ការបង្ខិតបង្ខំស្ទើរតែយកជីវិតទៅប្តូរ
(កំពង់ចាម)៖ ហម ហឿន អាយុ៧៩ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជីវិតក្នុងវ័យកុមាររបស់ ហឿន មិនទទួលបានការរៀនសូត្រពេញលេញឡើយ ដោយសារស្ថានភាពជីវភាពគ្រួសារមានការខ្វះខាតខ្លាំង។ ឪពុកឈ្មោះ ហម ម្តាយឈ្មោះ ណយ និងមានបងប្អូនចំនួន៦នាក់។ បច្ចុប្បន្ន ហឿន រស់នៅជាមួយភរិយារបស់គាត់ឈ្មោះ កេត ឡាង។ នៅក្នុងអំឡុងពេលនៃការផ្ទុះសង្គ្រាមរវាងទាហាន និងខ្មែរក្រហម ហឿន...
ជនជាតិចាមត្រូវសម្លាប់សាកសពគរលើគ្នា ឈាមហូរពេញវាលស្រែ
(កំពង់ចាម)៖ គូ ច្រិច មានអាយុ៨០ កើតនៅឆ្នាំ១៩៤៤ បច្ចុប្បន្នរស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ច្រិច មានជំងឺទឹកនោមផ្អែម និងមានអាការហើមដៃជើង។ ច្រិច បានចែករំលែកសាច់រឿងរបស់គាត់ទៅអ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបសង្គមរាស្ត្រនិយម វ័យ២០ឆ្នាំ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយប្ដីឈ្មោះ អ៊ាង។ ជីវភាពគ្រួសារមានភាពលំបាកខ្លាំង ខ្វះខាតអាហារបរិភោគ និងមានកូនជាច្រើនក្នុងបន្ទុក។ បន្ទាប់ពីរៀបការ ច្រិច ប្រកបរបរធ្វើស្រែចម្ការ ចំណែកស្វាមីជាអ្នកឡើងត្នោត...
ខ្ញុំបានឃើញឈ្លបធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើជនជាតិចាម
(កំពង់ចាម)៖ កេត ឡាង មានអាយុ៨៣ឆ្នាំ កើតនៅឆ្នាំ១៩៤១ ក្នុងភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នគាត់រស់នៅជាមួយប្ដីឈ្មោះ ហម បឿន និងកូនស្រីរបស់គាត់ម្នាក់ទៀត។ ឡាង រៀបការនៅអាយុ១៦ឆ្នាំ ប្ដីរបស់គាត់ឈ្មោះ ហម ហឿន និងមានកូនចំនួន៦នាក់។ ឡាង រៀនបានត្រឹមថ្នាក់ទី២ ហើយគ្មានសាលារៀនត្រឹមត្រូវនោះទេ គឺនៅក្រោមដើមឈើ និងប្រក់ធាងដូង។ មុនការឡើងកាន់កាប់របស់ខ្មែរក្រហម...
ភី ភួង៖ ដេកបានតិចម៉ោងណាស់ជំនាន់អាពត
ភី ភួង អាយុ៧៨ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ភួង បានរៀបការជាមួយឈ្មោះ ហែម អឿន នៅក្នុងសម័យសង្គមរាស្រ្ដនិយម និងបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ ប៉ុន្តែនៅពេលដែលរបបខ្មែរក្រហមចូលមកដល់ ជីវិតប្ដីប្រពន្ធរបស់គាត់ត្រូវបានបំបែកឱ្យបំពេញការងារផ្សេងគ្នា។ ខណៈពេលដែលប្ដីរបស់គាត់ ធ្វើការងារនៅកន្លែងកាស៊ីនបាយ(ក្នុងរោងបាយ) ភួង ត្រូវរ៉ាប់រងការងារធ្ងន់ៗក្នុងកងផលិតជី និងរែកសំណាប។ ជារៀងរាល់ថ្ងៃ ភួង ត្រូវក្រោកតាំងពីម៉ោង ៣ភ្លឺ ដើម្បីដើរប្រមូលលាមកមនុស្សពីធុងកៅស៊ូតាមផ្ទះ...
ខ្មែរក្រហមបង្ខំខ្ញុំឱ្យរុះរើដំបូលព្រះវិហារ
(ខេត្តស្វាយរៀង) ឡាយ ប៊ន មានអាយុ ៦៩ឆ្នាំ រស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប៊ន មានឪពុកឈ្មោះ ឡាយ ប៊ិន និងម្តាយឈ្មោះ ញ៉េប សេង ហើយគាត់គឺជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនប្រុសចំនួន ៤នាក់។ កាលពីកុមារភាព ប៊ន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ប៊ន បានរៀបរាប់ថា...
