Tag: សួត វិចិត្រ

មៀន នី៖ គេចពីវៀតណាម ចូលធ្វើកងទ័ពខ្មែរក្រហម

មៀន នី ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ បច្ចុប្បន្នរស់នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ មៀន នី បាននិយាយពីប្រវត្ដិក្រុមគ្រួសារ និងការតស៊ូរបស់ខ្លួនជាមួយកងទ័ពវៀតណាមរហូតធ្លាក់មកដល់តំបន់អន្លង់វែង ដែលជាទីកន្លែងកកើតនៃសន្ដិភាពចុងក្រោយក្នុងប្រទេសកម្ពុជា ថា៖ «បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយសាររណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មក ក្រុមគ្រួសាររបស់ខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្ដោះអាសន្នសាធារណៈរដ្ឋប្រជាមានិតកម្ពុជាក្នុងភូមិកំណើត។ យើងលែងរស់នៅរួមគ្នាក្នុងសហករណ៍ដូចខ្មែរក្រហមទៀតហើយ។ ជីវិតប្រចាំថ្ងៃរបស់យើង...

ស៊ុត ពិល៖ យើងអាចរកយុត្ដិធម៌បានលុះត្រាតែប្រទេសយើងមានសន្ដិភាព

ស៊ុត ពិល[1] ​កើត​ក្នុង​​ឆ្នាំ​​១៩៤៩ ​ក្នុង​​ភូមិ​​រំដេង ឃុំ​​ខ្នារពោធិ៍ ​ស្រុក​​សូទ្រ​និគម ​ខេត្ដ​​សៀមរាប​។​ បច្ចុប្បន្ន​​​រស់​នៅ​​ក្នុ​ងភូមិទួលសាលា ​ស្រុក​​អន្លង់វែង​​​ ខេត្ដ​ឧត្ដរមានជ័យ។​ ស៊ុត​ ពិល និយាយថា​៖ “នៅ​ក្នុងសម័យ​​ខ្មែរក្រហម​ ខ្ញុំបានឃើញ​ស្ថានភាពរស់នៅ​មួយដ៏សែន​​លំបាក។ នៅ​​ចន្លោះ​ឆ្នាំ​​១៩៧២-​១៩៧៣​ ​​ខ្មែរក្រហម​​ដាក់​ឲ្យខ្ញុំ​​រស់​នៅ​​ក្នុង​​កង​ចល័ត។​​ បន្ទាប់​មក​នៅ​​ចន្លោះ​​ឆ្នាំ​​១៩៧៤-១៩​៧៥​ ខ្ញុំ​​​ផ្លាស់ពីកងចល័តទៅ​ធ្វើ​​ជា​អ្នក​​ឡើង​​ត្នោត​​ ដើម្បី​ផលិត​​ស្ករ​​ក្នុង​​សហករណ៍។​ ​ខ្ញុំ​បាន​ធ្វើ​ការងារនេះរហូតដល់កង​ទ័ព​​វៀតណាម​​វាយ​​ចូល​​មក​​ប្រទេស​កម្ពុជា​ ហើយ​សហករណ៍​​ខ្មែរក្រហម​ត្រូវ​បាន​​​​រំសាយ​​នៅឆ្នាំ​១៩៧៩។​​​ បន្ទាប់មក ខ្ញុំបាន​បន្ដរស់នៅក្នុងភូមិកំណើត​ក្រោមការគ្រប់​គ្រង​របស់​កង​ទ័ព​​​វៀតណាម​។ នៅជំនាន់ខ្មែរក្រហម​...

