Tag: សៀមរាប

អែម លៀម៖ គ្រុនញាក់គ្រុនញ័រ

(សៀមរាប)៖ អែម លៀម អាយុ ៦៣ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិត្រាច ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លៀម មានឪពុកឈ្មោះ អែម និងម្ដាយឈ្មោះ សៀង រ៉េម ជាកសិករ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ប្រជាជនក្នុងភូមិរបស់លៀម បានទៅរស់នៅក្នុងវត្ត ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅទីនោះ លៀម ធ្វើស្រែចម្ការ,...

មាំ តឹម៖ បបរលាយជាមួយត្រកួន

(សៀមរាប)៖ មាំ តឹម ភេទស្រី មានអាយុ ៥២ឆ្នាំ មានទីកន្លែងកំណើត និងសព្វថ្ងៃរស់នៅភូមិព្រំកុដ្ឋ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តឹម មានឪពុកឈ្មោះ ប៉ិ មាំ និងម្ដាយឈ្មោះ ចាត ដែលប្រកបរបរជាកសិករ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ឪពុកម្ដាយតឹម បាននាំគាត់ចាកចេញពីភូមិកំណើត ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច។...

ភោក កាយ៖ យំដោយសារបាត់ស្លាបព្រា

(សៀមរាប)៖ ភោក កាយ ភេទស្រី មានអាយុ ៥៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កាយ មានឪពុកឈ្មោះ យ៉ត ភោក និងម្ដាយឈ្មោះ ប៊ុន កន។ នៅរបប លន់ នល់ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គ្រួសារកាយ បានរត់ចេញពីភូមិកំណើតទៅនៅភូមិវាលធំ...

សេម ហូ៖ ប្តីឈឺស្លាប់នៅរបបខ្មែរក្រហម

(សៀមរាប)៖ សេម ហូ ភេទស្រី មានអាយុ ៧៥ឆ្នាំ។ ហូ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហូ មានឪពុកឈ្មោះ ប្រាក់ សេម និងម្ដាយឈ្មោះ បុញ្ញ ឃូ។ ហូ មានប្តីឈ្មោះ ញោ ប្រាក់ និងមានកូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។​...

ដឹប រ៉ូន៖ ប្អូនខ្ញុំត្រូវខ្មែរក្រហមចាប់ផ្សឹក

(សៀមរាប)៖ ដឹប រ៉ូន ភេទស្រី មានអាយុ ៥៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រ៉ូន មានឪពុកឈ្មោះ វឹង ដឹប និងម្ដាយឈ្មោះ ហ៊ីង អែម។ រ៉ូន មានប្តីឈ្មោះ បូល នាន់ និងមានកូនប្រាំបីនាក់ ក្នុងនោះស្រីបីនាក់។ នៅឆ្នាំ១៩៧០...

ប៉ុក ក្រើន៖ កងសេដ្ឋកិច្ចនៅរបបខ្មែរក្រហម

(សៀមរាប)៖ កើតនៅឆ្នាំ១៩៥៩ ប៉ុក ក្រើន ភេទប្រុស អាយុ ៧១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រើន មានឪពុកឈ្មោះ ប៉ុយ ប៉ុក និងម្ដាយឈ្មោះ ប៉ិ ឡាន។ ក្រើន មានប្រពន្ធឈ្មោះ ចេត និងមានកូនប្រាំបួននាក់ ក្នុងនោះស្រីប្រាំបីនាក់។ ដោយសារបញ្ហាជីវភាព...

ទឹម ហាន៖ ឆ្លងកាត់ទុក្ខលំបាកជាច្រើន

(សៀមរាប)៖ កើតនៅឆ្នាំ១៩៥៤ ទឹម ហាន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ ហាន រស់នៅភូមព្រំកុដ្ឋ ឃុំបល្ល័ង ស្រុកបា្រសាទបាគង ខេត្តសៀមរាប។ នៅរបបខ្មែរក្រហម ហាន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ នៅក្នុងសហករណ៍។ ហាន ក៏ដូចប្រជាជនខ្មែរឯទៀត ត្រូវរស់នៅ និងឆ្លងកាត់ទុក្ខលំបាកជាច្រើននារបបនោះ ដែលធ្វើឲ្យប៉ះពាល់សុខភាពរាងកាយមកទល់សព្វថ្ងៃ។ ហាន និយាយថា ការកាត់ទោសមេដឹកនាំខ្មែរក្រហម...

