Tag: តាកែវ

បានត្រឹមរងាឱបដៃរងចាំមេឃភ្លឺ

ទៀង ចន្ថន អាយុ៥៧ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ចន្ថន បានរស់នៅជាមួយជីដូននៅក្នុងសហករណ៍។ ក្នុងអំឡុងពេលនោះ ចន្ថន មិនទាន់ចេញទៅធ្វើការនោះទេ ហើយការហូបអាហាររបស់គាត់គឺលំបាកខ្លាំង។ ជាអកុសល ការអត់ឃ្លានបានធ្វើឲ្យ ជីដូន និងប្អូនរបស់ចន្ថន បានធ្លាក់ខ្លួនឈឺ និងស្លាប់។  ការបាត់បង់សាច់ញាតិនេះ បានធ្វើឲ្យចន្ថន មានការស្ដាយស្រណោះជាខ្លាំង ព្រោះពេលនោះគាត់គ្មានលទ្ធភាពមើលថែ ឬរកថ្នាំសង្កូវមកព្យាបាលជំងឺបាន។...

បង្ខំចិត្តឲ្យកូនចេញទៅធ្វើការងារឆ្ងាយ និងបាត់ដំណឹងរហូតមក

ណឹម យឹម[1] អាយុ៦៥ឆ្នាំ(២០០៣) រស់នៅភូមិតារាប ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឹម គឺជាប្រជាជនមូលដ្ឋាន​ និងទទួលបានការទុកចិត្តពីអង្គការ ព្រោះសាច់ញាតិរបស់គាត់គឺជាមនុស្សស្អាតស្អំ មិនមានជាប់ទាក់ទងជាមួយអ្នកធ្វើការងារក្នុងរបបមុន។ ​ទោះបីជាយ៉ាងណា គ្រួសាររបស់យឹម មិនបានរស់នៅជួបជុំគ្នានោះទេ ដោយកូនរបស់គាត់ស្ទើរតែទាំងអស់ ត្រូវចូលទៅរស់នៅ និងធ្វើការងារក្នុងកងចល័ត និងកងកុមារ ហើយប្ដីប្រពន្ធរបស់យឹម ក៏ត្រូវធ្វើការងារផ្សេងគ្នា។ ក្រៅពីបែកបាក់គ្រួសារ យឹម និងកូនតូចៗពីរនាក់ដែលស្នាក់នៅក្នុងសហករណ៍...

ចាន់ សម្បត្តិ៖ ចងចាំតែការអត់ឃ្លាន

ចាន់ សម្បត្តិ អាយុ៥៥ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សម្បត្តិ នៅជាក្មេងតូចនៅឡើយ និងបានស្នាក់នៅជាមួយម្ដាយ ហើយការចង់ចាំរបស់គាត់ ភាគច្រើនគឺការខ្វះខាតអាហារហូបចុក និងមានជំងឺប្រចាំកាយ។ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ គ្រួសាររបស់សម្បត្តិបានជម្លៀសទៅរស់នៅម្លិចស្វាយ ក្បែរពោធិ៍វន្ត។ ក្នុងអំឡុងពេលជម្លៀស គ្រួសាររបស់សម្បត្តិ មិនមានស្បៀងអាហារជាប់ខ្លួនទាល់តែសោះ ហេតុនេះហើយទើបម្ដាយរបស់គាត់ត្រូវដើរសុំស្រូវតាមផ្ទះរបស់ប្រជាជនពីតំបន់ដែលខ្លួនរស់នៅរហូតមកដល់តំបន់ទ្រលាប់។ បន្ទាប់មក នៅពេលមានស្រូវបន្តិចបន្តួច ម្ដាយរបស់សម្បត្តិ បានរៀបចំបុកស្រូវនោះឲ្យទៅជាអង្ករ...

ខៀវ សួន៖ ប្រជាជនស្លាប់ដោយសារអត់អាហារ

ខៀវ សួន អាយុ៨៦ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សួន មានឪពុកឈ្មោះ ឡុង និងមានកូនចំនួន១០នាក់។ នៅក្នុងសម័យខ្មែរក្រហម ឪពុក មីង អ៊ំ និងកូនរបស់សួនចំនួន៣នាក់ដែលមានអាយុប្រមាណ៣ឆ្នាំ បានបាត់បង់ជីវិតដោយសារតែការអត់ឃ្លាន។ នៅក្នុងសហករណ៍ អង្គការបានរៀបចំដាំបបរពីរពេលសម្រាប់ចែកឲ្យប្រជាជនហូប ដោយនៅពេលព្រឹក សួន ទទួលបានបបរមួយវែក និងពេលល្ងាចមួយវែក។ ប៉ុន្តែនៅពេលដាច់ស្បៀងខ្លាំង អង្គការបានយកអង្ករបន្តិចបន្តួច...