សុន សំ៖ អតីតយោធាខ្មែរក្រហម

សុន សំ[1] ភេទ​​​ប្រុស​ អាយុ​​៦៧​​ឆ្នាំ​ មាន​​ស្រុក​​កំណើត​​នៅ​​ភូមិ​​ប្រាសាទ​ ស្រុក​​ក្រឡាញ់​​ ខេត្ត​​​សៀម    ​រាប។​ ​​សព្វ​​​​ថ្ងៃ​​​រស់​​​នៅ​​​ក្នុង​​​ភូមិ​​​អូរជីក​ ឃុំ​ផ្អាវ ​ស្រុក​​ត្រពាំង​ប្រាសាទ ​​ខេត្ត​​ឧត្តរមានជ័យ។ ​ សុន សំ​ បាន​​​​និយាយ​​​​​​​​ថា៖ ​​«កាល​​​​​ពី​​​​កុមារ​ភាព​​​ខ្ញុំ​​​មិ​ន​​បាន​​​​​រៀន​​​​សូត្រ​​​​ទេ​​​​ដោយ​​​​សា​រក្រុម​​​​គ្រួសាររបស់​ខ្ញុំ​​​​មាន​​​ជីវភាព​​​ខ្វះ​​​ខាត។​​ ​​ឪពុក​​​ម្ដាយ​​របស់​​ខ្ញុំ​​ប្រកប​​មុខ​​របរ​​ធ្វើ​​ស្រែ​​ចម្ការ។​ ​ ​នៅ​​ឆ្នាំ​​១៩៧២​ ​ខ្ញុំ​​បាន​​ចូល​​ធ្វើ​ជា​​ឈ្លប​​ភូមិ​​នៅ​​ក្នុង​​ភូមិ​​កំណើត​​ខ្ញុំ។ ​ខ្មែរក្រហម​​បាន​​ហ្វឹក​​ហាត់​មួយ​រយៈ​​ ​ក្រោយមកបញ្ជូន​ខ្ញុំ​ទៅ​កាន់ភូមិសាស្ដ្រនៅ​ល្អក់​ស្វាយ​ធំ នៅ​ឃុំ​មមាញ ខេត្ដសៀមរាប​។...

សន្តិភាពកម្ពុជា ត្រូវបានសាកល្បងញាំញីដោយការឈ្លានពានរបស់ប្រទេសថៃ កំណត់ហេតុផ្ទាល់ខ្លួន អំពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥

បទពិសោធន៍ឆ្លងកាត់​​ការប៉ះ​ទង្គិចអាវុធ​នៅតាម​ទល់ដែន​រវាងប្រទេសកម្ពុជា និងប្រទេស​ថៃ​ ​បាន​ធ្វើឱ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​ថា​  សន្ដិភាពពិត​ជា​មាន​តម្លៃឥតគណនា​ និងពិបាក​រក​​ណាស់​។ ឆ្លងកាត់ព្រឹត្ដិការណ៍ការប៉ះ​ទង្គិច​អាវុធ​ពីរ​លើកធំៗ​រវាងប្រទេស​ទាំងពីរ នៅ​ឆ្នាំ​២០០៨ និង​២០២៥នេះដោយផ្ទាល់ ​បាន​ជំរុញចិត្ដឱ្យ​ខ្ញុំមានមនសិការស្នេហាជាតិ​កាន់តែ​ខ្ពស់​​។​ ខាងក្រោមនេះ គឺ​ជាកំណត់ហេតុនៃ​ការ​ចងចាំ​របស់​ខ្ញុំ​ទាក់ទងទៅ​នឹងការ​ប៉ះ​ទង្គិច​អាវុធ​ព្រំ​ដែន​កម្ពុជា​-ថៃ​រយៈពេល​៥ថ្ងៃ គិតចាប់​​ពីថ្ងៃទី​២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៥។ ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​៨:៣៩នាទីព្រឹក ​​ ខ្ញុំបាន​ទទួល​ទូរសព្ទពីទីស្នាក់ការ​កណ្ដាល​មជ្ឈមណ្ឌល​​​ឯកសារ​កម្ពុជានៅរាជធានី​ភ្នំពេញ សួរ​បញ្ជាក់អំពី​សភាពការណ៍​នៅ​ប្រាសាទ​តាមាន់ធំ​ក្នុង​ភូមិសាស្រ្ដ​​​ខេត្ដ​ឧត្ដរមានជ័យ ថា​មានការផ្ទុះ​អាវុធ​ពិតប្រា​កដមែន​ឬយ៉ាងណា​។ ​ នៅពេលនោះ...

ខៀវ យ៉េន៖ មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ

ខៀវ យ៉េន[1] ​ហៅ​ ទូច ​ភេទ​ស្រី​ អាយុ​៦៨​ឆ្នាំ ​ មាន​ទី​កន្លែង​កំណើត​ភូមិ​​ក្រាំង​ឈើ​នីវ​  ឃុំ​ក្រាំង​ឈើ ​នីវ​​ ស្រុក​​ទ្រាំង​​ ខេត្ដ​តាកែវ​។​ បច្ចុប្បន្ន​ យ៉េន រស់នៅ​ក្នុង​ភូមិ​​អូរ​គគី​កណ្ដាល​ ឃុំ​​លំទង ​ស្រុក​អន្លង់វែង​ ខេត្ដ​ឧត្ដរមានជ័យ​។​ យ៉េន បាននិយាយ​ថា៖ «ខ្ញុំមាន​បង​ប្អូន​ចំនួន​​៥​នាក់ ​(ស្លាប់​១នាក់​ ដោយ​សារ​ធ្លាក់​​ពី​លើ​​ចុង  ​​ត្នោត​)។​ ​ម្ដាយ​​​របស់​​ខ្ញុំ​​បាន​​​ស្លាប់...

