Tag: ស៊្រាង លីហ៊ួរ

ធុច លឹមហ៊ួត៖ «មុននឹងសម្លាប់ខ្ញុំ កសាងខ្ញុំសិន!»

ធុច លឹមហ៊ួត កើតក្នុងឆ្នាំម្សាញ់ មានស្រុកកំណើតនៅភូមិវត្តរំដួល ឃុំចំការសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង។ លឹមហ៊ួត មានឪពុកឈ្មោះ ធុច យ៉ត, ម្ដាយឈ្មោះ ហ៊ាង ចាន់ថា និងមានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីបីនាក់ ដោយទី១ ឈ្មោះ ធុច ចាន់ទី (ស្រី), ទី២ ធុច លឹមហ៊ួត (ប្រុស),...

ម៉ី ថន និងម៉ី មុនី៖ កម្មករអគ្គិសនីផ្សារតូច

តាមរយៈការសម្ភាសជាមួយឈ្មោះ ម៉ី រៀន មានអាយុ ៧១ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) ដែលជាបងស្រីរបស់ឈ្មោះ ម៉ី ថន កើតក្នុងឆ្នាំរកា និងឈ្មោះ ម៉ី មុនី កើតក្នុងឆ្នាំខាល បានឲ្យដឹងថា នៅមុនរបបកម្ពុជាប្រជាធិបតេយ្យ ថន និងមុនី ធ្វើការនៅអគ្គិសនីផ្សារតូច។[1] ថន និងមុនី មានឪពុកឈ្មោះ ម៉ី ថោ, ម្ដាយឈ្មោះ...

ម៉ី រៀន៖ “ឆ្ងាញ់ទេ មិត្តយើង?”

ម៉ី រៀន កើតនៅក្នុងឆ្នាំជូត មានអាយុ ៧១ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) និងមានស្រុកកំណើតក្នុងភូមិរលួស ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រៀន មានឪពុកឈ្មោះ ម៉ី ថោ, ម្ដាយឈ្មោះ វិន និងជាកូនទី២ ក្នុងចំណោមបងប្អូនដប់នាក់ ក្នុងនោះមានស្រីប្រាំនាក់។ ឪពុករបស់រៀនបានស្លាប់តាំងពីមុនរបបខ្មែរក្រហម។[1] នៅរបបខ្មែរក្រហម នៅពេល រៀន ហូបបបរលាយជាមួយអំបិល និងដើមចេក...

អែ រ៉ូន៖ អនុប្រធានសហករណ៍រាមសេនា

តាមរយៈការសម្ភាសជាមួយប្រពន្ធឈ្មោះ មាំង ហ៊ិន មានអាយុ ៧០ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) មានស្រុកកំណើត និងរស់នៅភូមិបវេល ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង បានឲ្យដឹងថា អែ រ៉ូន ភេទប្រុស កើតក្នុងឆ្នាំវក មានឪពុកឈ្មោះ ឌុល, ម្ដាយឈ្មោះ សឿម និងមានបងប្អូនចំនួនប្រាំនាក់ ដោយ រ៉ូន ជាកូនទី៣។ ប្រពន្ធរបស់រ៉ូន...

មាំង ហ៊ិន៖ ប្រពន្ធរបស់អនុប្រធានសហករណ៍រាមសេនា

មាំង ហ៊ិន មានអាយុ ៧០ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) មានស្រុកកំណើត និងរស់នៅភូមិបវេល ឃុំបួវិល ស្រុកបវេល (ពីមុនហៅស្រុកមង្គលបូរី) ខេត្តបាត់ដំបង។ ហ៊ិន មានប្តីឈ្មោះ អែ រ៉ូន មានតួនាទីជាអនុប្រធានសហករណ៍ ក្នុងតំបន់៣ ដែលបាត់ខ្លួននៅភូមិល្វាក្នុងរបបខ្មែរក្រហម។[1] ហ៊ិន មានកូនចំនួនបាំ្រនាក់ ក្នុងនោះកូនប្រុសទី១ ឈ្មោះ រ៉យ, កូនប្រុសទី២ ឈ្មោះ​...

