Tag: ស្រេង លីដា

ជេរ សឿន៖ «ធ្លាក់ខ្លួនពិការដោយសារតែសង្រ្គាម»

ខ្ញុំឈ្មោះ ជេរ សឿនអាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ប៉ុន្តែខ្ញុំបានផ្លាស់មករស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ជេវ ស៊ុន និងម្ដាយឈ្មោះ អឹម ញិច។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៧នាក់។ ខ្ញុំបានរៀបការ មានកូនប្រុសស្រីចំនួន ៦នាក់។ នៅវ័យកុមារ ខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំនិងគ្រួសារបានផ្លាស់មករស់នៅបុរីអូរស្វាយ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម។ សម្ដេចព្រះ នរោត្តម...

សុខ វិន ៖ «ខ្មែរក្រហមសម្លាប់បងប្អូនខ្ញុំ»

ខ្ញុំឈ្មោះសុខ វិន អាយុ៦២ឆ្នាំ ភេទស្រី។[1] ឪពុកឈ្មោះសុខ យ៉ន ម្ដាយឈ្មោះ សុំ ទ្រព្យ។ ម្តាយឪពុកខ្ញុំទទួលមរណៈភាពអស់ហើយ។ ខ្ញុំមានបងប្អូនស្រី ៣នាក់ ហើយខ្ញុំជាកូនទី២ ក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះសំរិទ្ធ ឈុន មានកូន៦នាក់ (ស្រី២/ប្រុស៤)។ ខ្ញុំមានស្រុកកំណើតនៅខេត្ត តា កែវ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។...

សួន សាម៉ន៖ «ខ្មែរក្រហមយកឪពុកខ្ញុំទៅកប់ទាំរស់»

ខ្ញុំឈ្មោះសួន សាម៉ន[1] អាយុ ៧០ឆ្នាំភេទស្រី។ ឪពុកឈ្មោះសំរិទ្ធ សួន ម្ដាយឈ្មោះយិម សែ ខ្ញុំមានបងប្អូន៥នាក់ (ស្រី១/ប្រុស៤) ខ្ញុំជាកូនទី៣។ ស្វាមីឈ្មោះ កែប រឿន មានកូន ៦នាក់ (ស្រី៣/ប្រុស៣)។ ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះដោយសារឪពុកខ្ញុំជាពេទ្យទាហាន ពេលខ្ញុំមកដល់ទីនេះមុនដំបូងទាហានៗនាំគ្នាកសាងស្ពានដើម្បីឆ្លងកាត់ព្រោះតំបន់នេះភាពច្រើនមានអូរ។...

ទក់ សឿន៖ «ប្រធានកងចល័តនៅសម័យខ្មែរក្រហម»

ខ្ញុំឈ្មោះទក់ សឿន[1] អាយុ ៧៥ឆ្នាំ ភេទស្រី។ ឪពុកឈ្មោះទក់ ឆេង ម្ដាយឈ្មោះសាយ វន មានបងប្អូនស្រី៣នាក់ ខ្ញុំជាកូនច្បងក្នុងគ្រួសារ។ ស្វាមីឈ្មោះយ៉េន ឃឿន មានកូន៥នាក់ (ស្រី៣/ប្រុស២)។ ខ្ញុំមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១០ កាលពីសង្គម រាស្រ្ដនិយម។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីសម្ដេចព្រះ នរោត្តម...

នង ទៀង រំឭកអពីការចងចាំនៃការមកដល់បុរីអូរស្វាយនៅទសវត្សរ៍ឆ្នាំ១៩៦០ និងបទពិសោធន៍ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ នង ទៀង  អាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅកម្ពុជាក្រោម ខេត្តព្រះត្រពាំង ប៉ុន្តែសព្វថ្ងៃនេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ឆេង ឡុន ហើយមានកូនចំនួន៥នាក់ (ស្រី១ នាក់ និងប្រុស៤នាក់)។ ខ្ញុំមាន ឪពុកឈ្មោះ នង និងម្ដាយឈ្មោះ សួង។...

គង់ អ៊ីន ៖ «កងចល័ត និងគ្រូពេទ្យនៅសម័យខ្មែរក្រហម»

ខ្ញុំឈ្មោះគង់ អ៊ីន[1] អាយុ ៦៧ឆ្នាំ ខ្ញុំមានឪពុកឈ្មោះ ខាត់ ម្ដាយឈ្មោះ យ៉ា មានបងប្អូន៣នាក់ (ស្រី២/ប្រុស១) ខ្ញុំជាកូនទី២។ ខ្ញុំមានស្វាមីឈ្មោះម៉ាក់ សុង មានកូន៧ (ស្រី៣/ប្រុស៤)។ ខ្ញុំមានស្រុកកំណើតនៅភូមិល្វាង ឃុំល្វាង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ។ ពេលខ្ញុំមករស់នៅពេលនោះមុនដំបូងខ្ញុំឃើញមានការអភិវឌ្ឍន៍ដូចជា...

