Author: Eng Sokmeng

សត្រូវអរូបី៖ តើសារធាតុគីមី «ផូស្វ័រពណ៌ស» កំពុងបំផ្លាញដែនដីកម្ពុជា បង្កជាផលប៉ះពាល់ដល់អាយុជីវិតប្រជាជនកម្ពុជា និងដួងព្រលឹងកម្ពុជាយ៉ាងដូចម្តេច?

—អណ្តាតភ្លើងឆាបឆេះយ៉ាងស្ងប់ស្ងាត់ ដែលបន្សល់ជាគ្រោះថ្នាក់យូរអង្វែង៖ ការបំផ្លិចបំផ្លាញបរិស្ថាន, មនុស្សជាតិ និងភាពខ្ទេចខ្ទាំដែលមិនអាចស្រោចស្រង់បាន បង្កឡើងដោយសង្គ្រាម។ ក្នុងអំឡុងសង្រ្គាម សញ្វវុធខ្លះសម្លាប់មនុស្សដោយចំហ ប៉ុន្តែខ្លះទៀតសម្លាប់មនុស្សដោយស្ងប់ស្ងាត់ ដូចជាសារធាតុគីមី «ផូស្វ័រពណ៌ស» ដែលបន្សល់ផលប៉ះពាល់យូរអង្វែង និងការបំផ្លិចបំផ្លាញសន្សឹមៗ។ យោងតាមអង្គការសុខភាពពិភពលោកសារធាតុគីមី «ផូស្វ័រពណ៌ស» គឺជាសារធាតុគីមីដែលឆេះឡើងនៅពេលប៉ះជាមួយខ្យល់ ហើយបង្កើតជាកម្ដៅយ៉ាងខ្លាំង និងផ្សែងពុលយ៉ាងក្រាស់។ ផលប៉ះពាល់នៃសារធាតុគីមី «ផូស្វ័រពណ៌ស» អាចបណ្តាលឲ្យមានការរលាកធ្ងន់ធ្ងរ, ការបំផ្លិចបំផ្លាញលើប្រព័ន្ធដង្ហើម ព្រមទាំងការបំពុលដីនិងទឹក ដែលបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថាន។...

ប្រទេសថៃមិនមែនជាសមាជិករបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេប៉ុន្តែប្រទេសកម្ពុជាវិញគឺជាសមាជិក

ប្រទេសថៃមិនមែនជាសមាជិករបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ប៉ុន្តែប្រទេសកម្ពុជាវិញគឺជាសមាជិក ហើយការបំពានមកលើសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចបង្កើតយុត្តាធិការសម្រាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្រសិនបើការបំពាននោះពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលមានក្នុងលក្ខន្តិកៈទីក្រុងរ៉ូម (ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ ឬការឈ្លានពាន)។ យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺផ្អែកលើថាតើឧក្រិដ្ឋកម្មបានកើតឡើងនៅក្នុងទឹកដីរបស់ប្រទេសសមាជិក ឬប្រសិនបើជនល្មើស គឺជាជនជាតិនៃប្រទេសសមាជិក។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ រូបភាព៖ San Bunsim  ...

កងចល័តនារី

(ខេត្តព្រៃវែង) ធីម យ៉ុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧៣ យ៉ុន បានរៀបការប្តីជាមួយបុរសម្នាក់ក្នុងភូមិ ឈ្មោះ យួង ពីង ហើយ យ៉ុន មានបងប្អូនចំនួន ១២នាក់ ។ កាលពីកុមារភាព យ៉ុន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់) នៅសាលាបឋមសិក្សាភូមិឆ្អឹងពស់។...

អតីតទាហាន លន់ នល់ ដែលរួចរស់ជីវិត

(ខេត្តព្រៃវែង) តឹក នៀត មានអាយុ៧៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៀត មានបងប្អូនចំនួន ១២នាក់ ក្នុងនោះស្រីប្រាំនាក់។ នៀត មានប្រពន្ធឈ្មោះ ថៃ អឹត និងមានកូនប្រាំពីរនាក់។ កាលពីកុមារភាព នៀត រៀនបានត្រឹមថ្នាក់ទី១២(សង្គមចាស់) នៅសាលាបឋមសិក្សាភូមិឆ្អឹងពស់។ បន្ទាប់ពីឈប់រៀន នៀត...

អ្នកជីកព្រែកសាត្រាវ សម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ជួង អៃ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អៃ មានបងប្អូនបួននាក់ និងមានកូនពីរនាក់។ កាលពីកុមារភាព អៃ រៀនសូត្របានត្រឹមថ្នាក់ទី១២ (សង្គមចាស់) នៅសាលាបឋមសិក្សាវត្តព្រៃវល្លិ៍។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ អៃ រស់នៅស្រុកកំណើតជាមួយឪពុកម្តាយ ដែលមានជីវភាពមធ្យម។ នៅពេលនោះ គាត់បានឃើញមានសង្គ្រាមរវាងទាហាន លន់...

ជនភៀសសឹកមកពីខេត្តឧត្ដរមានជ័យក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ

ខ្ញុំឈ្មោះ ហាក់ ប៊ុណ្ណា  អាយុ ៥៨ ឆ្នាំ(កើតនៅឆ្នាំ ១៩៦៧) នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។[1] ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ប៉ុល ជួន និងមានកូនប្រុសស្រីចំនួន៣នាក់ (ប្រុស២និងស្រី១)។  ឪពុកខ្ញុំឈ្មោះ ហាក់ (ស្លាប់ក្នុងរបបខ្មែរក្រហម) និងម្ដាយឈ្មោះ អ៊ី ហើយមានបងប្អូនប្រុសស្រីចំនួន៥នាក់ ខ្ញុំជាកូនទី៥ក្នុងគ្រួសារ។ ខ្ញុំបួសរៀនសូត្របានត្រឹមថ្នាក់ទី៦ នៅសាលាបឋមសិក្សាកំពង់ថ្ម។...

បន្លាលួស ជំនួសសង្គ្រាមប្រដាប់អាវុធ

សង្គ្រាម រវាងកម្ពុជា និងថៃ កាលពីពេលថ្មីៗ បានបង្កឡើងដោយជម្លោះនៅតាមបណ្តោយព្រំដែន កម្ពុជា និងថៃ។ សង្គ្រាមនេះបានចាប់ផ្តើមពីការហ៊ុមព័ទ្ធដោយបន្លាលួសរបស់ទាហានថៃមកលើប្រាសាទបូរាណ និងដណ្តើមយកទឹកដីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងរយៈពេលនៃសង្គ្រាមចំនួន៥ថ្ងៃ គឺពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា និងថៃ បានទទួលរងនូវការខូចខាតទាំងសងខាង លើហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន, វត្តអារាម និងផ្ទះសម្បែង​មួយចំនួនជាពិសេស បានធ្វើឱ្យបាត់បង់ដល់អាយុជីវិត ទាហាន និង...

ជនភៀសសឹកកម្ពុជាម្នាក់៖ «ខ្ញុំគ្មានចង់បានអំណោយអ្វីក្រៅតែពីអំណោយសន្ដិភាពជូនស្រុកទេសខ្ញុំនោះទេ»

