មិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងវិញ
(ស្ទឹងត្រែង) ៖ គង់ កែម ភេទស្រី មានអាយុ ៥០ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ កែម នៅតែនឹកឃើញអំពីការលំបាក ដែលគាត់ធ្លាប់បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម។ គាត់មិនចង់ឲ្យមានការកាប់សម្លាប់ដែលកើតមាននៅក្នុងសម័យនោះវិលត្រឡប់មកវិញទេ។ គាត់ចង់ឲ្យតែមានភាពសុខសាន្តដូចបច្ចុប្បន្ននេះរហូតទៅ។ គាត់មិនចង់ជួបការលំបាកទៀត ហើយក៏មិនចង់ឲ្យកូនចៅជំនាន់ក្រោយនេះជួបរបបនោះដែរ។ មកដល់សព្វថ្ងៃនេះ កែម នៅតែយល់សប្តិអាក្រក់ឃើញអំពីហេតុការណ៍ដែលកើតមាននៅក្នុងរបបនោះ។ គាត់នៅតែមានអារម្មណ៍ថាឈឺចាប់ នៅពេលគាត់នឹកដល់រឿងនោះ។ កាលពីជំនាន់នោះគាត់ស្ថិតនៅក្នុងកងកុមារ...
ខ្ញុំមិនចង់រំលឹកអំពីរបបខ្មែរក្រហមទេ
(ស្ទឹងត្រែង) ៖ រ័ត្ន គីម ភេទស្រី មានអាយុ ៦២ ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ គីម បានរៀបរាប់អំពីហេតុការណ៍ដែលគាត់ធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់វេទនាណាស់។ គាត់បាននិយាយថារបបមួយនោះគួរតែជីកកប់វាបំបាត់ចោលទៅ មិនគួររំលឹកឡើងមកវិញទេ។ ព្រោះគាត់ឆ្អែតឆ្អន់ជាមួយនឹងរបបមួយនោះ ធ្វើឲ្យគាត់វេទនាខ្លោចផ្សា ព្រាត់ប្រាស់ឪពុកម្ដាយ បងប្អូន។ របបនោះគឺជារបបដ៏ឃោរឃៅ បានសម្លាប់រង្គាលជាតិសាសន៍ខ្លួនឯង។ របបអាហារនៅពេលនោះ គឺមិនទទួលបានគ្រប់គ្រាន់នោះទេ...
កងរែកដីដំបូក
(ស្ទឹងត្រែង) ៖ តូច ប៉ូលីន ភេទស្រី មានអាយុ៥៦ សព្វថ្ងៃមានមុខរបរជាមេផ្ទះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់មានបងប្អូនទាំងអស់បីនាក់។ នៅអំឡុងរបបខ្មែរក្រហម គាត់រស់នៅក្នុងកងកុមារ អង្គការបានប្រើឲ្យគាត់រែកដីដំបូកដាក់ក្នុងស្រែ។ គាត់បាននិយាយថានៅក្នុងសហករណ៍ដែលគាត់រស់នៅគឺមានអាហារហូបគ្រប់គ្រាន់។ ថ្វីត្បិតតែមានអាហារបរិភោគគ្រប់គ្រាន់មែន ប៉ុន្តែនៅតែមានទុក្ខលំបាកទៅលើការធ្វើការងារ ព្រោះក្នុងមួយថ្ងៃៗធ្វើការច្រើនម៉ោង មិនសូវបានឈប់សម្រាក ត្រូវក្រោកពីព្រលឹមទៅធ្វើការ ពេលយប់ជ្រៅទើបបានសម្រាក។ គាត់បានយល់ឃើញថាការកាត់ទោសមេដឹកនាំខ្មែរក្រហម មានការសមស្របព្រោះបានផ្ដល់យុត្តិធម៌ដល់ប្រជាជន។ ជំងឺដែលគាត់ឈឺជាប្រចាំគឺ...
