ហុង កៀវ ៖ ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន
«ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន» ឃ្លានេះគឺជាការឆ្លើយតបរបស់ ហុង កៀវ ទៅកាន់សំណួរអំពីវិធីសាស្រ្តដើម្បីធ្វើការកាត់ចិត្ត កុំឱ្យនឹករឭកដល់កូនៗរបស់គាត់ចំនួនបួននាក់ដែលបានបាត់ខ្លួន និងស្លាប់ក្នុងរបបខ្មែរក្រហម។ កូនៗរបស់ ហុង កៀវ ដែលបានបាត់ខ្លួននិងស្លាប់មានឈ្មោះដូចជា៖ ជ្រុង, អេង, ប៉ុក និង ឡង់ ឌី ហៅ អុល[1]។ យោងតាមខ្លឹមសារពាក្យព្រះពុទ្ធនៅតែចូលនិព្វាន ហុង កៀវ ចង់សំដៅទៅលើជីវិតកូនៗរបស់គាត់ ដែលសុទ្ធតែជាកម្លាំងមនុស្សយើង...
មាស ពៅ ៖ ខ្ញុំបម្រើការក្នុងកងនារីដឹកជញ្ជូន
មាស ពៅ[1] ភេទស្រី អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ពៅ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពៅ បាននិយាយរៀបរាប់ពីការតស៊ូ និងបទពិសោធន៍របស់ខ្លួនក្នុងសម័យខ្មែរក្រហមថា៖ «ខ្ញុំរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពធូរធារ។ ខ្ញុំគឺជាកូនពៅ ដែលបានរៀនច្រើនជាងគេក្នុងចំណោមបងប្អូនបង្កើតចំនួន៨នាក់។ បើទោះជាគ្រួសាររបស់ខ្ញុំមានជីវភាពធូរធារក៏ដោយ ក៏ការប្រកបមុខរបរធ្វើស្រែចម្ការមិនដែលខកខាននោះទេ។ ឪពុកខ្ញុំមិនសូវមានពេលទំនេរក្នុងការជួយធ្វើស្រែចម្ការប៉ុន្មានទេ ព្រោះគាត់មានតួនាទីជាក្រុមប្រឹក្សាឃុំ ដែលមានកាតព្វកិច្ចត្រូវទៅធ្វើការជាប្រចាំ។ នៅក្នុងសម័យសង្គមរាស្រ្តនិយម...
សួន ឃ្លឿយ៖ ខ្មែរក្រហមធ្វើពិធីអបអរជ័យជម្នះរយៈពេល៧យប់៧ថ្ងៃនៅប្រាសាទអង្គរវត្ត
សួន ឃ្លឿយ[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិសំរោង ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បច្ចុប្បន្ន ឃ្លឿយ រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឃ្លឿយ បាននិយាយថា៖ «ខ្ញុំនិងបងប្អូនបង្កើតរបស់ខ្ញុំទាំងអស់មិនបានរៀនសូត្រទេ ដោយសារតែគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំគឺជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើតចំនួន៦នាក់។ ឪពុកម្ដាយខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងដាំដំណាំសម្រាប់ផ្គត់ផ្គង់ជីវភាព។ នៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាកងទ័ពនៅក្នុងវ័យ១៣ឆ្នាំ។ ខ្ញុំបានហ្វឹកហាត់ផ្នែកយុទ្ធសាស្រ្តសង្គ្រាម...
ទិន តាំ ប្រជាជនមូលដ្ឋាននៅក្នុងសម័យខ្មែរក្រហម
ទិន តាំ[1] អាយុ ៧១ឆ្នាំ មានទីកន្លែងនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានឪពុកឈ្មោះទាវ ទិន, ម្តាយឈ្មោះ ជា កុក និងជាកូនទី២ ក្នុងចំណាមបងប្អូន ៤នាក់។ សព្វថ្ងៃ តាំ រស់នៅក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ កាលពីកុមារភាព តាំ បានចូលសិក្សានៅសាលាបឋមសិក្សាព្រែកព្រះអង្គ...
យឹម ហឿន៖ ខំរត់ដល់ប្រទេសវៀតណាមតែត្រូវបញ្ជូនត្រឡប់មកវិញ
ខ្ញុំឈ្មោះ យឹម ហឿន[1] អាយុ២៨ឆ្នាំ គិតត្រឹមឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំពញាលៀង ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំឈ្មោះ យឹម ហម និង ម្ដាយឈ្មោះ អុច ឌឿង។ នៅឆ្នាំ១៩៦២ ខ្ញុំអាយុ១៣ឆ្នាំ រៀននៅសាលាវត្តដូនស្ដៅបានរយៈពេល៣ឆ្នាំខ្ញុំឈប់រៀនត្រឡប់មកនៅផ្ទះវិញ។ នៅឆ្នាំ១៩៦៩ ខ្ញុំអាយុ២០ឆ្នាំ ម្ដាយមីងឈ្មោះ សេង...
