នៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) មានកងទ័ពខ្មែររាប់រយនាក់ត្រូវបានជ្រើសរើសទៅបណ្តុះបណ្តាលផ្នែកបើកយន្តហោះចម្បាំង, បើកនាវាចម្បាំង, ជាងជួសជុលយន្តហោះចម្បាំង និងនាវាចម្បាំង ដើម្បីត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយប្រទសវៀតណាម។ ស្វាយ អឿន គឺជាអតីតកងទ័ពខ្មែរក្រហមម្នាក់ក្នុងចំណោមកងទ័ពខ្មែរក្រហមរាប់រយនាក់ផ្សេងទៀត ត្រូវបានជ្រើសរើសឲ្យចូលរៀនផ្នែកជួសជុលយន្តហោះចម្បាំងនៅប្រទេសចិន បានរៀបរាប់ដំណើរជីវិតរបស់ខ្លួនដូចខាងក្រោមថា៖ ១. ជីវិតពីកុមារភាព៖ ខ្ញុំឈ្មោះ ស្វាយ អឿន អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ខ្ញុំរៀនបានថ្នាក់ទី៥«ចាស់» នៅអនុវិទ្យាល័យសម្ដេចឪ ស្ថិតនៅក្នុងស្រុកគងពិសី ដែលបច្ចុប្បន្ននៅក្នុងស្រុកបរសេដ្ឋ។ នៅខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ...