Tag: អ្នកស្ម័គ្រចិត្តកម្ពុជា

ម៉ាត់ ណាសៀត អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តត្បូងឃ្មុំ

ម៉ាត់ ណាសៀត ខ្ញុំមានកិត្តិយសណាស់ដែលក្រុមកាងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាអញ្ជើញឲ្យខ្ញុំបានចូលរួមកម្មវិធីដ៏ធំមួយនេះ(អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៏) និងអរគុណដល់លោកនាយក មជ្ឈមណ្ឌលឯកសារកម្ពុជា និងនាយករងដែលបានផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមកម្មវិធី។ ដែលបានចូលរួមដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីពិធីបិទ សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» និងចូលរួមដោយផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងអ្នកជំនាញខាងច្បាប់ដែលមកពីបណ្តាប្រទេសផ្សេងៗ ចូលរួមបកស្រាយក្នុងកម្មវិធីផងដែរ។ កម្មវិធីនេះបានធ្វើឲ្យខ្ញុំទទួលបានព័ត៌មាន...

អ្នកស្ម័គ្រចិត្តកម្ពុជារាជធានីភ្នំពេញ

ម៉ាន រ៉ហ្សីតា ជាបឋម ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្ដល់ឱកាស និងកិត្តិយសដល់រូបនាងខ្ញុំ ក្នុងការចូលរួមកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ព្រមទាំងអរគុណដល់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេច តេជោ ហ៊ុន សែន ឥស្សរជន ភ្ញៀវជាតិ និងអន្តរជាតិព្រមទាំងអ៊ំៗ លោកតា លោកយាយ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តទាំងអស់ដែលមានវត្តមានក្នុងសន្និសីទទីមួយនេះ ដែលធ្វើឲ្យកម្មវិធីមួយនេះមានភាពអធិកអធមយ៉ាងខ្លាំង។...

ញ៉ិល សុផានិត អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ឆ្នាំង

ញ៉ិល សុផានិត ខ្ញុំបាទពិតជាមានក្ដីរំភើប និងកិត្តិយសជាខ្លាំង ដែលក្រុមការងារអង្គការមជ្ឍមណ្ឌលឯកសារកម្ពុជាអញ្ជើញឲ្យចូលរួមកម្មវិធី សន្និសីទស្ដីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍ ហើយក៏អរគុណយ៉ាងក្រៃលែងដល់លោកនាយកមជ្ឈមណ្ឌល និងនាយករង បានផ្ដល់ឱកាសឲ្យរូបខ្ញុំបាទបានចូលកម្មវិធីដ៏មានអត្តន័យ និងទទួលបានចំណេះដឹងបន្ថែមតាមរយៈអ្នកចូលរួមមកពីបណ្ដាប្រទេសផ្សេងៗ ហើយក៏មានកិត្តិយសបានជួបថ្នាក់ដឹកនាំសំខាន់ៗក្នុងប្រទេសដែលមាន សម្ដេច តេជោ និងសម្ដេច បវរធិបតី ដែលជាអ្នកចូលរួមយ៉ាងសំខាន់។ ហើយអ្វីដែលខ្ញុំទទួលបានបន្ថែមទៀតនោះ គឺការជជែកដេញដោលទាក់ទងរឿងខ្មែរក្រហម ដែលមានអ្នកចូលរួមសុទ្ធតែជាអ្នកជំនាញច្បាប់ មេធាវី ជាតិ និងអន្តរជាតិ ដែលក្នុងនោះធ្វើឲ្យពិតជាទទួលបាននូវចំណេះដឹង...

ចំណាប់អារម្មណ៍អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្វាយរៀង

កុយ ណារ៉ូ  ខ្ញុំបាទសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើង  ហើយខ្ញុំបាទពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមនៅក្នុងកម្មវិធីសន្និសីទលើកទី១ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ក្នុងរយៈពេលបីថ្ងៃនេះ ខ្ញុំបាទពិតជាទទួលបាននូវរសជាតិនៃបទពិសោធន៍ថ្មីៗ មេរៀនថ្មីៗ ចំណេះដឹងថ្មីៗ ដែលមានវាគ្មិនជាតិ និងអន្តរជាតិបានចូលរួមថ្លែងនូវសុន្ទរកថាទៅតាមជំនាញ ចំណេះដឹងរបស់គាត់។ អ្វីកាន់តែពិសេសទៀតនោះគឺ មានវត្តមានសម្ដេច តេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើក និងបិទក្នុងកម្មវិធី។ ក្នុងនោះអ្វីដែលខ្ញុំចាប់អារម្មណ៍ចំពោះកម្មវិធីនោះគឺ បានអញ្ជើញវាគ្មិន...

