សន្តិភាពដ៏អាក្រក់មួយ ប្រទេសថៃកំពុងលេងល្បែងមួយផ្សេងទៀត ហើយល្បែងនោះគឺមិនមែនដើម្បីសន្តិភាពទេ

វាគឺពិតជាការលំបាកណាស់ក្នុងការស្វែងយល់ថាតើរដ្ឋាភិបាលនិងយោធាប្រទេសមួយដែលបានប្រកាសអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ធ្វើសកម្មភាពហិង្សាយ៉ាងងាយស្រួលនិងគំហុកបែបនេះ ប្រឆាំងនឹងប្រទេសមួយផ្សេងទៀតដោយផ្អែកលើបញ្ហាមីន ដែលទំនងជាត្រូវបានដាក់តាំងពីច្រើនទសវត្សរ៍កន្លងមកហើយ។
ការពន្យល់សមហេតុសមផលតែមួយគត់សម្រាប់ការដកខ្លួនយ៉ាងអាក្រក់និងគ្មានការរំពឹងទុក ចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមួយនេះ គឺជារឿងជាក់ស្ដែងដែលថាយោធា និង/ឬរដ្ឋាភិបាលប្រទេសថៃ មិនធ្លាប់មានចេតនាពិតប្រាកដក្នុងការគោរពតាមកិច្ចព្រមព្រៀងតាំងពីដើមទី។
សន្តិភាពគឺពិតជាផុយស្រួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ហើយយើងមិនត្រូវបណ្តែតបណ្តោយឱ្យការស្វែងរកសន្តិភាពរបស់យើងប្រព្រឹត្តទៅដោយងងឹតងងុល រហូតដល់មើលរំលងនូវចេតនាវាយប្រហារយ៉ាងគឃ្លើនរបស់ប្រទេសថៃ ដែលចង់ប្រើប្រាស់សង្គ្រាមជាមធ្យោបាយដើម្បីសម្រេចគោលដៅចាំបាច់របស់ខ្លួននោះឡើយ។
— ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥

