ខ្មែរក្រហមសម្លាប់បងប្រុសខ្ញុំនៅ “ទួលក្រាំងគ”
(ខេត្តព្រៃវែង) ស៊យ វេ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ នៃគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា៖ «ខ្ញុំឈ្មោះ ស៊យ វេ មានអាយុ ៧០ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន ៩នាក់។ កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀនខ្ញុំបានបួសជាព្រះសង្ឃ រយៈពេល ២វស្សា និងបានលាចាកសិក្ខាបទដោយសារចូលដល់របបខ្មែរក្រហម។ នៅក្នុងរបបសារធារណរដ្ឋខ្មែរ...
រៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) យែម សាអ៊ុំ មានអាយុ ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាអ៊ុំ មានឪពុកឈ្មោះ យ៉ែម និងមានបងប្អូនចំនួន ៤នាក់។ កាលពីកុមារភាព សាអ៊ុំ គ្មានឱកាសបានរៀនសូត្រនោះទេ។ នៅពេលរបបខ្មែរក្រហមចូលមកដល់ សាអ៊ុំ មានអាយុប្រហែលជា២០ឆ្នាំ។ នៅពេលនោះជីវិតសាអ៊ុំ ត្រូវរស់នៅក្នុងភាពភ័យខ្លាច, រងការបង្ខិតបង្ខំ និងរងទុក្ខលំបាកជាច្រើន...
អាស៊ាន រវាងសង្គ្រាម និងសន្តិភាព
អាស៊ាននឹងមិនអាចក្លាយជាស្ថាប័នដែលមានកិត្តិសព្ទល្បីល្បាញបានឡើយ ដរាបណាអាស៊ាននៅតែព្យាយាមផ្គាប់ចិត្តសមាជិកគ្រប់ៗគ្នា។ ទង្វើបែបនេះតំណាងឱ្យ “ការប្តេជ្ញាចិត្តដែលខ្វះភាពមុះមុតចំពោះច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ” —ដោយមិនច្បាស់លាស់ មិនប្រាកដប្រជា មើលទៅព្រាលៗ— ដែលមានចេតនាមិនជំរុញឱ្យមានវឌ្ឍនភាពអ្វីទាំងអស់ដើម្បីចៀសវាងការធ្វើឱ្យសមាជិកណាមួយខឹងសម្បា។ ជាលទ្ធផលចុងក្រោយ ភាពខ្មាសអៀនខ្វះការទុកចិត្តរបស់អាស៊ាន នឹងនាំទៅរកចំណុចបញ្ចប់មួយក្នុងចំណោមពីរគឺ៖ ការបន្តសង្គ្រាម, ភាពតានតឹង និងគ្មានសន្តិភាពយូរអង្វែង ឬអ្វីដែលអាក្រក់ជាងនេះទៅទៀត គឺការសម្រេចបានសន្តិភាពតាមរយៈការធ្វើសង្រ្គាមដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដែលជានិច្ចកាលអ្នកខ្លាំងគឺជាអ្នកកំណត់ពីភាពត្រឹមត្រូវ។ —ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា យោង៖ ‘មិត្តភក្តិរបស់យើងមិនត្រូវយល់ច្រឡំចំពោះរឿងនេះឡើយ’៖ ឯកឧត្តម អាន់វ៉ា...
ខ្ញុំស្អប់របបខ្មែរក្រហម៖ បង្ខំឲ្យធ្វើការងារច្រើន ប៉ុន្តែមិនឲ្យហូបឆ្អែត
(ខេត្តព្រៃវែង) ពៅ យ៉ុង មានអាយុ ៨២ឆ្នាំ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ យ៉ុង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ យ៉ុង មានបងប្អូនចំនួន ៣ នាក់ ហើយកាលពីវ័យកុមារភាព យ៉ុង មិនធ្លាប់បានចូលរៀននោះទេ។ កាលពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៥ ស្ថានភាពគ្រួសាររបស់យ៉ុង បានជួបប្រទះការលំបាកដោយសារតែពេលនោះគាត់...
ខ្ញុំឃើញខ្មែរក្រហមសម្លាប់មនុស្សនៅទួលក្រាំងគ
(ខេត្តព្រៃវែង) តឹក ហយ បានរៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមថា៖ ខ្ញុំមានឈ្មោះ តឹក ហយ មានអាយុ៨៨ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ តឹក ហើយខ្ញុំបានរៀបការប្តីតាំងពីសម័យសង្គមរាស្រ្តនិយមមកម្លោះ។ ខ្ញុំមានកូនចំនួន៦នាក់ ប៉ុន្តែជាអកុសលកូនរបស់ខ្ញុំ២នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម។ កាលពីវ័យកុមារភាព ខ្ញុំគ្មានឱកាសបានចូលរៀនសូត្រនោះទេព្រោះគ្រួសារខ្ញុំមានស្ថានភាពក្រីក្រ ហើយសាលារៀនក៏នៅឆ្ងាយពីផ្ទះរបស់ខ្ញុំ។ នៅចន្លោះពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ពេលនោះប្រទេសជាតិជួបប្រទះការធ្វើរដ្ឋប្រហារ ទើបនាំឲ្យប្រទេសជាតិមានស្ថានភាពសង្គ្រាមស៊ីវិល...
ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ
(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។ អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ...
កងសិប្បកម្មធ្វើនង្គ័ល, រនាស់ និងបង្គី
(ខេត្តព្រៃវែង) កែវ សុង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុង មានឪពុកឈ្មោះ កែវ សន និងប្រពន្ធ ឈ្មោះ ព្រំ សាម។ កាលពីកុមារភាព សុង រៀនបានត្រឹមថ្នាក់ទី៥ (សង្គមចាស់) នៅអនុវិទ្យាល័យអង្គឌួង ស្ថិតក្នុងក្រុងព្រៃវែង នាឆ្នាំ១៩៦១។ ក្រោយមក...
សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់
សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់ប្រកបដោយគុណធម៌មួយ ដែលស្ថិតនៅចន្លោះរវាងភាពខ្មាស់អៀនខ្វះការទុកចិត្ត និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន។ សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់ ពីព្រោះវាជាលទ្ធផលកើតផុសចេញពីកម្លាំងចិត្តដែលមិនងាយទ្រុឌទ្រោម និងការតាំងចិត្តដ៏មោះមុតដែលមិនពឹងផ្អែកលើ ឋានៈ បុណ្យស័ក្តិ ឬក្អេងក្អាង។ សេចក្ដីក្លាហានពិតប្រាកដគឺស្ថិតនៅចន្លោះរវាងចំណុចផ្ទុយគ្នាដាច់ស្រឡះនៃធម្មជាតិរបស់មនុស្សចំនួនពីរគឺ៖ ភាពខ្មាសអៀនខ្វះការទុកចិត្ត និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន។ ភាពខ្មាសអៀនខ្វះការទុកចិត្តគឺនៅផ្តុំលើភាពភ័យខ្លាច ភាពអសន្តិសុខ និងការធ្លាក់ទឹកចិត្ត។ ចំណែកឯភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន វាស្ថិតនៅជ្រុងម្ខាងទៀតនៃចំណុចផ្ទុយគ្នាដែលជ្រុលនិយម គឺខ្វះការប្រុងប្រយ័ត្ន ខ្វះការគិតគូរវែងឆ្ងាយ និងខ្វះការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ សេចក្ដីក្លាហានដែលស្ថិតនៅចន្លោះគុណភាពទាំងពីរនេះគឺជាគុណធម៌ឧត្តុង្គឧត្តមបំផុត មិនសម្រាប់កងទ័ពតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ប្រជាជនជាទូទៅដែរ។ វីរកងទ័ពកម្ពុជានៅក្នុងវីដេអូនេះបានបង្ហាញយ៉ាងច្បាស់នូវសេចក្ដីក្លាហានពិតប្រាកដដោយគុណធម៌មួយរបស់ស្មារតីអ្នកប្រយុទ្ធ។...
TRUE COURAGE IS SILENT
True courage is a silent virtue that exists between timidity and recklessness. True courage is silent because it is the product of inward strength, resilience...
កម្ពុជាត្រូវតែរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឫសគល់នៃមូលហេតុ
វាគឺជាការសំខាន់ណាស់ដែលយើងត្រូវតែចងចាំនូវពាក្យស្លោកមួយថា សង្គ្រាមគ្រាន់តែជានយោបាយតាមរយៈមធ្យោបាយផ្សេងៗតែប៉ុណ្ណោះ។ មុនពេលដែលប្រជាជនកម្ពុជាអាចឆ្លើយទៅនឹងសំណួរអំពីវិធីសាស្រ្តនៃការត្រៀមខ្លួនដើម្បីប្រឆាំងទៅនឹងប្រទេសថៃដែលហាក់ដូចជាចង់បានជម្លោះប្រដាប់អាវុធ, យើងត្រូវស្វែងយល់ជាមុនសិន ថាតើគោលបំណងអ្វីខ្លះដែលប្រទេសថៃអាចសម្រេចបានតាមរយៈសង្គ្រាម ហើយអ្វីដែលធ្វើឲ្យសង្គ្រាមទាក់ចិត្តប្រទេសថៃ ជាជាងសន្តិភាព។ ជាការពិតណាស់, គោលបំណងពិតប្រាកដរបស់ប្រទេសថៃគឺដើម្បីជោគជ័យក្នុងការទទួលបានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងពង្រីកការគ្រប់គ្រងកាន់តែខ្លាំងក្លាលើតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជា។ ប៉ុន្តែនេះគឺមិនមែនជាគោលដៅតែមួយគត់នោះទេ ហើយមានហេតុផលដែលនាំឱ្យជឿថាការទទួលបានទឹកដីគឺជារោគសញ្ញានៃបញ្ហាធំតែប៉ុណ្ណោះ។ ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសថៃគឺជាស្ថានភាពមួយដែលយើងអាចកត់សម្គាល់បានថាជាការតស៊ូផ្ទៃក្នុងនិងអស្ថិរភាពដ៏ធំធេង។ ជម្លោះដែលកំពុងកើតមានឡើងនេះបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅរវាងក្រុមឥស្សរជនយោធាអភិរក្សនិយម-រាជានិយម, ស្ថាប័នតុលាការដ៏មានឥទ្ធិពល និងកម្លាំងប្រជាជនដែលមិនពេញចិត្តនឹងស្ថានការណ៍នាពេលបច្ចុប្បន្ន។ កម្ពុជាពិតជាអាចតស៊ូឆ្លើយតបទៅនឹងរោគសញ្ញានៃបញ្ហាធំៗទាំងនេះ ប៉ុន្តែដើម្បីឆ្លងផុតបញ្ហាខាងលើដោយពិតប្រាកដ កម្ពុជាត្រូវតែអនុវត្តភាពជាអ្នកដឹកនាំដោយយុទ្ធសាស្ត្រ និងរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឫសគល់នៃមូលហេតុ ជាជាងគ្រាន់តែជារោគសញ្ញានៃបញ្ហា។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៨...
CAMBODIA MUST FOCUS ON THE ROOT CAUSES
It is important to remember the maxim that war is but only politics by another means. Before Cambodians can answer the question about how to...

