ប៉ិច ផេង៖ លាក់បាំងប្រវត្តិរូប
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានលាក់បាំងប្រវត្តិរូប ធ្វើជាមនុស្សមិនចេះអក្សរ។ មួយវិញទៀត ខ្ញុំត្រូវបែងចេញពីគ្រួសារ ដើម្បីធ្វើការងារធ្ងន់ៗរាល់ថ្ងៃដោយគ្មានពេលសម្រាកគ្រប់គ្រាន់ ប៉ុន្តែរបបអាហារដែលខ្ញុំទទួលបានមានហូបបន្តិចបន្តួចបំផុត។ ប៉ិច ផេង អាយុ៧៨ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង ផេង បានចូលរៀនដំបូងក្នុងឆ្នាំ១៩៥៣ នៅសាលាវត្តអង្គព្រៃ។ នៅពេលចេញពីរៀន ផេង បានឃើញការបង្កើត និងការហ្វឹកហាត់ ក្រុមជីវពលរបស់សម្ដេចតា ដើម្បីទាមទារឯករាជ្យពីប្រទេសបារាំង។ នៅឆ្នាំ១៩៦៥...
សមាជិកកងចល័ត
(ខេត្តស្វាយរៀង) ទេព លី មានអាយុ ៧៨ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លី មានឪពុកឈ្មោះ ទេព ចាន់ និងម្តាយឈ្មោះ ក ឆែ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ ក្នុងនោះស្រី ៣នាក់។ កាលពីកុមារភាព លី រៀនសូត្របានត្រឹមថ្នាក់ទី៧ ក្នុងសម័យសង្គមរាស្ត្រនិយម។...
កងបុកស្រូវសហករណ៍ដក់ពរ
(ខេត្តស្វាយរៀង) មាស ធី មានអាយុ ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធី មានឪពុកឈ្មោះ ឈឹម ផេង និងម្តាយឈ្មោះ ព្រំ សុន ព្រមទាំងមានបងប្អូនចំនួន ៦នាក់ (ស្រី ៥នាក់) ដោយគាត់ជាកូនទី២ នៅក្នុងគ្រួសារ ។ ធី រៀនបានត្រឹមថ្នាក់អក្ខរកម្ម។...
កងចល័តរែកដីនៅភូមិដកពរ
(ខេត្តស្វាយរៀង)៖ ពៅ សារ៉ន មានអាយុ ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារ៉ន មានឪពុកឈ្មោះ ពៅ ផង និងម្តាយឈ្មោះ ហែម ធៀម ហើយជាកូនទី៦ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ១០នាក់ (ស្រី ២នាក់)។ កាលពីកុមារភាព សារ៉ន បានសិក្សារៀនសូត្រដល់ត្រឹមថ្នាក់ទី៤ ក្នុងសម័យសង្គមរាស្ត្រនិយម។...
កងកុមារនៅភូមិស្វាយដូនអី
(ខេត្តស្វាយរៀង) ស្រី សាមឿន មានអាយុ ៦០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ ស្រី យ៉ន និងម្តាយឈ្មោះ ឥន សាមួន ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ (ក្នុងនោះស្រី ៤នាក់)។ កាលពីកុមារភាព សាមឿន រៀនសូត្របានត្រឹមថ្នាក់ទី១ ក្នុងរបបសង្គមរាស្ត្រនិយម។ សាមឿន...
របបខ្មែរក្រហមបានសម្លាប់ប្តី និងប្អូនប្រុសខ្ញុំ
(ខេត្តស្វាយរៀង) អ៊ុំ ផន មានអាយុ ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផន មានឪពុកឈ្មោះ អ៊ុំ ពិន និងម្តាយឈ្មោះ អ៊ុច សយ ព្រមទាំងមានបងប្អូនបង្កើតចំនួន ៩នាក់ (ស្រី ៥នាក់) ដោយគាត់ជាកូនទី៥ នៅក្នុងគ្រួសារ។ កាលពីកុមារភាព ផន សិក្សារៀនសូត្របានត្រឹមថ្នាក់ទី១២...
