អោម សាវ៉ាត៖ អតីតកងទ័ពខ្មែរក្រហមពិការភាពអំឡុងពេលដឹកជញ្ជូនគ្រាប់ទៅសមរភូមិមុខ
អោម សាវ៉ាត ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដំដែក ឃុំដំដែក ស្រុក សូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្ន សារ៉ាត់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សារ៉ាត់ បាននិយាយថា៖ «ខ្ញុំមានបងប្អូនចំនួន៩នាក់។ នៅពេលខ្ញុំមានអាយុ២២ឆ្នាំ ក្នុងឆ្នាំ១៩៧២ ខ្ញុំបានស្ម័គ្រចិត្ដចូលបម្រើកងទ័ពបដិវត្ដន៍ខ្មែរក្រហម ដោយចូលទៅហាត់កងទ័ពនៅក្រវ៉ាល ក្រៀលពង។ បន្ទាប់មក យើងត្រូវបានបញ្ជូនទៅកាន់ភូមិភាគពិសេសនៅតំបន់កំពង់ស្ពឺ។ ខ្ញុំបានតស៊ូជាមួយភ្លើងសង្គ្រាមពីរដំណាក់កាល។ ដំណាក់កាលទីមួយ...
ព្រំ ជីម ៖ ខ្ញុំរបួសជើង និងខ្លួន ក្នុងពេលប្រយុទ្ធ
ព្រំ ជីម[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងដូង ឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ជីម រស់នៅក្នុងភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជីម បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារប្រទេសជាតិកើតមានសង្គ្រាម។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ឪពុកម្ដាយខ្ញុំប្រកបរបរជាកសិករ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចាប់តាំងពីខ្ញុំដឹងក្ដីមកនៅក្នុងភូមិរបស់ខ្ញុំ ប្រជាជនតែងតែមានការចែករំលែក...
ណុប មុត ៖ បើខ្ញុំបន្តរស់នៅ ខ្ញុំអាចបានឃើញមុខឪពុកម្ដាយរបស់ខ្ញុំសាជាថ្មីទៀត
ណុប មុត[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រ៉បសៀម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន មុត រស់នៅក្នុងភូមិបឹង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មុត បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជីវភាពគ្រួសារក្រលំបាក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រៅពីនេះ ឪពុកខ្ញុំក៏ជាអ្នកឡើងត្នោត ដើម្បីត្រងទឹកត្នោតនិងកូរធ្វើជាស្ករលក់នៅតាមផ្សារជិតៗភូមិ។...
ញូង រីម៖ អំបែងគ្រាប់មីនផ្ទុះខ្ទាតចំខ្ញុំបណ្ដាលឲ្យពិការ
ញូង រីម[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្រែសំរោង ឃុំស្រែក្នុង ស្រុកឈូក ខេត្ដកំពត។ រីម បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំគឺជាកូនកំព្រាម្ដាយ ហើយខ្ញុំរស់នៅជាមួយឪពុក។ ខ្ញុំមានបងប្អូនចំនួន៧នាក់ (ស្រី៣នាក់ និងប្រុស៤នាក់) ហើយ ខ្ញុំគឺជាកូនទី៥។ កាលនោះជីវភាពក្រុមគ្រួសាររបស់ខ្ញុំមានការលំបាក ដោយសារតែយើងមិនមានម្ដាយមើលថែបានដិតដល់។ ការហូបចុករបស់យើងមានការខ្វះខាតយ៉ាងខ្លាំង ដោយខ្វះព្រឹក និងខ្វះល្ងាច។ ក្រោយមក ខ្ញុំ...
គីម រី៖ ប្តីខ្ញុំស្លាប់ដោយសារការផ្ទុះគ្រាប់មីន
គីម រី[1] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខ្សាត់ ឃុំតាម៉ៅ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ បច្ចុប្បន្ន គីម រី រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រី បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រហ្នឹងគេនោះទេ។ ក្រុមគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំរស់នៅជាមួយម្ដាយដែលជាស្ដ្រីមេម៉ាយ ព្រោះឪពុកបានស្លាប់ចោលតាំងពីខ្ញុំនៅតូច។ ខ្ញុំជាកូនស្រីច្បងនៅក្នុងគ្រួសារ។ ខ្ញុំត្រូវរ៉ាប់រងការងារជាច្រើនដូចជា ការងារផ្ទះ...
តុត គឿន៖ នារីដឹកជញ្ជូន
តុត គឿន[1] ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ គឿន បាននិយាយថា៖ ឪពុកម្ដាយរបស់ខ្ញុំគឺជាកសិករ។ នៅពេលខ្ញុំមានអាយុ១៣ឆ្នាំ ខ្ញុំបានបែកពីម្ដាយ ហើយក្រោយមកទៀតឪពុករបស់ខ្ញុំ ដែលបម្រើការជាមេឃុំ ត្រូវបានខ្មែរក្រហមបញ្ជូនទៅរៀនសូត្រនៅក្នុងតំបន់៣២ នៅក្នុងឆ្នាំ១៩៧៣ បន្ទាប់មក គាត់បានផ្ទុះគ្រាប់បែកស្លាប់។ ខ្ញុំបានទៅរស់នៅស្រុកព្រៃនប់ ដើម្បីធ្វើស្រែ ដោយកំណត់ទិន្នផលក្នុង១ហិកតាចំនួន៣តោនស្រូវ។ កុមារកាប់ដើមទន្ទ្រាន ខេត្ត និងធ្វើជីដាក់ស្រែ។...
