សេចក្តីរាយការណ៍ពីស្ថានភាពជម្លៀសប្រជាជន ទីតាំងឧក្រិដ្ខកម្មប្រល័យពូជសាសន៍ និងភស្តុតាងនៃការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហម នៅក្នុងខេត្តស្វាយរៀង
ប៉ុន្មានឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ដំណើរការស្រាវជ្រាវពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅគ្រប់ខេត្តក្រុងទាំងអស់។ ខេត្តស្វាយរៀង ជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលមានភារកិច្ចរាយការណ៍ពីទីតាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម និងភស្តុតាងនានាដែលបង្ហាញឲ្យឃើញពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ប្រាប់ទៅគណៈកម្មការស្រាវជ្រាវ។ ឯកសារមួយច្បាប់លេខ D000365 មាន៣៨ទំព័រ តម្កល់នៅក្នុងបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបរាប់ពីសម្តីរបស់ សូរ ទិត ជាអនុប្រធានមន្ទីរឃោសនាការ វប្បធម៌ និងព័ត៌មានខេត្តស្វាយរៀង ក្នុងកិច្ចសម្ភាសមួយជាមួយគណៈប្រតិភូទទួលបន្ទុកកិច្ចការស្រាវជ្រាវពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ។ នៅក្នុងកិច្ចសម្ភាសនេះ សូរ ទិត...