ជនភៀសសឹកកម្ពុជាម្នាក់៖ «ខ្ញុំគ្មានចង់បានអំណោយអ្វីក្រៅតែពីអំណោយសន្ដិភាពជូនស្រុកទេសខ្ញុំនោះទេ»

ប្រជាជន​កម្ពុជា​មិន​អា​ចបំភ្លេច​បាន​ទេចំពោះ​សង្គ្រា​មដែល​បានកើតឡើង​​នៅ​តាមបណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ​ចាប់ពី​ថ្ងៃទី ២៤ ដល់​២៨​ ខែកក្កដា កន្លងមក​នេះ ពីព្រោះថាប្រទេស​ថៃបាន​រំលោភ​បំពាន និង​ធ្វើរឿង​ព្រៃផ្សៃ​មកលើប្រជាជន កងទ័ព ទឹកដី និងមរតក​វប្បធម៌​។​​ សង្គ្រាម​នេះ​ចាត់ទុកជា​រឿង​រ៉ាវប្រវត្ដិ​សាស្រ្ដ​មួយ​ដែល​កូន​ចៅ​ជំនាន់ក្រោយត្រូវ​​ចងចាំ​ជានិច្ច​​។​ ទោះបីប្រជាជន​មានភាពក្រខ្សត់​យ៉ាង​ណាក៏​ដោយ សន្ដិភាព​គឺជា​មូលដ្ឋាន​នៃ​ជីវិតរបស់ប្រជាជន​គ្រប់គ្នា។ នៅពេល​ធ្លាក់ក្នុងភ្លើងសង្គ្រាម​សាជាថ្មី​នៅតាម​ទល់ដែន​ កម្ពុជា និង ថៃ​ ប្រជាជន​​​បានមើលឃើញ​ពីតម្លៃនៃ​សន្ដិភាព​ និងអំពាវ​នាវ​ឲ្យ​មានការ​អន្ដរាគមន៍ពីសហគមន៍ជាតិ និង​អន្ដរជាតិ​​​ឲ្យមានការកសាង​សន្ដិភាព​ឡើងវិញ​។ ជនភៀស​សឹក​កម្ពុជា​ម្នាក់បាននិយាយទាំង​ទឹកភ្នែក​​ថា៖ «​ ខ្ញុំគ្មាន​ចង់បានអំណោយ​អ្វី​ ក្រៅតែពីអំណោយ​សន្ដិភាពជូន​ស្រុក​ទេស​​ខ្ញុំនោះ​ទេ»។...

លេន ថុន៖ បម្រើក្នុងកងសិល្បៈ និងកងទ័ពខ្មែរក្រហម

លេន ថុន[1]  ​ភេទ​​ស្រី ​​អាយុ​​៦៨​​ឆ្នាំ​ ​មាន​​ទី​​កន្លែង​​កំណើត​នៅ​ភូមិ​ចំបក់​ ឃុំ​ចំបក់​ ស្រុក​ព្រែក​ប្រសប់​ ខេត្ត​កំពង់​ធំ។ ​បច្ចុប្បន្ន​ ថុន​ រស់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។​ ថុន​ បាន​និ​យាយ​ថា​៖ ​«ខ្ញុំមាន​បងប្អូន​ចំនួន​៩នាក់។ ​​នៅ​អាយុ​១៣ ខ្មែរក្រហមបាន​បង្ខំ​​​​ខ្ញុំឲ្យ​ចូល​បម្រើ​ក្នុង​​កង​​សិល្បៈ​​។ ចំណែក​ឯបងប្អូន​របស់ខ្ញុំផ្សេង​ទៀត​ត្រូ​វ​បាន​​ខ្មែរ​​​ក្រហម​​បំបែក​​ចេញ​​ពី​​ក្រុម​​គ្រួសារ។​ គ្មានម្ដាយ​ឯ​ណាចង់​ឲ្យ​កូន​ឃ្លាត​ឆ្ងាយ​នោះទេ ប៉ុន្ដែ​ស្ថាន​ភាព​ពេល​នោះ​មិន​មាន​ជម្រើស។​​ ខ្មែរក្រហម​មើល​ឃើញ​ថា ក្រុម​គ្រួសារ​របស់​ខ្ញុំ​សុទ្ធតែ​គ្នា​មិនទាន់​លះបង់​សម្រាប់​បដិវត្ដន៍​ដោយសារ​បងប្អូន​របស់ខ្ញុំ​នៅ​ជួបជុំ​គ្នា​ឯផ្ទះ។ ​​នៅ​ក្នុង​​កង​សិល្បៈ​យើង​ត្រូវ​​​ហ្វឹក​​ហាត់​​ផង និង​​ជីក​​ប្រឡាយ​​ផង។ ​ការដ្ឋាន​លើក​ទំនប់​របស់​យើង​នៅ​ម្ដុំបាតខ្ទះ​អូរទឹក​ថ្លា។...

