Tag: សុភ័ក្ត្រ ភាណា

បទពិសោធន៍រស់នៅក្នុងជំនាន់ខ្មែរក្រហមនៅក្នុងខេត្តកោះកុង

នៅក្នុង​ខែសីហា ឆ្នាំ​២០២១ ខ្ញុំ​និង​សហការី​បាន​ធ្វើដំណើរ​ទៅកាន់​ខេត្តកោះកុង​ដើម្បីជួបជាមួយអ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា​របស់​មជ្ឈមណ្ឌលឯកសារ​កម្ពុជានៅក្នុងគម្រោង​ «លើកកម្ពស់​សិទ្ធិនិង​ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព​របស់​អ្នក​រស់រានមានជីវិត​ពីរបប​ខ្មែរក្រហម»[1]។ នេះគឺជាលើកដំបូងបំផុត​ដែល​ខ្ញុំ​បានមកកាន់​ខេត្តនេះ។ ខ្ញុំ​នៅចាំថា ខ្ញុំនិងសហការី​ត្រូវ​ចំណាយពេល​ប្រមាណ​ជិតបួន​ម៉ោង​ពីជាយខេត្ត​ (ក្បែរផ្លូវ​បំបែក​ស្រែអំបិល) មកកាន់ទីរួមខេត្ត​ខេត្តកោះកុង ដោយសារតែផ្លូវ​មានសភាពកោងចុះកោងឡើងដែលតម្រូវ​ឲ្យបើកបរដោយប្រុងប្រយ័ត្នខ្ពស់។ នៅតាមផ្លូវ ខ្ញុំ​ពិតជាមាន​សេចក្តី​សោមនស្ស​ចំពោះ​ទិដ្ឋភាពធម្មជាតិនៃជួរភ្នំពត់ពេន​តាមបណ្តោយដងផ្លូវ។ ភូមិឋានរបស់អ្នកស្រុក​លេចរូបរាងឡើង​យូរៗម្តង បង្ហាញថាខេត្តនេះពុំ​សូវជាមានប្រជាជនរស់នៅ​​ច្រើនប៉ុន្មានទេ។ ដោយសារ​តែអ្នកស្ម័គ្រចិត្ត​កម្ពុជា រស់នៅ​ស្រុកផ្សេងៗគ្នា ខ្ញុំ​បានធ្វើដំណើរ​ទៅកាន់​ស្ទើរគ្រប់ស្រុក​នៃខេត្តកោះកុង។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើលជាខ្លាំង​អំពីទីតាំងភូមិសាស្ត្រ​នៃខេត្តនេះ ពីព្រោះថាពីស្រុកមួយ​ទៅស្រុកមួយមានចម្ងាយ​ឆ្ងាយដាច់សង្វែងពីគ្នា ពេល​ខ្លះ​ត្រូវ​ឆ្លងកាត់​ផ្លូវ​ភ្នំនិង​ជម្រាលជាច្រើន​ដើម្បីធ្វើដំណើរ​ពី​ស្រុកមួយទៅស្រុកមួយទៀត ដែលស្ទើរតែមិនអាចទៅរួចប្រសិនបើធ្វើដំណើរ​ដោយ​ថ្មើរជើង។ ស្របពេល​ដែល​គយគន់​ទេសភាព​ធម្មជាតិក្នុងដំណើរ​នេះ ខ្ញុំ​ក៏បាន​ចោទជាសំណួរជាច្រើនថា​តើ​ ប្រជាជនដែល​រស់នៅក្នុងខេត្តនេះ ត្រូវរស់នៅក្នុង​ស្ថានភាព​យ៉ាងដូចម្តេច​នៅក្នុង​របបខ្មែរក្រហម?...

ជឿលើសន្យារបស់អង្គការ

​“ជីកស្មៅ ត្រូវជីកទាំងឫស” ជា​សុភាសិត​ដែលតែងត្រូវ​ប្រើប្រាស់ជាសកល​ក្នុ​ងរប​បផ្តាច់ការ។[1] នៅក្នុង​សង្គម​ខ្មែរ សុភាសិតនេះ តែងពេញនិយម​ប្រើប្រាស់​នៅក្នុង​របប​ខ្មែរក្រហម ឬកម្ពុជា​ប្រជាធិតេយ្យ (១៩៧៥-១៩៧៩)។ ខ្មែរក្រហម​ តែងអនុវត្តគោលការណ៍ “ជីកស្មៅ​ត្រូវជីកទាំងឫស”នេះ ទៅលើក្រុម​គោល​ដៅ​ ឬក្រុម​សង្ស័យ​ដែល​ប្រឆាំងជាមួយខ្លួន។ នៅអំឡុង​ឆ្នាំ​១៩៧៦ និង​១៩៧៧​ ខ្មែរក្រហម​ បាន​អនុវត្ត​ការធ្វើ​បន្សុទ្ធកម្ម[2] លើ​សមាជិក​របស់​ខ្លួន ដោយ​សារ​ ប៉ុល ពត​ និង​សហការី ជឿថា​ការបះបោរប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​បក្ស​ កាន់តែកើតមានច្រើន​ឡើងៗ។[3] “មន្ទីរសន្តិសុខ”...