ស្មានតែបាត់ខ្លួននៅវត្តឈើខ្មៅ

តេង ហ៊ីង ហៅ ហែល ភេទប្រុស មានស្រុកកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ហ៊ីង មានឪពុកឈ្មោះ យឺន តេង, ម្ដាយឈ្មោះ សុក មាស និងមានបងស្រីឈ្មោះ តេង ធុច។ នៅរបប លន់ នល់ ហ៊ីង ធ្លាប់ធ្វើជាទាហាន នល់...

ខ្មែរក្រហមហៅទៅកាប់ព្រៃ

ថោង ព្រុំ ភេទប្រុស មានភូមិកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានបងប្អូនប្រាំនាក់ ដោយទី១ ឈ្មោះ ថោង ផន, ទី២ ថោង ថឺន, ទី៣ ថោង ធួក, ទី៤ ថោង ព្រុំ និងទី៥ ថោង ប៉ូយ។[1] តាមរយៈការសម្ភាសជាមួយប្អូនស្រីរបស់គាត់...

បងប្អូនប្រាំនាក់ សល់តែម្នាក់

ថោង ប៉ូយ ភេទស្រី មានអាយុ ៥៩ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។[1]  ប៉ូយ មានឪពុកឈ្មោះ ណុប ថោង (ស្លាប់ក្នុងរបបសង្គមរាស្ត្រនិយម), ម្តាយឈ្មោះ ទួត ធួន (ស្លាប់ក្នុងឆ្នាំ១៩៨៤) និងមានបងប្អូនប្រាំនាក់ ដោយទី១...

អ្នកស្រុកថាជីវិតថ្លៃ

អ៊ំ ហឿន ភេទប្រុស មានអាយុ ៥៣ឆ្នាំ (គិតក្នុងឆ្នាំ២០១១)[1] មានស្រុកកំណើតនៅជិតកំពង់ចម្លងអ្នកលឿង ភូមិព្រៃចំការ ឃុំស្ពឺ-ខ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ហឿន មានឪពុកឈ្មោះ ហម, ម្ដាយឈ្មោះ ស៊ិន គិត និងមានបងប្អូនប្រាំពីរនាក់។ នៅសម័យសង្គមរាស្ត្រនិយម ហឿន បានរៀនត្រឹមថ្នាក់ទី១២ (សើ្មនឹងថ្នាក់ទី១ សម័យបច្ចុប្បន្ន)។ នៅរបបខ្មែរក្រហម ហឿន...

ប្រវត្តិរូបអតីតអ្នកបកប្រែសារ

ប្រវត្តិរូបអតីតអ្នកបកប្រែសារ នៅវរសេនាធំ៦២ កងពល១៦៤ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ ឈ្មោះ ហ៊ីង អ៊ុច។[1]  អ៊ុច ភេទប្រុស មានអាយុ ៥០ឆ្នាំ (គិតក្នុងឆ្នាំ២០០៧) រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិទឹកចេញ ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត។ អ៊ុច មានឪពុកឈ្មោះ ប៊ុន, ម្ដាយឈ្មោះ ញិល...

អតីតអ្នកធ្វើការនៅកងពល១៦៤

មុត ម៉ៅ ភេទស្រី មានអាយុ ៤៥ឆ្នាំ (គិតក្នុងឆ្នាំ២០០៧) រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ នៅរបបខ្មែរក្រហម ម៉ៅ មានតួនាទីជាអ្នកទទួលភ្ញៀវនៅកងពល១៦៤ នេះបើតាមផ្តល់បទសម្ភាសដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។ ម៉ៅ មានស្រុកកំណើតនៅភូមិប្រគៀប ឃុំត្រពាំងធំ[ខាងត្បូង] ស្រុកត្រាំកក់ ខេត្តតាកែវ។[1] នៅឆ្នាំ១៩៧៣ ម៉ៅ បានចូលរូមចលនាបដិវត្តខ្មែរក្រហម។ ម៉ៅ និយាយថា យាយខុម...