សៀង ថេន៖ ខ្ញុំមើលថែកុមារក្នុងជំនាន់ខ្មែរក្រហម

សៀង​ ថេន​[1] ភេទ​ស្រី​ អាយុ​៥៨ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិពាក់​បង្អោង​​ ឃុំ​ត្រពាំង​ធំ​ខាង​ជើ​ង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ ថន​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ថ្នល់​ថ្មី​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ។​ ថេន ​បាននិយាយថា៖ «កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម​ ក្រុម​គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ស្រែ​ចម្ការ​។​ នៅ​ពេល​នោះ​ ជីវភាព​គ្រួសារ​ខ្ញុំ​ជួបប្រទះ​នូវ​​ការ​ខ្វះ​ខាត​។​​ នៅ​ជំនាន់​នោះ​ ខ្ញុំ​មិន​បាន​ទទួល​ការ​សិក្សា​រៀន​សូត្រ​​ឡើយ​ ដោយ​សារ​ប្រទេស​​​កើត​មាន​​សង្គ្រាម​។​ ​ខ្ញុំ​រស់​នៅ​ជាមួយ​​ឪពុក​ម្ដាយ​ រហូត​ដល់​ឆ្នាំ​១៩៧១​ ទើប​មាន​ការ​​ស្នើ​សុំខ្ញុំ​ពី​​ឪពុក​ម្ដាយ​យក​​ទៅ​ចូល​ក្នុង​កង​កុមារាកុមារី​។​...

ស្រ៊ីវ បូណា៖ ខ្ញុំរៀនពេទ្យមធ្យមនៅភ្នំពេញ ក្នុងឆ្នាំ១៩៧២

ស្រ៊ីវ បូណា[1] ភេទ​ស្រី ​អាយុ​៦៧​ឆ្នាំ​ ជាជន​ជាតិ​ព្នង​ មាន​ទី​កន្លែង​​កំណើត​នៅ​ភូមិ​រយ៉​ ឃុំ​រយ៉ ​ស្រុក​កោះញែក​ ​ខេត្ត​មណ្ឌល​គិរី។ បច្ចុប្បន្ន​​រស់​នៅ​​ស្រុក​​ត្រពាំង​​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ​។ ​បូណា​ ​បាន​​ចូល​រួម​​ចែក​​រំ​លែក​​ថា​៖ «ខ្ញុំគឺ​​ជា​​កូន​​ស្រី​​ម្នាក់​​នៃ​​គ្រួសារ​​កសិករ​​មួយ​​នៅ​​ក្នុង​​ភូមិ​​រយ៉។ ខ្ញុំ​មាន​បង​ប្អូន​ចំនួន​១៣​នាក់​។ បងប្អូនរបស់ខ្ញុំ​ចំនួន​​១០​នាក់​​ស្លាប់​បាត់​បង់​ជីវិត​អស់​ដោយ​សារ​តែ​ជំងឺ​អុត​ក្ដាម។ ​អុតក្ដាមគឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ឆ្លង​ពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតដោយ​ការប៉ះ​ពាល់​គ្នា​ ឬ​នៅជាមួយ​​​គ្នា។ ប្រសិនបើ​​នរណា​​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​គឺ​ត្រូវ​ដុត​ចោល​តែ​ម្ដង។ ​នៅ​​ឆ្នាំ​​១៩៧០​ ​ខ្ញុំ​​បាន​​រៀន​​ត្រឹម​​ថ្នាក់​​ទី​​១០​​ពី​​សង្គម​ហើយបាន​ឈប់រៀន​នៅ​​ពេល​​​ លន់ នល់​ បាន​ធ្វើ​​​រដ្ឋ​​ប្រហារ​​ទម្លាក់​​សម្តេច​​ព្រះ​​នរោត្តម​​ សីហនុ...