សូ សឹកគីរ៉ា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តពោធិ៍សាត់

សូ សឹកគីរ៉ា ជាដំបូង សូមអរគុណដល់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្តល់ឱកាសឲ្យនាងខ្ញុំ បានចូលរួមក្នុងកម្មវិធី បើក និងបិទ សន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលជាកម្មវិធីដ៏អស្ចារ្យបំផុត ហើយជាលើកទីមួយសម្រាប់ខ្ញុំ។ សម្រាប់រយៈពេលបីថ្ងៃនេះ ពិតជាមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ដែលបានជួបសម្តេច ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ និងអន្តរជាតិជាច្រើនរូប។ លើសពីនេះទៅទៀតបានជួប...

សាន្ត គឹមស៊ីន អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

សាន្ត គឹមស៊ីន សម្រាប់ខ្ញុំដែលបានចូលរួមកម្មវិធីរយ:ពេលបីថ្ងៃនេះ នាងខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំកម្មវិធី សន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ២០-២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។ នាងខ្ញុំក៏សូមបញ្ចេញនូវចំណាប់អារម្មណ៍ខ្លះៗ លើប្រធានបទអំពើប្រល័យពូជសាសន៍៖ ក្រោយពីការចូលរួមក្នុងកម្មវិធីបានបង្ហាញឲ្យឃើញថាក្នុងសម័យកាលឆ្នាំ១៩៧៥-១៩៧៩ បានបង្ករភាពសោកសៅ ដោយសារតែការកើតមានសង្រ្គាម ធ្វើឲ្យមនុស្សជួបនូវទុក្ខលំបាក ពីព្រោះសង្រ្គាមតែងតែធ្វើឲ្យប្រជាជនភិតភ័យបាក់ស្បាត តក់ស្លុត បាត់បង់បញ្ញាស្មារតី សតិអារម្មណ៍ និងជាពិសេសសង្គ្រាមបានធ្វើឲ្យមនុស្សត្រូវបាត់បង់ជិវិត បាត់បង់សមាជិកគ្រួសារ បងប្អូន...

