សុខ រុំ៖ អតីតគណៈសហករណ៍ឃុំសំរោង ស្រុកសិរីសោភ័ណ តំបន់៥
នៅឆ្នាំ១៩៧៧ តាម៉ុក ហៅ តា១៥ លេខាភូមិភាគនិរតី បានជ្រើសរើសយុវនារីចំនួន៥០០នាក់ពីភូមិភាគនិរតី ដើម្បីទៅគ្រប់គ្រងប្រជាជននៅតាមសហករណ៍ភូមិ ឃុំ ស្រុកនានាក្នុងតំបន់៥ ភូមិភាគពាយ័ព្យ។ សុខ រុំ ជាយុវនារីម្នាក់ក្នុងចំណោមយុវនារីទាំង៥០០នាក់ ដែលត្រូវបានខ្មែរក្រហមចាត់តាំងឲ្យជួយគ្រប់គ្រងនៅក្នុងសហករណ៍ក្នុងឃុំសំរោង ស្រុកសិរីសោភ័ណ តំបន់ទី៥ ភូមិភាគពាយ័ព្យ។ សុខ រុំ បានរៀបរាប់បទពិសោធន៍ការងារនៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ ខ្ញុំឈ្មោះ សុខ រុំ ភេទស្រី អាយុ៦៥ឆ្នាំ...
ប្រវត្តិភូមិភូមិកំពៃ ឬភូមិកុំភ័យ
ភូមិកំពៃ ឬភូមិកុំភ័យ[1] ជាភូមិចំណាស់មួយក្នុងចំណោមភូមិទាំង១៣ នៃឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ភូមិកំពៃស្ថិតនៅទិសខាងជើងឈៀងខាងលិចឃុំរំចេក និងទីរួមស្រុកមេមត់ ក្នុងចម្ងាយប្រមាណជាង៤០គីឡូម៉ែត្រ ដោយធ្វើដំណើរចេញពីទីរួមស្រុកមេមត់តាមផ្លូវក្រាលកៅស៊ូទល់មុខផ្សារមេមត់ឆ្ពោះទៅកាន់ឃុំមេមង និងបន្តតាមផ្លូវលេខ៣៧៣C ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៧ ត្រូវបត់ស្តាំប្រមាណ២គីឡូម៉ែត្រ គឺជាទីតាំងភូមិកំពៃ ឬភូមិកុំភ័យ។ បើតាមមេភូមិកំពៃ ឬភូមិកុំភ័យ និងចាស់ៗក្នុងភូមិបានឲ្យដឹងថា កាលពីជំនាន់អាណានិគមនិយមបារាំង ភូមិកំពៃ មានឈ្មោះថា ភូមិកុំភ័យ ពីព្រោះនៅពេលទាហានបារាំងចូលដល់ក្នុងភូមិ ទាហានបារាំងបានវាយធ្វើបាប អ្នកភូមិ...
ឪពុកខ្ញុំជាប្រធានឃុំរំចេកក្នុងសម័យខ្មែរក្រហម
ឪពុកខ្ញុំឈ្មោះ ផេង បានចូលបម្រើខ្មែរក្រហមនៅក្នុងភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា តាំងពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៧ ឪពុកខ្ញុំត្រូវបានខ្មែរក្រហមជ្រើសតាំងឲ្យធ្វើប្រធានឃុំរំចេក។ នៅអំឡុងពេល ឪពុកខ្ញុំជាប្រធានឃុំរំចេកមានអ្នកភូមិស្រឡាញ់ចូលចិត្តគាត់ច្រើន ពីព្រោះគាត់ជាមនុស្សល្អ។ ថ្ងៃមួយឈ្មោះ សុវណ្ណ ភេទស្រី ជាអតីតជាងកាត់សម្លៀកបំពាក់រស់នៅស្រុកមេមត់ ត្រូវខ្មែរក្រហមបានជម្លៀសឲ្យមករស់នៅភូមិព្នៅ។ សុវណ្ណ មិនចេះរស់នៅក្នុងភូមិព្នៅ និងមានបំណងចង់រត់ត្រឡប់ទៅស្រុកមេមត់វិញ។ ឪពុកខ្ញុំបានប្រាប់ថា កុំចង់រត់អី ប្រយ័ត្នកងឈ្លបចាប់ និងយកទៅសម្លាប់ចោល។...
មូលហេតុអ្វីបានរបបខ្មែរដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩?
