Author: Eng Sokmeng

ឌុច អន ធ្លាប់បានចូលរួមជាទាហានបដិវត្តន៍ក្នុងសម័យសង្រ្គាម

ឌុច អន[1] មានអាយុ ៤៧ឆ្នាំ (ឆ្នាំ២០០៣) អន មានស្រុកកំណើតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ អន មានឪពុកឈ្មោះ ឌុច ថន និងមានម្តាយឈ្មោះ អ៊ុំ ទូច។ ម្តាយ និងឪពុករបស់ អន បានស្លាប់ដោយសារជំងឺនៅក្នុងឆ្នាំ ២០០២។ អន មានប្រពន្ធឈ្មោះ អិល...

ម៉ែន ចាន់៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ម៉ែន ចាន់ ភេទស្រី អាយុ៦០ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ​ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី  ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ញួន សេន (ស្លាប់) និងម្ដាយឈ្មោះ ប៉ោក ញ៉ែត (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ១៣នាក់ ស្លាប់អស់ចំនួន ៦នាក់។...

ពីសមាជិកបក្សពលករកម្ពុជា ក្លាយជាអនុលេខាតំបន់៥០៥

មហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរ បានប្រារព្ធធ្វើឡើងជាសម្ងាត់នៅក្នុងស្ថានីយរថភ្លើងក្រុងភ្នំពេញ បីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ដែលក្នុងនោះមានប្រាំពីររូបមកពីសាខាបក្សក្នុងក្រុងភ្នំពេញ និង១៤រូបមកពីសាខាបក្សនៅតាមជនបទ។ មហាសន្និបាតបានសម្រេចរៀបចំបក្សឡើងវិញ បង្កើតគោលនយោបាយថ្មី និងប្ដូរឈ្មោះបក្សទៅជា “បក្សពលករកម្ពុជា”[1]។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦៤ សារឿន ហៅ កង បានចូលរួមជាសមាជិកបក្សពលករកម្ពុជា។ នៅក្នុងចម្លើយសារភាព សារឿន មិនបានបញ្ជាក់ប្រាប់អំពីថ្ងៃដែលរូបគាត់កាន់តំណែងជាអនុលេខាតំបន់៥០៥ នោះឡើយ។ បាន សារឿន[2]...

ម៉ម រ៉េត៖ បានឃើញសាកសពកុមារពីរនាក់

នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ រ៉េត បានដើរចល័តចេញពីស្រុកឱរ៉ាល់ ទៅធ្វើការងារនៅក្នុងស្រុកអមលាំង ខេត្តកំពង់ស្ពឺ ទើបប្រទះឃើញសាកសពកុមារពីរនាក់ ត្រូវបានចងដាក់ក្នុងបាវក្រចៅ បណ្ដែតតាមទឹក។ ឈ្មោះ ម៉ម រ៉េត[1] ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ រ៉េត មានស្រុកកំណើតនៅក្នុងភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន រ៉េត រស់នៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង...

ឈន សាអ៊ុន៖ សង្រ្គាមបន្សល់ទុកឲ្យខ្ញុំនូវពិការភាព

ឈន​ សាអ៊ុន[1]​ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ទី​កន្លែងកំណើត ​នៅ​​ភូមិ​ទួល​ក្រសា​ ឃុំ​ខ្ពប​តាងួន​​ ស្រុកស្ទឹង​ត្រង់​​ ខេត្ត​កំពង់​ចាម​។ បច្ចុប្បន្ន​ សាអ៊ុន​ ​រស់នៅ​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ​ ​ស្រុ​ក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​។ សាអ៊ុន បាន​និយាយ​រៀប​រាប់​ពី​ជីវិត​តស៊ូ​របស់​ខ្លួន​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ថា៖​ «កាល​ពីកុមារ​ភាព​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​ពី​សង្គម​ចាស់​។​ ខ្ញុំ​គឺ​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ​​កសិករ​។​ ការងារ​​ស្រែ​ចម្ការ​នៅ​ជំនាន់​នោះ​គឺជាប្រភពតែមួយគត់សម្រាប់ចិញ្ចឹម​ជីវិត​។​ នៅពេលដែលខ្ញុំ​​ទំនេរ​​ពី​ការ​សិក្សា​រៀន​សូត្រ​ ខ្ញុំ​ក៏​បាន​ជួយ​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ​ឪពុក​ម្ដាយ​ខ្ញុំ​​​ដែរ​។​ លុះ​ដល់​ឆ្នាំ​១៩៧០​ ប្រទេស​ជាតិ​ចាប់​ផ្ដើម​មាន​ភាព​វឹក​វរ​ដោយ​សារ​តែ​...