អង្គការចោទថាខ្ញុំខ្ជិល

(សៀមរាប) ៖ លឹម វី អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វីបានរៀបរាប់ទំាងទុក្ខវេទនានាសម័យសាធារណរដ្ឋខ្មែរផងដែរថាថា​ នៅរាល់ពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននំាគ្នារត់គេចដើម្បី​ហ៊ុយប្រឡាក់ខោអាវ និងពួនសម្ងំំងំដើម្បីឲ្យរួចជីវិត ប៉ុន្តែផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀនបានបាក់បែកគ្មានសល់។ ក្នុងរបបខ្មែរក្រហម វី បានប្រាប់ថា គាត់ធ្វើដំណើរតាមរយៈរទេះគោបានចល័តទៅជាច្រើនកន្លែងដូចជាទៅកំពង់ភ្លុក ត្រៅកុដ្ឋ ធ្វើដំណើរតាមរយៈរទេះគោ។ គ្រានោះ បើទោះ​បីជាខំបររទេះគោហត់យ៉ាងណាក្តីក៏គាត់មិនមានហ៊ានប្រកែក...

ម្តាយខ្ញុំស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានស្នើដាក់ច្បាប់អង្គការ

(សៀមរាប) ៖ សូរ សម្បូរ អាយុ ៦៩ឆ្នំា រស់នៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅក្នុងកាលពីសង្គមចាស់ សម្បូរ បានរៀនចប់ត្រឹមថ្នាក់ទី១២ និងបានធ្វើជាគ្រូបង្រៀនដល់ក្មេងៗ ហើយបានក្លាយខ្លួនជាគណៈអប់រំបង្រៀនក្មេងៗដោយស្ម័គ្រចិត្តនៅតាមវាលស្រែ និង​ក្រោមដើមឈើជាដើម។ នាសម័យខ្មែរក្រហម សម្បូរ ត្រូវបានជម្លៀសពីស្រុកកំណើតទៅត្រពំាងកោះ ស្រុកអង្គុញ។ សម្បូរបានបន្តថា ឪពុកម្តាយរបស់គាត់មិនត្រូវបានជម្លៀសទេ ពោលគឺនៅផ្ទះជាសហករណ៍ ប៉ុន្តែបងប្អូនរបស់ សម្បូរ...

ស្រឡាញ់ចប និង បង្គីខ្លាំងណាស់

(សៀមរាប) ៖ ឈឺន ហឿយ មានអាយុ៦៣ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧៥ ហឿយ មានអាយុ១៥ឆ្នាំ និងបានធ្វើការនៅក្នុងកងទ័ពចល័ត។ ការហូបចុកវិញគឺពេលខ្លះមានអាហារ និងពេលខ្លះមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ នៅពេល ហឿយ ឃ្លានម្តងៗ គាត់បានយកកំពីងចេកមកបរិភោគដើម្បីបំពេញក្រពះ។ សម្រាប់ការងារពលកម្ម ហឿយ ត្រូវរែកដីដើម្បីលើកទំនប់ដែលសព្វថ្ងៃស្គាល់ថាទំនប់ក្រពើប្រាំ។ ទាហានខ្មែរក្រហមបានវាស់ដីឲ្យម្នាក់៣ម៉ែត្រ៤ជ្រុងក្នុងមួយថ្ងៃ។ បើសិនជានរណាម្នាក់មិនរែកដីអស់ នឹងមិនត្រូវបានសម្រាកនោះទេ។...

ជីវិតរបស់ សួន សិ នៅក្នុងរបបខ្មែរក្រហម

(សៀមរាប) ៖ សួន​ សិ​ មានអាយុ៦១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សិ មានបងប្អូនទាំងអស់ប្រាំបីនាក់ ប៉ុន្ដែបួននាក់ត្រូវបានបាត់ជីវិត។​ នៅក្នុងឆ្នាំ១៩៧០ សិ និងសមាជិកគ្រួសារផ្សេងទៀតបានជម្លៀសចេញទៅ តំបន់ភ្នំគូលែនព្រោះមានការទម្លាក់គ្រាប់បែកច្រើនពេក។ សិ បានរៀបរាប់ថា ប្រជាជនមួយចំនួនបានស្លាប់និងរបួសដោយសារតែរត់គេចពីគ្រាប់ផ្លោងមិនទាន់។ ​សិ ជាប្រជានជនចាស់នៅក្នុងរបបខ្មែរក្រហម។ គាត់​ ត្រូវបានអង្គការចាត់ឲ្យទៅនៅក្នុងកងនារីនៅឯស្រុកដំដែក។​ ការងាររបស់ សិ...