ប្រជាជន​កម្ពុជា​មិន​អា​ចបំភ្លេច​បាន​ទេចំពោះ​សង្គ្រា​មដែល​បានកើតឡើង​​នៅ​តាមបណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ​ចាប់ពី​ថ្ងៃទី ២៤ ដល់​២៨​ ខែកក្កដា កន្លងមក​នេះ ពីព្រោះថាប្រទេស​ថៃបាន​រំលោភ​បំពាន និង​ធ្វើរឿង​ព្រៃផ្សៃ​មកលើប្រជាជន កងទ័ព ទឹកដី និងមរតក​វប្បធម៌​។​​ សង្គ្រាម​នេះ​ចាត់ទុកជា​រឿង​រ៉ាវប្រវត្ដិ​សាស្រ្ដ​មួយ​ដែល​កូន​ចៅ​ជំនាន់ក្រោយត្រូវ​​ចងចាំ​ជានិច្ច​​។​ ទោះបីប្រជាជន​មានភាពក្រខ្សត់​យ៉ាង​ណាក៏​ដោយ សន្ដិភាព​គឺជា​មូលដ្ឋាន​នៃ​ជីវិតរបស់ប្រជាជន​គ្រប់គ្នា។ នៅពេល​ធ្លាក់ក្នុងភ្លើងសង្គ្រាម​សាជាថ្មី​នៅតាម​ទល់ដែន​ កម្ពុជា និង ថៃ​ ប្រជាជន​​​បានមើលឃើញ​ពីតម្លៃនៃ​សន្ដិភាព​ និងអំពាវ​នាវ​ឲ្យ​មានការ​អន្ដរាគមន៍ពីសហគមន៍ជាតិ និង​អន្ដរជាតិ​​​ឲ្យមានការកសាង​សន្ដិភាព​ឡើងវិញ​។ ជនភៀស​សឹក​កម្ពុជា​ម្នាក់បាននិយាយទាំង​ទឹកភ្នែក​​ថា៖ «​ ខ្ញុំគ្មាន​ចង់បានអំណោយ​អ្វី​ ក្រៅតែពីអំណោយ​សន្ដិភាពជូន​ស្រុក​ទេស​​ខ្ញុំនោះ​ទេ»។...

ជំរំឃុំឃាំងជនភៀសខ្លួនខ្មែរដែលរត់ឆ្លងដែនចូលប្រទេសថៃ នៅតាព្យា

ជំរំឃុំឃាំងជនភៀសខ្លួនខ្មែរមានទីតាំងស្ថិតនៅក្នុងស្រុកតាព្យា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាទូទៅជនភៀសខ្លួនខ្មែរហៅថា ជំរំឃុំឃាំងតាព្យា។ កងទ័ពថៃប្រើប្រាស់ជំរំនេះដើម្បីឃុំខ្លួនជនភៀសខ្លួនខ្មែរ ដែលបានរត់ឆ្លងដែនពីទឹកដីប្រទេសកម្ពុជាចូលទឹកដីថៃអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ មុននឹងកងទ័ពថៃបញ្ជូនជនភៀសខ្លួនខ្មែរទៅឃុំឃាំងនៅតាព្យា គឺកងទ័ពថៃបានចាប់ឃុំ និងសួរចម្លើយជនភៀសខ្លួនខ្មែរជាច្រើនលើកច្រើនសារ ជាមួយការសំឡុត បំភិតបំភ័យ និងកុហកបោកបញ្ជោតថា បញ្ជូនត្រឡប់មកឱ្យខ្មែរក្រហមវិញ ដើម្បីឱ្យជនភៀសខ្លួនខ្មែររត់គេចខ្លួនពីកន្លែងសួរចម្លើយ រួចហើយបាញ់សម្លាប់។ ហេតុការណ៍ទាំងនៅតែជាការចងចាំសម្រាប់ជនភៀសខ្លួនខ្មែរដែលធ្លាប់ជាប់ឃុំឃាំងនៅតាព្យា៖ ខ្ញុំឈ្មោះ យឹម វើយ[1] អាយុ៦០ឆ្នាំ (ក្នុងឆ្នាំ២០១០) សព្វថ្ងៃរស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក...

សាំង ថាត កងកុមារនៅសម័យខ្មែរក្រហម

ខ្ញុំបាទឈ្មោះ សាំង ថាត[1] មានអាយុ៥៦ឆ្នាំ។​ ទីកន្លែងកំណើតនៅ​ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិស្វាយកណ្ដាល ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​។ ពុករបស់ខ្ញុំឈ្មោះ សាំង ម្ដាយរបស់ខ្ញុំឈ្មោះ រៀម ។ ខ្ញុំមានបងប្អូន ប្រាំពីរនាក់ (ប្រុសប្រាំមួយនាក់ ស្រីមួយនាក់) ហើយ ខ្ញុំជាកូនទីប្រាំ ក្នុងគ្រួសារ។ បងទីមួយឈ្មោះ សុន,...

Solverwp- WordPress Theme and Plugin