ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ ពេលដែលខ្មែរក្រហមបានចូលមកកាន់អំណាច ឡោម លឹម មានអាយុ១៨ឆ្នាំ។ លឹម មានភាពលំបាកខ្លាំងចាប់តាំងពីមុនពេលខ្មែរក្រហមបានវាយចូលទីក្រុងភ្នំពេញទៀត។ ដោយសារតែមានសង្គ្រាមនៅក្នុងស្រុកជីវភាពរបស់ លឹម ត្រូវទទួលរងការប៉ះទង្គិចខ្លាំង ។ ខ្មែរក្រហមបានប្រើឲ្យលើកដីនៅក្នុងការដ្ឋានដោយធ្វើការគ្មានពេលឈប់សម្រាក។ នៅម៉ោង៦ព្រឹក លឹម ចាប់ផ្ដើមធ្វើការរហូតដល់ម៉ោង១១ថ្ងៃ ហើយបន្តរហូតទៅដល់ម៉ោង៥ល្ងាច។ ការងារលើកដី គឺខ្មែរក្រហមបានវាស់ជាម៉ែត្រសម្រាប់ប្រជាជនម្នាក់ៗ។ មនុស្សប្រុស និង ស្រីត្រូវរែកដី ធ្វើស្រែចម្ការ ធ្វើម្ហូប ដូចគ្នាទាំងអស់។...
ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ ស្រឹមបៀត មានអាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិប្រាសាទ ឃុំប្រសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ស្រឹម បៀត មិនបានចូលរៀននោះទេ ហើយមានមុខរបរជាអ្នកធ្វើស្រែចម្ការ។ នៅក្នុងសម័យខ្មែរក្រហម ស្រឹម បៀត មានម្ដាយធ្លាក់ខ្លួនឈឺ ប៉ុន្តែគាត់មិនហ៊ានប្រាប់ឲ្យនរណាដឹងនោះទេ។ ម្តាយរបស់ ស្រឹម បៀត សុខចិត្តគេងឈឺនៅក្នុងផ្ទះរហូតដល់ស្លាប់។ នៅពេលនោះ ស្រឹម បៀត មិនបាននៅជាមួយម្ដាយរបស់ខ្លួននោះទេដោយសារតែគាត់នៅក្នុងជំរំកងចល័ត។...
ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ លុំ ឡូន មានអាយុ៦២ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ឡូន មានបងប្អូន៣នាក់ ប៉ុន្តែម្នាក់បានស្លាប់ដោយសារតែជំងឺ។ គាត់មានកូនទាំងអស់៥នាក់ ប៉ុន្តែជាអកុសល កូនរបស់គាត់៣នាក់ទៀតត្រូវបានស្លាប់ដោយសារមេរោគរាគរូស។ នៅក្នុងឆ្នាំ១៩៧០ ឡូនមានអាយុ៨ឆ្នាំ រស់នៅជាមួយម្ដាយតែមួយគត់ពីព្រោះគាត់កំព្រាឪពុក។ ឡូន ត្រូវបានចាត់ទុកជាប្រជាជនចាស់នៅពេលដែលរបបខ្មែរក្រហមបានចាប់ផ្ដើម ដោយសារតែគាត់រស់នៅក្នុងស្រុកវ៉ារិនតាំងពីកំណើត។ គាត់ចូលជាកងទ័ពចល័តនៅពេលគាត់មានអាយុត្រឹមតែ៩ឆ្នាំ។ នៅពេលថ្ងៃកុមារានិងកុមារីធ្វើការជុំគ្នា និងញុំាំអាហាររួមគ្នា។ នៅពេលធ្វើការចប់...
ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ យាយ ពេជ្យ មានអាយុ៨៣ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពេជ្រ បានរៀបការតាំងពីមុនសម័យសាធារណរដ្ឋខ្មែរ។ នៅក្នុងរបបសាធារណរដ្ឋខ្មែរ មានការទម្លាក់គ្រាប់បែកដែលធ្វើឲ្យគាត់បាត់បង់ទ្រព្យសម្បត្តិដូចជាកង់ និងម៉ូតូ។ ខ្មែរក្រហមបានវាយចូលមកក្នុងខេត្តសៀមរាបនៅឆ្នាំ១៩៧៣។ នៅពេលខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិ ពេជ្យមានអាយុ២៥ឆ្នាំ។ គាត់ត្រូវបានជម្លៀសទៅខេត្តកំពង់ចាមវិញដោយសារតែប្តីគាត់មានតួនាទីជាអ្នកបើកឡាននិងធ្វើឡានឲ្យទាហានខ្មែរក្រហមដែលមានឋានៈខ្ពស់។ ពេជ្រ មានប្អូនម្នាក់ដែលជាគ្រូបង្រៀន បន្ទាប់មកប្អូនរបស់ពេជ្រត្រូវបានគេយកទៅសម្លាប់។ ពេជ្រ ទទួលបានដំណឹងនេះពីអ្នកដែលបានឃើញទាហានខ្មែរក្រហមយកប្អូនគាត់ទៅសម្លាប់ផ្ទាល់។ ពេជ្រ ក៏ធ្លាប់ជួបប្រទះនឹងហេតុការណ៍ដូចជា...