អែម សេង៖ ខ្ញុំជឿលើការមិនប្រមាថ

អែម សេង  ភេទប្រុស  កើតនៅក្នុងឆ្នាំ​១៩៥៧ នៅខេត្ដក្រចេះ។ បច្ចុប្បន្ន សេង រស់​​​​​នៅភូមិអូររុន  ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សេង បាននិយាយអំពី​រឿងរ៉ាវផ្ទាល់ខ្លួន​ជាមួយ​ចលនាតស៊ូ​ខ្មែរក្រហម​ថា៖ «នៅក្នុងឆ្នាំ​១៩៧២ ខ្ញុំ​មាន​​អាយុ​១៦ឆ្នាំ។ ខ្ញុំ​បាន​ចូលព្រៃម៉ាគី ​តប​តាមការ​អំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវ​បាន​ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នាថ្ងៃទី​១៨ ខែ​មីនា​​ ឆ្នាំ​១៩៧០។...

ជួន សារឿន អតីតកងចល័តសម័យខ្មែរក្រហម

ជួន សារឿន[1] មានអាយុ ៥៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើតនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានទីលំនៅនៅភូមិកោះកុក “ខ” ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារឿន​ មានឪពុកឈ្មោះ ជួន និងមានម្តាយឈ្មោះ សួន។​ ឪពុកម្តាយរបស់សារឿន បានស្លាប់ដោយសារ តែជំងឺនៅក្រោយពេលដែលត្រូវបានរំដោះចេញពី របបខ្មែរក្រហម។ សារឿន មានបងប្អូនសរុប...

រិន នៅ៖ អតីតកងទ័ពជើងទឹកក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ -១៩៧៩)

ខ្ញុំឈ្មោះ រិន នៅ[1] អាយុ៦៨ឆ្នាំ និងមានស្រុកកំណើតនៅភូមិពងទឹក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំរស់នៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំមានប្រពន្ធឈ្មោះ អ៊ឹម ខន អាយុ៦៩ឆ្នាំ និងមានកូន៣នាក់ (ស្រីទាំង៣នាក់)។ ខ្ញុំមានឪពុកឈ្មោះ រិន ហុន (ស្លាប់) និងមានម្តាយឈ្មោះ ញ៉ាន ចែម...

ប៊ូ ម៉ៅ៖ អតីតកងចល័តតំបន់៥

ប៊ូ ម៉ៅ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័តតំបន់៥ ប្រចាំនៅខេត្តបន្ទាយមានជ័យ ។ ម៉ៅ បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖ ប៊ូ ម៉ៅ[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ បច្ចុប្បន្ននេះ ម៉ៅ រស់នៅភូមិស្រេះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ម៉ៅ មានឪពុកឈ្មោះ ដា...

ជិន អ៊ា ហៅ ស៊ូ ៖ ប្អូនប្រុសរបស់ កុយ ធួន និង ជាប្រធានពាណិជ្ជកម្មតំបន់ ២២ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ជិន​ អ៊ា ហៅ ស៊ូ[1] អាយុ៣៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មានគ្រួសារហើយ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ តំបន់២២ ភូមិភាគបូព៌ា។ តាំងពីខ្ញុំធំដឹងក្ដីមករស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៤៨ ឪពុកម្ដាយបាននាំទៅនៅវត្តអំពិល ក្នុងភូមិកំណើត។ នៅឆ្នាំ១៩៥០ បងប្រុសខ្ញុំឈ្មោះ កុយ ធួន[2] បានយកខ្ញុំមករៀននៅភ្នំពេញ។ ចាប់ពីឆ្នាំ១៩៥៥ បងប្រុសប្រឡងជាប់គ្រូគាត់ទៅបង្រៀននៅស្រុកសំបូរ ខេត្តក្រចេះ ខ្ញុំត្រឡប់មករៀននៅសាលាព្រែកដំបូកនៅភូមិកំណើត វិញ។...

ហង់ ហឿន៖ កម្មកររោងចក្រកាត់ដេរ នៅឫស្សីកែវ ក្រុងភ្នំពេញ

ឆ្នាំ១៩៧៥ ហឿន ត្រូវបានអង្គការ[1]ចាត់តាំងចូលបម្រើការក្នុងអង្គភាពកាត់ដេរ។ បីថ្ងៃក្រោយមានគ្រូបង្រៀនម្នាក់មកជួយណែនាំពីរបៀបកាត់ ក្រណាត់ ការជ្រើសរើសពណ៌ក្រណាត់ឲ្យត្រូវតម្រូវការក្នុងសម័យខ្មែរក្រហម។ នៅក្នុងរោងចក្រកាត់ដេរមានកម្មករសរុបប្រហែលជា២០០នាក់។ ខែឧសភា ឆ្នាំ១៩៧៦ អង្គភាពកាត់ដេរនៅឫស្សីកែវ ក្រុងភ្នំពេញ ជ្រើសរើសកម្មករកាត់ដេរចំនួន២០នាក់ ត្រៀមខ្លួនសម្រាប់ទទួលគណៈប្រតិភូនៅព្រលានយន្តហោះពោធិ៍ចិនតុង។ ក្នុងចំណោម២០នាក់ ហឿន ក៏បានចូលរួមទទួលគណៈប្រតិភូ។ ហង់ ហឿន[2] ភេទស្រី អាយុ៤៧ឆ្នាំ។ ហឿន មានប្ដីឈ្មោះ លាភ មានកូនបីនាក់ សព្វថៃ្ង...

Solverwp- WordPress Theme and Plugin