Author: Eng Sokmeng

ជាវ ង៉ុយ ៖ អតីតកងចល័ត

នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ង៉ុយ ត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការងារក្នុងកងចល័ត លើកទំនប់ ជីកប្រឡាយ ដោយចល័តពីមួយកន្លែងទៅមួយកន្លែងទៀត។ ជាវ ង៉ុយ[1] ភេទប្រុស អាយុ៦៧ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ ង៉ុយ មានស្រុកកំណើតនៅ ភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ង៉ុយ រស់នៅ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...

សកម្មភាពក្បត់អង្គការបដិវត្តន៍របស់អនុក្រុមម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦

ដកស្រង់ចេញពីចម្លើយសារភាព J០០១១៦[1] តម្កល់នៅមជ្ឈមណ្ឌលឯកសារ​កម្ពុជា ខុប ខន​ គឺជាអតីត​អនុក្រុម ម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦។[2] ខុប ខន​ ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូនមកសួរចម្លើយ​នៅថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ១៩៧៧ ដោយ​ត្រូវអង្គការខ្មែរក្រហម​ចោទថាជាសមាជិក សេ.អ៊ី.អា.។ ខាងក្រោមនេះ គឺជា​សម្រង់ព័ត៌មានដោយ​សង្ខេបអំពី​ចម្លើយសារភាព​របស់​ ខុប ខន រៀបរាប់អំពី​សកម្មភាព​ក្បត់​របស់ខ្លួន​។ ខុប ខន មានវ័យ​១៩ឆ្នាំ និងនៅលីវនៅពេល​ឃាត់ខ្លួន។ ខុប ខន​...

យោធា សម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ធួន វូន មានអាយុ ៦៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិពីងពួង ឃុំតាជ្រោយ ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្ន វូន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។​ វូន មានឪពុកឈ្មោះ ធួន, ម្ដាយឈ្មោះ អិន និងមានបងប្អូនសរុបចំនួន ៥នាក់។ ប្រពន្ធរបស់ វូន ឈ្មោះ...

កុមាររស់នៅបែកពីឪពុកម្តាយ

(ខេត្តព្រៃវែង) ចាន់ អូន មានអាយុ៦៣ ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អូន មានឪពុក​ឈ្មោះ ហៀង, ម្ដាយ ឈ្មោះ ង៉ាម, មានស្វាមី ឈ្មោះ អុក វណ្ណនី និងមានបងប្អូនចំនួន៤នាក់ (ស្លាប់ម្នាក់)។ អូន បានរៀបរាប់រឿងរ៉ាវឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាដូចតទៅ៖...

គ្រូបង្រៀនសម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ខឹម ជន មានអាយុ៨០ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ជន មានបងប្អូនចំនួន៤នាក់។ ឪពុករបស់ជនឈ្មោះ ខឹម ចាន់ និងម្ដាយឈ្មោះ ពោជ សូ​។ ជន មានកូនចំនួន៨នាក់ ក្នុងនោះស្រីម្នាក់។ ជន បានរៀបរាប់ថា នៅជំនាន់ លន់ នល់ មានយន្តហោះជាច្រើនបានមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ...

បដិសេធការរៀបការ២ដងក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ស​ អៀប អាយុ៨០ឆ្នាំ និងមានស្រុកកំណើត នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អៀប មិនមានស្វាមី និងកូនទេ។ បច្ចុប្បន្ន គាត់​រស់នៅភូមិឃុំខាងលើ ដោយទទួលបានការផ្គត់ផ្គង់ពីក្មួយ។ អៀប មានប្រសាសន៍ថា នៅអំឡុងឆ្នាំ១៩៧០ គ្រួសារគាត់អាចរស់នៅជួបជុំគ្នានៅស្រុកកំណើត។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នំា១៩៧០ ប្រទេសជាតិជួប​ប្រទះភាពជ្រួល​ច្របល់ ដោយសារតែមានទាហាន លន់...

កងចល័តនារី

(ព្រៃវែង) ផាន់ នាង អាយុ ៦១ ឆ្នាំ មានស្រុកកំណើតនៅភូមិកំពូលប្រាសាទ ស្រុកពាមជរ៍ ខេត្តព្រៃវែង និងបច្ចុប្ប​ន្ន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប្តីរបស់នាង ឈ្មោះ ប៊ុន ឆៃ និងមានកូនចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ នាង បានរៀបរាប់អំពីរឿងរ៉ាវដែលបានជួបប្រទះក្នុងរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាដូចខាងក្រោម៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...