ប៊ុត សំអាន៖ អ្នកបើកបររថយន្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

“ម៉ែខ្ញុំ​ស្រក់ទឹកភ្នែក ដោយប្រធានកងរបស់គាត់​ស្តីឲ្យថា៖ «យាយឯងរាល់ថ្ងៃចិញ្ចឹមយកតែអាចម៍ទេ បើមិនមើលចៅក៏មិនឲ្យបាយស៊ីដែរ។»” ប៊ុត សំអាន អ្នករស់រានមានជីវិត​ពីរបបខ្មែរក្រហម​នៅភូមិតាភេម ឃុំ​តាភេម ស្រុកត្រាំកក់​ ខេត្តតាកែវ[1] បាន​លើកឡើង។ ប៊ុត សំអាន​ បំពេញការងារជាភ្នាក់​ងារ​សុខភាពសត្វតាមភូមិ។ កាលពី​ជំនាន់​ខ្មែរក្រហម សំអាន​ ត្រូវបានខ្មែរក្រហម​​ចាត់តាំង​ឲ្យបំពេញការងារ​ផ្សេងៗជាច្រើន ដូចជា៖ អ្នកជួសជុល​អង់តែនវិទ្យុ, បើក​រថយន្ត​ឲ្យប្រតិភូបរទេស និង​ជីកដីជាដើម។ ថ្វីត្បិត​តែ​ សំអាន​ ជាអតីត​អ្នក​បម្រើការងារ​នៅក្នុង​របប​ខ្មែរក្រហម គាត់​ត្រូវឆ្លងកាត់​ជីវភាពរស់នៅប្រចាំ​ថ្ងៃ​ប្រហាក់ប្រហែលជាមួយ​នឹងប្រជាជន​កម្ពុជាទូទៅដែរ។...

រត់ភៀសខ្លួនពីរបបខ្មែរក្រហម

អ្នកនិពន្ធ៖ ស៊ីង ហឺភីង[1]   ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ​១៩៧៨ ដល់​ថ្ងៃទី១៣ ខែមករា ឆ្នាំ​១៩៧៩ អ្នកនិពន្ធបាន​រួមដំណើរ​ជាមួយ​ប្រតិភូ​ជំនាញការ​ផ្លូវដែក​ចិនដែល​មកជួយទំនុកបម្រុងការងារ​នៅក្នុង​កម្ពុជា[​ប្រជាធិបតេយ្យ]។​ នៅពេលនោះ កម្ពុជា​[​ប្រជាធិបតេយ្យ] កំពុង​ប្រឈមជាមួយនឹងវិបត្ត​សេដ្ឋកិច្ចផង ហើយថែមទាំងពើបប្រទះ​ជាមួយ​នឹងការធ្វើបន្សុទ្ធកម្មផ្ទៃក្នុង​ផង។ នៅក្នុង​អំឡុងពេលនោះ វៀតណាម​កំពុង​បង្កើនសន្ទុះប្រយុទ្ធជាមួយ​នឹង​កម្ពុជា​[​ប្រជាធិបតេយ្យ]។ អ្នក​និពន្ធ​ គឺជា​សាក្សី​ផ្ទាល់​ចំពោះភាពបរាជ័យ​របស់​ខ្មែរក្រហម ព្រមទាំង​រួមដំណើរជាមួយនឹង​ជំនាញការចិន​រាប់ពាន់រូប​ ធ្វើដំណើរពីទីក្រុង​ភ្នំពេញ​ឆ្ពោះទៅកាន់មូលដ្ឋាន​ភាគពាយ័ព្យក្នុង​ខេត្ត​បាត់​ដំបង ដោយ​ដៃយួរ​សំពាយ ដើរឆ្លង​ព្រំដែន​កម្ពុជា​ថៃតាម​ស្ពានឈើតូចមួយឆ្លងទន្លេ។ ក្រោយមក ប្រតិភូបានទៅដល់​មូលដ្ឋានទ័ពសមុទ្ររបស់ថៃ​ដើម្បី​ឡើងនាវាឈ្មោះ...