អង្ករមួយកំប៉ុងហូបគ្នាបីទៅបួននាក់
(ស្ទឹងត្រែង) ៖ ខាត់ សារ៉ាន ភេទស្រី មានអាយុ៥៨ឆ្នាំ មុខរបបធ្វើស្រែចំការ សព្វថ្ងៃរស់នៅភូមិវាងព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សារ៉ាន បានចែករំលែកអំពីទុក្ខលំបាករបស់គាត់ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១២ឆ្នាំ គាត់បានចាកចេញពីឪពុកម្ដាយទៅនៅកងចល័តនៅខេត្តកំពង់ស្ពឺ ហៅថាភូមិភាគបស្ចិម ខ្មែរក្រហមបានប្រើឲ្យគាត់លើកភ្លឺស្រែ លើកប្រឡាយ និងដកស្ទូងជាដើម។ ចំពោះរបបអាហារ មួយពេលអង្ករមួយកំប៉ុងដាំបាយហូបគ្នាបីនាក់ទៅបួននាក់ ពេលខ្លះក៏បានបាយបរិភោគ ពេលខ្លះមានតែបបរ មួយថ្ងៃទទួលបានអាហារពីរពេល ពេលព្រឹក...
កងចល័តស្រុក
(ស្ទឹងត្រែង) ៖ សន ណាយុន ភេទស្រី អាយុ៥៩ឆ្នាំ សព្វថ្ងៃមានមុខរបរជាមេផ្ទះ រស់នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ណាយុន មានអាយុ១២ឆ្នាំ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការក្នុងកងចល័តស្រុក នៅខេត្តកំពង់ចាម គាត់ត្រូវចាកចោលឆ្ងាយពីផ្ទះ និងម្ដាយឪពុករបស់គាត់។ ចំពោះការងារដែលគាត់បានធ្វើនៅពេលនោះគឺដាក់បាយឲ្យជ្រូក។ ថ្វីត្បិតតែយើងស្ដាប់ទៅឃើញថាការងារនោះងាយស្រួល ប៉ុន្តែសម្រាប់រូបគាត់ផ្ទាល់គឺមានការលំបាក តែគាត់ស៊ូទ្រាំ មិនហ៊ានត្អូញត្អែរ ឬតវ៉ាទេ ព្រោះប្រសិនហ៊ានតវ៉ានោះនឹងត្រូវចាប់យកទៅសម្លាប់ចោល។...
ហេដ្ឋារចនាសម្ព័ន្ធត្រូវខូចដោយសារគ្រាប់បែក
(ស្ទឹងត្រែង) ៖ អ៊ុត ណាន ភេទស្រី មានអាយុ៦៤ឆ្នាំ ជាជនពិការ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ណាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំពីដំណើរជីវិតរបស់គាត់ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើន។ ដំបូងឡើយ នៅក្នុងរបប លន់ នល់ មានការទម្លាក់គ្រាប់បែកនៅភូមិអូរស្វាយ បណ្ដាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជា មន្ទីរពេទ្យ ឃោសនាការ មន្ទីរកសិកម្ម ព្រមទាំងសួនច្បារ ដែលព្រះករុណាព្រះបាទសម្ដេចព្រះបាទនរោត្ដម សីហនុ...
ឪពុក និងម្ដាយត្រូវខ្មែរក្រហមសម្លាប់
(ស្ទឹងត្រែង) ៖ ប៊ុន ខន ភេទប្រុស អាយុ៦៩ឆ្នាំ ជាជនពិការដែលមានទីលំនៅ នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ខន បានរៀបរាប់អំពីស្ថានភាពរស់នៅរបស់គាត់កាលពីសម័យខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាទាំងទឹកភ្នែកថា គាត់បានជួបទុក្ខលំបាកខ្លាំងនៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា នៅអំឡុងរបបខ្មែរក្រហម គាត់មានតួនាទីជាទាហាននៅក្នុងរបបនោះដែលធ្វើការប្រចាំនៅក្នុងខេត្តស្ទឹងត្រែង។ ទុក្ខលំបាកដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហមនោះគឺ ឪពុកម្ដាយរបស់គាត់ត្រូវបានអង្គការសម្លាប់ចោល ព្រោះឪពុករបស់គាត់ជាអតីតទាហាននៅក្នុងក្នុងរបប លន់ នល់ ក្រោយពីអង្គការដឹងអំពីប្រវត្តិរបស់ឪពុករបស់គាត់ធ្វើជាទាហាន។ ចំពោះរឿងរាវដែលកើតឡើងទាំងអស់នេះបានធ្វើឲ្យគាត់មានការចងចាំអាក្រក់ជាប់មកជាមួយ...

