Tag: អ្នកស្ម័គ្រចិត្តកម្ពុជា

វង្ស ស្រីឃីម អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

  វង្ស ស្រីឃីម នាងខ្ញុំពិតជាមានចិត្តសប្បាយរីករាយ ដែលត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជាអញ្ជើញចូលរួមសន្និសីទលើកទីមួយ។ សន្និសីទអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ពីថ្ងៃ២០-២២ ខែឧសភា ឆ្នាំ២០២៤។ ខ្ញុំសូមបង្ហាញពីចំណាប់អារម្មណ៍ខ្លះៗនៅក្នុងសន្និសីទមួយនេះ៖ ក្នុងការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការរំលឹកអំពីអំពើប្រល័យពូជសាសន៍ គឺជាការរំលឹកពីការឈឺចាប់មួយសម្រាប់ប្រជាជនកម្ពុជា។ ការឈឺចាប់នេះបានដាក់បន្ទុកឲ្យកម្ពុជាមានការទទួលខុសត្រូវលើការការពារសង្គម និងមនុស្សជំនាន់ក្រោយពីអំពើប្រល័យពូជសាសន៍ កុំឲ្យសង្គមប្រឈមនឹងការឈឺចាប់ដែលមិនអាចបរិយាយបាន។ ការទប់ស្កាត់អំពើឃោរឃៅអមនុស្សធម៌នេះ គឺជាកាតព្វកិច្ចរបស់ប្រជាជនទាំងអស់គ្នា ដើម្បីកុំឲ្យមានការកើតឡើងវិញក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត។ អនាគតប្រទេសមួយ...

អ៊ុន យីណាន អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តព្រះវិហារ

អ៊ុន យីណាន នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំដែលបានរៀបចំកម្មវិធីសន្និសីទលើកទីមួយនេះឡើងក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលមានរយៈពេលបីថ្ងៃ។ តាមរយៈការចូលរួមសន្និសីទលើកទីមួយនេះ នាងខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ប្រវត្តិសាស្ត្រ និងផ្នែកច្បាប់ជាដើម ជាពិសេសបានជួបជាមួយវាគ្មិនទាំងជាតិ និងអន្តរជាតិដែលវាគ្មិនបានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងជាច្រើនរួមទាំងដំណើរជីវិតដែលបានឆ្លងកាត់នាសម័យខ្មែរក្រហមផងដែរ។ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្តល់ឱកាសឲ្យរូបនាងខ្ញុំ និងអ្នកស្ម័គ្រចិត្តទាំងអស់បានចូលរួមក្នុងកម្មវិធីមួយនេះ។ នាងខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំរួមទាំងក្រុមការងារ និងអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ជួបតែសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។...

អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

វឺង ណាំរ៉ុង ខ្ញុំបានចូលកម្មវិធីសន្និសីទមួយក្រោមចំណងជើងថា «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ក្រោយការរៀបចំដោយអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃ នៅថ្ងៃទី ២០ ២១ និង២២។ ជាលើកទីមួយរបស់ខ្ញុំ ដែលបានចូលរួមកម្មវិធីដ៏ធំមួយនេះ ខ្ញុំបានជួប និងស្គាល់សម្តេច ឯកឧត្តម លោកជំទាវ គណៈអធិបតីធំៗជាច្រើន បើទោះបីជាខ្ញុំមិនសូវស្គាល់គោត្តនាមរបស់ពួកគាត់ក៏ដោយ។ លោកយាយ លោកតា និងពូមីងជាដែលមកសឹងតែគ្រប់ខេត្តក្រុងក៏បានចូលរួមផងដែរ។ ក្នុងរយៈពេលបីថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងជាច្រើនដែលសុទ្ធជាចំណេះដឹងថ្មីៗដោយបានឮចេញពីសំណាក់សម្តេច ទ្រង់ឯកឧត្តម...

ទូច ចាន់ធី អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្ទឹងត្រែង

ទូច ចាន់ធី នាងខ្ញុំសូមគោរព និងសូមថ្លែងអំណរអរគុណដល់ លោក ឆាំង យុ និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានបង្កើតឡើងនូវសន្និសីទមួយនេះឡើង និងផ្តល់ឱកាសឲ្យនាងខ្ញុំបានចូលរួមក្នុងសន្និសីទមួយនេះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទ នៅក្នុងសន្និសីទលើកទីមួយ ស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នៅថ្ងៃចន្ទ...