កងឈ្លបប្រើមនុស្សទឹមរទេះភ្ជួរដីស្រែ

(ខេត្តព្រៃវែង) ញឹក សាវឿន​ អាយុ ៦៥ ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ​ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។ នៅឆ្នាំរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ការរស់នៅរបស់ សាវឿន និងប្រជាជនបានជួបប្រទះការលំបាកជាខ្លាំង ដោយសារតែត្រូវរត់គេចពីគ្រាប់បែកដែលបានទម្លាក់ពីយន្តហោះអាមេរិកាំង ដើម្បីសម្លាប់កងទ័ព វៀតកុង ដែលបានរត់មកពួនក្នុងភូមិឆ្អឹងពស់ និងតាមព្រំដែនវៀតណាម-កម្ពុជា។ នៅគ្រប់ផ្ទះរបស់ប្រជាជន...

គាំ ថេត ជានិស្សិតស្ថាបត្យករ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៥ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះសិក្សាស្រាវជ្រាវតាមម្ចាស់ប្រវត្តិរូបឈ្មោះគាំ ថេត ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ នៅក្នុងប្រវត្តិរូបបានបង្ហាញថា ខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរ-ស២១ឬហៅថា គុកទួលស្លែង[1])។ ថេត មានឪពុកឈ្មោះគាំ ចេង ធ្វើការងារនៅស្ថានីយរថភ្លើងភ្នំពេញ (ស្លាប់ក្រោយរបបខ្មែរក្រហម)ម្តាយឈ្មោះគង់ ណាំ(ស្លាប់ក្រោយរបបខ្មែរក្រហម) និងមានបងប្អូនចំនួន៧នាក់(ស្លាប់៤នាក់) មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ ក្រុមការងារ បានចុះជួបសម្ភាសន៍ផ្ទាល់...

រត់គេចខ្លួនដើម្បីរួចជីវិត តែបែរជាត្រូវកងទ័ពចាប់ខ្លួន ដកស្រង់ខ្លឹមសារពីឯកសារចម្លើយសារភាព J00264 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្រៅពីអនុវត្តគោលនយោបាយជម្លៀស​ប្រជាជន​ចេញពីទីក្រុង និង​ទីប្រជុំជននានា ​បន្ទាប់ពីការ​ឡើង​កាន់​អំណាចរបស់​ខ្លួន​ ខ្មែរក្រហម​ ក៏បាន​អនុវត្ត​ផែនការ​ដាក់គោលដៅទៅលើបុគ្គល​ដែល​ខ្លួន​សង្ស័យ​ថាជា​ “សត្រូវខាងក្នុង​និង​សត្រូវ​ខាងក្រៅ” និង​អនុវត្តការ​ចាប់ខ្លួន​ព្រម​ទាំងសួរចម្លើយ។ មិនតែប៉ុណ្ណោះ ប្រជាជន​ជាច្រើន​ត្រូវ​រស់នៅក្រោមភាពភិតភ័យ បង្កឡើង​ដោយ​ការ​សម្លាប់ដែល​កើតមាន​នៅក្នុង​របបខ្មែរក្រហម។[1]  ជាក់ស្តែង សារិន ដែល​មិនអាចទ្រាំទ្រជាមួយនឹងការរស់នៅក្រោមភាព​ភ័យខ្លាច បានសម្រេច​ចិត្ត​ចូលរួម​ជាមួយនឹង​ប្រជាជនក្នុង​ភូមិ ធ្វើការ​ភៀសខ្លួនទៅកាន់ប្រទេសសៀម (ប្រទេស​ថៃ)។ ខាងក្រោមនេះគឺជា​សេចក្តីសង្ខេប​ចម្លើយ​សារភាពរបស់​ ឈួន សារិន។[2] ខ្ញុំឈ្មោះ ឈួន សារិន មាន​ឈ្មោះបដិវត្តន៍ សារិន គឺជា​ប្រជាជន​សហករណ៍​...

ចម្លើយសារភាពទទួលបានពីការសួរចម្លើយរយៈពេល៩ម៉ោង ដកស្រង់ខ្លឹមសារពីឯកសារចម្លើយសារភាព J00392 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា

“សួរអស់រយៈពេល​៩ម៉ោង នៅថ្ងៃទី១៥ ខែ​៩ ឆ្នាំ១៩៧៦” គឺជា​កំណត់​សម្គាល់​ដែល ​សមមិត្ត​វ៉ន បានចារនៅលើ​សេចក្តី​សង្ខេប​ចម្លើយសារភាពលើកទី១​របស់​ មុំ ផានី រាយការណ៍​ទៅថ្នាក់លើ​។ សេចក្តីសង្ខេបចម្លើយ​សារភាពនេះ ត្រូវ​បាន​បញ្ចប់​សព្វគ្រប់​ និងអាន​ឲ្យ​ មុំ ផានី ស្តាប់បាន​ត្រឹមត្រូវ​ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​១៩៧៦។ យោងតាមឯកសារដដែលនេះ សមមិត្តវ៉ន បាន​រាយការណ៍ទៅថ្នាក់លើ ជំនួស​ឲ្យ​ “គណៈបញ្ជាការសាលាអប់រំយោធាភូមិភាគបូព៌ាទិស” ហើយ​ការ​សួរចម្លើយ​ទៅលើ​...

Solverwp- WordPress Theme and Plugin