ហួង ណៃអេន កងចល័តលើកទំនប់ នៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ហួង ណៃអេន អាយុ៦៨ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការ ប្ដីឈ្មោះហេង និងមានកូនប្រុសចំនួន៤នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះ ហុងហ៊វ និងម្ដាយឈ្មោះ គួក លាងសេង។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀមនេះតែម្ដង។ នៅពីក្មេងខ្ញុំបានរៀនសូត្រនៅសាលាបឋមសិក្សាកំពង់ក្របី ខ្ញុំរៀនបានថ្នាក់ទី៨សង្គមចាស់។ បន្ទាប់ពីរដ្ឋប្រហារ...
អៀន សំអ៊ុក៖ ជីវិតខ្ញុំក្នុងសម័យខ្មែរក្រហមទទួលបានអាហារឆ្ងាញ់ គឺថ្ងៃជប់លៀង
ការចូលរួមពិធីអ្វីមួយដោយមានការជួបជុំបរិភោគអាហាររួមគ្នាជាមួយមិត្តភក្តិ សាច់ញាតិ និងក្រុមការងារជាដើមនោះ ខ្មែរយើងតែងនិយមហៅថាជប់លៀង។ ថ្ងៃដែលខ្ញុំបានហូបបង្អែម ផ្លែឈើ ចេក នំ បាយគ្រប់គ្រាន់ និងឆ្ងាញ់ នៅភូមិព្នៅ ឃុំរំចេក គឺខ្មែរក្រហមរៀបចំពិធីជប់លៀងជូនសមាជិកក្រុមចំនួន២០នាក់ ដែលធ្វើការងាររួចរាល់មុនថ្ងៃកំណត់របស់អង្គការ។ ឈ្មោះ អៀន សំអ៊ុក[1] ភេទស្រី អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិព្នៅ ឃុំរំចេក...
ជុំ ទី ៖ យោធាខ្មែរក្រហមត្រូវបានចោទប្រកាន់ជាភ្នាក់ងារ សេ.អ៊ី.អា របស់អាមេរិកាំង
មុនរំដោះបានទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧៥ ទី ជាយោធាខ្មែរក្រហមនៅក្នុងកងពល១៦៤ ដែលដឹកនាំដោយ មាស មុត។ ក្រោយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពល១៦៤ ត្រូវបាន មាស មុត បញ្ជូនឲ្យទៅការពារនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅពេលចូលទៅដល់ក្រុងព្រះសីហនុ កងពល១៦៤ ត្រូវបានបំបែកទៅជា២កងវរសេនាធំ មានកងវរសេនាធំលេខ១៦ និងកងវរសេនាធំលេខ៦៣ ហើយ ទី ត្រូវបានបំបែកឲ្យចូលរួមជាមួយកងវរសេនាធំលេខ៦៣...
តូយ មេន៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ តូយ មេន កើតនៅក្នុងឆ្នាំ១៩៤៩ បច្ចុប្បន្នមានអាយុ៧៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ កាលពីកុមារភាពខ្ញុំត្រូវបានឪពុកម្ដាយបញ្ចូនខ្ញុំទៅរៀននៅសាលាវត្តក្រាំងស្នាយ ដោយគ្រូរបស់ខ្ញុំជាចៅអធិកាវត្ត ខ្ញុំរៀនមិនបានយូរប៉ុន្មានឪពុកម្តាយខ្ញុំបានឱ្យខ្ញុំឈប់រៀនដើម្បីមកជួយការងារគ្រួសារវិញ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ដោយបានជម្លៀសប្រជាជនចេញពីភូមិស្រុកឱ្យទៅធ្វើការនៅតាមសហករណ៍។ ចំណែក ខ្ញុំត្រូវបែកពីឪពុកម្តាយបងប្អូនក្រុមគ្រួសារ ដោយមិនដឹងថាទៅដល់ទីណា។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែល ២៥ឆ្នាំ ប៉ុណ្ណោះ។ ខ្មែរក្រហមបានបញ្ចូនខ្ញុំទៅធ្វើការនៅកងចល័ត ដោយបានចាត់ខ្ញុំទៅធ្វើការងារ ជីកទំនប់...