កែវ សុខ៖ ខ្ញុំមិនបានជួបគ្រួសារទាល់តែសោះ
កូនស្រីរបស់ខ្ញុំបានស្រែកសុំអាហារហូប មុនពេលនាងស្លាប់ ប៉ុន្តែខ្ញុំមិនបានដឹងរឿងទាល់តែសោះ និងមិនដែលបានជួបមុខប្ដី និងកូនៗសូម្បីតែម្ដង ព្រោះអង្គការបានបំបែកគ្រួសារខ្ញុំឲ្យទៅរស់នៅ និងធ្វើការនៅកន្លែងឆ្ងាយៗ។ កែវ សុខ អាយុ៧៣ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សុខ មានកូន៥នាក់ ក្នុងនោះមានកូនប្រុស៤នាក់ និងកូនស្រីច្បងម្នាក់។ គ្រួសាររបស់សុខ គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់មិនបានរស់នៅជួបជុំគ្នានោះទេ។ អង្គការបានចាត់តាំង សុខ ឲ្យទៅរស់នៅនឹងធ្វើការងារក្នុងកងចល័តស្រុក...
សុខ ផេង៖ រស់នៅក្នុងកងកុមារភូមិ
ខ្ញុំបានចូលទៅក្នុងកងកុមារភូមិ និងស្នាក់នៅក្នុងវត្តចំប៉ា។ នៅលើសាលាឆាន់ អង្គការបានយកកំបោរសលាបលើរូបលើជញ្ជាំងដើម្បីលុបលើរូបគំនូរ ហើយកុមារា និងកុមារីសម្រាកជាជួរក្បែរគ្នានៅក្រោម។ នៅក្នុងកងកុមារ ក្មេងៗទាំងអស់ត្រូវចេញទៅធ្វើការរែកដី កាត់ស្មៅ ឬធ្វើជីក្នុងនិងក្បែរសហករណ៍ ហើយត្រូវត្រលប់ទៅហូបអាហាររួមបន្តិចបន្តួចនៅក្នុងព្រះវិហារ។ សុខ ផេង អាយុ៥៦ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ផេង មានស្រុកកំណើតនៅស្រុកព្រៃកប្បាស។ ឪពុករបស់ផេង បានបាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់នៅបែកចាន មុនពេលខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង។ មុនពេលឪពុករបស់គាត់ស្លាប់ អង្គការបានបញ្ជូនឪពុករបស់ផេង...
រៀបការនៅរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) ម៉ៅ ហុល មានអាយុ ៧៤ឆ្នាំ កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៥០ មានទីកន្លែងកំណើតនៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ម៉ៅ ហុល មានឪពុកឈ្មោះ ម៉ៅ ហ៊ាង និងម្តាយឈ្មោះ ប្រាក់ គង់ ហើយជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ៤នាក់)។...
កងចល័តភូមិស្វាយដូនអី
(ខេត្តស្វាយរៀង) ប្រាក់ មឿន មានអាយុ ៧៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មឿន មានឪពុកឈ្មោះ ប្រាក់ សុំ និងម្ដាយឈ្មោះ អៀង ជឹម ហើយគាត់គឺជាកូនទោលក្នុងគ្រួសារ។ កាលពីកុមារភាព មឿន បានសិក្សារៀនសូត្រដល់ថ្នាក់ទី៩ ក្នុងសម័យសង្គមរាស្ត្រនិយម។ មឿន រៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍...
ព្រះគ្រូចៅអធិការវត្តដក់ពរ មានសង្ឃដីកាពីរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) ព្រះតេជគុណ ព្រុំ ម៉ាប់ មានព្រះជន្ម ៧៧វស្សា និងមានស្រុកកំណើតនៅភូមិតោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ព្រះអង្គមានបិតានាម ពុំ អំ និងមាតានាម ពុំ អង ហើយព្រះតេជគុណជាបុត្រច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ៤នាក់)។ កាលពីកុមារភាព ព្រះតេជគុណបានសិក្សារៀនសូត្រចេះដឹងត្រឹមថ្នាក់ទី១២ ក្នុងសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន ព្រះអង្គគឺជាព្រះគ្រូចៅអធិការវត្តដក់ពរ...

