ទទួលបានបបរពីរចានក្នុងមួយថ្ងៃសម្រាប់តែមួយរស់
(សៀមរាប) ៖ ភាក់ រ៉ែត មានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រ៉ែត បានចូលរៀនត្រឹមថ្នាក់ទី១០ មុនពេលដែល រ៉ែត បានឈប់សិក្សាដោយសារភាពក្រខ្សត់។ បន្ទាប់ពីបញ្ឈប់ការសិក្សា រ៉ែត បានមកឃ្វាលគោដើម្បីចិញ្ចឹមជីវិត ។ ពេលដែលខ្មែរក្រហមបានចូលកមកាន់កាប់ខេត្តសៀមរាប ទាហានមួយចំនួនបានមកសុំមាន់ និង អង្ករ។ ទាហានខ្មែរក្រហមច្រើនចេញមកយកមាន់ និងអង្ករពីប្រជាជននៅពេលយប់។ប្រសិនបើប្រជាជននៅក្នុងភូមិរកមិនបានឲ្យទេ ទាហានខ្មែរក្រហមនឹងយកប្រជាជនទៅសម្លាប់។...
ធ្វើការនៅក្នុងក្រសួងទេសចរណ៍
(សៀមរាប) ៖ គង់ ថាត រស់នៅឯឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលខ្មែរក្រហមបានចូលមកកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧០។ ថាត ត្រូវបានខ្មែរក្រហមចាត់ឲ្យទៅនៅក្នុងខេត្តសៀមរាបដើម្បីទៅធ្វើការនៅក្នុងក្រសួងទេសចរណ៍ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរបានដួលរលំ រហូតដល់ឆ្នាំ១៩៧៧។ គាត់បាននិយាយថា ក្រសួងទេសចរណ៍មានទីតាំងនៅកន្លែងបឹងហ្គាឡូមួយនៅខាងជើងព្រះរាជដំណាក់នៅខេត្តសៀមរាប។ ទោះបីជាប្រទេសកម្ពុជាត្រូវបានផ្តាច់ទំនាក់ទំនងជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក ប៉ុន្ដែក៏នៅតែមានទំនាក់ទំនងជាមួយប្រទេសមួយចំនួនផងដែរ។ ថាត បានរៀបរាប់ថា នៅពេលនោះមានភ្ញៀវទេសចរណ៍មកពីប្រទេសចិន ដែលធ្វើដំណើរតាមផ្លូវអាកាសចូលមកប្រទេសកម្ពុជា។ ថាត អាចប៉ាន់ស្មានថាក្នុងមួយខែមានភ្ញៀវមកពីប្រទេសចិនយ៉ាងច្រើន៧០នាក់។ ភាគច្រើនភ្ញៀវទាំងអស់នោះមកទស្សនកិច្ចតំបន់ភូមិរបស់ប្រជាជនរស់នៅ។ រីឯទីកន្លែងទេសចរណ៍វិញត្រូវបានបិទជិតដោយហាមមិនឲ្យនរណាម្នាក់ចូលទៅក្នុងប្រាសាទបានឡើយ។ នៅឆ្នាំ១៩៧៧...
មើលថែទាំកុមារតូចៗរបស់ប្រជាជនតាំងពីព្រឹករហូតដល់ល្ងាច
(សៀមរាប) ៖ ខន រូ មានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រូបានរៀនត្រឹមថ្នាក់ទី១០បន្ទាប់មកក៏បានបោះបង់ចោលការសិក្សានៅពេលដែលរបបសង្គមរាស្រ្តនិយមត្រូវបានធ្វើរដ្ឋប្រហារ។ដើម្បីចិញ្ចឹមជីវភាពគ្រួសារ រូ ត្រូវមកធ្វើស្រែចម្ការ។ រូ បានជួបប្រទះដោយផ្ទាល់ការទម្លាក់គ្រាប់បែក។ផ្ទះសម្បែងភាគច្រើនត្រូវបានឆេះខ្ទេចដោយសារការទម្លាក់គ្រាប់បែកនេះ។ រូ ជាប្រជានជនចាស់នៅក្នុងសម័យខ្មែរក្រហម ហើយត្រូវធ្វើពលកម្មដូចគ្នានឹងប្រជាជនថ្មីដែរ។ប៉ុន្តែ ប្រជាជនចាស់ និងប្រជាជនថ្មីនៅក្នុងសហករណ៍ដែល រូ បានរស់នៅនោះមានភាពខុសគ្នាបន្តិចបន្តួច។ អង្គការចែកបាយទៅឲ្យប្រជាជនចាស់ ដោយឡែកប្រជាជនថ្មីទទួលបានតែបបររាវដូចទឹកសម្លរតែប៉ុណ្ណោះ។ប្រជាជនថ្មីជាអ្នកដែលជម្លៀសពីទីក្រុងមកតែងតែមានទ្រព្យសម្បត្តិជាប់នឹងខ្លួន។ រូបាននិយាយថាប្រជាជនថ្មីបានយកខ្សែកដើម្បីយកមកប្ដូរជាមួយនឹងគល់ចេកទៅស្ងោរទុកលាយជាមួយនឹងបបរ។ រូ...
