យោធាជើងទឹកខ្មែរក្រហមនៅកោះពូលូវៃ
នៅលើកោះពូលូវៃ មានកងវរសេនាតូច៦២១ ឈរជើងការពារដែនសមុទ្រនៅរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ូ គីម គឺជាយោធាម្នាក់នៃកងវរសេនានេះ ដែលប្រចាំការពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩។ តាមរយៈរឿងរ៉ាវរបស់ គីម បានឲ្យដឹងថា មានការប៉ះទង្គិចជាមួយកងទ័ពវៀតណាមនៅដែនសមុទ្រ។ រឿងរ៉ាវផ្សេងទៀតដូចជានៅលើកោះពូលូវៃ មានការសម្លាប់ជនជាតិវៀតណាម និងជនជាតិថៃ។ គីម បន្តថា នៅកោះពូលូវៃ យោធាខ្មែរក្រហម បានរឹបអូសទូក និងទ្រព្យសម្បត្តិមានតម្លៃរបស់ជនជាតិទាំងនោះ និងចោទថា ទូកទាំងនោះបានឆ្លងដែនសមុទ្រចូលប្រទេសកម្ពុជា ដោយខុសច្បាប់។ លើសពីនេះ...
បណ្ដាំចុងក្រោយរបស់បងប្រុស
ដំណើរគ្មានថ្ងៃត្រលប់ ដោយទឹកមុខស្រពោន និងបន្សល់តែបណ្តាំមុនពេលចាកចេញ នេះជារឿងរ៉ាវរបស់អ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខ ស-២១។ តាមរយៈប្រវត្តិរូបអ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខ ស-២១ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាសជាមួយប្អូនស្រីរបស់អ្នកជាប់ឃុំឃាំង ដើម្បីដឹងពីរឿងរ៉ាវដែលកើតមានឡើងពីអតីតកាល និងមូលហេតុនៃការចាប់ខ្លួនរបស់ឈ្មោះ ឡាច កប[1] ក្នុងសម័យខ្មែរក្រហម។ ប្អូនស្រីម្នាក់នោះ ឈ្មោះ ឡាត់ សុខ[2] មានអាយុ ៦១ឆ្នាំ ក្នុងឆ្នាំ២០០៦ មានស្រុកកំណើតនៅភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។...
កងយាមល្បាតជនជាតិចិននៅបាត់ដំបង
នៅសម័យខ្មែរក្រហម មានជនជាតិចិន មករស់នៅ និងធ្វើការនៅម្តុំស្ពានថ្មថ្មី (ជិតផ្សារបឹងឈូក) និងនៅម្តុំសួនច្បារមហាទេព (សេះស) ស្ថិតនៅក្នុងភូមិមហាទេព ក្រុងបាត់ដំបង។ ខ្មែរក្រហមបានប្រាប់ សន ដែលជាអ្នកយាមល្បាតថា ជនជាតិចិនទាំងនោះ គឺជាអ្នកការទូតចិន មកពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីជនជាតិចិន សន ក៏ឃើញមានជនជាតិកូរ៉េ មកពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ។ វ៉ង់ សន[1] ភេទប្រុស មានអាយុ ៤៩ឆ្នាំ...
អតីតអ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខកោះស្វាយស
ជាមួយស្លាកស្នាមច្រវាក់ និងអតីតកាលដែលបន្សល់ទុក អ្នកជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខកោះស្វាយស ឈ្មោះ អ៊ុម ឡោ[1] បានរំឭកពីការចាប់ខ្លួន និងការធ្វើទុក្ខម្នេញដោយយោធាខ្មែរក្រហម ក្រោយពេលបងប្រុសឈ្មោះ អ៊ុម ជី ត្រូវបានចាប់ខ្លួននៅដើមឆ្នាំ១៩៧៨។[2] នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅតំបន់៤ ភូមិភាគពាយ័ព្យ មានមន្ទីរសន្តិសុខមួយកន្លែង។ នៅទីនោះ មានមនុស្សជាច្រើនរយនាក់ ទាំងប្រជាជនចាស់ និងប្រជាជនថ្មី ត្រូវបានយោធាខ្មែរក្រហមដែលមកពីភូមិភាគនិរតី ចាប់ខ្លួន និងសម្លាប់។ មន្ទីរសន្តិសុខនេះហៅថា...
ប្រធានរោងចក្រត-៧
ឈ្មោះ ជុំ ធី[1] ភេទស្រី មានអាយុ ៥៨ឆ្នាំ (ឆ្នាំ២០០៨) ជាអតីតប្រធានរោងចក្រត-៧ ដែលជារោងចក្រតម្បាញនៅសម័យកម្ពុជាប្រជាធិបតេយ្យ ស្ថិតនៅតំបន់ឫស្សីកែវ ទីក្រុងភ្នំពេញ។ ធី មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកត្រាំង ខេត្តតាកែវ។ នៅមុនឆ្នាំ១៩៧០ ធី បានទៅរស់នៅជាមួយអ៊ំប្រុសនៅឯខេត្តកំពត។ អ៊ំប្រុសរបស់ ធី...
