ខិតខំធ្វើការដើម្បីរស់រានមានជីវិត

ញៀន ខឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ញៀន ខឿន អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិត្រពំាងរនះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មុនរបបកម្ពុជាប្រជាធិបតេយ្យ ខឿន បានរៀបការមានគ្រួសារ និងកូនៗចំនួនពីរនាក់។

ឆ្នំា១៩៧៥ ខឿន ត្រូវបានខ្មែរក្រហមជម្លៀសដោយថ្មើ​រជើង ពីភូមិរនះ ទៅភូមិត្រពំាងក្រសំាង ក្នុងខេត្តកំពង់ស្ពឺ និងចាប់ផ្តើមធ្វើការជាសហករណ៍។​

ក្នុងសម័យខ្មែរក្រហម ក្រោយសម្រាលកូនបានបីខែ ខ្មែរក្រហមបានប្រើឲ្យ ខឿន រែកទឹកស្រោចដំណំាសម្រាប់ដំាបន្លែ។ បន្ទាប់មកទៀត ខ្មែរក្រហមបានប្រើឲ្យ ខឿន ធ្វើស្រែ។

ខឿន បានបន្តថា ខ្មែរក្រហមបានចាត់ឲ្យគាត់ធ្វើជាមេកង ព្រោះតែ ខឿន ជាប្រជាជនមូលដ្ឋានចាស់ដែលមានស្រុកកំណើតនៅទីនោះស្រាប់។ ខ្មែរក្រហមបានដាក់គោលការណ៍ឲ្យមនុស្ស១២នាក់ស្ទូងស្រូវឲ្យបាន មួយហិកតា ដោយមាន ខឿន ជាអ្នកដឹកនំា និងចំាមើលខុសត្រូវ។

ខឿន បានរៀបរាប់ពីការខិតខំប្រឹងប្រែងធ្វើការរបស់ខ្លួននាសម័យនោះថា៖«គេប្រើខ្ញុំធ្វើអី ចេះតែខំធ្វើឲ្យល្អទៅដើម្បីសន្សំសុខ ទើបគេឲ្យ​ខ្ញុំរស់​នៅមួយកន្លែងបានយូរ ព្រោះបើនរណាធ្វើការងារមិនបានល្អ គេនឹងបន្តជម្លៀសទៅកន្លែងផ្សេងរហូត»។ ខឿន ត្រូវធ្វើការងារធ្ងន់ៗជាច្រើនដូចជា គាស់គល់ឈើកៀនភ្នំដើម្បីធ្វើចំការដូចជាដំាពោត ដំាបន្លែ កាប់ព្រែក សម្រាប់ធ្វើទំនប់ និងត្រពំាងជាដើម។

ខឿន មិនបានរស់នៅជួបជុំស្វាមីទេ ព្រោះខ្មែរក្រហមបានឲ្យស្វាមីរបស់ខឿនចូលធ្វើការកងចល័ត ទើបមិនសូវជុំគ្នា។ ស្វាមីរបស់ ខឿន ត្រូវធ្វើពលកម្មដូចជាកាប់ព្រៃជាដើម។​​ ប្រសិន បើមាននរណាធ្វើខុស ខ្មែរក្រហមនឹងបណ្តើរជាក្រុម ហើយយកទៅសម្លាប់ចោល ប៉ុន្តែ ខឿនមិនដែលបានឃើញហេតុការណ៍សម្លាប់ដោយផ្ទាល់ភ្នែកទេ។

ក្នុងសម័យនោះ មិនមានថ្នំា និងគ្រូពេទ្យសម្រាប់ព្យា​បាល​ពេលឈឺថ្កាត់នោះទេ ដូច្នេះរាល់ពេលដែលល ខឿន ឈឺគាត់តែងប្រាប់អង្គការ និងស្នើសុំឈប់សម្រាកនៅផ្ទះ   រយៈពេលបីថ្ងៃ។ ខឿនបានប្រាប់ថា៖«ក្រោយពីបានធូរស្បើយ ម្នាក់ៗមិនបង្អង់យូរទេ គឺប្រញាប់លូនក្រាបទៅធ្វើការវិញហើយ។»

ក្រោយប្រទេសកម្ពុជាមានការរំដោះដោយជោគជ័យ ខឿន បានត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែផ្ទះសម្បែងត្រូវបានបំផ្លាញអស់ ទើបខឿនចាប់ផ្តើមសង់ថ្មីដោយធ្វើរោងស្នាក់នៅជាបណ្តោះអាសន្ន។ ខឿន បានបន្តទៀតថាទម្រំាបានជួបជុំស្វាមី គាត់​ត្រូវ​រង់ចាំ​រយៈពេលយូរព្រោះអ្នកភូមិត្រឡប់ចូលស្រុកវិញម្តងមួយៗជាបន្តបន្ទាប់​។​

សម័យបច្ចុប្បន្ន ខឿន មានជំងឺប្រចំាកាយគឺឈឺសន្លាក់​ចង្កេះ និងស្រវំាងភ្នែក។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin