Author: Eng Sokmeng

ផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩ ជំរុញឲ្យ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត-៥ ក្បត់បក្សដោយមិនដឹងខ្លួន!

«…បញ្ហាក្បត់បក្ស កើតជាទំនាស់មិនអស់មិនហើយនៅក្នុងខ្លួនខ្ញុំ។ ស្មុគស្មាញជាប់! នៅតែមិនដាច់ខាតរាយការណ៍ជូនបក្ស! ចេះតែខំបៀម សំងំទុកក្នុងខ្លួន បណ្តោយឲ្យខ្មាំងកៀបសង្កត់ប្រើតទៅទៀត។» នេះជាកំណត់ហេតុរបស់ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត៥ សរសេរក្នុងឯកសារមានចំណងជើង «អំពីផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩» ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧៨។[1] គុន ត្រូវអង្គការឃាត់ខ្លួនបញ្ជូនទៅកាន់មន្ទីរ ស-២១ ដោយមូលហេតុជាប់ពាក់ព័ន្ធក្នុងផែនការក្បត់បក្សជាមួយកម្មាភិបាលក្បត់ដទៃទៀត ដែលជាកម្មាភិបាលគ្រប់គ្រងរោងចក្រតម្បាញរដ្ឋរបស់ខ្មែរក្រហម។ ប្តីរបស់...

គង់ ជាស៊ិន ហៅ ស៊ុន៖ លេខាតំបន់២០ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ គង់ ជា ស៊ិន ហៅ ស៊ុន[1] មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំកូនសត្វ ស្រុកកំពត(បច្ចុប្បន្នស្រុកទឹកឈូ) ខេត្តកំពត តំបន់៣៥ ភូមិភាគនិរតី។ ខ្ញុំមានប្រពន្ធឈ្មោះ ហុង រឿន ហៅ ស៊ាន គឺជាសមាជិកគណៈមន្ទីរតំបន់២០ ដែលរួមមានស្រុកព្រៃវែង[2] ស្រុកមេសាង[3] ស្រុកកំចាយមារ[4] ស្រុកកញ្ជ្រៀច[5] ស្រុកពញាក្រែក[6] ហើយយើងមានកូនចំនួន២នាក់នៅតូចៗ។ ឪពុកខ្ញុំឈ្មោះ...

ហ្សិន រ៉គី៖ ជីវិតពិតជាប្រថុយ ព្រោះ១ម៉ោង អាចរស់ និង១ម៉ោងអាចស្លាប់

ខ្ញុំឈ្មោះ ហ្សិន រ៉គី[1] ភេទស្រី ជាជនជាតិចាម អាយុ៤៧ឆ្នាំ (ឆ្នាំ២០០៥)។ ខ្ញុំមានឪពុកឈ្មោះ សេន ម៉ាត់ហ្សិន និង ម្តាយឈ្មោះ ម៉ាត់ ម៉ៃសាម៉ាស់។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំ ជាកូនទី២។ ខ្ញុំមានស្រុកកំណើតនៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ គ្រួសារខ្ញុំ...

តុន ឈិន៖ ខ្ញុំពិការជើងមួយម្ខាង

តុន ឈិន[1] ភេទ​ប្រុស អាយុ​៦២ឆ្នាំ មាន​ទី​កន្លែង​​កំណើត​នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប។ ឈិន សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ឈិន បាន​និយាយ​រៀប​រាប់​អំពី​រឿង​រ៉ាវ​ជីវិត​​តស៊ូ​របស់​ខ្លួន​នៅ​ជំនាន់​ខ្មែរ​ក្រហម​ថា៖​​ «​​​ខ្ញុំ​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រី​ក្រ​​។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​សម្រាប់​ទ្រ​ទ្រង់​ជី​វភាព​​ប្រចាំ​ថ្ងៃ​​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៥​នាក់​។ កាល​ពី​កុមារ​ភាព​ខ្ញុំ​មិន​បាន​រៀន​សូត្រនោះ​​ទេ ​ដោយ​សារ​តែ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត។ ការ​រស់​នៅ​ក្នុង​ភូមិ​ឃុំ​ខ្ញុំ​នៅ​ជំនាន់​នោះ​មិន​មាន​ភាព​​វឹក​វរ​ទេ ប្រជាជន​មាន​ការ​រស់​នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​។ ​នៅ​សម័យ​សង្គម​រាស្រ្ត​និយម ​សម្ដេចព្រះនរោត្តម សី​ហនុ​ តែង​តែយាង​​តាម​​​យន្ត​ហោះ​ទៅ​ទម្លាក់​ក្រណាត់​​នៅ​ក្នុង​ស្រុក​ក្រ​ឡាញ់ ខេត្ត​សៀម​រាប​​។...

