Author: Eng Sokmeng

របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅ

(ព្រៃវែង)៖ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ ប៉ុន្តែផ្តល់របបអាហារមិនគ្រប់គ្រាន់។ ប្រជា​ជនប្រឈមមុននឹងការសម្លាប់ ឬនាំយកទៅរៀនសូត្រប្រសិនបើមិនព្រមធ្វើតាម។​ រឿន សាវឿន មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ សាវឿន បានផ្លាស់ប្តូរទីលំនៅទៅរស់នៅភូមិ​ផ្សេងដោយសារតែក្នុងភូមិព្រៃខ្លា មានសង្គ្រាមរវាងយោធាខ្មែរក្រហម និងការទម្លាក់គ្រាប់បែកពីសំណាក់​​ទាហាន លន់ នល់។ ចុងឆ្នាំ១៩៧០ ពូ របស់ សាវឿន បានស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើងនៅក្នុង​សមរភូមិ  រវាងកងទ័ពទាំងពីរ។...

ខ្ញុំមានជីវិតរស់ដោយសារបានលាក់ប្រវត្តិរូបធ្លាប់ធ្វើជាទាហានក្នុងបប លន់ នល់

(ព្រៃវែង)៖ របបខ្មែរក្រហមបានសម្លាប់ប្រជាជនដោយ​គ្មានការជំនុំជម្រះ។ “ប្រជាជនគ្រាន់តែលួចចំណីអាហារសមូហភាពហូប ក៏ត្រូវខ្មែរក្រហមសម្លាប់ចោលដែរ ចុះទម្រាំខ្ញុំជាអតីតទាហានទៀត ខ្មែរក្រហមពិតជាដាក់គោលដៅលើ។ ឃើញដូចនេះ ខ្ញុំបានរស់នៅដោយលាក់ប្រវត្តិរូបពេញមួយរបបខ្មែរក្រហម​។” នេះជាការលើកឡើងរបស់អតីតទាហាន លន់ នល់ ម្នាក់ ។ ឈិត ផាត ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបប លន់ នល់ ផាត...

ប្រជាជនទទួលរងទុក្ខលំបាកក្នុងរបបខ្មែរក្រហម

(ព្រៃវែង)៖ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពបង្ខំប្រជាជនឲ្យធ្វើការធ្ងន់គ្មានពេលសម្រាក និងឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហេង រ៉ូ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ នៅក្នុងភូមិ​របស់​រ៉ូ កើតភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់​បែក​ដែលបានបណ្តាលឲ្យ មនុស្ស សត្វស្លាប់ ព្រមទាំង​បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចជាផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមអស់ជាច្រើន។ ប្រជាជនរួមទាំងគ្រួសាររបស់ រ៉ូ រស់នៅទាំង​មានការភ័យខ្លាចអំពីសុខសុវត្ថិភាព។...

ខ្មែរក្រហមសម្លាប់មនុស្សគ្មានត្រាប្រណី រស់មួយថ្ងៃគិតមួយថ្ងៃ

(ព្រៃវែង)៖ ចក់ ឈួន៖ «ខ្មែរក្រហមគ្មានក្តីអាណិតអាសូរចំពោះខ្មែរដូចគ្នាទេ ជីវិតមនុស្សរស់នៅឆ្លងកាត់របបនោះគឺប្រថុយប្រថាននឹងសេចក្តីស្លាប់ ម្នាក់ៗរស់មួយថ្ងៃគិតមួយថ្ងៃ គ្មាននរណាម្នាក់អាចដឹងពីជោគវាសនាខ្លួននៅថ្ងៃស្អែកនោះទេ»។ ចក់ ឈួន មានអាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់បានរៀបរាប់ថា ប្រសិនបើឈ្លបខ្មែរក្រហមចោទប្រកាន់ ឬចាប់ប្រជាជនណាម្នាក់ទៅឃុំឃំាង ឈ្លបនោះមានសិទ្ធិ​សម្លាប់ប្រជាជន ហើយគ្មាននរណាហ៊ានសួរដេញដោលអំពីការសម្លាប់នោះទេ។ រីឯសាច់ញាតិ​គ្រួសារវិញ សូម្បីតែយំក៏មិនហ៊ានឲ្យឈ្លបខ្មែរក្រហមឃើញផង។ ឈ្លបតែង​លើកឡើង​ពីបទក្បត់នឹង «អង្គការ» ឬក្បត់នឹងសមូហភាព ដើម្បី​សម្លាប់ប្រជាជនណាម្នាក់ចោល​​។...