ហែម ពុធ៖ យើងរស់មួយថ្ងៃគិតមួយថ្ងៃ នៅក្នុងជំនាន់ខ្មែរក្រហម

ហែម ពុធ[1] ភេទប្រុស អាយុ​៧៨ឆ្នាំ មានទី​កន្លែង​កំណើត​នៅ​ភូមិ​តាដេវ ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​ ខេត្ដឧត្ដរមានជ័យ។ បច្ចុប្បន្ន​​ ពុធ​ រស់នៅក្នុង​​ស្រុក​អន្លង់វែង ខេត្ដឧត្ដរ​មានជ័យ។​ ហែម ពុធ និយាយ​ថា៖ «​នៅ​ក្នុងរបប​ខ្មែរក្រហម​ចន្លោះពី​​ឆ្នាំ​១៩៧៥-​១៩៧៩​ ខ្ញុំ​បាន​រស់នៅ​ភូមិ​កំណើត​ជាមួយ​​សហករណ៍​។ ស្ថាន​ភាព​រស់នៅ​ពេលនោះ គឺវេទនា​​ណាស់ របប​អាហារបបរ​​​ក្នុង​ម្នាក់​មួយ​​ចាន​​ចង្កឹះ។​ យើង​​ធ្វើ​ការ​ងារ​គ្មាន​ពេ​លសម្រាក​ទេ។​ គ្មាន​នរណា​ម្នាក់​ហ៊ាន​ពោល​ថា​ហូប​មិន​ឆ្អែត​នោះទេ។ បើមិនដូច​នោះទេ​ ខ្មែរក្រហម​នឹង​ចោទ​ថា​ខ្មាំង​ហើយ​​យក​ទៅសម្លាប់​ចោល​។​ យើង​រស់​នៅ​ដោយ​ការ​ភ័យ​​ខ្លាចហើយ​រស់​មួ​យ​ថ្ងៃ​គិត​​មួយ​ថ្ងៃ។​...

ឡុង ចាន់ថន៖ ការសម្លាប់មនុស្សនៅជំនាន់ខ្មែរក្រហមបណ្តាលមកពីការសង្ស័យជ្រុល

ឡុង​ ចាន់​ថន​​[1] ភេទ​ប្រុស អាយុ​​៥៨​ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​ទឹក​វិល​ ស្រុក​ពួក​ ខេត្ត​សៀម​រា​ប​​។ ចាន់​ថន សព្វ​ថ្ងៃ​រស់​នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ចាន់​ថន​ បាន​ចែក​រំ​លែកបទ​ពិសោធន៍​របស់​ខ្លួន​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​​ថា​៖​ «កាល​ពីជំនាន់​ខ្មែរ​ក្រហម ខ្ញុំ​មានអាយុ​ប្រហែល​ជាជិត​​១០​ឆ្នាំ​។ ​ខ្ញុំ​ត្រូវ​បាន​ខ្មែរ​ក្រហម​ជ្រើស​រើស​ឲ្យ​ចូល​ក្នុង​កង​កុមារ​នៅ​​ភូមិអណ្ដូង​តា​អោន​ ឃុំ​គោកធ្លក​លើ​ ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប​​​។ ចំណែក​ឯឪ​ពុកម្ដាយ​​​ និង​បង​ប្អូនខ្ញុំ​​​សុទ្ធសឹងតែ​ត្រូវ​បាន​ខ្មែរ​ក្រហម​បញ្ចូន​ឲ្យ​ទៅ​ធ្វើ​ជាកង​ចល័តតាម​ទី​កន្លែង​ផ្សេងៗ​ពី​គ្នា​​ទាំ​ង​អស់​។​កិច្ច​ការ​ងារ​​​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​នោះគឺ ​​ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​ខ្ញុំ​ឃ្វាល​គោ ​នៅ​រដូវ​​វស្សា។...