បរិភោគច្រើនចាប់យកទៅសម្លាប់
(សៀមរាប) ៖ ណំ ហ៊ាប មានអាយុ៨១ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧០ ហ៊ាប បានជួបប្រទះជាមួយនឹងការបាញ់ផ្លោងរវាងទាហានខ្មែរក្រហមនិងទាហានរបស់លុន នល់។ នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកកាន់កាប់ប្រទេសកម្ពុជា ហ៊ាប មិនត្រូវបានចាត់ទុកជាប្រជាជនថ្មីនោះទេព្រោះគាត់បានរស់នៅក្នុងស្រុកវ៉ារិនតាំងពីកំណើត ។ អង្គការតែងតែគម្រាមកំហែងដល់ប្រជាជនស្លូតត្រង់ដោយប្រើពាក្យថា៖ ជីករណ្ដៅនៅខាងមុខផ្ទះ ហើយយកទៅសម្លាប់នៅក្នុងរណ្ដៅនោះ។ លោកសង្ឃដែលប្រកាន់ភ្ជាប់ជាមួយនឹងព្រះធម៌ត្រូវបានចាប់យកមកផ្សឹក ហើយទៅធ្វើស្រែចម្ការដូចអ្នកដទៃទៀតដែរ។ ហ៊ាប មានតួនាទីជាអ្នកដាំបាយនៅក្នុងរោងចុងភៅរបស់អង្គការ។...
ទោះបីជាឈឺល្មមៗ ក៏មិនហ៊ានប្រាប់ដែរ ពីព្រោះខ្លាចស្លាប់
(សៀមរាប) ៖ យិន យូរ មានអាយុ៧២ឆ្នាំបច្ចុប្បន្នរស់នៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅពេល យិន យូរ រៀនដល់ថ្នាក់ទី៩ គាត់មានអាយុ១៨ឆ្នាំ ខណៈពេលនោះផងដែរគាត់ក៏បានបោះបង់ចោលការសិក្សា ហើយទៅធ្វើស្រែចម្ការ។ នៅក្នុងរបបខ្មែរក្រហម យិន យូរ គ្មានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ គាត់បាននិយាយថាសម្រាប់អាហារគឺគេធ្វើបបរសម្រាប់មនុស្ស ៤០នាក់ដោយដាក់អង្ករតែប្រាំកំប៉ុង ហើយពេលខ្លះក៏បន្ថែមដូចជាព្រលិតនិងត្រកួន។ យិន...
អ្នកប្រព្រឹត្តិខុសក្រមសីលធម៌ត្រូវយកទៅកសាង
(សៀមរាប) ៖ យ៉ែម ផាត មានអាយុ៦១ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ផាត បានចូលរៀននៅក្នុងសាលាបានបីខែ បន្ទាប់មកក៏មានផ្ដួលរលំរដ្ឋាភិបាលរបស់សាធារណរដ្ឋខ្មែរ។ ក្នុងមួយថ្ងៃទៅមួយថ្ងៃ ផាត ដើរកាប់អុសដើម្បីឲ្យឪពុករបស់ខ្លួនកូរស្ករត្នោត។ ពេលដែលខ្មែរក្រហមនិងទាហានរបស់សាធារណរដ្ឋខ្មែរមានជម្លោះ ផាតនិងគ្រួសារបានរត់ចូលទៅនៅក្នុងព្រៃបានប្រាំថ្ងៃ គ្រួសាររបស់គាត់បានឮការកោះហៅឲ្យចេញពីព្រៃវិញ។ បន្ទាប់ពីបានមករស់នៅក្នុងខេត្តសៀមរាបវិញបានអស់រយៈពេលប្រាំថ្ងៃ ខ្មែរក្រហមបានវាយលុកកាន់កាប់ខេត្តសៀមរាបនៅក្នុងឆ្នាំ១៩៧៣។ របបអាហារក្នុងមួយថ្ងៃគឺមានតែបបរសរាវដូចទឹក។ ប្រជាជនម្នាក់អាចទទួលបានបបរដែលមានកាកតែបីស្លាបព្រាប៉ុណ្ណោះ និងអាចហូបបានតែពីរដងក្នុងមួយថ្ងៃ។ ផាត មានតួនាទីក្នុងការកាប់ទន្រ្ទានខេត្ត លើកទំនប់...