អ្នកជាប់ឃុំសោកស្តាយចំពោះអតីតទីតាំងគុកមិនត្រូវបានថែរក្សាទុក

ទីតាំងគុកពពកវិលកាលពីរបបខ្មែរក្រហមត្រូវបានប្រជាជនកាន់កាប់ និងរស់នៅជុំវិញ។ ក្មេងជំនាន់ក្រោយមិន​បានដឹងថាទីតាំងនោះធ្លាប់ជាកន្លែងធ្វើទារុណកម្ម និងបានសម្លាប់មនុស្សយ៉ាង​សាហាវព្រៃផ្សៃកាលពីអតីតនោះទេ។ អ្នកធ្លាប់ជាប់គុកពពកវិលម្នាក់ដែលរួចផុតជីវិតពីការឃុំខ្លួនមានការសោកស្តាយចំពោះការបាត់បង់ភស្តុតាងឧក្រិដ្ឋមួយដែលបញ្ជាក់ពីទង្វើឃោរឃៅដែលខ្មែរក្រហមធ្លាប់ប្រព្រឹត្តិមកលើប្រជាជនខ្លួនឯងអំឡុងពេលកាន់អំណាច។ គោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំងប្រាំដែលត្រូវបានអនុវត្តដើម្បីសម្រេចបាន និងការពារបដិវត្តន៍សង្គមនិយមគឺការលត់ដំនូវ «សមាសភាពមិនល្អ» និងការសម្លាប់ «ខ្មាំង​​​» ទាំងនៅក្នុងជួរបក្ស និងក្រៅជួរបក្ស។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានបំផ្លាញរចនាសម្ព័ន្ធ​ច្បាប់ និងតុលាការដែលមានស្រាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បក្សកុម្មុយនីស្តកម្ពុជាបានដាក់ជំនួសរចនាសម្ព័ន្ធទាំងនេះដោយបណេ្តញមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មនុស្សនៅតាមតំបន់ដែលខ្លួនបានកាន់កាប់ដើម្បីឃុំខ្លួន និងលត់ដំ ឬសម្លាប់អ្នកទាំងឡាយដែលត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋ។ គិតមកត្រឹមពេលដែលរបប​ខ្មែរក្រហមបានដួលរលំ មន្ទីរសន្តិសុខ ប្រហែល២០០កន្លែង...

សំ នី ជាសមាជិកក្រុមភ្លេងអារក្សនៅក្នុងឃុំជាំតាម៉ៅលេងខាងឧបករណ៍ស្គរ

ពាក្យថាអារក្ស [1]សំដៅយក ការបីបាច់, ការថែទាំឬមើលថែទាំ, ការគ្រប់គ្រង, ការកាន់កាប់រក្សា, ការថែរក្សាដោយយកចិត្តទុកដាក់; ដំណើរជួយរក្សាការពារ ។ ខ្មែរហៅខ្មោចល្បាក់សា, ខ្មោចមេមត់ឬបិសាច, អសុរកាយដែលកាន់កាប់ ថា អារក្ស សំដៅសេចក្ដីថា “ខ្មោចអ្នកបីបាច់រក្សា”លៀងអារក្ស, អារក្សចូល, រូបអារក្ស, ភ្លេងអារក្ស, សព្ទអារក្ស ។  បើយោងតាមឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចុះជួបជាមួយលោក សំ នី[2]កាលពីថ្ងៃទី១៩...