យ៉េន ឃឿន៖ «បាត់បង់ឪពុក និងបងប្រុសនៅសម័យខ្មែរក្រហម»

ខ្ញុំឈ្មោះយ៉េន ឃឿន[1] អាយុ ៦៥ឆ្នាំ។ ឪពុកខ្ញុំឈ្មោះយ៉េន សុខ និងម្ដាយខ្ញុំឈ្មោះនៃ ផន។ គ្រួសារខ្ញុំមានបងប្អូន៦នាក់ ហើយខ្ញុំជាកូនទី៥។ បច្ចុប្បន្នខ្ញុំមានភរិយាឈ្មោះទក់ សឿន និងកូន៥នាក់ ក្នុងនោះ(ស្រី៣/ប្រុស២)។ ស្រុកកំណើតខ្ញុំនៅខេត្តស្វាយរៀង ហើយឥឡូវខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានចាប់ផ្ដើមមករស់នៅអូរស្វាយតាំងពីឆ្នាំ ១៩៦៣ សម័យសម្ដេច នរោត្តម សីហនុ    បានបញ្ចូនគ្រួសារខ្ញុំមកនៅទីនេះមកម្ល៉េះ។ នៅពេលនោះឪពុកខ្ញុំជាបម្រើការនៅក្នុងកងទ័ព...

ហិម សុខឃាន៖ «ខ្មែរក្រហមសម្លាប់សាច់ញាតិខ្ញុំទាំងអស់»

ហិម សុខឃាន[1] មានអាយុ ៦២ ឆ្នាំ ភេទស្រី។ ឪពុកខ្ញុំឈ្មោះ សឹង ហិម និងម្ដាយឈ្មោះ នួន ខឹម។ ខ្ញុំមានបងប្អូនសរុបចំនួន៤នាក់ (ស្រី៣/ប្រុស១)។ ខ្ញុំរៀបការជាមួយ សៀ អឿន ហើយមានកូនចំនួន៦នាក់ (ស្រី១ ប្រុស៥)។ ស្រុកកំណើតខ្ញុំ ស្ថិតនៅភូមិដូនហីរក្រោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅទីនេះ ចាប់តាំងពីឆ្នាំ២០០៤។...

សួន ពោន៖ ខ្មែរក្រហមយកទៅសម្លាប់ពីរដង

ខ្ញុំឈ្មោះ សួន ពោន អាយុ ៨៥ ឆ្នាំ។[1] ខ្ញុំមានបងប្អូនចំនួន ២ នាក់ (ស្រី ១ នាក់) ហើយខ្ញុំជាកូនច្បង។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុំ ពី និងមានកូនចំនួន ៥ នាក់ ក្នុងនោះស្រី ២ នាក់។ ស្រុកកំណើតខ្ញុំនៅភូមិដូង ឃុំដូង ស្រុកសំរោង...

សើង សាវ៉ាង៖ «ខ្មែរក្រហមសម្លាប់បងខ្ញុំ»

ខ្ញុំឈ្មោះ សើង សាវ៉ាង អាយុ៧០ឆ្នាំ ភេទប្រុស។[1] ឪពុកខ្ញុំមានឈ្មោះ សើង ឡាង និងម្ដាយឈ្មោះ យិម ភៀង។ ខ្ញុំមានបងប្អូនសរុបចំនួន៦នាក់ (ប្រុស៣) ហើយខ្ញុំគឺជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទាវ ផាយ និងមានកូនប្រុសស្រីចំនួន៣នាក់ (ប្រុស១/ស្រី២)។ ខ្ញុំមានស្រុកកំណើតនៅខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅទីនេះ ចាប់តាំងពីឆ្នាំ១៩៦៣ គឺនៅពេលនោះ ខ្ញុំទើបតែមានអាយុ១១ឆ្នាំតែប៉ុណ្ណោះ។ នៅពេលនោះ អូរស្វាយ គឺជាតំបន់ហ៊ុមព័ទ្ធទៅដោយព្រៃនៅឡើយ ហើយមានប្រជាជនមួយចំនួនបានតាំងទីលំនៅ។...

ស្វាយ ធី បរិភោគមើមក្ដួចដើម្បីរស់

ឈ្មោះខ្ញុំ ស្វាយ ធី[1] អាយុ ៦៦ ឆ្នាំ ភេទប្រុស។ ឪពុកខ្ញុំឈ្មោះ ស្វាយ ណឹន ខណៈម្ដាយខ្ញុំ ខ្ញុំមិនអាចចាំឈ្មោះបានទេ ដោយសារម្ដាយខ្ញុំបានស្លាប់តាំងពីសម័យខ្មែរក្រហម។ ខ្ញុំមានបងប្អូន ៤នាក់ មានស្រី ១នាក់ ហើយខ្ញុំជាកូនទី ៣ ក្នុងចំណោមបងប្អូនទាំងអស់។ ខ្ញុំមានភរិយាយឈ្មោះ ទក់ លី ហើយមានកូនស្រី ២...