រិទ្ធី លីកាអ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

រិទ្ធី លីកា នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីសន្និសីទលើកទីមួយស្ដីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ។ នៅក្នុងសន្និសីទនេះដែរ នាងខ្ញុំទទួលបានការយល់ដឹងជាច្រើន ដែលទាក់ទងទៅនឹងអំពើប្រល័យពូជសាសន៍ដែលបានកើតឡើងនាសម័យខ្មែរក្រហម ព្រមទាំងការទាមទាររកយុត្តិធម៌ជូនដល់ជនរងគ្រោះនាសម័យនោះ ក៏ដូចជាបានយល់ដឹងពីការកាត់ទោសមេដឹកនាំខ្មែរក្រហម និងការយល់ដឹងពីបញ្ហាសុខភាពរបស់អ្នករស់រានមានជីរិតពីរបបខ្មែក្រហម។ មួយវិញទៀតនាងខ្ញុំក៏បាននិយាយសំណេះសំណាល ព្រមទាំងបានស្តាប់រឿងរ៉ាវដែលអ្នករស់រានមានជីវិតពីសម័យនោះ ឆ្លងកាត់ក៏ដូចជាជួបប្រទះ ហើយគាត់បានតែប្រាថ្នារស់នៅឲ្យផុតពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ថែមពីនេះនាងខ្ញុំ ក៏យល់និងដឹងថាការកាប់សម្លាប់ជាតិសាសន៍ឯង វាជាអំពើមួយដែលពិបាកនឹងទទួលយកណាស់សម្រាប់អ្នករស់រានមានជីវិត...

គៀន សារឿង អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តព្រះវិហារ

គៀន សារឿង ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលត្រូវបានមជ្ឈមណ្ឌលឯកសារជ្រេីសរេីសឲ្យចូលរួមសន្និសីទស្ដីពី «អនាគតកម្ពុជា ដោយគ្មានអំពេីប្រល័យពូជសាសន៍»។ តាមរយៈការចូលរួមនេះធ្វេីឲ្យខ្ញុំយល់ដឹងបន្ថែមពីតម្លៃនៃប្រវត្តិសាស្ត្រ ការតស៊ូមតិ និងការចរចាគ្នាទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងនាមជាតិសាសន៍មួយគួរគប្បីយល់ដឹងឲ្យច្បាស់ពីប្រវត្តិសាស្ត្រជាតិឯង។ កន្លងមកតាមរយៈការចុះសម្ភាសន៍ប្រជាជនដែលរស់រានមានជីវិតពីរបបខ្មែរក្រហមធ្វេីឲ្យខ្ញុំយល់ដឹងច្រេីនពីជីវិតរបស់គាត់ដែលបានឆ្លងកាត់របបនោះផ្ទាល់។ បន្ថែមពីលេីនេះខ្ញុំក៏បានយល់ដឹងកាន់តែច្បាស់ពីបុព្វហេតុនៃការដឹកនាំកម្ពុជាតិឆ្ពោះទៅរកសន្តិភាព។ បន្ទាប់ពីចប់សង្គ្រាម ការអភិវឌ្ឍជាតម្រូវការចាំបាច់សម្រាប់ប្រជាជន។ គ្រប់គ្នាហាក់ដូចជាមានជីវិតថ្មីបន្ទាប់ពីឆ្លងកាត់របបដ៏ខ្មៅងងឹតនេះ។...

រម៉ាស់ ផ្យាយ អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តរតនគិរី

រម៉ាស់ ផ្យាយ ចំពោះចំណាប់អារម្មណ៍ដែលនាងខ្ញុំបានចូលរួមកម្មវិធីសន្និសីទ «អនាគកកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នាងខ្ញុំពិតជាសប្បាយរីករាយ និងរំភើបជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះ ព្រោះវាជាលើកទីមួយសម្រាបខ្ញុំ ហើយបានឃើញមានភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមជាច្រើនផងដែរ។ ចំពោះថ្ងៃទី២០ជាថ្ងៃបើកកម្មវិធី ក៏មានសម្ដេចបវរធិបតី ហ៑ុន ម៉ាណែត ផ្ដល់កិត្តិយសឡើងថ្លែងសុន្ទរកថា ហើយក៏មានការពិភាក្សាជាមួយវាគ្មិនល្បីៗអំពីអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍ពេលអនាគត។ ថ្ងៃនៅទី២១ក៏ជួបជាមួយលោកគ្រូពេទ្យជាវេជ្ជបណ្ឌិតមានជំនាញខាងបញ្ហាសុខភាព ហើយលោកគ្រូពេទ្យក៏បានណែនាំខ្លះៗក្នុងការថែទាំសុខភាពដូចជាការផ្លាស់ប្ដូរការរស់នៅ របបអាហារ និងមានការធ្វើលំហាត់ប្រាណជាដើម ដើម្បីឲ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់ថ្ងៃទី២២ សម្ដេចពុក...