បើយើងមើលត្រឡប់ទៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាកាលពី៤៦ឆ្នាំមុន ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលរបបប្រល័យពូជសាស្ត្រខ្មែរក្រហមបានដួលរលំ និងបានសង្គ្រោះអាយុជីវិតប្រជាជនប្រមាណ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងមានឱកាសកសាងប្រទេសជាតិពីបាតដៃទទេ ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យរបបខ្មែរដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩? យោងតាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ – ១៩៧៩) បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០ ត្រង់ជំពូកទី១២[1] បាននិយាយថា មានមូលហេតុយ៉ាងតិចមានចំនួន៣ចំណុច ដែលបណ្តាលឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ បន្ទាប់ពីបានដឹកនាំប្រទេសអស់រយៈពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃដូចខាងក្រោម៖ ចំណុចទី១៖ ការដែលខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការងារពលកម្មតាមទីវាល...
ប្តីខ្ញុំជាអ្នកយាមនៅមន្ទីរសន្តិសុខស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា
ប្រាក់ ថេត[1] អាយុ៧៤ឆ្នាំ រស់នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និយាយថា៖ “នៅឆ្នាំ១៩៧៧ ខ្ញុំបានរៀបការជាមួយប្តីខ្ញុំឈ្មោះ មូល ឡាំ ដែលជាអតីតអ្នកយាមនៅមន្ទីរសន្តិសុខស្រុកមេមត់[2]។” នៅឆ្នាំ១៩៧៨ ឡាំ ត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ខ្លួនបញ្ជូនទៅរៀនសូត្រ និងបាត់ខ្លួនរហូតមកសព្វថ្ងៃ។ មន្ទីរសន្តិសុខស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា ស្ថិតនៅចំណុចចំការកាហ្វេ ក្នុងភូមិលោ ឃុំកំពាន់ ស្រុកមេមត់ តំបន់២១...
អណ្តូង៤០
អណ្តូង៤០[1] គឺជាឈ្មោះអណ្តូងមួយកន្លែងស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អណ្តូង៤០ ជាទីតាំងមួយដែលខ្មែរក្រហមវាយសម្លាប់អតីតទាហាន លន់ នល់ ប្រមាណ៤០នាក់ទម្លាក់ចូលក្នុងអណ្តូង។ ដោរ សុឃិន[2] ភេទប្រុស អាយុ ៨៣ឆ្នាំ បានរៀបរាប់ពីបទពិសោធន៍ជីវិតនៅក្នុងរបបខ្មែក្រហមដូចខាងក្រោម៖ ខ្ញុំឈ្មោះ ដោរ សុឃិន ភេទប្រុស អាយុ៨៣ឆ្នាំ (កើតនៅថ្ងៃ១៤កើត ខែមាឃ ឆ្នាំមមី...
ខ្ញុំបាត់បង់ឪពុក និងបងប្រុសនៅក្នុងរបបខ្មែរក្រហម
នៅក្នុងរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) មានប្រជាជនប្រមាណ២លាននាក់បានស្លាប់ដោយសារការសម្លាប់ ការធ្វើការងារពលកម្មធ្ងន់ធ្ងរ ការអត់អាហារ និងឈឺគ្មានថ្នាំព្យាបាល។[1] យុង ខេង បានរៀបរាប់ថា ឪពុក និងបងប្រុសម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហមដោយសារជំងឺ និងត្រូវខ្មែរក្រហមយកទៅសម្លាប់។ រឿងរ៉ាវ ក្រុមគ្រួសារ យុង ខេង[2] នៅក្នុងរបបខ្មែរក្រហមមានដូចខាងក្រោម៖ ខ្ញុំឈ្មោះ យុង ខេង អាយុ ៦២ឆ្នាំ មានស្រុកកំណើតនៅ...
កងចល័តតំបន់៣១
កងចល័តតំបន់៣១ ភូមិភាគបស្ចិមនៃរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) មានយុវជន យុវនារី ប្រមាណ១០០០នាក់ ប៉ុន្តែនៅដំណាក់កាលចុងក្រោយនៃរបបនេះកងចល័តតំបន់៣១ នៅសល់យុវជន យុវនារីប្រមាណ៣០០នាក់ប៉ុណ្ណោះ។ យុវជន យុវនារីជាច្រើនបានស្លាប់ដោយសារការងារពលកម្មធ្ងន់ធ្ងរខ្លាំង និងមិនមានអាហារហូបចុកគ្រប់គ្រាន់។ ជា សាយ័ន្ត អតីតយុវជនកងចល័តតំបន់៣១ភូមិភាគបស្ចិមនៃរបបខ្មែរក្រហមបានរៀបរាប់បទពិសោធន៍ជីវិតលំបាកវេទនានៅក្នុងកងចល័ត៣១ដូចខាងក្រោម៖ ខ្ញុំឈ្មោះជា សាយ័ន្ត[1] ភេទប្រុស អាយុ៦៥ឆ្នាំ សព្វថ្ងែរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានស្រុកកំណើតនៅភូមិល្បើក...
