ទេព ទូច ៖ សន្តិសុខគុកឱ្យខ្ញុំផឹកទឹកត្នោតជូរ
ខ្ញុំឈ្មោះ ទេព ទូច[1] ឈ្មោះបដិវត្តន៍ ទេព ស៊ីថា កើតនៅឆ្នាំ១៩៤៦ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ទេព ជា និងម្តាយឈ្មោះ ចាន់ ស៊ឹម។ ខ្ញុំមានបងប្អូនចំនួន៥នាក់គឺ ទី១) ឈ្មោះ ទេព ឈុន ទី២) ខ្ញុំឈ្មោះ ទេព...
កឿក រ៉ាន អំពីព្រឹត្តិការណ៍ជម្លៀសប្រជាជនដោយបង្ខំនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥
នៅពេលរបប លន់ នល់ ជិតដួលរលំ កងទ័ពរំដោះខ្មែរក្រហមបានផ្លោងគ្រាប់ចូលទីក្រុងភ្នំពេញស្ទើររាល់ថ្ងៃ។ ពេលនោះ ខ្ញុំរស់នៅជិតផ្សារដើមគរក្នុងទីក្រុងភ្នំពេញជាមួយប្តីរបស់ខ្ញុំដែលធ្វើការនៅក្រុមហ៊ុនសាងសង់ផ្ទះរបស់ជប៉ុន។ ខ្ញុំចាំថា ខ្មែរក្រហមបានផ្លោងគ្រាប់ធ្លាក់នៅម្តុំផ្សារអូរឫស្សី ដូច្នេះខ្ញុំមិនហ៊ានស្នាក់នៅផ្ទះជាន់ខាងលើដូចសព្វដងទេ ព្រោះខ្លាចគ្រាប់ផ្លោងធ្លាក់ចំ។ ថ្ងៃមួយគ្រាប់ផ្លោងបានហោះរំលងលើផ្សារអូរឡាំពិក ទៅធ្លាក់នៅផ្សារដើមគរបណ្តាលឱ្យអ្នកលក់បន្លែ អាជីវកលក់ដូរក្នុងផ្សារ ព្រមទាំងប្រជាជនរងរបួស និងស្លាប់រណូករណែលនៅនឹងកន្លែងតែម្តង។ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ផ្លោងនោះ ខ្ញុំ និងប្តីបានគេចខ្លួនទៅរស់នៅម្តុំស្ទឹងមានជ័យ ហើយចាប់តាំងពីពេលនោះមកទីក្រុងភ្នំពេញមិនមានសុវត្ថិភាពទៀតទេ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ទីក្រុងភ្នំពេញ។ ភ្លាមៗ...
សុខ ជិន ៖ បានរស់ជីវិតដោយសារកុហកថា អ្នកឡើងត្នោត
ខ្ញុំឈ្មោះ សុខ ជិន[1] កើតនៅឆ្នាំ១៩៥១ នៅភូមិរាជមន្ទីរ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ កាលពីក្មេងខ្ញុំមិនបានរៀនសូត្រទេ ព្រោះគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំនៅជួយធ្វើស្រែឪពុកម្តាយនៅផ្ទះ។ ខ្ញុំចាំថា ភូមិរបស់ខ្ញុំចាប់ផ្តើមច្រួលច្របល់នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ រីឯសម្តេចព្រះ នរោត្តម សីហនុ ក៏បានអំពាវពីទីក្រុងប៉េកាំង...
រាម សាវុត កងទ័ពស្រុកកំពង់រោទិ៍ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ រាម សាវុត[1] កើតនៅឆ្នាំ១៩៥៤ នៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ រាម ភឿក និងម្តាយឈ្មោះ កែវ ស៊ុន។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំគឺជាកូនទី៣នៅក្នុងគ្រួសារ។ ខ្ញុំចូលរៀនដំបូងនៅឆ្នាំ១៩៦៨ ប៉ុន្តែសម័យនោះខ្ញុំរៀនមិនបានជាប់លាប់ទេ ព្រោះខ្ញុំត្រូវរត់គេចខ្លួនពីគ្រាប់ផ្លោងចេញពីប្រទេសវៀតណាមខាងត្បូងស្ទើររាល់យប់ ដោយផ្លោងចូលមកម្តងប្រមាណ២០-៣០គ្រាប់។ នៅអំឡុងពេលនោះគឺមានការវាយប្រយុទ្ធគ្នារវាងកងទ័ពវៀតកុង (វៀតណាមខាងជើង) គាំដោយចិន និងកងទ័ពធីវគី...
ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង
ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង អត្ថបទស្រាវជ្រាវខ្លីដោយ ៖ សោម ប៊ុនថន អានអត្ថបទពេញ… អត្ថបទស្រាវជ្រាវខ្លីនេះ នឹងធ្វើការសិក្សាដោយផ្តោតសំខាន់ទៅលើស្ថានភាពរស់នៅរបស់ប្រជាជនក្នុងភូមិតាណរ៍ ឃុំស្វាយតឿ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលចាប់ពីឆ្នាំ១៩៧០ រហូតដល់របបខ្មែរក្រហមគ្រប់គ្រង និងការបង្កើតមន្ទីរសន្តិសុខក្នុងភូមិតាណរ៍។ អត្ថបទនេះក៏បានឆ្លើយតបនឹងសំណួរមួយចំនួន ដូចជា តើស្ថានភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិតាណរ៍ ក្នុងអំឡុងពេលរដ្ឋប្រហារ និងអំឡុងសង្រ្គាមឆ្នាំ១៩៧០ ជួបប្រទះបញ្ហាអ្វីខ្លះ? តើខ្មែរក្រហមជម្លៀសប្រជាជនក្នុងភូមិតាណរ៍ទៅតំបន់ណាខ្លះ? តើខ្មែរក្រហមរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិតាណរ៍របៀបណា? នៅក្នុងការសរសេរអត្ថបទស្រាវជ្រាវខ្លីនេះ ខ្ញុំបានធ្វើការសម្ភាសន៍ជាមួយមនុស្សប្រាំមួយនាក់...
ចិន សុផាត ៖ ហៀបនឹងស្លាប់ដោយសារសមាជិកនៅក្នុងអង្គភាពជាមួយគ្នារាយការណ៍
ខ្ញុំហៀបនឹងស្លាប់ដោយសារតែហូបបាយ ហើយសមាជិកនៅក្នុងអង្គភាពនារីជាមួយគ្នារាយការណ៍ទៅថ្នាក់លើ។ ខ្ញុំដើរបណ្តើរ និងយំបណ្តើរនៅពេលអនុប្រធាន «គ» បណ្តើរខ្ញុំយកទៅប្រគល់ឱ្យមន្ទីរសន្តិសុខឫស្សីសាញ់[1] ដែលជាមន្ទីរសន្តិសុខធំជាងគេនៅស្រុកកំពង់រោទិ៍ ប៉ុន្តែខ្ញុំមានភ័ព្វសំណាងបានរស់ជីវិតរហូតមកដល់សព្វថ្ងៃ។ ខ្ញុំឈ្មោះ ចិន សុផាត[2] កើតនៅឆ្នាំ១៩៦១ នៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ចិន ហែម និង ម្តាយឈ្មោះ កែប យស់។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់...
សេក សាម៉េត ៖ ខ្ញុំមានសំណាងបានរួចផុតពីស្លាប់ដោយគ្រាប់ផ្លោង
នៅក្នុងចំណោមសមាជិកកងរបស់ខ្ញុំចំនួន៨នាក់ គឺមាន៣នាក់បានស្លាប់ភ្លាមនៅវាលស្រែ។ ការស្លាប់នេះគឺដោយសារតែខ្មែរក្រហមបានបញ្ជូនសមាជិកកងនារីរបស់ខ្ញុំទៅស្ទូងនៅវាលស្រែជាប់នឹងព្រំដែនប្រទេសវៀតណាមដែលមានជម្លោះ ហើយត្រូវបានកងទ័ពវៀតណាមផ្លោងគ្រាប់៦០មីលីម៉ែត្រចូលមក។ ចំណែកខ្ញុំបានរងរបួសជាទម្ងន់ដោយសារអំបែងគ្រាប់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក។ ខ្ញុំឈ្មោះ សេក សាម៉េត[1] កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៤ នៅភូមិសំយ៉ោង ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ សេក នុត ស្លាប់ឆ្នាំ១៩៧៣ និងម្តាយឈ្មោះ មាស សេន ស្លាប់ឆ្នាំ១៩៨៨។ ឪពុកម្តាយរបស់ខ្ញុំប្រកបរបរធ្វើស្រែ។...