មន្ទីរចាត់ការឃ្លាំងរដ្ឋសម័យខ្មែរក្រហម
សម័យកម្ពុជាប្រជាធិបតេយ្យមានមន្ទីរមួយកន្លែង ហៅថាមន្ទីរចាត់ការឃ្លាំងរដ្ឋ សិ្ថតនៅខាងជើងវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ។ មន្ទីរចាត់ការឃ្លាំងរដ្ឋនេះ គឺជាទីកន្លែងរៀបចំ និងគ្រប់គ្រងសម្ភារសម្រាប់ការនាំចេញ និងការនាំចូលពីក្រៅប្រទេស ព្រមទាំងការចែកចាយទៅតាមក្រសួង, ភូមិភាគ និងតំបន់ផ្សេងៗ នេះបើតាមការសម្ភាសន៍ជាមួយបុរសម្នាក់ឈ្មោះ ម៉ាក់ សារិន ដែលជាអតីតអ្នកធ្វើការម្នាក់ក្នុងមន្ទីរចាត់ការឃ្លាំងរដ្ឋ។[1] សារិន បានធ្វើការជាមួយពូបង្កើតពីរនាក់គឺឈ្មោះ រឿង ដែលមានតួនាទីជាប្រធានមន្ទីរចាត់ការឃ្លាំងរដ្ឋ និងឈ្មោះ រិទ្ធ ដែលជាប្រធានសេដ្ឋកិច្ចភូមិភាគពិសេស។ នៅឆ្នាំ១៩៦៨ ពូរបស់សារិនទាំងពីរនាក់ បានចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម...
ការចងចាំ និងការបាត់ខ្លួននៃអតីតអ្នកជាប់ឃុំឃាំងមន្ទីរស-២១
ការចងចាំរបស់មនុស្សម្នាក់ តែងតែនឹករឭកនៅគ្រាដែលកន្លងហួសពីអតីតកាល។ ការចងចាំ និងការនឹកនារបស់អ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ នៅតែបន្តមានជានិច្ច ចំពោះក្រុមគ្រួសារ ដែលបានបាត់ខ្លួននៅចុងឆ្នាំ១៩៧៨។ ឡម យ៉េត[1] មានអាយុ ៦៨ឆ្នាំ (២០០៦) មានស្រុកកំណើតនៅភូមិអូរស្រឡៅ ឃុំអូរដំបង (បច្ចុប្បន្នឃុំអូរដំបង១) ស្រុកសង្កែ ខេត្តបាត់ដំបង។ ឡម យ៉េត មានឪពុកឈ្មោះ ឡម និងម្ដាយឈ្មោះ អន (ស្លាប់មុនសម័យខ្មែរក្រហម)។ សព្វថ្ងៃមានបងប្អូន...
បញ្ហាដែលនាំឲ្យប្រជាជនស្លាប់នៅសម័យខ្មែរក្រហម
នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ មនុស្សជាង២លាននាក់ បានបាត់បង់ជីវិតដោយសារការសម្លាប់ ការធ្វើការហួសកម្លាំង ការអត់ឃ្លាន និងមនុស្សមួយចំនួនទៀតស្លាប់ដោយសាររងរបួសនិងគ្មានការព្យាបាលជំងឺត្រឹមត្រូវ។[1] អ្នកជំងឺទាំងនោះ ភាគច្រើនត្រូវបានបាត់បង់ជីវិតមុនពេលមកព្យាបាលនៅមន្ទីរពេទ្យ។ មន្ទីរពេទ្យត្រូវបានគ្រប់គ្រងដោយពេទ្យដែលគ្មានជំនាញ និងវិជ្ជាជីវៈ។ ជាក់ស្តែង អតីតពេទ្យនាសម័យខ្មែរក្រហមបាននិយាយថា ភាគច្រើនពេទ្យត្រូវបានជ្រើសរើសសម្រាប់កងពលរបស់គាត់ គឺជាយុវនារីដែលមិនចេះអក្សរ និងរៀនបានត្រឹមតែប៉ុន្មានខែមុនព្យាបាលអ្នកជំងឺទូទៅ។ ចំណែកថ្នាំសង្កូវមានតែថ្នាំបុរាណខ្មែរ និងថ្នាំដែលនាំចូលពីប្រទេសចិនដែលមានចំនួនតិចតួចប៉ុណ្ណោះ។ ក្រៅពីការសម្លាប់យ៉ាងរង្គាល កត្តាទាំងនេះបានរួមចំណែកដល់ការបាត់បង់ជីវិតមនុស្សជាច្រើននាក់នាសម័យនោះ។ ប្រាក់ និត[2] មានអាយុ ៥៤ឆ្នាំ (២០១១) រស់នៅភូមិស្វាយ...