អ្នកដឹកត្រីទៅដាក់នៅកងចល័តនីមួយៗ
(សៀមរាប) ៖ ឡែម លាត មានអាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លាត មានកូនទាំងអស់ប្រាំមួយនាក់ ប្រុសប្រាំនាក់ និងស្រីមួយនាក់។ លាត បានរៀនត្រឹមថ្នាក់ទី១០ នៅក្នុងសម័យសង្គមរាស្រ្តនិយម។ លាត បានសម្រចចិត្តឈប់ពីការសិក្សាដោយសារតែគាត់គ្មានសមត្ថភាពក្នុងការរកថវិកា។លាតបានរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ១៩៧០។ ខ្មែរក្រហមចាប់ផ្ដើមចូលកាន់កាប់នៅឃុំកន្រ្ទាំងក្នុងចន្លោះឆ្នាំ១៩៧៣និង១៩៧៤។លាត មានតួនាទីជាអ្នកដឹកត្រីទៅដាក់នៅកងចល័ត។ នៅពេលព្រឹក លាត ត្រូវជិះទៅឃ្លាំងដើម្បីយកត្រីទៅកងចល័ត ដោយក្នុងមួយថ្ងៃ លាតត្រូវដឹកត្រីឲ្យបានប្រាំបីគីឡូក្រាម។ពេលដែលលាតមានតួនាទីជាអ្នកដឹកត្រី...
បងស្លាប់ដោយសារតែគាត់ជាទាហានសក្ដិបី
(សៀមរាប) ៖ ថន ណៃ មានអាយុ ៧១ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សព្វថ្ងៃ ណៃ មានរបរជាកសិករធ្វើស្រែចម្ការ។ គាត់មិនបានទទួលការសិក្សានោះទេដោយសារតែជីវភាព។ នៅក្នុងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកជាច្រើន ប៉ុន្ដែមិនមានការប៉ះពាល់អ្វីទៅកាន់ប្រជាជនឬទ្រព្យសម្បត្តិនោះទេ។ ចន្លោះឆ្នាំ១៩៧០និង១៩៧៥ ណៃ ត្រូវបានចាត់ទុកថា ជាប្រជាជនចាស់ ហើយក៏បានរស់នៅក្នុងភូមិដដែលដោយមិនបានជម្លៀសទៅទីណានោះទេ។ ក្នុងមួយថ្ងៃ គាត់ត្រូវធ្វើការធ្ងន់ៗជាច្រើនដូចជាការកាប់ទន្រ្ទានខេត្តនិង ការរែកដីជាដើម។ ណៃ...
ទទួលបានបបរពីរចានក្នុងមួយថ្ងៃសម្រាប់តែមួយរស់
(សៀមរាប) ៖ ភាក់ រ៉ែត មានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រ៉ែត បានចូលរៀនត្រឹមថ្នាក់ទី១០ មុនពេលដែល រ៉ែត បានឈប់សិក្សាដោយសារភាពក្រខ្សត់។ បន្ទាប់ពីបញ្ឈប់ការសិក្សា រ៉ែត បានមកឃ្វាលគោដើម្បីចិញ្ចឹមជីវិត ។ ពេលដែលខ្មែរក្រហមបានចូលកមកាន់កាប់ខេត្តសៀមរាប ទាហានមួយចំនួនបានមកសុំមាន់ និង អង្ករ។ ទាហានខ្មែរក្រហមច្រើនចេញមកយកមាន់ និងអង្ករពីប្រជាជននៅពេលយប់។ប្រសិនបើប្រជាជននៅក្នុងភូមិរកមិនបានឲ្យទេ ទាហានខ្មែរក្រហមនឹងយកប្រជាជនទៅសម្លាប់។...
ធ្វើការនៅក្នុងក្រសួងទេសចរណ៍
(សៀមរាប) ៖ គង់ ថាត រស់នៅឯឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលខ្មែរក្រហមបានចូលមកកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧០។ ថាត ត្រូវបានខ្មែរក្រហមចាត់ឲ្យទៅនៅក្នុងខេត្តសៀមរាបដើម្បីទៅធ្វើការនៅក្នុងក្រសួងទេសចរណ៍ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរបានដួលរលំ រហូតដល់ឆ្នាំ១៩៧៧។ គាត់បាននិយាយថា ក្រសួងទេសចរណ៍មានទីតាំងនៅកន្លែងបឹងហ្គាឡូមួយនៅខាងជើងព្រះរាជដំណាក់នៅខេត្តសៀមរាប។ ទោះបីជាប្រទេសកម្ពុជាត្រូវបានផ្តាច់ទំនាក់ទំនងជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក ប៉ុន្ដែក៏នៅតែមានទំនាក់ទំនងជាមួយប្រទេសមួយចំនួនផងដែរ។ ថាត បានរៀបរាប់ថា នៅពេលនោះមានភ្ញៀវទេសចរណ៍មកពីប្រទេសចិន ដែលធ្វើដំណើរតាមផ្លូវអាកាសចូលមកប្រទេសកម្ពុជា។ ថាត អាចប៉ាន់ស្មានថាក្នុងមួយខែមានភ្ញៀវមកពីប្រទេសចិនយ៉ាងច្រើន៧០នាក់។ ភាគច្រើនភ្ញៀវទាំងអស់នោះមកទស្សនកិច្ចតំបន់ភូមិរបស់ប្រជាជនរស់នៅ។ រីឯទីកន្លែងទេសចរណ៍វិញត្រូវបានបិទជិតដោយហាមមិនឲ្យនរណាម្នាក់ចូលទៅក្នុងប្រាសាទបានឡើយ។ នៅឆ្នាំ១៩៧៧...

