ទៅធ្វើការចោលកូនព្រោះខ្លាចខ្មែរក្រហមសម្លាប់
(កំពង់ឆ្នាំង) ៖ ស្រី ញ៉ឹប អាយុ៧៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ញ៉ឹប គឺជាប្រជាជនមូលដ្ឋាន និងមិនត្រូវបានឲ្យទៅណាឆ្ងាយពីឃុំជៀបឡើយ បើទោះជាត្រូវផ្លាស់ទីទៅធ្វើការតាមទីកន្លែងនានាក៏ដោយ។ ប៉ុន្តែគាត់នៅតែត្រូវឃ្លាតឆ្ងាយពីកូនៗរបស់គាត់ នៅពេលដែលអង្គការឲ្យគាត់ទៅធ្វើការនៅឆ្ងាយ។ កូនៗរបស់គាត់ត្រូវផ្ញើនៅជាមួយជីដូនចាស់ៗឲ្យមើលថែ។ ញ៉ឹបបាននិយាយថា៖ «ពិបាកណាស់ដែលត្រូវទៅធ្វើការងារចោលកូនៗ ដែលនៅតូច។ កូនយំតាម ហើយហូបមិនឆ្អែត តែបើយើងមិនធ្វើតាមទេនឹងត្រូវគេយកទៅម្លាប់ ដូច្នេះ ត្រូវតែធ្វើតាមបញ្ជារបស់អង្គការ»។ ចំណែកប្ដីរបស់គាត់ក៏ត្រូវទៅធ្វើការឆ្ងាយពីគាត់។ ញ៉ឹប...
ទាហានខ្មែរក្រហមបាញ់សម្លាប់កូនខ្ញុំក្នុងស្រែពេលកំពុងច្រូតស្រូវ
(កំពង់ឆ្នាំង) ៖ ឈឹម សាវ មានអាយុ ៨១ ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន សាវ កំពុងរស់នៅទីកន្លែងដដែល។ សាវ បានរៀបរាប់ប្រាប់អំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីរបបខ្មែរក្រហមថា មុនពេលរបបនេះចូលមក សាវ បានរៀបការមានគ្រួសារ និងមានកូន ៦នាក់។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...
ជំនួយការពេទ្យឃើញគេដឹកមនុស្សជាច្រើនយកទៅសម្លាប់
(កំពង់ឆ្នាំង) ៖ ជុំ គីម អាយុ ៥៨ ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន គីម កំពុងរស់នៅភូមិឃុំដដែល។ គីម បានររៀបរាប់ប្រាប់អំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីរបបខ្មែរក្រហម។ នៅរបបខ្មែក្រហម គីម មានអាយុប្រហែលជាង១២ឆ្នាំ។ គ្រួសាររបស់ គីម ជាប្រជាជនមូលដ្ឋានដែលរស់នៅភូមិឃុំខាងលើ។ ពេលដែលរបបខ្មែរក្រហមចូលមកដំបូងឡើយ គីម បានរស់នៅជុំគ្រួសារ...
ឃើញអស់ហើយនូវរូបភាពសាហាវព្រៃផ្សៃ
ព្រៃវែង ៖ ឌុច ចាន់រី មានអាយុ៥៩ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រសាំងចារ ឃុំសេនារាជឧត្ដម ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប៉ុន្តែសព្វថ្ងៃនេះ ចាន់រី បានប្ដូរមករស់នៅក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែងដែលជាស្រុកកំណើតខាងប្ដី។ ប្ដីរបស់គាត់បានទទួលមរណភាព ១៩ឆ្នាំមកហើយ គាត់គឺជាស្រ្ដីមេម៉ាយ មានកូន៤នាក់។ នៅក្នុងសម័យខ្មែរក្រហម ចាន់រី មានអាយុប្រហែល១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរឿងរ៉ាវដែលបានកើតឡើង វាហាក់ដូចជានៅថ្មីៗនៅឡើយសម្រាប់គាត់។ ចាន់រី...
គ្រួសារមជ្ឈមណ្ឌលឯកសារកម្ពុជាកាន់បិណ្ឌទី១៣ នៅវត្តបាក់នឹម
...
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពីភាពតក់ស្លត់ពេលឃើញកំណរសាកសព
កំពង់ឆ្នាំង ៖ «…ឃើញតែខ្មោចងាប់…តាមតែផ្លូវហ្នឹង រថក្រោះដេញពឹពៗៗ ចេះតែដេញ ចេះតែរត់ទៅ…» ស្រ្ដីរស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពីភាពតក់ស្លត់របស់ខ្លួននៅពេលឃើញកំណរគរសាកសពមនុស្សដែលបានស្លាប់បាត់បង់ជីវិត អំឡុងកងទ័ពវៀតណាមមករំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហម។ ទឹម ផាន់ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ដែលត្រូវបានគេស្គាល់ថាជារបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ។ បច្ចុប្បន្ន គាត់មានមុខរបរជាកសិករ នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ គាត់រៀបរាប់ពីដំណើរជម្លៀសខ្លួនទៅជាច្រើនភូមិ និងស្រុក ដើម្បីគេចពីគ្រាប់កាំភ្លើង និងយន្តហោះទម្លាក់គ្រាប់បែក។ ផាន់ វ័យ...
សាមួន នឿន អ្នកស្ម័គ្រចិត្តកម្ពុជានៅខេត្តមណ្ឌលគិរី
...
មជ្ឈមណ្ឌលឯកសារកម្ពុជាចែករទេះរុញ និងកាសជំនួយត្រចៀក
...
ហាន សុខន មេឃុំអរបួនលើផ្តល់បទសំភាសន៍ពាក់ព័ន្ធនឹងការពិនិត្យសុខភាព
មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៩១នាក់ រស់នៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការចងចាំជនជាតិភាគតិចខេត្តមណ្ឌលគិរី និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា១៩១នាក់ ដែលរស់នៅប្រមាណជាប្រាំមួយឃុំ នៅក្នុងនោះមាន ឃុំអបួនលើ ឃុំសុខសាន្ត ឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំណងឃីលិក និងឃុំរយ៉ ដែលស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។...
ការពិនិត្យសុខភាពបឋមនៅខេត្តមណ្ឌលគិរី
មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៩១នាក់ រស់នៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការចងចាំជនជាតិភាគតិចខេត្តមណ្ឌលគិរី និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា១៩១នាក់ ដែលរស់នៅប្រមាណជាប្រាំមួយឃុំ នៅក្នុងនោះមាន ឃុំអបួនលើ ឃុំសុខសាន្ត ឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំណងឃីលិក និងឃុំរយ៉ ដែលស្ថិតនៅក្នុងស្រុកកោះញែក...

