Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ខ្មែរក្រហមប្រើខ្ញុំឱ្យធ្វើការងារធ្ងន់អំឡុងពេលមានផ្ទៃពោះ

(ខេត្តស្វាយរៀង) ទេព ហុន មានអាយុ ៦៩ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិអង្គប្រ​ស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ហុន ជាកូនទី១ ក្នុងគ្រួសារដែលមានបងប្អូន ១៤នាក់ ក្នុងនោះបងប្អូន៧នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម។ កាលពីកុមារភាព ហុន សិក្សារៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម ហើយក្រោយពីឈប់រៀនគាត់បានប្រកបរបរជាកសិករ។ នៅក្នុងរបបខ្មែរក្រហមរឿងរ៉ាវដែល ហុន ចងចាំមិនអាចបំភ្លេចបាន គឺការបង្ខំឱ្យធ្វើការងារធ្ងន់អំឡុងពេលមានផ្ទៃពោះ និងការហូបចុកមិនគ្រប់​គ្រាន់។...

សេក គីម៖ មេកងចូលចិត្តខ្ញុំជាងគេ

(កណ្ដាល)៖ សេក គីម ភេទស្រី មានអាយុ ៥០ឆ្នាំ រស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គីម មានឪពុកឈ្មោះ សន, ម្ដាយឈ្មោះ គឿន និងមានបងប្អូនចំនួនបីនាក់ ដែលសុទ្ធតែអាចរស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់។ គីម និយាយថា គាត់មិនចងចាំអំពីរបបខ្មែរក្រហមច្រើននោះទេ ដោយសារគាត់មានវ័យក្មេងនាពេលនោះ។ នៅរបបខ្មែរក្រហម គីម និងបងប្រុសធ្វើការក្នុងកងកុមារ...

លាប់ ស្រី៖ ប្រធានភូមិខ្មែរក្រហមនិងកូនកំព្រា

(កណ្ដាល)៖ លាប់ ស្រី ភេទស្រី មានអាយុ ៦៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្រី មានភូមិកំណើតនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ស្រី មានឪពុកឈ្មោះ សៅ ណាំ, ម្ដាយឈ្មោះ ទឹម ផុន និងមានបងប្អូនចំនួនបួននាក់។ កាលពីកុមារភាព គ្រួសាររបស់ស្រី...

“ខ្ញុំអត់ភ្លេចទេ!”

(កណ្ដាល)៖ សុខ សុវណ្ណ ភេទប្រុស មានអាយុ ៦១ឆ្នាំ និងរស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុវណ្ណ មានឪពុកឈ្មោះ សា សុខ, ម្ដាយឈ្មោះ ចក់ ឡុង និងមានបងប្អូនចំនួនប្រាំពីរនាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម សុវណ្ណ បាននិយាយថា “របបខ្មែរក្រហម ខ្ញុំអត់ភ្លេចទេ!”។ កាលពីកុមារភាព សុវណ្ណ...

លីវ ភឿន៖ ឈ្លបឃុំក្រាំងម្កាក់

(កណ្ដាល)៖ លីវ ភឿន ភេទប្រុស មានអាយុ ៦៥ឆ្នាំ ជាកសិកររស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ភឿន មានឪពុកឈ្មោះ លីវ, ម្ដាយឈ្មោះ សុំ និងមានបងប្អូនចំនួនបួននាក់។ នៅពេលរំឭកពីអតីតកាល ភឿន និយាយថា “ឆ្លងកាត់វាច្រើនណាស់ចៅ!”។ នៅឆ្នាំ១៩៧២ កងទ័ពរំដោះ(កងទ័ពខ្មែរក្រហម) ចូលមកគ្រប់គ្រង​ភូមិកំណើតរបស់ភឿន។ នៅពេលនោះ...