ទំនប់ត្រួយចេក

ទំនប់ត្រួយចេក គឺជាទំនប់មួយស្ថិតនៅស្រុកកំពង់សៀម និងត្រូវបានសាងសង់នៅរបបកម្ពុជាប្រ ជាធិបតេយ្យ(១៩៧៥-១៩៧៩)។[1]  ទំនប់ត្រួយចេកត្រូវបានប្រើប្រាស់ជាទីកន្លែងរក្សាទុកទឹក ដើម្បីស្រោចស្រពស្រូវស្រែដំណាំទាំងរដូវប្រាំងនិងរដូវវស្សា។  ស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ទំបន់ត្រួយចេកទាក់ទាញភ្ញៀវទេសចរណ៍នៅខេត្តកំពុងចាមមកទស្សនាកំសាន្តនាពេលសម្រា​កចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ ទំនប់ត្រួយចេកត្រូវបានសាងសង់ នៅដើមឆ្នាំ១៩៧៧ចុងឆ្នាំដល់ឆ្នាំ​១៩៧៨ ដែលខ្មែរក្រហមបង្ខំប្រជាជនធ្វើការកាប់ដី លើកទំនប់ គ្មានពេលសម្រាក និងអាហារហូបចុកគ្រប់​គ្រាន់ក្នុងគោលបំណងធ្វើជាទំនប់ស្ដុកទុកទឹកសម្រាប់គ្រប់រដូវ។[2] អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ដែលធ្លាប់ត្រូវបានបង្ខំឲ្យលើកទំនប់នេះ ចែករំលែកអំពីទុក្ខលំបាក និងបទពិសោធន៍ដូចខាងក្រោម៖ មៀច បៀន អតីតកងចល័តនារីលើកទំនប់ត្រួយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកថា៖ «នៅរបបខ្មែរក្រហម, ខ្ញុំត្រូវបានបញ្ចូនទៅធ្វើការងារ...

ចម្លើយសារភាព ខឹម យូរ ហៅ ខ្លួន ឈ្មោះ ក្នុងបដិវត្តន៍ ហៅ សុង មានតួនាទី ធ្វើការនៅក្នុងក្រសួងឃោសនាការ

ឯកសារចម្លើយសារភាព  សរសេរដោយដៃផ្ទាល់ របស់ ខឹម យូរ ហៅ សុង ចំនួន៦៥ ទំព័រ និយាយពីប្រវត្តិរបស់ សុង បានចូលរួមសកម្មភាពធ្វើបដិវត្តជាមួយ ហ៊ួ នឹម ហៅ ភាស់ ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំ បក្សកុម្មុយនីស្តកម្ពុជា តាមរយៈការផ្សាយ ការឃោសនាតាមវិទ្យុ និង ការធ្វើរដ្ឋប្រហារអង្គការ នៅថ្ងៃបុណ្យរឭកខួបបក្ស នៅខែតុលា ឆ្នាំ១៩៧៦...