យ៉ុង ផល្លីន អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

យ៉ុង ផល្លីន នៅអំឡុងពេលខ្ញុំបានចូលរួមក្នុងកម្មវីធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ខ្ញុំបាទពិតជាទទួលបានចំណេះដឹងថ្មីៗ និងមតិល្អៗដែលលោក លោកស្រី ឯកឧត្ដម និង វេជ្ជបណ្ឌិត បានបង្ហាញមកកាន់ អ្នកស្ម័គ្រចិត្ត និងប្រជាជនដែលបានរួចផុតពីអំពើប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។ ថ្ងៃបើកកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញវត្តមាន និងមានប្រសាសន៍ល្អៗអំពីការទប់ស្កាត់មិនឲ្យមានអំពើប្រល័យពូជសាសន៍កើតមានម្ដងទៀត...

ថុង ធូ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ

ថុង ធូ សូមគោរពជម្រាបសួរលោកគ្រូ អ្នកគ្រូ បងប្រុស បងស្រី ដែលបានជួយសម្របសម្រួលការងារ និងអ្នកស្ម័គ្រចិត្តគ្រប់ជំនាន់។ ខ្ញុំបាទពិតជាមានសេចក្ដីសោមនស្សរីករាយពន់ពេកដែលបានចូលរួមនៅក្នុងពិធីបើក និងបិទសន្និសិទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រព្រឹត្តទៅរយៈពេលចំនួនបីថ្ងៃ។ ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំ គឺទទួលបាននូវការយល់ដឹងបន្ថែមទៀតពីសន្និសីទមួយនេះ នៅលើពាក្យថាប្រល័យពូជសាសន៍ និងវិធីសាស្រ្តមួយចំនួនដែលបានឆ្លងកាត់ជាច្រើនដំណាក់ ច្រើនឆ្នាំមុនហ្នឹងឈានទៅដល់ការកាត់ទោសមេដឹកនាំខ្មែរក្រហម យកយុត្តិធម៌មកជូនប្រជាពលរដ្ឋខ្មែរដែលបានរស់រានមានជីវិត និងដួងវិញ្ញាណក្ខន្ធដូនតាខ្មែរដែលបានបាត់បង់អាយុជីវិតក្នុងរបបដ៏ខ្មៅងងឹតមួយនេះ។ មួយវិញទៀតបានយល់ឃើញថាការដាក់បញ្ចូលប្រធានបទនិយាយអំពីប្រល័យពូជសាសន៍នៅក្នុងប្រព័ន្ធអប់រំ និងផ្សព្វផ្សាយដល់ក្មេងជំនាន់ក្រោយពិតជាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះកម្ពុជាបានឆ្លងកាត់ប្រវត្តិរឿងរ៉ាវពិតកន្លងមកហើយ។ ដូច្នេះហើយទើបមានការពន្យល់ទៅដល់យុវជនជំនាន់ក្រោយត្រូវតែមានការចូលរួមអភិវឌ្ឍន៍ កសាងជាតិបង្រួបបង្រួមជាតិ...

តាត និត អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ឆ្នាំង

តាត និត ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលអញ្ជើញខ្ញុំបាទកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឲ្យចូលរួមសន្និសីទ«អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ការបង្កើតព្រឹត្តិការណ៍ និងកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នេះខ្ញុំបាទក៏ដូចជាយុវជនស្ម័គ្រចិត្តដទៃទៀតពិតជាសម្ដែងនូវសុទិដ្ឋិនិយមដ៏ឧត្តុងឧត្តម ខ្ញុំបាទមានអំណរអរគុណចំពោះអ្នកដែលផ្ដួចផ្ដើមបង្កើត នៃសន្និសីទជាពិសេស គឺមជ្ឈមណ្ឌលឯកសារកម្ពុជា និងសមាជិក សមាជិកាដែលបានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ សន្និសីទនេះបានបង្ហាញអំពីតថៈភាពសង្គមនាកាលពីអតីតកាលដែលខ្ញុំបាទនឹកស្មានមិនដល់ថាកម្ពុជាមានវិបត្តិសង្គ្រាមដូច្នេះសោះ។ ពិសេសជាងគេ គឺយុវជនរស់តាមបណ្ដាខេត្តនានា ដែលធ្វើកិច្ចការងារស្ម័គ្រចិត្ត មានទំនាក់ទំនងបង្កើតបានជាសមត្ថភាព និងផ្លាស់ប្ដូរនៅបទពិសោធន៍អំពីបំណិនជីវិតពីអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដូចគ្នា។ យើងខ្ញុំតែងតែរួមគ្នាគិតគូររួមគ្នារកសំណួរអំពីបញ្ហារបស់សង្គមជាតិ...