សូ ចំរើន ៖ អ្នកដាំស្លនៅសហករណ៍
ខ្ញុំឈ្មោះ សូ ចំរើន[1] កើតនៅឆ្នាំ១៩៥១ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ[2] ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូនបង្កើតចំនួនបួននាក់ គឺស្រីបីនាក់ និងប្រុសតែខ្ញុំម្នាក់ប៉ុណ្ណោះ។ ខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំរៀនដល់ថ្នាក់ទី៩ចាស់នៅសាលាក្នុងភូមិ។ ក្រោយមកខ្ញុំបានឈប់រៀន មកជួយធ្វើការងារឪពុកម្តាយវិញ។ នៅឆ្នាំ១៩៧២ ខ្ញុំបានរៀបការប្រពន្ធ។ នៅអំឡុងពេលនោះកងទ័ព លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានវាយប្រយុទ្ធគ្នា ហើយភូមិរបស់ខ្ញុំគឺជាតំបន់ប្រទាញប្រទង់ ដូច្នេះខ្ញុំមិនបានរស់នៅផ្ទះជាប់លាប់ទេ។ ខ្ញុំបានដឹកគោក្របី និងនាំប្រពន្ធឆ្លងស្ទឹងបាសាក់គេចខ្លួនទៅរស់នៅភូមិទាហានក្រោម...
ស្រី ហួន ៖ ពេទ្យឯកទេសជំងឺគ្រុនចាញ់នៅក្នុងរបបខ្មែរក្រហម
នៅពេលខ្មែរក្រហមដើរឃោសនានៅតាមភូមិឃុំ ដើម្បីប្រមូលកម្លាំងធ្វើការតស៊ូប្រឆាំងនឹងរបបសាធារដ្ឋខ្មែរដឹកនាំដោយ លន់ នល់ ខ្មែរក្រហមបានជ្រើសរើសខ្ញុំឱ្យចូលរៀនពេទ្យបឋមដើម្បីព្យាបាលជំងឺប្រជាជនក្នុងភូមិ។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅមន្ទីរពេទ្យតំបន់ ជំនាញខាងជំងឺគ្រុនចាញ់រហូតដល់របបខ្មែរក្រហមដួលរលំ។ ខ្ញុំឈ្មោះ ស្រី ហួន[1] កើតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៥១ នៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ពីឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧២ ខ្មែរក្រហមបានប្រកាសជ្រើសរើសយុវជននិងយុវនារីនៅតាមភូមិឱ្យចូលធ្វើពេទ្យ ហើយខ្ញុំក៏ត្រូវបានជ្រើសរើសឱ្យចូលរៀនពេទ្យនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង...
ឈ្លបខ្មែរក្រហមនៅមូលដ្ឋានសម្លាប់មនុស្សកាន់តែច្រើន និងមិនរើសមុខនៅពេលរបបរបស់ខ្លួនជិតដួលរលំ
«ឈ្លបខ្មែរក្រហមនៅមូលដ្ឋានសម្លាប់មនុស្សកាន់តែច្រើនឡើង និងលែងរើសមុខទៀតហើយ នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយចូលមកជិតដល់តំបន់ដែលខ្ញុំ រស់នៅ។ ខ្ញុំឃើញឈ្លបខ្មែរក្រហមបណ្តើរមនុស្សទៅសម្លាប់ស្ទើររាល់ថ្ងៃ ហើយទីណាក៏ខ្ញុំឃើញសាកសពដែរ»។ នេះគឺជាការលើកឡើងរបស់ ប៊ុន ថុន[1]។ ប៊ុន ថុន មានអាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ថុន មានបងប្អូនចំនួន៤នាក់ ហើយ ថុន គឺជាកូនទី២។ ក្នុងចំណោមបងបង្កើតទាំង៤នាក់របស់ ថុន គឺមានបងប្អូន៣នាក់បានចូលបម្រើបដិវត្តន៍ខែ្មរក្រហម...
ឡុង សៀង ៖ កងឡើងត្នោតនៅទួលព្រីងក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឡុង សៀង[1] កើតឆ្នាំ១៩៤០ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំគឺជាកូនទី៤ក្នុងចំណោមបងប្អូនបង្កើតចំនួន៤នាក់។ កាលពីក្មេងខ្ញុំចូលរៀននិងបួសនៅវត្តថ្មី ស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំបានសឹកនៅសម័យសង្គមរាស្រ្តនិយម រួចហើយរៀបការប្រពន្ធ និងមានកូនចំនួន៣នាក់។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលរបស់ លន់ នល់...