យិត ភឿន៖ កម្មផលរបស់ខ្ញុំ

យិត​ ភឿន[1] ​អាយុ​​៦៣​ឆ្នាំ ​មាន​ទី​កន្លែង​​កំណើត ​ក្នុង​ភូមិ​​ស្រុក​លំផាត់ ​ខេត្ដ​រតនៈគិរី។​ ភឿន គឺ​​ជា​​ជន​ជាតិ​ដើម​​ភាគ​តិច​។ ​បច្ចុប្បន្ន​​ ភឿន ​រស់​នៅ​​ក្នុង​​ស្រុក​​​​អន្លង់​វែង​ ខេត្ដ​ឧត្ដរ​មានជ័យ។​ ភឿន បាន​និយាយថា៖ «ខ្ញុំ​បាន​​ចូល​​តស៊ូ​​ក្នុង​ចលនា​​បដិវត្ដន៍​​ខ្មែរក្រហម​​តាំង​ពី​​អាយុ​​១៥​ឆ្នាំ​។ ​យើង​បាន​​រសាត់​អណ្ដែត​​មក​កាន់​​​តំបន់​អន្លង់វែង​​ចាប់​ពី​ឆ្នាំ​​១៩៧៩ ​នៅ​ពេល​​កង​ទ័ព​វៀតណាម​​បា​ន​​បណ្ដេញ​​ខ្មែរក្រហម​ចេញ​​ពី​អំណាច។​ ​យើង​បាន​​បន្ដ​​ដំណើរ​​ជា​មួយ​កង​ទ័ព​​ខ្មែរក្រហម​​មក​កាន់​​ព្រំដែន​​ភាគ​ខាង​ជើង​​ប្រទេស​​កម្ពុជា​រហូត​​មក​ដល់​តំបន់​អន្លង់វែង​​​នៅ​ដើម​ឆ្នាំ​​១៩៩០។ ខ្ញុំ​បាន​​ពិការ​ភ្នែក​​ម្ខា​ង​ដោយ​សារ​ជំងឺ​តាំង​ពី​​អាយុ​​១៧​ឆ្នាំ​​ ស្ថិត​ក្នុង​​ឆ្នាំ​​១៩៧៧។​ ​នៅ​ពេល​នោះ​ ខ្ញុំ​​ស្ថិត​នៅ​កង​ចល័ត​​របស់​​​ខ្មែរ​ក្រហម​​​ ដោយ​ត្រូ​វ​ជីក​​ប្រឡាយ​ និង​លើក​ភ្លឺ​​ស្រែ។​ ខ្ញុំ​ចាប់​ផ្ដើម...

គង់ ឈៀប៖ ខ្មែរក្រហមលែងមានខ្នាយសម្រាប់ចាក់ទៀតហើយ

គង់ ឈៀប​​[1] ភេទប្រុស  កើតនៅឆ្នាំ១៩៦៨  ទីកន្លែងកំណើតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ  ស្រុក​សង្កែ ខេត្ដបាត់ដំបង​។ សព្វថ្ងៃ ឈៀប រស់នៅភូមិថ្លាត ឃុំថ្លាត  ស្រុកអន្លង់វែង ខេត្ដ​ឧត្ដរ​មាន​ជ័យ។ គង់ ឈៀប បាន​និយាយថា៖ «ខ្ញុំ​មាន​វ័យ​៩ឆ្នាំហើយ នៅក្នុង​របបខ្មែរក្រហម។ ខ្ញុំ​មិន​ទាន់​ត្រូវ​បាន​​ចាត់​បញ្ចូល​ទៅក្នុងកងកុមារនៅឡើយទេ។ ខ្ញុំ​តែងតែធ្វើដំណើរចុះឡើងៗជាមួយ​ឪពុកខ្ញុំ ដែលគាត់​គឺ​ជា​អ្នក​ឡើង​ត្នោត និងធ្វើស្រែដែរ។ ក្រោយមក ខ្ញុំ​ក៏ត្រូវ​បាន​ចាត់ឲ្យ​ដើររើស​អាចម៍គោ-ក្របី...

កក់ ឃីម៖ ប្រជាជនសហករណ៍ស្រែធំ

កក់ ឃីម[1] មានអាយុ៣៥ឆ្នាំ(១៩៧៧) ជាជនជាតិភាគតិចព្នង និងមានទីកន្លែងកំណើតនៅភូមិសេរីកា ឃុំខ្នាច ស្រុកក្រចេះ ខេត្តក្រចេះ។ ឃីម មានប្រពន្ធឈ្មោះ សន ខ្មៅ (នៅក្នុងចម្លើយសារភាពរបស់ឃីម ប្រពន្ធរបស់គាត់ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧)។ នៅឆ្នាំ១៩៦៤ ឃីម បានចេញពីស្រុកកំណើតទៅរកស៊ីរុករានដី, កាប់ព្រៃ និងធ្វើស្រែ ជាមួយនឹងឪពុកម្ដាយក្មេក នៅភូមិស្រែធំ ឃុំស្រែធំ ស្រុកច្បារ ខេត្តមណ្ឌលគិរី។ រហូតដល់ឆ្នាំ១៩៦៧...

គណៈឃុំសំបុកត្រូវបាននាំមកគុកទួលស្លែងនៅចុងឆ្នាំ១៩៧៨

ចាន់ យឿន គឺជាគណៈឃុំសំបុក ស្រុកក្រចេះ តំបន់៥០៥ ភូមិភាគឦសាន[1] ដែលជាកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានម្នាក់ត្រូវបានឃុំខ្លួននៅគុកទួលស្លែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៨។ ក្នុងយុទ្ធនាការបោសសម្អាតខ្មាំងភូមិភាគនេះ យឿន រងការចោទប្រកាន់ថាក្បត់នឹងបដិវត្តន៍។ ចាន់ យឿន[2] ភេទប្រុស បាត់ខ្លួននៅអាយុ៣១ឆ្នាំ។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ ចាន់ ណារ៉េត[3] អាយុ៤១ឆ្នាំ ត្រូវជាកូនស្រី។ កូនស្រីរបស់យឿន រៀបរាប់ថា យឿន...

ឡាយ ប៊ុនហាក់៖ ជំនួយការវរសេនាធំ១៤០

ឡាយ ប៊ុនហាក់[1] ភេទប្រុស អាយុ ៥៥ឆ្នាំ (ឆ្នាំ២០០៧) រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៊ុនហាក់ មានឪពុកឈ្មោះ ឡាយ ហ៊ាង (ស្លាប់ក្នុងឆ្នាំ១៩៨៦), ម្ដាយឈ្មោះ អ៊ំ ង៉ែត (ស្លាប់ក្នុងឆ្នាំ១៩៧៤) និងជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំមួយនាក់...

ប្រាជ្ញ ទូច ៖ ប្ដូរការងារពីជាងជួសជុលម៉ាស៊ីនកិនស្រូវ ទៅជាគ្រូពេទ្យ

ឈ្មោះ ប្រាជ្ញ ទូច[1]  ឈ្មោះក្នុងបដិវត្តន៍ រ៉ន ភេទស្រី មានអាយុ២២ឆ្នាំ(អំឡុងពេលធ្វើប្រវត្តិរូប)។ ទូច មានឪពុកឈ្មោះ ង៉ែត ស្លាប់ដោយសារជំងឺគ្រុនចាញ់ និងម្ដាយឈ្មោះ អ៊ិត។ ទូច មានបងចំនួន៣នាក់(ស្រី១នាក់) ឈ្មោះ ប្រាជ្ញ ឃន, ប្រាជ្ញ សឿង ហៅសោភ័ណ និងប្រាជ្ញ សៅ។ នៅក្នុងប្រវត្តិរូបបដិវត្តន៍សរសេរថា បងប្រុស២នាក់របស់...

ប៉ាន់ ធី ប្រធានក្រុមកងល័តកសាងអាងត្រពាំងថ្ម

នៅដើមឆ្នាំ១៩៧៧ ប៉ាន់ ធី ត្រូវបានអង្គការបញ្ជូនឲ្យតំបន់៥ ដើម្បីក្ដាប់យុវជនចំនួន១០០នាក់ ចូលរួមជាមួយក្រុមយុវជន២០ក្រុមផ្សេងក្នុងការកសាងទំនប់អាងត្រពាំងថ្ម ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ខាងក្រោមនេះជារឿងរាវរបស់ ប៉ាន់ នី ៖ ខ្ញុំឈ្មោះ ប៉ាន់ ធី[1] ភេទប្រុស អាយុ៥៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខ្ញុំសព្វថ្ងៃរស់នៅក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ...

Solverwp- WordPress Theme and Plugin