ហ្វីន ទីយើទ អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពត

ហ្វីន ទីយើទ ជាក្មេងម្នាក់ដែលកើត និងបានធំលូតលាស់នៅក្នុងសង្គមមួយដែលមានសន្តិភាពរួចស្រេចទៅហើយខ្ញុំមិនដែលបានយល់ដល់ជម្រៅនៃសេចក្តីឈឺចាប់ និងទុក្ខវេទនាដែល​បងប្អូនប្រជាជនទាំងឡាយបានឆ្លងកាត់នៅ​ក្នុងរបបខ្មែរក្រហម​មុនពេលដែលខ្ញុំមិនទាន់កើតនោះឡើយ ទោះបីជាបានសិក្សានៅសាលា និងបានឮតាមរយៈការនិទានពីសាច់​ញាតិចាស់ៗ​ដែលបានឆ្លងកាត់របបដ៏អប្រិយមួយនោះក៏ដោយ។ រហូតដល់ថ្ងៃមួយដែលខ្ញុំបានសម្រេចចិត្តចូលធ្វើជាអ្នកស្ម័គ្រចិត្តក្នុងការប្រមូលទិន្នន័យពីអ្នករស់រានមានជីវិតជូនអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ គោលបំណងរបស់ខ្ញុំគ្រាន់តែចង់ធ្វើការងារស្ម័គ្រចិត្តធម្មតា តែអ្វីដែលខ្ញុំមិនបានរំពឹងទុកបានកើតឡើងគឺខ្ញុំបានឃើញ ស្តាប់ឮអំពីភាពឈឺចាប់ សេចក្តីវេទនា វិប្បដិសារីតាមរយៈការនិទានអំពីអតីតកាលដ៏ជូរចត់ដែលបងប្អូនអ្នករស់រានមានជីវិតបាននិទានប្រាប់។ សាច់រឿងដ៏មិនគួរឲ្យជឿរបស់អ្នករស់រានបានធ្វើឲ្យខ្ញុំឈឺចាប់ រាល់ពេលដែលខ្ញុំអង្គុយចុះស្តាប់ការរៀបរាប់ និងសរសេរសង្ខេបសាច់រឿងនោះម្តងទៀត។ ខ្ញុំចោទសួរជាសំណួរដដែលៗហេតុអ្វីបានជាអាចមានរឿងរ៉ាវដែលហៅថា «ការប្រល័យពូជសាសន៍» នេះកើតឡើង? ខ្ញុំចាប់ផ្តើមមើលឃើញពីជ្រុងមួយដែលខ្ញុំតែងមើលរំលងគឺការគិតថាសន្តិភាពជាអ្វីដែលធម្មតា និងមាននៅគ្រប់ទីកន្លែងដោយសារតែវាជាអ្វីដែលខ្ញុំបានឃើញពេញមួយជីវិតនេះទៅហើយ ស្របពេលដែលនៅជ្រុងម្ខាងទៀតមានមនុស្សជាច្រើនបានរងទុក្ខពីអំពើដ៏ស្មោកគ្រោកគឺ «ការប្រល័យពូជសាសន៍» និងមានមនុស្សជាច្រើនទៀតកំពុងតែរងគ្រោះទោះបីជាមកដល់សម័យបច្ចុប្បន្នទៅហើយក្តី។ ក្នុងគំនិតរបស់ខ្ញុំ អំពើនេះជាអំពើដែលមិនគួរកើតមានសោះឡើយ...

ជួន រក្សា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តព្រៃវែង

ជួន រក្សា នាងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលត្រូវបានជ្រើសរើស និងអញ្ជើញក្នុងការចូលរួមនូវកម្មវិធីដ៏មានអត្ថន័យមួយនេះ ជាពិសេសទៅទៀត គឺបានជួបជាមួយថ្នាក់ដឹកនាំ ដែលលោកបានផ្ដល់នូវអនុសាសន៍ដ៏មានអត្ថន័យ និងមានប្រយោជន៍ដល់យុវជន យុវនារី។ លើសពីនេះទៅទៀត ក៏បានជួបជាមួយវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប ដែលគាត់បានចែករំលែក និងផ្ដល់ជាចំណេះដឹងដល់អ្នកចូលរួម។ តាមរយៈសន្និសីទនេះ ធ្វើឲ្យនាងខ្ញុំយល់កាន់តែច្បាស់ជាងមុនពីគុណតម្លៃនៃពាក្យថា សន្តិ​ភាព ជាពិសេសគឺ យល់ពីភាពឈឺចាប់ ក៏ដូចជាទុកលំបាករបស់អ្នកដែលឆ្លងកាត់នូវរបបដ៏ឃោរឃៅមួយនេះ។ ម្យ៉ាងវិញទៀតសន្និសីទនេះ ក៏បានបង្ហាញយ៉ាងជាក់ច្បាស់ថា ការអប់រំ គឺជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយ...