កែវ បូរ៉ែន ភ្នាក់ងារសេ-អ៊ី-អា
ចម្លើយសារភាពនេះ មានទំនាក់ទំនងនឹងសកម្មភាពក្បត់របស់ កែវ បូរ៉ែន ដែលមានសកម្មភាពក្បត់នឹងអង្គការបដិវត្ដន៍ខ្មែរក្រហម ដូចជា ការចូលនឹងអង្គការមនុស្សធម៌នៅខែមេសា ឆ្នាំ១៩៧០, ការចូលសមាគមន៍នៅខែវិច្ឆិកា ឆ្នាំ១៩៧៣ និងការចូល សេ.អ៊ី.អា នៅខែសីហា ឆ្នាំ១៩៧៤។ កែវ បូរ៉ែន បានរៀបរាប់នៅក្នុងចម្លើយសារភាពថា៖ «ខ្ញុំឈ្មោះដើម កែវ[1] សុជាតិ ហៅបូរ៉ែន អាយុ២៧ឆ្នាំ (ឆ្នាំ១៩៧៤) ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិកំពង់តាជេស...
សរ ស៊ីម៖ កម្មករស្រែអំបិលជំនាន់ខ្មែរក្រហម
សរ ស៊ីម[1]ភេទស្រី អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មី ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ស៊ីម រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ស៊ីម បាននិយាយថា៖«កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ ជំនាន់នោះខ្ញុំបានរៀនអក្ខរកម្មក៏បានចេះអានសៀវភៅបានល្អស្មើហ្នឹងថ្នាក់ទី១២បច្ចុប្បន្ន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតមិនមែនជាគ្រួសារធូរធារនោះទេ។ ខ្ញុំរស់នៅជាមួយគ្រួសារដល់ឆ្នាំ១៩៧២ ខ្ញុំក៏បានចូលក្នុងសមាគមន៍ភូមិ។ នៅឆ្នាំដដែលនៅក្នុងភូមិរបស់ខ្ញុំក៏មានការជ្រើសរើសអ្នកសិល្បៈស្រុក។ កាលនោះអ្នកដែលត្រូវបានជ្រើសរើសឲ្យចូលជាអ្នកសិល្បៈមានគ្នាជាង៣០នាក់។ ការរស់នៅ ព្រមទាំងការហូបចុកហូបជាក្រុម ឬជាកងអង្គភាព។ ខ្ញុំចេះរាំ...
ខ្សែចាត់តាំងក្បត់នឹងបដិវត្ដខ្មែរក្រហម
ខាងក្រោមនេះ ជាចម្លើយសារភាពរបស់ ចេត រៀម។ រៀម ត្រូវបានចាប់ខ្លួនដោយអង្គការខ្មែរក្រហម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៦។ ចម្លើយសារភាពនៅត្រូវបានធ្វើឡើងក្នុងថ្ងៃដដែលចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង១២ និង៤៥យប់ ដោយបានសរសេរថា ៖ «ខ្ញុំឈ្មោះដើម ចេត រៀម[1] ឈ្មោះបដិវត្ដន៍ មាក ភេទប្រុស អាយុ៣៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិគក ឃុំអង្គរទ្រេត ស្រុកព្រៃវែង...
របួសក្បាល និងពិការជើង
ចាប លឹង[1] ភេទប្រុស អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន លឹង រស់នៅក្នុងភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លឹង បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារខ្ញុំធំដឹងក្ដីមកប្រទេសជាតិកើតមានសង្គ្រាមតែម្ដង។ ខ្ញុំមានឪពុកឈ្មោះ ចាប និងម្ដាយឈ្មោះ ណន។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងឡើងត្នោត។...
លឹម តេង យុទ្ធជនមន្ទីរយោធាតំបន់១០៥
កំណត់ហេតុសួរចម្លើយត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៧៨។ លឹម តេង[1] ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅក្នុងភូមិដាយ៉ាយ ខេត្ដក្រចេះ។ ឪពុករបស់ខ្ញុំឈ្មោះ លឹម រកស៊ីលើកអីវ៉ាន់ដាក់លើដំរី និងធ្វើស្រែ។ ចំណែកឯម្ដាយរបស់ខ្ញុំឈ្មោះ យីន។ នៅពេលខ្ញុំមានអាយុ៤ឆ្នាំ ម្ដាយរបស់ខ្ញុំបានស្លាប់ ហើយឪពុករបស់ខ្ញុំបានយកកូនទាំងអស់ទៅរស់នៅជាមួយម្ដាយធំក្នុងស្រុកច្បា ខេត្ដមណ្ឌលគិរី តំបន់១០៥។ លុះនៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានរៀបចំសហករណ៍កាអ៊ូន មានឈ្មោះ យឿម...