ហែម អឿន៖ ប្រធានសហករណ៍ភូមិចម្រើន
ហែម អឿន អាយុ៩០ឆ្នាំ រស់នៅក្នុងភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ អឿន បានរំលឹកពីប្រវត្តិភូមិថា កាលពីដើម ភូមិដែលគាត់រស់នៅមានឈ្មោះថា «ភូមិទួលព្រិច» ប៉ុន្តែនៅពេលចូលដល់សម័យខ្មែរក្រហម អង្គការបានប្ដូរឈ្មោះភូមិនេះទៅជា «ភូមិចម្រើន» ហើយក្រោយរបបខ្មែរក្រហម ទើបប្ដូរទៅជាឈ្មោះ «ភូមិមហារាជ» រហូតមកដល់សព្វថ្ងៃ។ នៅក្នុងរបបខ្មែរក្រហម អឿន មិនដែលត្រូវបានជម្លៀសទៅធ្វើការឆ្ងាយឡើយ ព្រោះគាត់មានតួនាទីជាប្រធានសហករណ៍ភូមិចម្រើន។ ក្នុងនាម អឿន...
ហាប វ៉ាន់៖ ឈឺស្ទើរស្លាប់ដោយសារតែហូបអាហារមិនស្អាត និងធ្វើការងារហួសកម្លាំង
ហាប វ៉ាន់[1] អាយុ៦៥ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង វ៉ាន់ បាត់បង់បងជីដូនមួយពីរនាក់ ដោយម្នាក់ស្លាប់ដោយសារកង្វះអាហារ ហើយឈឺគ្មានថ្នាំព្យាបាល។ ចំណែកបងម្នាក់ទៀតត្រូវបានអង្គកាចោទប្រកាន់ថាជាគិញវៀតណាម និងចាប់យកទៅសម្លាប់នៅឈើខ្មៅ។ អង្គការបានចោទប្រកាន់បងជីដូនមួយរបស់វ៉ាន់ ថាមានតេអូ ហើយបានហៅទាហានវៀតកុង និងកន្ទុយរុយឲ្យមកទម្លាក់គ្រាប់បែកក្នុងភូមិ។ នៅពេលដែលអង្គការចាប់បងយកទៅសម្លាប់ វ៉ាន់ មានអាយុប្រមាណ១៤ឆ្នាំ។ បន្ទាប់មក វ៉ាន់ បានស្ម័គ្រចិត្តចូលធ្វើជាយោធា និងបានទៅហ្វឹកហាត់នៅតំបន់ភ្នំទេព។...
សូ ផាន់ណា៖ កម្មកររោងម៉ាស៊ីនកិនស្រូវ ភូមិស្វាយដូនកែវ
(កណ្ដាល)៖ សូ ផាន់ណា ភេទប្រុស មានអាយុ ៦១ឆ្នាំ រស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផាន់ណា មានភូមិកំណើតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផាន់ណា មានបងប្អូនប្រុសពីរនាក់ និងស្រីម្នាក់។ កាលពីកុមារភាព ផាន់ណា ដែលមានអាយុ ៧ឆ្នាំ បានចូលរៀននៅសាលាលេខ៥ និងឈប់រៀនត្រឹមថា្នក់ទី១២នាសម័យនោះ។ នៅរបប...
បិច ប្រាក់៖ “ពិបាកណាស់ជំនាន់អាពត”
(កណ្ដាល)៖ បិច ប្រាក់ ភេទប្រុស មានអាយុ ៧៤ឆ្នាំ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប្រាក់ មានបងប្អូនចំនួនប្រាំនាក់។ នៅឆ្នាំ១៩៦៣ ប្រាក់ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយពីបញ្ចប់ថ្នាក់ទី៧នាសម័យនោះ ប្រាក់ បានប្រកបរបរឡើងត្នោត។ នៅឆ្នាំ១៩៧០ ប្រាក់ បានរៀបការជាមួយប្រពន្ធឈ្មោះ យឿន និងនៅឆ្នាំ១៩៧៣ អ្នកទាំងពីរមានកូនម្នាក់។ ប្រាក់...
អតីតទាហាន លន់ នល់ នៅអូរបែកក្អម
(កណ្ដាល)៖ រិន រុណ ភេទប្រុស មានអាយុ ៨០ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រុណ មានឪពុកឈ្មោះ រិន, ម្ដាយឈ្មោះ ណាំ និងមានបងប្អូនចំនួនប្រាំមួយនាក់។ នៅរបបសង្គមរាស្ត្រនិយម នាឆ្នាំ១៩៦៣ រុណ បានចូលធ្វើការនៅរោងចក្រកំពង់ត្រាំ។ នៅទីនោះ រុណ ត្រូវធ្វើការងារធ្ងន់ ប៉ុន្តែគាត់ទទួលបានប្រាក់បៀវត្សរ៍ និងក្របខណ្ឌក្នុងកងកុម្មង់ដូ។...
ថោង យ៉ាង៖ ស៊ីបាយគងថ្ងាស
(កណ្ដាល)៖ ថោង យ៉ាង ភេទស្រី មានអាយុ ៨៤ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ាង មានបងប្អូនស្រីពីរនាក់ និងបងប្អូនប្រុសម្នាក់។ យ៉ាង មានស្រុកកំណើតនៅខេត្តស្វាយរៀង។ កាលពីកុមារភាព យ៉ាង មិនបានសិក្សានោះទេ ដោយសារគាត់ជាកូនកំព្រាឪពុកតាំងពីតូច។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ យ៉ាង បានរៀបការ និងមានកូនពីរនាក់។ ក្រោយមក យ៉ាង...