ដា សាន់ណា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តពោធិ៍សាត់

ដា សាន់ណា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តពោធិ៍សាត់ ខ្ញុំឈ្មោះ ដា សាន់ណា គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១ មកពីខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សាស្ដីពីអំពើប្រល័យពូជសាសន៍និងលទ្ធិប្រជាធិបតេយ្យខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំងព្រោះបានធ្វើដំណើរជាក្រុម។ ទោះបីជាក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាជួបការលំបាកខ្លះៗរថភ្លើងរលាក់និងអាកាសធាតុក្ដៅ និងមានហុយធូលីដីប៉ុន្តែពួកយើងអាចអង្គុយបានស្រួលមានទឹកផឹក មានបាយហូបគ្រប់គ្រាន់។ ភាពខុសគ្នាត្រង់ចំណុចនេះបានធ្វើឲ្យខ្ញុំគិតស្រមៃទៅដល់រឿងរ៉ាវរបស់លោកតា លោកយាយ អ៊ំ ពូមីង ដែលរស់រានមានជីវិតពីរបប ប៉ុល ពត តើគាត់លំបាកយ៉ាងណាទៅបើសម័យនោះធ្វើដំណើរមិនដឹងគោលដៅច្បាស់លាស់ ថាខ្លួនត្រូវខ្មែរក្រហមយកទៅណា ទូរថភ្លើងមានមនុស្សជាច្រើនណែនគ្នារកកន្លែងអង្គុយគ្មាន គ្មានអាហារបរិភោគគ្រប់គ្រាន់។ នេះហើយធ្វើឲ្យខ្ញុំគិតរួចសម្លឹងមើលទៅផ្លូវរថភ្លើងទឹកភ្នែកខ្ញុំចង់ហូរមកព្រោះមានអារម្មណ៍សោកសៅជាខ្លាំងនឹកអាណិតដល់ប៉ារបស់ខ្ញុំដែលបាត់បង់ឪពុករបស់គាត់តាំងពីនៅក្មេងដោយសារតែរបប...

តាំង វិមន្ត អ្នកស្ម័គ្រចិត្តកម្ពុជា

តាំង វិមន្ត ជំរាបសួរខ្ញុំបាទឈ្មោះ តាំង វិមន្ត នៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២៤ ខ្ញុំបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជាក្រោមប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំតាមរយៈរថភ្លើង» ហើយទស្សនកិច្ចនេះខាងមជ្ឈមណ្ឌលឯកសារកម្ពុជាជ្រើសរើសការធ្វើដំណើរដោយប្រើរថភ្លើងដើម្បីត្រូវជាមួយប្រធានបទ។ ហើយវាជាលើកទី១សម្រាប់ខ្ញុំដែលធ្វើដំណើរតាមរយៈរថភ្លើង អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះបានឃើញទិដ្ឋភាព ភូមិស្រុកស្រែចំការ រចនាបទនៃការសាងសង់ទីលំនៅ និងជីវភាព របស់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់ដាច់ស្រយាលស្របតាមបណ្ដោយផ្លូវរថភ្លើង ជាដើម និងបានឃើញនូវសំណង់ស្ថានីយ៍រថភ្លើងចាស់ៗ ប៉ុន្តែខ្ញុំមិនបានដឹងថាគេកសាងតាំងពីឆ្នាំណា សម័យកាលណានោះទេ។ ឥឡូវនេះយើងត្រឡប់មកការធ្វើដំណើរក្នុងរថភ្លើងវិញហើយខ្ញុំសូមបកទៅនិយាយនៅឆ្នាំ១៩៧៥ បន្តិចតាមការស្រាវជ្រាវ ក៏ជាឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា...

សល់ ការ៉ាណី អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី

សល់ ការ៉ាណី អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី ខ្ញុំឈ្មោះ សល់ ការ៉ាណី អាយុ២៣ឆ្នាំគឺជាជនជាតិដើមភាគតិច ចារ៉ាយ មកពីខេត្តរតនគិរី។ ខ្ញុំគឺជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានទទួលឱកាសបានចូលរួម កម្មវិធីទស្សនកិច្ចសិក្សាតាមរថភ្លើងគឺជាដំណើរទស្សនកិច្ច«ស្ដីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យ» សម្រាប់យុវជនសិក្សាឈ្វេងយល់ដោយផ្ដោតទៅលើការជម្លៀសប្រជាជនដោយបង្ខំ និងជម្លៀសប្រជាជនលើកទី២ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ កាលពីលើកមុនខ្ញុំធ្លាប់បានចូលរួមកម្មវិធីជិះរថភ្លើងម្ដងរួចមកហើយដែលមានទិសដៅពីភ្នំពេញទៅខេត្តកំពត ប៉ុន្តែលើកនេះទិសដៅពីភ្នំពេញទៅ ខេត្តពោធិ៍សាត់ និង...