Author: Eng Sokmeng

សេចក្តីរំឭកពីការឈឺចាប់ និងការចងចាំពីប្រវត្តិជីកទំនប់១មករា (ស្ទឹងជីនិត) នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ប៊ុន លីម[1] អាយុ៦១ឆ្នាំ។ បច្ចុប្បន្ន ខ្ញុំ មានមុខរបរជាអ្នកឡើងត្នោត។ ខ្ញុំ រស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ​ ខ្ញុំមានប្រពន្ធឈ្មោះ គឹម ម៉ន អាយុ៥០ឆ្នាំ មានមុខរបរជាកសិករ។ យើងមានកូនស្រី២នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងឆ្នាំទី៤ នៅទីក្រុងភ្នំពេញ។ នៅក្នុងរបបខ្មែរក្រហម អ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះ គឺខ្មែរក្រហមចាត់តាំងឱ្យខ្ញុំទៅធ្វើការក្នុងកងចល័ត។...

ងួន មិន ៖ អតីតពេទ្យកងពល២០៧

នៅឆ្នាំ១៩៧៦ មិន ត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅកាល់ម៉ែត និងសិក្សាពីរបៀបជួយសង្រ្គោះបន្ទាន់ ។ បន្ទាប់ពីរៀនចប់ មិន ត្រូវបានបញ្ជូនទៅជួយព្យាបាលរបួសឲ្យកងទ័ពនៅតាមព្រំដែនប្រទេស​វៀតណាម ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មិន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ងួន មិន ភេទប្រុស អាយុ៧៧ឆ្នាំ ។ មិន មានស្រុកកំណើតនៅភូមិថ្មីដងទង់ ឃុំប្រាំបីមុំ  ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិកាក់សិន ឃុំថ្មពួក ស្រុកថ្មពួក...

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ

ដោយ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា៖ អាស៊ាន) មានតម្រូវការធ្វើឲ្យទំនាក់ទំនងកាន់តែទូទូលាយ និងប្រសើរជាងមុន ជាមួយសហរដ្ឋអាមេរិក មិនត្រឹមតែបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពចម្រុងចម្រើននៅក្នុងតំបន់តែប៉ុណ្ណោះទេ រួមទាំងបុព្វហេតុសន្តិភាព និងស្ថិរភាពយូរអង្វែងទៀតផង។ បច្ចុប្បន្ននេះ គ្មានកាលៈទេសៈណាមួយដែលប្រសើរជាងកាលៈទេសៈនេះទេ ចំពោះរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ក្នុងការសម្របសម្រួលជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីអញ្ជើញលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក...

ការផ្តល់ចំណីដល់ក្រពើ៖ ហេតុអ្វីបានជាការចិញ្ចឹមថៃ គឺជាកំហុសដ៏ធ្ងន់ធ្ងរ

កាលពីសប្តាហ៍មុន ឧត្តមសេនីយទោ វរ៉ា យស ហ្លួង ស៊ូវ៉ាន់ ដែលជាមេបញ្ជាការថ្មី នៃភូមិភាគទី១របស់ប្រទេសថៃ បានណែនាំដល់យោធភូមិភាគទី៥របស់កម្ពុជា ឱ្យរៀបចំផែនការជម្លៀសពលរដ្ឋកម្ពុជា ពីភូមិព្រៃចាន់ និងភូមិជោគជ័យ ហើយបញ្ជូនផែនការនេះទៅប្រទេសថៃ ត្រឹមថ្ងៃទី ៧ ខែតុលា។ ឧត្តមសេនីយទោ វរ៉ា យស ហ្លួង ស៊ូវ៉ាន់ បានជូនដំណឹងថាមិនទទួលទេ ហើយថៃនឹងមិនចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់វិសាមញ្ញ ដែលគ្រោងធ្វើនៅថ្ងៃទី ១០-១២...

“ការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាការថ្មីរបស់ថៃ កងទ័ពទី១ និងកងទ័ពទី២?”

សារព័ត៌មានខ្មែរថាមស៍ (តាំង រីនិត្យ)៖ តើលោកមានការយល់ឃើញយ៉ាងដូចម្តេច ចំពោះការលើកឡើងរបស់កាសែត ដឺណេស៊ិន ដែលថា “ការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាការថ្មីរបស់ថៃ កងទ័ពទី១ និងកងទ័ពទី២?” ឆាំង យុ៖ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនពឹងផ្អែក ឬត្រូវបានបង្កើតឡើងដោយផ្អែកលើការដឹកនាំរបស់ឧត្តមសេនីយ៍តែមួយរូប ឬឧត្តមសេនីយ៍ច្រើនរូបនោះទេ។ ការអះអាងផ្ទុយពីនេះ គឺបង្ហាញពីភាពទន់ខ្សោយនៅក្នុងស្ថាប័នយោធានោះ។ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនស្ថិតនៅលើបុគ្គលិកលក្ខណៈរបស់ឧត្តមសេនីយ៍ដែលដឹកនាំយោធានោះទេ...

Solverwp- WordPress Theme and Plugin