កំហុសរបស់អ្នកដឹកនាំនាសម័យខ្មែរក្រហម

នៅពេលអ្នកស្រាវជ្រាវប្រវត្តិសាស្ត្របានចុះសម្ភាសន៍និងសាកសួរទាក់ទងអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ អ្នកស្រាវជ្រាវនោះបាននិយាយទៅកាន់អតីតកងឈ្លបម្នាក់ឈ្មោះ ទេព ឆូវ[1]។ នៅអំឡុងពេលសម្ភាសន៍ អ្នកស្រាវជ្រាវបានសួរអតីតកងឈ្លបម្នាក់នេះថា ប្រសិនបើខ្មែរក្រហមបញ្ជាឲ្យចាប់ចងឪពុកបង្កើត តើកងឈ្លបនោះនឹងធ្វើដែរឬទេ?​ កងឈ្លប បានឆ្លើយថា «ខ្ញុំមិនហ៊ានទេ តែបើសិនជាអញ្ចឹងពិតមែនខ្ញុំប្រគល់ឲ្យគេហើយ»។ ឆូវ បានបន្តថាអ្វីៗសុទ្ធតែជាកំហុសរបស់អ្នកដឹកនាំនាសម័យនោះ សង្គ្រាមបានធ្វើឲ្យប្រជាជនខ្មែរជាអ្នករងគ្រោះ។ ដោយតែបញ្ជាពីថ្នាក់លើមិនអាចប្រកែកបាន ដូច្នេះទើបមានការកាប់សម្លាប់យ៉ាងរង្គាល។ នៅអំឡុងទសវត្សរ៍១៩៦០ វិបត្តិនយោបាយនិងសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូចិនបានរីករាលដាលកាន់តែជ្រៅចូលមកក្នុងប្រទេសកម្ពុជា ដោយសារតែវត្តមាននៃកងទ័ពវៀតកុង។ វិបត្តិទាំងនេះបានបង្ខំឲ្យ ឆូវ បោះបង់ការចោលសិក្សាត្រឹមថ្នាក់ទី៩ (សង្គមចាស់) និងត្រឡប់មកជួយការងារស្រែចម្ការរបស់ឪពុកម្ដាយ។...

អ៊ុយ ទីម៖ អតីតកងទ័ពខ្មែរក្រហម

អ៊ុយ ទីម[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ ទឹម បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ ហើយខ្ញុំគឺ​ជា​កូន​ប្រុស​ទី៣​នៅ​ក្នុង​គ្រួសារ។ កាលពីវ័យ​កុមារ ​ខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់។ ជំនាន់នោះ គ្រួសារ​របស់​ខ្ញុំ​មាន​ជីវភាព​​មធ្យម និងប្រកបមុខរបរជាកសិករ។ ប្រជាជនចេះជួយគ្នាចែករំលែក និងយកអាសារគ្នាណាស់។...

ហ៊ីម សារឹម ៖ «ខ្ញុំឆ្លើយថាមិនទៅតាមប្តីដែលក្បត់ និងសុខចិត្តរស់នៅជាមួយអង្គការ» ដើម្បីនៅចិញ្ចឹមកូនតូចៗ

បន្ទាប់ពីអង្គការចាប់ប្តីខ្ញុំបានរយៈពេលមួយខែ កម្មាភិបាលនៅមន្ទីរមកប្រាប់ខ្ញុំថា «ប្តីរបស់បងក្បត់ហើយ ដូច្នេះស្នើបងសម្រេចចិត្តថា ទៅតាមប្តីឬនៅជាមួយអង្គការ បើចង់ទៅតាមប្តី អង្គការនឹងជូនទៅជួបប្តី ហើយបើនៅជាមួយអង្គការ អង្គការចិញ្ចឹម»។ ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ និងគិតតែពីយំពេលឮពាក្យនេះ។ ខ្ញុំបានទប់ស្មារតី និងសម្រេចចិត្តឆ្លើយថា «មិនទៅតាមប្តីដែលក្បត់ទេ គឺខ្ញុំនៅស្លាប់រស់ជាមួយអង្គការ»។ ប្តីខ្ញុំស្លូតណាស់ ហើយខ្ញុំឆ្លើយដូច្នេះដើម្បីរស់ ព្រោះខ្ញុំត្រូវចិញ្ចឹមកូនតូចដែលនៅបៅនៅឡើយ។ ប្រសិន​បើបងប្អូនខាងប្តីរបស់ខ្ញុំដឹងថាខ្ញុំឆ្លើយដូច្នេះ នឹងខឹងខ្ញុំមិនខាន ហើយខ្ញុំក៏សូមខមាទោសចំពោះប្តីដែរ។ ខ្ញុំឈ្មោះ ហ៊ីម សារឹម[1] កើតនៅឆ្នាំ១៩៤២។...

Solverwp- WordPress Theme and Plugin