ឪពុកខ្ញុំ និងអ្នកភូមិបុសតាអ៊ឹមប្រមាណ៣០នាក់ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទថាបានចូលជាមួយវៀតណាម
សំ ឡុង អាយុ ៦៣ឆ្នាំ ជនជាតិខ្មែ រភេទប្រុស រស់នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ «ក្នុងឆ្នាំ១៩៧៧ឪពុកខ្ញុំ និងអ្នកភូមិបុសតាអ៊ឹមប្រមាណ៣០នាក់ត្រូវបានខ្មែរក្រហមចោទថាបានចូលជាមួយយួននៅពេលដែលខ្មែរក្រហមចាត់តាំងឲ្យបររទេះទៅអារឈើនៅក្នុងស្រុកឆ្លូង។ ពេលត្រឡប់មកដល់ភូមិបុសតាអ៊ឹមវិញឪពុកខ្ញុំ និងអ្នកភូមិត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់នៅកន្លែងផ្សេងៗគ្នា។ ឪពុកខ្ញុំ និងពូម្នាក់ឈ្មោះ កយ ត្រូវខ្មែរក្រហមចាប់នៅភូមិថ្មទទឹង ឃុំជាំតាម៉ៅ ច្រកក្នុងបាវយកទៅវាលខាងលិចភូមិ និងបាត់ខ្លួនរហូត។ ខ្ញុំមានប្រពន្ធឈ្មោះ ខៀវ សុវណ្ណ...
ខ្ញុំហូបបានគ្រប់គ្រាន់ក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)
ក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) ប្រជាជនកម្ពុជាភាគច្រើនលើសលប់ត្រូវបានបង្ខំឲ្យធ្វើការងារពលកម្មហួសកម្លាំង និងមិនមានអាហារហូបគ្រប់គ្រាន់។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃការនៃដឹកនាំរបស់ខ្មែរក្រហមបានបណ្តាលឲ្យប្រជាជនជាង២លាននាក់បានស្លាប់ដោយការសម្លាប់ ធ្វើការងារពលកម្មហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល និងការអត់ឃ្លាន[1]។ ចំណែកមេដឹកនាំខ្មែរក្រហម និងកម្មាលភិបាលភាគច្រីនដែលបម្រើការងារនៅក្នុងរបបនោះមិនមានការអត់ឃ្លានដូចប្រជាជនឡើយ។ ទេព ហ៊ឺ[2] អតីតកម្មាបាលខ្មែរក្រហមម្នាក់បានរៀបរាប់ពីបទពិសោធន៍ក្នុងការរស់នៅ និងការធ្វើការងារក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ នាងខ្ញុំឈ្មោះ ទេព ហ៊ឺ អាយុ ៧១ឆ្នាំ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលបច្ចុប្បន្នរស់នៅភូមិឯកភាព ឃុំថ្មដា...
ជីវិតកុមារក្នុងរបបខ្មែរក្រហម
នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) មិនមានសាលារៀនផ្លូវការសម្រាប់កុមារឡើយ។ កុមារត្រូវបានបញ្ជូនឲ្យរៀនសូត្រនៅក្រោមដើមឈើ ឬក្រោមផ្ទះប្រជាជនក្នុងរយៈពេលប្រមាណជា២ម៉ោងក្នុងមួយថ្ងៃ។ ចំណែកគ្រូបង្រៀនកុមារ គឺជាកសិករដែលអាចចេះអាន និងសរសេរបន្តិចបន្តួចប៉ុណ្ណោះ។ កុមារភាគច្រើនត្រូវបានខ្មែរក្រហមបង្ខំឲ្យរស់នៅក្នុងកងកុមារ បែកពីឪពុកម្តាយ និងធ្វើការងារពលកម្មផ្សេងៗដូចជាកាប់ដើមទន្ទ្រានខែត្រមកចិញ្ច្រាំលាយជាមួយលាមកសម្រាប់ធ្វើជីដាក់ស្រែ កើបអាចម៍គោ ជួយធ្វើការងារពលកម្មផ្សេងៗតាមវាលស្រែ និងជញ្ជូនអាវុធទៅសមរភូមិជាដើម[1]។ លោកគ្រូ ខួច ធី[2] អាយុ៥៩ឆ្នាំ បង្រៀននៅអនុវិទ្យល័យ ហ៊ុន សែន ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានរៀបរាប់អំពីកុមារភាពរបស់ខ្លួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ដូចខាងក្រោម៖ ខ្ញុំមានស្រុកកំណើតនៅភូមិពុទ្ធិសាំ...