តឹប ហ៊ុម៖ បាត់ខ្លួនប្តីឈ្មោះ ងល់ ខាត់
កងកម្លាំងខ្មែរក្រហមបីនាក់ចាប់ចងដៃប្តីខ្ញុំ បណ្តើរកាត់មុខខ្ញុំដោយចោទប្រកាន់ថាក្បត់ជាមួយអង្គការថ្នាក់លើ។ ខ្ញុំបានត្រឹមស្រែកយំឲ្យដោះលែង ប៉ុន្តែខ្មែរក្រហមមិនធ្វើតាម។ នៅឆ្នាំ១៩៧៨ ងន់ ខាត់ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិភាគបូព៌ា[1] ទៅកាន់ភូមិភាគឧត្តរ[2] ហើយកងកម្លាំងខ្មែរក្រហមបានចាប់ខ្លួននៅស្រុកតាំងគោក ខេត្តកំពង់ធំ និងបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ ឈ្មោះ តឹប ហ៊ុម[3] ភេទស្រី អាយុ ៩៣ឆ្នាំ មានស្រុកកំណើរនៅភូមិសាទុំ ឃុំជាំក្រវៀន ឃុំស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់...
ប៉ោ សំអុន៖ សកម្មភាពកសាងកម្លាំង សេ. អ៊ី. អា និងតាមដានសកម្មភាពខ្មែរក្រហម
ប៉ោ សំអុន[1] ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រិយ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ សំអុន បានបន្តការសិក្សានៅវិទ្យាល័យ អង្គតាសោម។ លុះពេល រៀនដល់ថ្នាក់ទី៣ សំអុន ត្រូវបានសាស្ត្រាចារ្យចំនួន២នាក់ អប់រំបញ្ចូលជា សេ. អ៊ី. អា ដោយឈ្មោះ គិត និងឈ្មោះ យូ អយ។ អ្នកទាំងពីរបានអប់រំ...
ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក បានរួមចំណែកអនុវត្តនយោបាយ ឈ្នះឈ្នះ និងការងារប្រវត្តិសាស្រ្តយោធា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈកម្មការប្រវត្តិសាស្រ្តយោធា(ស្តាំទី២) និងសហការី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក កាលនៅជាអនុបញ្ជាការយោធាខេត្តតាកែវ និងជាមេបញ្ជាការយោធាប្រចាំទិសត្រពាំងអណ្ដើក ស្រុកត្រំាកក់ បានប្រថុយជីវិត ឡើងភ្នំឱរ៉ាល់អនុវត្ត នយោបាយឈ្នះ ឈ្នះ ដោយទៅបញ្ចុះបញ្ចូល មេទ័ពខ្មែរក្រហមនៃកងពលលេខ១៨ ឲ្យបញ្ចប់ការតស៊ូ និងចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាលកម្ពុជា។ អំឡុងឆ្នាំ១៩៩៦ ឯកឧត្តម...
ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) ៖ មូល កូ អាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដីស្គា ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កូ មានឪពុកឈ្មោះ មូល, ម្ដាយឈ្មោះ ធន់ និងមានបងប្អូនចំនួនប្រាំពីរនាក់ ហើយគាត់ជាកូនទីប្រាំមួយ។ ប្ដីរបស់កូ ឈ្មោះ ភួង និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីប្រាំនាក់។ កាលពីកុមារភាព កូ រៀនបានត្រឹមថ្នាក់ទី២...
កងចល័តលើកទំនប់ព្រៃក្តួច
(ខេត្តព្រៃវែង) ទុយ កាន អាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កាន មានឪពុក ឈ្មោះ ទុយ ឌុច, ម្ដាយឈ្មោះ វ៉ា អ៊ិត និងមានបងប្អូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ កាន រស់នៅជាមួយប្ដី ឈ្មោះ ម៉ប់ ឆុន...
ឈួន ឆុន៖ បាត់ដំណឹងប្អូនចំនួន៤នាក់ នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៧
ក្រោយថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ ឆុន ត្រូវបានកងទ័ពខ្មែរក្រហម ប្រកាសឲ្យជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិកំណើតនៅខេត្តតាកែវ។ ប៉ុន្តែក្រោយមក ក្រុមគ្រួសាររបស់ ឆុន ត្រូវបានជម្លៀសចេញពីខេត្តតាកែវ ទៅកាន់ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់បន្តទៀត។ ឆ្នាំ១៩៧៧ ឆុន បានបែកជាមួយបងប្អូនទៅធ្វើការងារតាមកងចល័តរៀងខ្លួន ហើយបាត់ដំណឹងប្អូនៗចំនួន៤នាក់រហូតដល់បច្ចុប្បន្ន។ ឈ្មោះ ឈួន ឆុន[1] ភេទប្រុស អាយុ៧១ឆ្នាំ។ ឆុន មានស្រុកកំណើតនៅក្នុងភូមិតាសំ...