បបរនៅក្នុងរបបខ្មែរក្រហមអន់ជាងស្បែកជ្រូកសព្វថ្ងៃ
(សៀមរាប) ៖ ដឿម ដន មានអាយុ៥២ឆ្នាំ រស់នៅឯភូមិស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ដន មានកូនទាំងអស់៣នាក់។ គាត់បានរៀនដល់ថ្នាក់ទី៩កាលនៅសម័យនោះ។ បន្ទាប់ពីរៀនចប់ថ្នា្កក់ទី៩ គាត់ក៏បានទៅរៀនមុខវិជ្ជាពេទ្យយោធាបន្តនិងចូលបម្រើការងារជាមួយយោធាអាមេរិកចន្លោះឆ្នាំ១៩៩១និង១៩៩៨។ ដនមានអាយុ៧ឆ្នាំនៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា។ ដោយសារតែ ដន មានវ័យក្មេង ខ្មែរក្រហមមិនសូវប្រើឲ្យធ្វើការងារធ្ងន់នោះទេ។ ក្រៅពីរើសអាចម៍គោនិងធ្វើជី គាត់ត្រូវទៅរៀនជាមួយអង្គការ។ គាត់ត្រូវបានខ្មែរក្រហមប្រើឲ្យរើសអាចម៍គោនិងធ្វើជី។ ឪពុកម្ដាយរបស់ដឿម ដនមិនត្រូវបានជម្លៀសទៅទីណានោះទេ។ ទោះបីជាគាត់រស់នៅក្នុងភូមិតែមួយក៏ដោយ...
គេប្រើឲ្យរែកដីដោយមិនហ៊ានត្អូញត្អែរសូម្បីតែពាក្យមួយម៉ាត់
(សៀមរាប) ៖ ជិញ ហៀ មានអាយុ៦៣ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ហៀ ជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដទៃទៀត ដែលបានឆ្លងកាត់សម័យរបបសាធារណរដ្ឋខ្មែរ។ ដោយសារតែទំនាស់រវាងទាហានសាធារណរដ្ឋខ្មែរ និងទាហានខ្មែរក្រហមប្រជាជនជាច្រើនត្រូវបានរងរបួសពីគ្រាប់កាំភ្លើង និងគ្រាប់ប្លោង។ នៅពេលមានការប៉ះទង្គិចម្ដងៗ ហៀ ត្រូវបានបញ្ជាឲ្យសែងអ្នករបួសដើម្បីយកមកព្យាបាល។ បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជាបានទាំងស្រុង ហៀ ត្រូវបានចាត់ទុកជាប្រជាជនចាស់ ហើយគាត់ក៏មិនបានជម្លៀសទៅទីណាដែរ។ នៅក្នុងរបបនោះ ហៀ ត្រូវបានបង្ខំឲ្យរែកដីខ្លាំងពីព្រោះខ្លាចទាហានខ្មែរក្រហមចាប់យកទៅសម្លាប់។...
ហូបតែបបររាវដូចទឹក
(សៀមរាប) ៖ លេង វន់ មានអាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ វន់ បានចូលរៀនកាលនៅអាយុ១០ឆ្នាំ ប៉ុន្តែត្រូវបានបញ្ចប់ការសិក្សាដោយសារតែសង្គ្រាមនៅក្នុងស្រុក ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅពេលបញ្ចប់ការសិក្សា វន់ ក៏បានទៅធ្វើស្រែចម្ការវិញដើម្បីជួយសម្រួលជីវភាពឪពុកម្ដាយរបស់គាត់។ នៅអំឡុងឆ្នាំ១៩៧០និង១៩៧៥ វន់ មិនសូវជាធូរធារប៉ុន្មាននោះទេ ដោយសារពេលនោះតំបន់មួយចំនួននៃខេត្តសៀមរាបត្រូវបានខ្មែរក្រហមកាន់កាប់។ នៅពេលនោះដែរប្រជាជនគឺចាប់ផ្ដើមរស់នៅក្នុងរបបថ្មីមួយដោយហូបអាហាររួមគ្នា និងធ្វើស្រែប្រមូលផលរួម។ វន់ បាននិយាយថា ពេលនោះគឺមិនសូវមានអាហារបរិភោគគ្រប់គ្រាន់នោះទេ។...