កំហុសរបស់អ្នកដឹកនាំនាសម័យខ្មែរក្រហម
នៅពេលអ្នកស្រាវជ្រាវប្រវត្តិសាស្ត្របានចុះសម្ភាសន៍និងសាកសួរទាក់ទងអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ អ្នកស្រាវជ្រាវនោះបាននិយាយទៅកាន់អតីតកងឈ្លបម្នាក់ឈ្មោះ ទេព ឆូវ[1]។ នៅអំឡុងពេលសម្ភាសន៍ អ្នកស្រាវជ្រាវបានសួរអតីតកងឈ្លបម្នាក់នេះថា ប្រសិនបើខ្មែរក្រហមបញ្ជាឲ្យចាប់ចងឪពុកបង្កើត តើកងឈ្លបនោះនឹងធ្វើដែរឬទេ? កងឈ្លប បានឆ្លើយថា «ខ្ញុំមិនហ៊ានទេ តែបើសិនជាអញ្ចឹងពិតមែនខ្ញុំប្រគល់ឲ្យគេហើយ»។ ឆូវ បានបន្តថាអ្វីៗសុទ្ធតែជាកំហុសរបស់អ្នកដឹកនាំនាសម័យនោះ សង្គ្រាមបានធ្វើឲ្យប្រជាជនខ្មែរជាអ្នករងគ្រោះ។ ដោយតែបញ្ជាពីថ្នាក់លើមិនអាចប្រកែកបាន ដូច្នេះទើបមានការកាប់សម្លាប់យ៉ាងរង្គាល។ នៅអំឡុងទសវត្សរ៍១៩៦០ វិបត្តិនយោបាយនិងសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូចិនបានរីករាលដាលកាន់តែជ្រៅចូលមកក្នុងប្រទេសកម្ពុជា ដោយសារតែវត្តមាននៃកងទ័ពវៀតកុង។ វិបត្តិទាំងនេះបានបង្ខំឲ្យ ឆូវ បោះបង់ការចោលសិក្សាត្រឹមថ្នាក់ទី៩ (សង្គមចាស់) និងត្រឡប់មកជួយការងារស្រែចម្ការរបស់ឪពុកម្ដាយ។...
អតីតទាហាន លន់ នល់ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម
ជីវិតជាទាហាន គឺត្រូវឆ្លងកាត់ការលំបាកនិងការតស៊ូគ្រប់បែបយ៉ាង ការឈឺចាប់ ព្រមទាំងរឿងរ៉ាវដែលកើតមានឡើងចំពោះក្រុមគ្រួសាររបស់ទាហានទាំងនោះនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ និងសម័យសង្គ្រាម។ សួន ស៊ុន ភេទប្រុស មានអាយុ ៥៥ឆ្នាំ ជាអតីតទាហាន លន់ នល់ និងបច្ចុប្បន្នជាទាហានប្រចាំការនៅវរការពារព្រំដែន៥០៦។[1] ស៊ុន មានភូមិកំណើតនៅភូមិវត្តកំផែង ឃុំស្វាយប៉ោរ ស្រុកស្វាយប៉ោរ ខេត្តបាត់ដំបង។ តាមរយៈកិច្ចសម្ភាសន៍ ស៊ុន មានប្រពន្ធឈ្មោះ ហ៊ី ឡាង អាយុ៤៩ឆ្នាំមានកូនចំនួន...
ពីកុមារម្នាក់ក្លាយជាយោធាខ្មែរក្រហមនៅតំបន់ភូមិភាគពិសេស
មុនពេលមានដែលមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គី ស៊ាំងហេង[1] ហៅ ហេង មានអាយុ៨ឆ្នាំ។ នៅពេលដែល ហេង កំពុងសិក្សាថ្នាក់ទី៧ នៅឯសាលាបឋមសិក្សារំលក ឃុំបាស្រែ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាឆ្នាំដែលស្ថានភាពនយោបាយនិងសង្គ្រាមស៊ីវិលកាន់តែអាក្រក់ឡើង។ យោធាខ្មែរក្រហមចាប់ផ្តើមធ្វើការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយ លន់ នល់ នៅទូទាំងប្រទេស។ មិនយូរប៉ុន្មានអនាគតរបស់ ហេង និងប្រជាជនទូទៅ ត្រូវបានកែប្រែ និងរស់នៅក្រោមឥទ្ធិពលនិងផលវិបាកនៃសង្គ្រាមជាង៣ទសវត្សរ៍។[2]...