ឈឺ ហូយ ហៅ ខៃ ប្រធានបច្ចេកទេសពេទ្យតំបន់៥ ភូមិភាគពាយ័ព្យ
ឈឺ ហូយ ហៅ ខៃ[1] កើតនៅភូមិព្រះវិហា ឃុំធ្លក ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្តស្វាយរៀង។ នៅក្នុងកំណត់ហេតុចម្លើយសារភាពរបស់ ខៃ ឯកសារលេខJ០០៦១៥ មិនបានបង្ហាញពីប្រវត្តិរូបផ្ទាល់ខ្លួន ឪពុកម្តាយ និងក្រុមគ្រួសារច្បាស់លាស់ឡើយ។ ក្នុងឆ្នាំ១៩៦២ ខៃ បានចូលរៀននៅសាលាបឋមសិក្សាកំពង់រាប ខេត្តស្វាយរៀង។ ប៉ុន្ដែក្នុងឆ្នាំ១៩៦៤ ឪពុក បានមកយក ខៃ ឱ្យទៅរស់នៅភូមិប៉ាហ៊ីថ្មី ខេត្តប៉ៃលិន។...
ញុំ សារ៉េត ហៅម៉ឹក៖ សកម្មភាពបំផ្លាញសម្ភាររបស់អង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៣ទំព័រ ជារបស់ ញុំ សារ៉េត ហៅម៉ឹក មុនអង្គការចាប់ខ្លួន មានតួនាទី កម្មករកំពង់សោម។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៧៣០) បង្ហាញអំពីសកម្មភាព ម៉ឹក ចូលបម្រើក្នុងជួរបដិវត្តន៍តាមការអប់រំពីឈ្មោះ ឈឿន មានតួនាទីស្នងការ វរសេនាតូច៥៥០ វរសេនាធំ៦៣ កងពល១៦៤។ ការចូលបម្រើបដិវត្តន៍នេះ ម៉ឹក បានធ្វើសកម្មភាព កសាងកម្លាំង និងបំផ្លាញសម្ភាររបស់អង្គការ ហើយបំផុសឲ្យកើតមានទំនាស់ក្នុងអង្គភាព។ ខាងក្រោមនេះជាចម្លើយសារភាពរបស់...
ផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩ ជំរុញឲ្យ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត-៥ ក្បត់បក្សដោយមិនដឹងខ្លួន!
«…បញ្ហាក្បត់បក្ស កើតជាទំនាស់មិនអស់មិនហើយនៅក្នុងខ្លួនខ្ញុំ។ ស្មុគស្មាញជាប់! នៅតែមិនដាច់ខាតរាយការណ៍ជូនបក្ស! ចេះតែខំបៀម សំងំទុកក្នុងខ្លួន បណ្តោយឲ្យខ្មាំងកៀបសង្កត់ប្រើតទៅទៀត។» នេះជាកំណត់ហេតុរបស់ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត៥ សរសេរក្នុងឯកសារមានចំណងជើង «អំពីផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩» ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧៨។[1] គុន ត្រូវអង្គការឃាត់ខ្លួនបញ្ជូនទៅកាន់មន្ទីរ ស-២១ ដោយមូលហេតុជាប់ពាក់ព័ន្ធក្នុងផែនការក្បត់បក្សជាមួយកម្មាភិបាលក្បត់ដទៃទៀត ដែលជាកម្មាភិបាលគ្រប់គ្រងរោងចក្រតម្បាញរដ្ឋរបស់ខ្មែរក្រហម។ ប្តីរបស់...
