នៅក្នុងឆ្នាំ១៩៧៦ ស៊ន ត្រូវបានខ្មែរក្រហមបញ្ជូនចេញពីស្រែអំបិល ខេត្តកំពត ឲ្យទៅធ្វើការងារ ក្នុង ក្រសួងពាណិជ្ជកម្មរដ្ឋ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ហើយ ស៊ន មានតួនាទីជាប្រធានគ្រប់គ្រងកប៉ាលទឹក ផ្នែកនេសាទត្រីសមុទ្រ ដែលមានកប៉ាល់ទឹកសរុបចំនួន១២គ្រឿង។ ឃឹម ស៊ន[1] (ហៅក្រូច) ភេទប្រុស អាយុ៧៦ឆ្នាំ។ មានស្រុកកំណើតនៅភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ស៊ន រស់នៅភូមិក្រពើពីរលើ ឃុំក្រពើព […]...