ខ្មែរក្រហមបោះឪពុកមាខ្ញុំចូលទឹកទន្លេ
(ស្ទឹងត្រែង)៖ ជា សុខណា ភេទស្រី មានអាយុ ៦១ឆ្នាំ និងជាកសិករ។ សុខណា មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខណា មានឪពុកឈ្មោះ ជា និងម្ដាយឈ្មោះ បេស។ សុខណា មានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំនាក់។ នៅឆ្នាំ១៩៦៣ ក្នុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយសុខណា បានមករស់នៅ...
ខ្មែរក្រហមគំរាមកំហែងប្រជាជន
(ស្ទឹងត្រែង)៖ បិន ពិន ភេទប្រុស មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពិន មានឪពុកឈ្មោះ ផាត់ បិន និងម្ដាយឈ្មោះ ហឿន។ ពិន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ពិន បានមករស់នៅភូមិកោះឈើទាលតូច។ ពិន និយាយថា...
ខ្មែរក្រហមសម្លាប់អ្នកដែលខ្ជិល
(ស្ទឹងត្រែង)៖ ជា តាំង ភេទស្រី មានអាយុ ៧៩ឆ្នាំ។ តាំង មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាំង មានបងប្អូនបួននាក់ ស្រីបីនាក់។ តាំង មានប្តីឈ្មោះ ញ៉។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់តាំង បានមករស់នៅភូមិអូរស្វាយ ក្រោមគោលនយោបាយរបស់សម្ដេចព្រះ នរោត្ដម សីហនុ។...
ស្រេង ទិត្យ៖ លួចបាយជ្រូកហូប
(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ស្រេង ទិត្យ ភេទប្រុស មានអាយុ ៥១ឆ្នាំ។ ទិត្យ មានស្រុកកំណើតនៅភូមិព្រះរំកិល និងសព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទិត្យ មានបងប្អូនប្រាំនាក់ ស្រីម្នាក់។ ទិត្យ មានកូនបួននាក់ ក្នុងនោះមានស្រីម្នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារទិត្យទៅភូមិរំដេង។ នៅរបបខ្មែរក្រហម ទិត្យ មិនបានរៀនសូត្រអ្វីច្រើននោះទេ និងរស់នៅតាមរោងបាយ។...
ខ្មែរក្រហមចង់នាំកូនខ្ញុំទៅសម្លាប់
(ស្ទឹងត្រែង)៖ សាន សមឿន ភេទស្រី មានអាយុ ៨១ឆ្នាំ។ សមឿន រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមឿន មានស្រុកកំណើតនៅខេត្តតាកែវ និងមានកូនប្រាំនាក់ ក្នុងនោះកូនស្រីបីនាក់។ នៅរបបខ្មែរក្រហម សមឿន ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅគាស់គល់ឈើ។ បន្ទាប់ពីសម្រាលបានកូនស្រីភ្លោះរួច សមឿន ត្រូវមើលថែទាំកុមារ ដោយហូបចុកមិនគ្រប់គ្រាន់។ របបអាហារ មានតែបាយលាយជាមួយគល់ចេក,...
ខ្មែរក្រហមចាប់មនុស្សយកទៅបណ្តែតទឹក
(ស្ទឹងត្រែង)៖ ទឹម ម៉ិច ភេទស្រី មានអាយុ ៧៥ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ម៉ិច មានស្រុកកំណើតនៅខេត្តតាកែវ។ ម៉ិច មានបងប្អូន៤នាក់ ស្រី៣នាក់។ នៅរបបខ្មែរក្រហម ម៉ិច រស់នៅភូមិកំពង់ចក ឃុំព្រែកល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្មែរក្រហមបានបញ្ជា ម៉ិច ឲ្យធ្វើពលកម្មហួសកម្លាំង ថែមទាំងបង្អត់អាហារ...
ឪពុកមាបីនាក់ត្រូវខ្មែរក្រហមសម្លាប់
(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦២ សៃ ហ្វែង ភេទប្រុស មានអាយុ ៦២ឆ្នាំ។ សព្វថ្ងៃ ហ្វែង រស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ហ្វែង មានឪពុកជាជនជាតិឡាវ និងម្ដាយជាជនជាតិខ្មែរ។ ហ្វែង មានកូនបីនាក់ ក្នុងនោះមានកូនស្រីម្នាក់។ នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់ហ្វែង មករស់នៅភូមិកោះឈើទាលតូច។ ការរស់នៅដំបូងនៅលើកោះឈើទាលតូច គឺមានការលំបាកដោយសារគ្មានការបង្កបង្កើនផលពីមុនមក និងមានប្រជាជនមករស់នៅជាច្រើនគ្រួសារ។...
នៅពេលខ្មែរក្រហមដឹកយកទៅ
(ស្ទឹងត្រែង)៖ ដួង សាម៉ន ភេទស្រី អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិរាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សាម៉ន មានឪពុកឈ្មោះ ដួង ញៀន, ម្តាយឈ្មោះ ម៉ែន ធា និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។ សាម៉ន បានរៀនសូត្រត្រឹមថ្នាក់ទី៩ (សង្គមចាស់)...
ប្តីនិងកូនពីរនាក់បាត់ខ្លួន
(ស្ទឹងត្រែង)៖ ផែន ផល ភេទស្រី មានអាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងសព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផល មានឪពុកឈ្មោះ ផែន, ម្ដាយឈ្មោះ ម៉ន និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះប្រុសម្នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ផល ដែលមានអាយុ ២០ឆ្នាំ បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិកោះព្នៅជាមួយឪពុកម្ដាយ។ ផល...
ខ្មែរក្រហមហៅឪពុកទៅដឹកអំបិល
(ស្ទឹងត្រែង)៖ សាន រិទ្ធី ភេទប្រុស កើតនៅឆ្នាំ១៩៦៩។ រិទ្ធី មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រិទ្ធី មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ គាត់ មានកូនប្រុសបីនាក់។ រិទ្ធី និយាយថា បើតាមរយៈអ្វីដែលឪពុកម្ដាយរបស់គាត់ប្រាប់ ភូមិអូរស្វាយត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារព្រំដែនពីការឈ្លានពាន។ ប្រជាជនជាច្រើនគ្រួសារ មកពីភូមិភាគខាងត្បូង បានមកធ្វើស្រែចម្ការ និងនេសាទនៅភូមិអូរស្វាយ។ ចំណែក...
ខ្មែរក្រហមចាប់មនុស្សយកឡើងទូក
(ស្ទឹងត្រែង)៖ ណាត សាយ ភេទប្រុស មានអាយុ ៦១ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សាយ មានបងប្អូន៦នាក់ ក្នុងនោះស្រី៣នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ សាយ បានមកតាំងទីលំនៅក្នុងភូមិអូរស្វាយ។ សាយ ចងចាំថា កាលនោះ ភូមិអូរស្វាយ អភិវឌ្ឍឡើងក្នុងគោលបំណង ការពារព្រំដែន។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលមានការទម្លាក់គ្រាប់បែកក្នុងភូមិ...