សុខ ចម្រើន៖ លួចរត់ទៅខេត្តកំពង់ស្ពឺ ដើម្បីបានរស់រានមានជីវិត

សុខ ចម្រើន អាយុ៥៦ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ចម្រើន បានរត់ភៀសខ្លួនទៅរស់នៅខេត្តកំពង់ស្ពឺ ជាមួយសាច់ញាតិ ដើម្បីបានរស់រានមានជីវិត។ នៅខេត្តកំពង់ស្ពឺ ចម្រើន បានចូលទៅក្នុងក្រុមយុវជនកងចល័ត ដើម្បីធ្វើការងាររែកដីដំបូក, ជីកប្រឡាយ, រែកសំណាប, រែកកណ្ដាប់ស្រូវ និងបោកស្រូវ។ ជាញឹកញាប់ ចម្រើន ត្រូវក្រោកទៅធ្វើការងារចាប់ពីម៉ោងប្រមាណ៤ ទៅ៥យប់មាន់រងាវ រហូតដល់ម៉ោង១១ថ្ងៃត្រង់...

ផុស សុភិន៖ ការរស់នៅភូមិប្រសៀត ល្អប្រសើរជាងនៅភូមិក្ដុល

ផុស សុភិន អាយុ៦៧ឆ្នាំ កើតនៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅអាយុ១៦ឆ្នាំ សុភិន បានរៀបការដោយស្ងៀមស្ងាត់ ព្រោះពេលនោះមានសង្គ្រាមប្រយុទ្ធគ្នារវាងយុវជនបដិវត្តន៍នៅស្វាយព្រៃ ជាមួយទាហាន នល់ នល់។ មួយឆ្នាំក្រោយមក គ្រួសាររបស់សុភិន បានជម្លៀសទៅរស់នៅភូមិត្រពាំងគល់ និងបានសម្រាលកូនប្រុសច្បងម្នាក់នៅទីនោះ។ បន្ទាប់ពីសម្រាលកូនរួចបាន៤ថ្ងៃ គ្រួសារសុភិន និងបងប្អូនបានផ្លាស់ទៅរស់នៅភូមិត្រពាំងស្នាយ ឃុំក្រាំងស្នាយវិញ។ នៅភូមិត្រពាំងស្នាយ សុភិន ត្រូវធ្វើការងារជីកប្រឡាយ,...

អៀង សួន៖ គេចពីកន្លែងលំបាក ជម្លៀសទៅដល់កន្លែងសម្លាប់

  អៀង សួន អាយុ៨២ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សួន បាត់បង់ម្ដាយតាំងពីអាយុ៩ឆ្នាំ ហើយឪពុករបស់គាត់ បានរៀបការជាមួយប្រពន្ធម្នាក់ទៀត។ ម្ដាយថ្មីរបស់សួន គឺជាមនុស្សចិត្តល្អ និងមិនដែលជេរកូនចៅនោះទេ។ ផ្ទុយទៅវិញម្ដាយមីងបង្កើតរបស់សួន គឺជាអ្នករករឿងជេរបងប្អូនសួន ហើយនាំម្ដាយថ្មីរបស់គាត់ទៅផឹកស្រា។ នៅក្នុងសម័យខ្មែរក្រហម ឪពុករបស់សួន បានបាត់បង់ជីវិត ហើយម្ដាយចុង បានលួចនាំគ្រួសារ និងបងប្អូនរបស់សួន ចេញពីសហករណ៍នៅម៉ោង៣យប់ទៅរស់នៅពោមរៀល...

ចាន់ សែន៖ យោធារបួសមិនអាចស្រឡាញ់គ្នាជាមួយអ្នកគ្រូពេទ្យ

សែន បានចូលធ្វើជាយោធាទាំងបង្ខំតាំងពីឆ្នាំ១៩៧២ និងបានចូលរួមប្រយុទ្ធក្នុងសមរភូមិជាច្រើន ប៉ុន្តែការរស់នៅរបស់គាត់គឺលំបាកខ្លាំង ហើយការហូបអាហារមិនបានគ្រប់គ្រាន់។ នៅចុងឆ្នាំ១៩៧៨ បន្ទាប់ពីមានរបួសក្បាលនៅពេលប្រយុទ្ធក្នុងសមរភូមិជាមួយទាហានវៀតណាម អង្គការបានបញ្ជូន សែន ទៅព្យាបាលនៅទីក្រុងភ្នំពេញ និងបានស្រឡាញ់អ្នកគ្រូពេទ្យម្នាក់ឈ្មោះ នឿន។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់សែន នៅពេលគាត់ធ្វើការងារ និងបានជួបជាមួយអ្នកគ្រូពេទ្យនឿន៖ ចាន់ សែន[1] មានអាយុ៤៥ឆ្នាំ(២០០៣) រស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សែន មានស្រុកកំណើតនៅភូមិគោកទ្រា ឃុំម្សារគ្រង...

អួន សន៖ អង្គការភ្នែកម្នាស់

អួន សន អាយុ៧៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង សន មានបងប្អូន២នាក់ ក្នុងនោះមានប្រុសម្នាក់។ បន្ទាប់ពីរៀបការរួច សន​ មានកូនចំនួន១១នាក់ និងបាត់បង់ជីវិតចំនួន២នាក់នៅក្នុងសម័យខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៧៥ អង្កការបានបង្កើតជាសហករណ៍ ប្រមូលទ្រព្យសម្បត្តិប្រជាជនទាំងអស់ធ្វើជារបស់រួម និងបែងចែកសមាជិកគ្រួសារឲ្យទៅធ្វើការងារផ្សេងគ្នា។ ចំពោះគ្រួសារសន អង្គការបានយកផ្ទះរបស់គាត់ឲ្យប្រជាជនថ្មីស្នាក់នៅជាច្រើនគ្រួសារ​ ហើយកូនៗរបស់គាត់ ដែលមានអាយុច្រើនល្មម ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារក្នុងកងចល័ត និងអាចត្រលប់មកលេងម្ដាយម្ដងម្កាល។...

ពេជ្យ សឹង្ហ៖ អង្គការបានស្នើសុំកម្ទេចខ្ញុំ

ពេជ្យ សឹង្ហ អាយុ៧៣ឆ្នាំ មានស្រុកកំណើតនៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ប៉ុន្តែនៅពេលរៀបការរួច សឹង្ហ បានផ្លាស់ទៅរស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវវិញ។ សឹង្ហ មានបងប្អូនពីរនាក់ ដោយបងប្អូនរបស់គាត់បានស្ម័គ្រចិត្តចូលរួមជាមួយចលនាខ្មែរក្រហម ដើម្បីផ្ដួលរំលំរបប នល់ នល់។ ជាអកុសល បងរបស់សឹង្ហ បានបាត់បង់ជីវិតដោយសារត្រូវគ្រាប់ក្នុងអំឡុងឆ្នាំ១៩៧៤ នៅពេលវាយចូលទីក្រុងភ្នំពេញ។ ចំពោះ សឹង្ហ បានទៅចូលរួមសែងយុវជនដែលរងរបួសវាយសមរភូមិមុខដូចគ្នា...

នុន ហឿន៖ ប្រធានកងសេនាជនភូមិ ឬហៅថាកងឈ្លប

នុន ហឿន អាយុ៧៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង​ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ហឿន មិនបានជម្លៀសទៅឆ្ងាយនោះទេ ដោយអង្គការបានបំបែកឲ្យធ្វើការងារផ្សេងគ្នានៅពេលថ្ងៃ និងត្រលប់មកស្នាក់នៅក្នុងផ្ទះវិញនៅពេលយប់។​ នៅក្នុងសហករណ៍ ហឿន មានតួនាទីជាប្រធានកងសេនាជន គ្រប់គ្រងកុមារកងឈ្លប ហើយប្រពន្ធរបស់គាត់ធ្វើការងារក្នុងកងបុកស្រូវយកអង្ករដាក់ក្នុងសហករណ៍។ ចំណែកកូនៗរបស់ហឿន ចំនួន៤នាក់ ដែលនៅតូចៗ គឺត្រូវចេញទៅធ្វើការងារក្នុងកងកុមារតែម្នាក់ប៉ុណ្ណោះ ហើយកូនតូចៗផ្សេងៗទៀតរស់នៅក្នុងមណ្ឌល និងរងចាំម្ដាយឪពុកចេញពីធ្វើការងារទៅយកមកផ្ទះវិញ។ ហឿន បានបន្តថា...