គង់ ជាស៊ិន ហៅ ស៊ុន៖ លេខាតំបន់២០ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ គង់ ជា ស៊ិន ហៅ ស៊ុន[1] មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំកូនសត្វ ស្រុកកំពត(បច្ចុប្បន្នស្រុកទឹកឈូ) ខេត្តកំពត តំបន់៣៥ ភូមិភាគនិរតី។ ខ្ញុំមានប្រពន្ធឈ្មោះ ហុង រឿន ហៅ ស៊ាន គឺជាសមាជិកគណៈមន្ទីរតំបន់២០ ដែលរួមមានស្រុកព្រៃវែង[2] ស្រុកមេសាង[3] ស្រុកកំចាយមារ[4] ស្រុកកញ្ជ្រៀច[5] ស្រុកពញាក្រែក[6] ហើយយើងមានកូនចំនួន២នាក់នៅតូចៗ។ ឪពុកខ្ញុំឈ្មោះ...
ហ្សិន រ៉គី៖ ជីវិតពិតជាប្រថុយ ព្រោះ១ម៉ោង អាចរស់ និង១ម៉ោងអាចស្លាប់
ខ្ញុំឈ្មោះ ហ្សិន រ៉គី[1] ភេទស្រី ជាជនជាតិចាម អាយុ៤៧ឆ្នាំ (ឆ្នាំ២០០៥)។ ខ្ញុំមានឪពុកឈ្មោះ សេន ម៉ាត់ហ្សិន និង ម្តាយឈ្មោះ ម៉ាត់ ម៉ៃសាម៉ាស់។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំ ជាកូនទី២។ ខ្ញុំមានស្រុកកំណើតនៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ គ្រួសារខ្ញុំ...
តុន ឈិន៖ ខ្ញុំពិការជើងមួយម្ខាង
តុន ឈិន[1] ភេទប្រុស អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ឈិន សព្វថ្ងៃរស់នៅក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។ ឈិន បាននិយាយរៀបរាប់អំពីរឿងរ៉ាវជីវិតតស៊ូរបស់ខ្លួននៅជំនាន់ខ្មែរក្រហមថា៖ «ខ្ញុំរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពក្រីក្រ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារតែជីវភាពគ្រួសារមានការខ្វះខាត។ ការរស់នៅក្នុងភូមិឃុំខ្ញុំនៅជំនាន់នោះមិនមានភាពវឹកវរទេ ប្រជាជនមានការរស់នៅប្រកបដោយសុខសន្តិភាព។ នៅសម័យសង្គមរាស្រ្តនិយម សម្ដេចព្រះនរោត្តម សីហនុ តែងតែយាងតាមយន្តហោះទៅទម្លាក់ក្រណាត់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។...
យិត ភឿន៖ កម្មផលរបស់ខ្ញុំ
យិត ភឿន[1] អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើត ក្នុងភូមិស្រុកលំផាត់ ខេត្ដរតនៈគិរី។ ភឿន គឺជាជនជាតិដើមភាគតិច។ បច្ចុប្បន្ន ភឿន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ភឿន បាននិយាយថា៖ «ខ្ញុំបានចូលតស៊ូក្នុងចលនាបដិវត្ដន៍ខ្មែរក្រហមតាំងពីអាយុ១៥ឆ្នាំ។ យើងបានរសាត់អណ្ដែតមកកាន់តំបន់អន្លង់វែងចាប់ពីឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមបានបណ្ដេញខ្មែរក្រហមចេញពីអំណាច។ យើងបានបន្ដដំណើរជាមួយកងទ័ពខ្មែរក្រហមមកកាន់ព្រំដែនភាគខាងជើងប្រទេសកម្ពុជារហូតមកដល់តំបន់អន្លង់វែងនៅដើមឆ្នាំ១៩៩០។ ខ្ញុំបានពិការភ្នែកម្ខាងដោយសារជំងឺតាំងពីអាយុ១៧ឆ្នាំ ស្ថិតក្នុងឆ្នាំ១៩៧៧។ នៅពេលនោះ ខ្ញុំស្ថិតនៅកងចល័តរបស់ខ្មែរក្រហម ដោយត្រូវជីកប្រឡាយ និងលើកភ្លឺស្រែ។ ខ្ញុំចាប់ផ្ដើម...

