តាំង វិមន្ត អ្នកស្ម័គ្រចិត្តកម្ពុជា

តាំង វិមន្ត

ជំរាបសួរខ្ញុំបាទឈ្មោះ តាំង វិមន្ត នៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២៤ ខ្ញុំបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជាក្រោមប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំតាមរយៈរថភ្លើង» ហើយទស្សនកិច្ចនេះខាងមជ្ឈមណ្ឌលឯកសារកម្ពុជាជ្រើសរើសការធ្វើដំណើរដោយប្រើរថភ្លើងដើម្បីត្រូវជាមួយប្រធានបទ។ ហើយវាជាលើកទី១សម្រាប់ខ្ញុំដែលធ្វើដំណើរតាមរយៈរថភ្លើង អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះបានឃើញទិដ្ឋភាព ភូមិស្រុកស្រែចំការ រចនាបទនៃការសាងសង់ទីលំនៅ និងជីវភាព របស់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់ដាច់ស្រយាលស្របតាមបណ្ដោយផ្លូវរថភ្លើង ជាដើម និងបានឃើញនូវសំណង់ស្ថានីយ៍រថភ្លើងចាស់ៗ ប៉ុន្តែខ្ញុំមិនបានដឹងថាគេកសាងតាំងពីឆ្នាំណា សម័យកាលណានោះទេ។

ឥឡូវនេះយើងត្រឡប់មកការធ្វើដំណើរក្នុងរថភ្លើងវិញហើយខ្ញុំសូមបកទៅនិយាយនៅឆ្នាំ១៩៧៥ បន្តិចតាមការស្រាវជ្រាវ ក៏ជាឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីររបបនោះ ខ្មែរក្រហមបានជម្លៀសប្រជាជនដោយប្រើរថភ្លើងទៅភូមិភាគពាយ័ព្យ ដោយក្នុងទូរថភ្លើងនោះដាក់ប្រជាជនរហូតទៅដល់១០០នាក់ឯណោះ ទាំងដែលសម័យនោះជាសម័យផ្ដាច់ការផង មិនមានប្រព័ន្ធធារាសាស្ត្រត្រឹមត្រូវ មិនមានការហូបចុកគ្រប់គ្រាន់។ បើតាមអ្វីដែលខ្ញុំបានដឹង បានសិក្សាជ្រាវស្រាវកន្លងមកគឺនៅសម័យនោះសម្រាប់ផ្លូវដែកមានតែពីរខ្សែរប៉ុណ្ណោះ ខ្សែរទីមួយរត់ពីភ្នំពេញទៅប៉ោយប៉ែតជាប់ព្រំដែនប្រទេសថៃ និងខ្សែរទីពីរទៀតរត់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុនៅភាគនិរតី។ ដូច្នេះបើប្រៀបធ្រៀបមកសម័យសឥឡូវគឺខុសគ្នាឆ្ងាយណាស់សូម្បីតែពេលនេះ ម៉ោងនេះ វេលានេះ ខ្ញុំបានជិះ បានឃើញដោយផ្ទាល់នៅក្នុងសម័យជឿនលឿនក៏ខ្ញុំនៅតែមានអារម្មណ៍ថាពិបាក ទាំងដែលខ្ញុំជិះក្នុងមួយទូរថភ្លើងមានគ្នាត្រឹមតែជាង ៦០នាក់តែប៉ុណ្ណោះក៏ស្ថានភាពក្នុងទូររថភ្លើងមានសីតុណ្ហភាពក្ដៅ ចុះទម្រាំងពួកគាត់ដែលត្រូវបានគេជម្លៀស និងដាក់មនុស្សក្នុងមួយទូររថភ្លើងរហូតទៅ ១០០នាក់ តើពួកគាត់ពិបាកទ្រាំប៉ុណ្ណា។

ជាចុងក្រោយក្នុងនាមខ្ញុំជាយុវជន និងអ្នកស្ម័គ្រចិត្តមួយនាក់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា សូមចែករំលែកចំណាប់អារម្មណ៍ និងរឿងរ៉ាវដែលខ្ញុំបានដឹង បានស្រាវជ្រាវខាងលើនេះ ទៅកាន់ប្អូនៗដែលជាយុវជនជំនាន់ក្រោយផងដែរ និងអរគុណទៅកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំកម្មវិធីទស្សនកិច្ចនេះឡើង ហើយនេះជាបទពិសោធន៍ថ្មីមួយរបស់ខ្ញុំដែលបានធ្វើដំណើរតាមរថភ្លើង និងបានចូលរួមជាមួយយុវជន ក៏ដូចជាអ្នកស្ម័គ្រចិត្តទាំងអស់ ដោយក្ដីគោរពពីខ្ញុំបាទ៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin