រង់ និងក្លាយជាកម្មាភិបាលខ្មែរក្រហមមួយរូប នៅទីបញ្ចប់ មិនអាចជួយក្រុមគ្រួសារបាន។ ដូចសុភាសិតខ្មែរនិយាយថា (ក្បាលអ្នកណាសក់អ្នកហ្នឹង)។ ឪពុកម្តាយខ្ញុំ  និង បងប្អូនបង្កើតចំនួនបួននាក់  ត្រូវខ្មែរក្រហម ជម្លៀសចេញពីភូមិភាគបូព៌ា ខេត្តព្រៃវែង ទិសខាងកើត...

គាំ ថេត ជានិស្សិតស្ថាបត្យករ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៥ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះសិក្សាស្រាវជ្រាវតាមម្ចាស់ប្រវត្តិរូបឈ្មោះគាំ ថេត ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ នៅក្នុងប្រវត្តិរូបបានបង្ហាញថា ខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរ-ស២១ឬហៅថា គុកទួលស្លែង[1])។ ថេត មានឪពុកឈ្មោះគាំ ចេង ធ្វើការងារនៅស្ថានីយរថភ្លើងភ្នំពេញ (ស្លាប់ក្រោយរបបខ្មែរក្រហម)ម្តាយឈ្មោះគង់ ណាំ(ស្លាប់ក្រោយរបបខ្មែរក្រហម) និងមានបងប្អូនចំនួន៧នាក់(ស្លាប់៤នាក់) មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ ក្រុមការងារ បានចុះជួបសម្ភាសន៍ផ្ទាល់...