ជួប ជឿន៖ ប្រជាជនចាស់ច្រណែន

(កណ្ដាល)៖ ជួប ជឿន ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជឿន ជាកូនកំព្រាឪពុកមា្ដយតាំងពីក្មេង និងមានបងប្អូនពីរនាក់។ ជឿន មិនដែលស្គាល់មុខឪពុកម្ដាយរបស់គាត់ទេ។ កាលពីកុមារភាព ជឿន រស់នៅជាមួយម្ដាយធំ ដែលមានប្តីធ្វើជាទាហាន។ បន្ទាប់ពីរស់នៅជាមួយម្ដាយធំអស់រយៈពេលមួយឆ្នាំ ឪពុកមារបស់ជឿនបានមកយកគាត់ទៅរស់នៅជាមួយ និងឲ្យគាត់ចូលរៀ​ននៅសាលាវត្តអង្គ។ នៅសម័យសាធារណរដ្ឋខ្មែរ ជឿន បានរៀបការនៅភូមិព្រែកព្នៅ។...

ឪពុកម្តាយបាត់ដំណឹងនៅខេត្តពោធិ៍សាត់

(ខេត្តស្វាយរៀង) សោម សារ៉ាំ មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារ៉ាំ មានឪពុកឈ្មោះ សោម ចេស និងម្ដាយឈ្មោះ លាក់ ជឹម។ កាលពីកុមារភាព សារ៉ាំ រៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ ចំពោះរឿងរ៉ាវដែលសារ៉ាំ ចងចាំមិនអាចបំភ្លេចបានក្នុងរបបប៉ុលពត គឺការធ្វើការងារគ្មានពេលសម្រាក ហួសកម្លាំង...

អតីតអ្នកចម្រៀងចាប៉ីកងសិល្បៈខ្មែរក្រហម

(ខេត្តស្វាយរៀង) សោម ណៃ មានអាយុ៧០ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិអង្គ​ប្រសែ្រ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ណៃ មានឪពុកឈ្មោះ សោម ចេស និងម្តាយ​ឈ្មោះ លាក់ ភឹម។ ណៃ រៀនបានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គម​រាស្រ្តនិយម ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។ នៅរបបសង្គមរាស្រ្តនិយម ណៃ ឃើញនៅខេត្តស្វាយរៀងមានការរីកចម្រើនដោយមានរោងចក្រ វត្តអារាម និងសាលារៀន។ ឪពុកម្តាយរបស់ណៃ...

កងកុមារខ្មែរក្រហម

(ខេត្តស្វាយរៀង) ព្រំ អ៊ាន មានអាយុ ៦១ ឆ្នាំ រស់នៅក្នុងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អ៊ាន ជាកូនទី៣ ក្នុងចំណោមបងប្អូន ៧ នាក់ (ស្រី ៣ នាក់) មានឪពុកឈ្មោះ ព្រំ វ៉ា និងម្តាយឈ្មោះ សំ ណន។ ក្នុងសម័យសង្គមរាស្ត្រនិយម...

ជីវិត និងការតស៊ូ

(ខេត្តស្វាយរៀង) ប៉ុក សារ៉ន កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៩ (អាយុ៦៥ឆ្នាំ)ក្នុងភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ សារ៉ន ជាកូនទី៣ ក្នុងចំណោម​បងប្អូន ៥នាក់ (ស្រី ២នាក់) ដែលមានឪពុកឈ្មោះ ម៉ុក ជុំ និងម្តាយ ឈ្មោះ កៅ ទឹម។ សារ៉ន រៀនបានថ្នាក់ទី១១...

ឡឹក សោភា៖ អ្នកធ្វើការងារល្អៗដូចពូ អង្គការហៅទៅហូបបាយ

ឡឹក សោភា[1] អាយុ៥៥ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សោភា មានអាយុ១២ឆ្នាំ។ គ្រួសាររបស់សោភាគឺជាប្រជាជនថ្មី ដែលទើបតែជម្លៀសចូលទៅរស់នៅភូមិក្ដុល ក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលជ័យជម្នះលើទាហាន លន់ នល់។ នៅក្នុងភូមិក្ដុល សោភា មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យចូលទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ សោភា ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវ៣វែកក្នុងមួយពេល...

Solverwp- WordPress Theme and Plugin